Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

រដ្ឋាភិបាល​កម្ពុជា​ដំឡើង​ប្រាក់​អាហារូបករណ៍​ឲ្យ​ក្រុម​និស្សិត​ខ្មែរ​នៅ​សហព័ន្ធ​រុស្ស៊ី

$
0
0
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ក្រុម​និស្សិត​ខ្មែរ​នៅ​សហព័ន្ធ​រុស្ស៊ី កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo/Prime Minister Hun Sen Facebook

ដោយ សេក បណ្ឌិត RFA 2016-05-19

ក្រុម​និស្សិត​អាហារូបករណ៍​កម្ពុជា នៅ​សហព័ន្ធ​រុស្ស៊ី កំពុង​ជួប​ការ​លំបាក​លើ​ជីវភាព អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ឧបត្ថម្ភ​ដោយ​ដំឡើង​ប្រាក់​អាហារូបករណ៍​បន្ថែម​ទៀត។

តំណាង​និស្សិត​បាន​ថ្លែង​ចំពោះ​មុខ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​លោក​បាន​ចុះ​សួរ​សុខ​ទុក្ខ​និស្សិត នៅ​ពេល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី នោះ​ថា សព្វថ្ងៃ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​ប្រមាណ ២៥​ដុល្លារ​ក្នុង​មួយ​ខែ និង​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ១០​ដុល្លារ​ទៀត ដែល​ប្រាក់​ទាំង​នេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​ក្នុង​ការ​រៀន​សូត្រ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ​បាន​ទេ។

តំណាង​និស្សិត​ថ្លែង​ថា «និស្សិត​ទាំងអស់​ដែល​កំពុង​រស់នៅ​ទី​នេះ បាន​ជួប​ការ​លំបាក​ទាំង​ការ​រស់នៅ និង​ការ​សិក្សា ដោយសារ​ទំនិញ​ឡើង​ថ្លៃ ការ​ចំណាយ​លើ​សេវា​ធានារ៉ាប់រង​សុខភាព និង​ការ​ចំណាយ​ផ្សេងៗ​ទៀត អាច​អស់​ចំនួន ១០០ ទៅ ១៥០​ដុល្លារ​យ៉ាង​តិច​ក្នុង​មួយ​ខែ រីឯ​ប្រាក់​ខែ​ដែល​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី ទទួល​បាន​មាន​តិចតួច​ណាស់»។
ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​ក្រុម​និស្សិត​ទាំង​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ឧសភា។

ក្នុង​ជំនួប​នោះ​ដែរ លោក ហ៊ុន សែន បាន​សម្រេច​ភ្លាមៗ​តាម​ការ​ស្នើសុំ ដោយ​សម្រេច​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កម្ពុជា ពី ១០​ដុល្លារ​ទៅ ៥០​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​គិត​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ នេះ ហើយ​ប្រាក់​ទាំង​នោះ​ត្រូវ​រាប់​បញ្ចូល​ក្នុង​ខ្ទង់​ចំណាយ​របស់​រដ្ឋាភិបាល។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​បញ្ជូន​ប្រាក់​នោះ​ឲ្យ​ក្រុម​និស្សិត​ទាំងអស់​រៀង​រាល់ ៣​ខែ​ម្តង។

និស្សិត​ដែល​កំពុង​បំពេញ​ការ​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី បច្ចុប្បន្ន​សរុប​ចំនួន ៣៣១​នាក់ ក្នុង​នោះ​មាន​និស្សិត​ផ្នែក​យោធា និង​ផ្នែក​ផ្សេងៗ​ទៀត៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>