Quantcast
Viewing all articles
Browse latest Browse all 40045

អ្នក​បើកបរ​ឡាន​ឈ្នួល​ចោទ​មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​ថា​ជំរិត​ទារ​ប្រាក់​ប្រចាំ​ខែ

Image may be NSFW.
Clik here to view.
រថយន្ត​តាក់ស៊ី​ដែល​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ បើក​បុក​ដើម្បី​ស្ទាក់​ចាប់​នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo Provided



ដោយ ហ៊ុំ ចំរើន RFA 2016-05-19

អ្នក​បើកបរ​ឡាន​ឈ្នួល ឬ​តាក់ស៊ី​បណ្ដាញ​សន្តិភាព​នៅ​ក្រុង​ប៉ោយប៉ែត ចោទ​ប្រកាន់​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​ដាក់​កុងត្រូល​តាម​ផ្លូវ​ជាតិ​លេខ​៥ បង្ខំ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​របស់​ពួក​គេ​បង់​ប្រាក់​ប្រចាំ​ខែ​ដោយ​គ្មាន​វិក្កយបត្រ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​គយ​ខេត្ត​នេះ បាន​បើក​រថយន្ត​បុក​តាក់ស៊ី​ដឹក​ទំនិញ​មួយ​គ្រឿង ហើយ​ចាប់​អ្នក​បើក​ធ្វើ​ទារុណកម្ម ខណៈ​ពួក​គេ​មិន​បាន​បង់​ប្រាក់​ឲ្យ​គយ។

ក្រុម​អ្នក​រត់​តាក់ស៊ី​បណ្ដាញ​សន្តិភាព​ក្រុង​ប៉ោយប៉ែត ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ពាក់ព័ន្ធ បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​មន្ត្រី​គយ​ខិលខូច ដើម្បី​ឲ្យ​ពួក​គេ​បញ្ឈប់​ដាក់​កុងត្រូល​បង្ខំ​យក​ប្រាក់​ពី​តាក់ស៊ី​ដឹក​ទំនិញ​បន្ត​ទៀត។

ប្រធាន​អ្នក​រត់​តាក់ស៊ី​បណ្ដាញ​សន្តិភាព លោក គង់ វិសាល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ឧសភា ថា មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ដាក់​កុងត្រូល​ស្ទាក់​ចាប់​រថយន្ត​ដឹក​ទំនិញ​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ក្រុង​សិរីសោភ័ណ រៀង​រាល់​ថ្ងៃ ដើម្បី​បង្ខំ​ឲ្យ​បង់​ប្រាក់​ប្រចាំ​ខែ​ដល់​ពួក​គេ។ លោក​អះអាង​ថា ជាក់ស្ដែង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា មន្ត្រី​គយ​នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​បើក​ឡាន​ដេញ​បុក​រថយន្ត​តាក់ស៊ី​ដឹក​ទំនិញ​មួយ​គ្រឿង បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​មួយ​ចំហៀង ហើយ​ចាប់​អ្នក​បើក​តាក់ស៊ី​ច្របាច់​ក​សង្កត់​ទៅ​នឹង​រថយន្ត។


លោក គង់ វិសាល បន្ថែម​ថា មូលហេតុ​ដែល​គយ​ដេញ​បុក​តាក់ស៊ី ដោយសារ​ពួក​គាត់​មិន​បាន​បង់​ប្រាក់​ប្រចាំ​ខែ​ចំនួន ១៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ឲ្យ​ទៅ​គយ៖ «ខ្ញុំ​បង់​ប្រាក់​ឲ្យ​មន្ទីរ​គយ​កន្លង​មក គឺ​គ្មាន​វិក្កយបត្រ​ទេ ហើយ​ឲ្យ​តែ​ដល់​ខែ​មិន​ទាន់​ទេ មន្ត្រី​គយ​ទារ​ប្រាក់​យក​ពី​ពួក​ខ្ញុំ​ដោយ​តែ​ម្ដង។ ហើយ​បើ​សិន​ជា​បុគ្គល​ណា​មិន​បាន​បង់​ប្រាក់​ឲ្យ​គយ ១៥០​ដុល្លារ​ទេ គេ​នឹង​ដេញ​ចាប់​តែ​ម្ដង»។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ លោក ឆែ សុធា ពុំ​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​ថា​លោក​ជាប់​រវល់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា មន្ត្រី​គយ​បង្ខំ​ឲ្យ​ក្រុម​អ្នក​រត់​តាក់ស៊ី​ដឹក​ទំនិញ​បង់​ប្រាក់ ១៥០​ដុល្លារ​ប្រចាំ​ខែ គឺ​ជា​អំពើ​ខុស​ច្បាប់។ លោក​អះអាង​ថា មូលហេតុ​ដែល​ជា​អំពើ​ខុស​ច្បាប់ ដោយសារ​ទំនិញ​ទាំងអស់​នោះ​ជា​ទំនិញ​ដឹក​នៅ​ក្នុង​ស្រុក ដែល​បាន​បង់​ពន្ធ​តាម​ច្រក​ព្រំដែន​រួច​មក​ហើយ៖ «នេះ​គឺ​អំពើ​មួយ​ដែល​មន្ត្រី​គយ ដែល​មិន​គួរ​បណ្ដោយ​ឲ្យ​កើត​មាន​នៅ​តាម​ដង​ផ្លូវ​ឡើយ។ ប្រធាន​គយ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​តែ​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស»។

ក្រោយ​ពី​គយ​ចាប់​អ្នក​បើក​តាក់ស៊ី​ធ្វើ​ទារុណកម្ម​ហើយ សមត្ថកិច្ច​បាន​នាំ​ទាំង​រថយន្ត និង​អ្នក​បើក​ទៅ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ហើយ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។ មន្ត្រី​គយ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទំនិញ​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ក្រុង​ប៉ោយប៉ែត ទៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ ចំនួន ៣​កន្លែង គឺ​នៅ​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នៅ​សាលា​ក្រហម​ស្រុក​អូរជ្រៅ និង​ក្បែរ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​មួយ​កន្លែង៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>