Quantcast
Viewing all articles
Browse latest Browse all 40045

ខ្មែរ-អាមេរិកាំង​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​អាមេរិក​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស

Image may be NSFW.
Clik here to view.
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។ RFA


ដោយ តាំង សារ៉ាដា RFA 2016-05-19

អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង គ្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន (Washington) ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព។

ក្រុម​នេះ​ក៏​នឹង​ជំរុញ​ឲ្យ​រដ្ឋសភា​អាមេរិក អនុម័ត​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រុម​ទំនាក់ទំនង​កម្ពុជា ដើម្បី​ធានា​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​ធានា​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​កម្ពុជា។

ក្រុម​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ទូទៅ​នៅ​ប្រទេស​ផ្សេងៗ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​តាម​សាលា​ក្រុង សភា​ជាតិ និង​ស្ថានទូត​ខ្មែរ​នានា​ទៅ​តាម​បណ្ដា​ប្រទេស​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ​ដែរ ដើម្បី​រំឭក​ដល់​ពិភពលោក​ថា កម្ពុជា ជា​ប្រទេស​ពុំ​មាន​សេរីភាព​ឡើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>