Image may be NSFW.
Clik here to view.
ដោយ ស៊ុន មេសា18/05/2016 rfi
ទន្ទឹមនឹងកម្ដៅនយោបាយនៅកម្ពុជាកំពុងបន្តតានតឹង អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគ្រោងរៀបចំធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្មែរនៅមុខសភាសហរដ្ឋអាមេរិកនៅថ្ងៃទីសុក្រទី១០ ខែមិថុនាខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាថាបាតុកម្មនោះ គឺគ្មានប្រយោជន៍ និងឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ។
អង្គការសម្ព័ន្ឋមិត្តខ្មែរ-អាមេរិកាំងនឹងរៀបចំធ្វើបាតុកម្មជម្រុញឲ្យសភាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតមកលើរដ្ឋាភិបាលខ្មែរ។ ការអំពាវនាវ គឺដើម្បីទាមទារដោះលែងតំណាងរាស្ត្រគណបក្សប្រឆាំង សកម្មជនគណបក្ស និងមន្ត្រីសង្គមស៊ីវិល រួមទាំងមន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលកំពុងជាប់ឃុំ។ ភ្លាមៗ គណបក្សប្រជាជនកម្ពុជា ថាការអំពាវនាវធ្វើបាតុកម្មនេះ គឺនឹងមិនមានប្រសិទ្ធភាពមកលើរដ្ឋាភិបាលកម្ពុជានោះទេ។ ប៉ុន្តែលោក ទូច វិបុល ប្រធានសម្ព័ន្ធខ្មែរអាមេរិកាំង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថាទណ្ឌ ការធ្វើបាតុកម្មនេះ គឺដើម្បីបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាពុំមានសេរីភាពនោះទេ។ ហើយថា របបដឹកនាំនៅទីក្រុងភ្នំពេញបានគម្រាមកំហែងដល់សន្តិភា និងស្ថេរភាព ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានប្រតិកម្មថា គម្រោងបាតុកម្មនោះ គឺគ្មានប្រសិទ្ធភាពក្នុងការដាក់សម្ពាធមកដល់រដ្ឋាភិបាលដែលប្រទេសអធិបតេយ្យភាពនោះទេ។ អ្នកនាំពាក្យរូបនេះបន្តថា ការចាប់ខ្លួនរបស់រដ្ឋាភិបាលទៅលើសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់យ៉ាងត្រឹមត្រូវ។ យ៉ាងណាក៏ដោយ លោកសុខ ឥសានលើកឡើងថាការធ្វើបាតុកម្មគឺជាការអនុវត្តសិទ្ធិក្នុងសង្គមប្រជាធិបតេយ្យ។
សូមកត់សម្គាល់ថា គម្រោងធ្វើបាតុកម្មនេះគឺនៅចំពេលដែលកម្តៅនយោបាយនៅកម្ពុជានៅតែពុះកញ្ជ្រោលនារយៈពេលជាងមួយឆ្នំាកន្លងមកហើយ បន្ទាប់ពីតុលាការបានចេញវិធានការចាប់តំណាងរាស្ត្ររដ្ឋសភានិងព្រឹទ្ធសភាគណបក្សប្រឆាំងដាក់ពន្ធនាគារ ការកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងការចេញដីកាកោះហៅប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខាចូលឆ្លើយបំភ្លឺនៅក្នុងតុលាការក្នុងសំណុំរឿងស្រីមុំ។
បើទោះបីជាបាតុកម្មនេះធ្វើឡើងដើម្បីទាមទារដោះលែងសមាជិកគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល ប៉ុន្តែគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាមួយនេះ បានអះអាងគ្មានទំនាក់ទំនងជាមួយខ្លួនឡើយ៕