Image may be NSFW.
Clik here to view.
ដោយ តាំង សារ៉ាដា RFA 2016-05-19
ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិយាយថា ការកើនឡើងនៃចំនួនអ្នកទោសនយោបាយ ជាសញ្ញាអាក្រក់មួយសម្រាប់ស្ថិរភាពនយោបាយក្នុងសង្គម។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចរដ្ឋាភិបាលទីក្រុងភ្នំពេញ បានបដិសេធថា កម្ពុជា គ្មានអ្នកទោសនយោបាយដូចការចោទប្រកាន់នោះឡើយ។
អគ្គលេខាធិការនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា អង្គការសង្គមស៊ីវិលជាច្រើនមានការស្ទាក់ស្ទើរ និងរួញរាជាខ្លាំងក្នុងការបញ្ចេញមតិរបស់ខ្លួន ខណៈឃើញសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថានមួយចំនួនត្រូវបានចាប់ខ្លួន។
លោក សួន ប៊ុនស័ក្តិ ថ្លែងថា «បើកាលណាយើងនិយាយទៅ បើកាលណាយើងធ្វើទៅ គឺរវល់តែរកវិធានការរដ្ឋបាលអ៊ីចឹង គឺយើងមានការទើសទាល់ច្រើន បាទ។ តែទោះបីជាយ៉ាងម៉េចក៏ដោយ រឿងនេះគឺជាសិទ្ធិដែលធានាដោយក្របខ័ណ្ឌច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលធានាជូនប្រជាជនកម្ពុជា ថានរណាក៏ដោយដែលនិយាយអំពីបញ្ហាជាតិ គឺនីតិរដ្ឋរបស់កម្ពុជា មិនឲ្យមានខុស»។
ការព្រួយបារម្ភរបស់លោក សួន ប៊ុនស័ក្តិ ស្របពេលដែលអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) រកឃើញថា ចាប់តាំងពីឆ្នាំ២០១៥ មក យ៉ាងហោចណាស់មានអ្នកទោសនយោបាយចំនួន ២៩នាក់កំពុងជាប់ឃុំឃាំង។ ជាងនេះទៅទៀត អង្គការលីកាដូ ក៏បានបង្កើតឲ្យមានទំព័រអ្នកទោសនយោបាយមួយនៅក្នុងគេហទំព័ររបស់ខ្លួន ដែលផ្ទុកនូវព័ត៌មាននៃអ្នកទោសនយោបាយដែលកំពុងជាប់ពន្ធនាគារដោយមានភ្ជាប់ជាមួយនូវរូបថតទៀតផង។
អង្គការសិទ្ធិមនុស្សមួយនេះបញ្ជាក់ថា អ្នកនយោបាយទាំងនោះ ភាគច្រើនជាសកម្មជនការពារបរិស្ថាន ព្រះសង្ឃ សិស្សនិស្សិត សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ សកម្មជននយោបាយ និងសកម្មជនការពារសិទ្ធិមនុស្ស។ ពួកគេត្រូវបានគេឃុំដោយផ្អែកលើបទល្មើសព្រហ្មទណ្ឌជាច្រើនខុសៗ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានបដិសេធថា កម្ពុជា ពុំមានអ្នកទោសនយោបាយទេ ហើយថា កម្ពុជា ជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសដែលផ្តល់សេរីភាពរបស់ពលរដ្ឋទូទៅ។ ប៉ុន្តែលោក ខៀវ សុភ័គ ក៏មានប្រសាសន៍ដូចគ្នាទៅនឹងលោក ហ៊ុន សែន ដែរថា កម្ពុជា មានតែអ្នកនយោបាយដែលមានទោស ចំពោះការប្រព្រឹត្តផ្ទុយនឹងច្បាប់របស់រដ្ឋ៖ «ខ្ញុំគិតថាប្រសិនបើជាមានប៉ុណ្ណឹងមែននោះ ខ្ញុំគិតថាវាមិនអាចធ្វើឲ្យសភាពការណ៍កម្ពុជា ធ្លាក់ទៅក្នុងភាពដុនដាបនោះទេ។ ស្រុកគេមានដល់ទៅរាប់ពាន់នាក់ឯណោះ បើគ្រាន់តែជិត ៣០នាក់ គឺយើងអាចធ្វើបានទេ។ ការពិតវាអត់មានមែន។ អ្នកដែលជាប់ទោសទាំងអស់សុទ្ធតែជាប់ទោសដោយសារសកម្មភាពរបស់ខ្លួនឯងធ្វើទេ»។
លោក សួន ប៊ុនស័ក្តិ បញ្ជាក់ថា ច្បាប់ព្រហ្មទណ្ឌកម្ពុជា មិនបានចែងដាក់ទោសទណ្ឌដល់អ្នកទោសនយោបាយទេ ប៉ុន្តែអ្នកនយោបាយណាដែលហ៊ានបញ្ចេញមតិ គឺតែងត្រូវកាត់ឲ្យមានទោស៖ «ដែលហៅថាអ្នកទោសនយោបាយ ក្នុងន័យនេះគឺជាពាក្យគួរសមមួយ ក្នុងន័យថាអ្នកដែលទទួលទោសហ្នឹង គឺបាននិយាយពីរឿងនយោបាយ។ នៅពេលដែលគេនិយាយអំពីបញ្ហាស្រុកជាតិអ៊ីចឹងទៅ អ្នកហ្នឹងគឺជាប់គុកជាប់ច្រវាក់ ដោយសារបញ្ហានយោបាយ»។
អង្គការសហប្រជាជាតិ បានឲ្យនិយមអ្នកទោសនយោបាយ គឺជាអ្នកទោសទាំងឡាយណាដែលត្រូវបានគេឃុំឃាំងដោយសារការបញ្ចេញមតិ ទស្សនៈ ការប្រមូលផ្តុំ ការរើសអើងដោយសារជាតិសាសន៍ ភេទ ពណ៌សម្បុរ ការមាននិន្នាការនយោបាយ និងជំនឿសាសនាខុសគ្នា។
សហព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ (FIDH) កាលពីថ្ងៃពុធ ទី១៨ ឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយទាមទារឲ្យសហភាពអឺរ៉ុប ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ជាសាធារណៈ ចំពោះការបង្ក្រាបទៅលើក្រុមសង្គមស៊ីវិល។
ក្រុមនេះក៏បានជំរុញឲ្យសហភាពអឺរ៉ុប ចាត់វិធានការជាបន្ទាន់ដើម្បីធានាថា គោលនយោបាយ វិនិយោគ និងពាណិជ្ជកម្មរបស់ខ្លួន មិនត្រូវបន្តធ្វើឡើងជាមួយប្រទេសដែលមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចជាកម្ពុជា នេះទេ៕