Image may be NSFW.
Clik here to view.
ដោយ ម៉ម មុនីរតន៍ RFA 2016-05-19
អ្នកប្រវត្តិសាស្ត្រជនជាតិអាមេរិក លោក ដេវិឌ ឆាណ្ឌល័រ (David Chandler) មានសុទិដ្ឋិនិយមថា កម្ពុជា នឹងពុំមានជម្រើសណាមួយដែលនាំឲ្យមានការផ្លាស់ប្ដូរ ក្រៅពីការប្រឈមមុខដាក់គ្នា ឬបង្ហូរឈាម និងការរង់ចាំរហូតដល់មេដឹកនាំប្រទេសត្រូវបាត់បង់ជីវិតនោះឡើយ។
បើទោះបីជាយ៉ាងនេះក៏ដោយចុះ ក្រុមអ្នកវិភាគនយោបាយវិញយល់ឃើញខុសៗគ្នាថា មកដល់ពេលនេះទៅហើយ កម្ពុជា នឹងមិនអាចជ្រើសរើសមធ្យោបាយនៃការផ្លាស់ប្ដូរដោយការបង្ហូរឈាមដូចក្នុងអតីតកាលទៀតឡើយ។
ការលើកឡើងពីការផ្លាស់ប្ដូរ ជាពិសេសបរិបទនៅកម្ពុជា នៅពេលនេះ ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីតែម្នាក់គត់នៅក្នុងតំបន់អាស៊ីនេះ ដែលបន្តដឹកនាំយូរជាងគេអស់ពេលជាង ៣ទសវត្សរ៍មកហើយ។
អ្នកវិភាគនយោបាយនៅកម្ពុជា យល់ឃើញថា មានជម្រើសមួយដែលល្អ ហើយដែលនឹងនាំមកនូវសន្តិភាព គឺតាមរយៈការបោះឆ្នោត។ ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកប្រវត្តិសាស្ត្រជនជាតិអាមេរិក លោក ដេវិឌ ឆាណ្ឌល័រ បានផ្ដល់បទសម្ភាសន៍មួយឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) កាលពីថ្ងៃទី១៦ ឧសភា ដោយនិយាយថា លោកនៅតែមើលឃើញជម្រើសនៃការផ្លាស់ប្ដូរពីរទម្រង់ ក្នុងនោះគឺការប្រឈមដោយការបង្ហូរឈាម និងជម្រើសទី២ គឺវៀរលែងតែលោក ហ៊ុន សែន ត្រូវអស់អាយុ។
Image may be NSFW.
Clik here to view.
អ្នកប្រវត្តិសាស្ត្រដែលសិក្សាពីកម្ពុជា ស្ទើរពាក់កណ្ដាលនៃសតវត្សទៅហើយនេះ មើលឃើញថា លំនាំនៃការផ្លាស់ប្ដូររបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះ គឺប្រហែលមិនខុសពីប្រទេសសិង្ហបុរី ប៉ុន្មានឡើយ ពោលគឺត្រូវផ្ទេរអំណាចពីឪពុកមកកូន។ លោកថា ទម្រង់ដទៃក្រៅពីនេះ គឺមិនអាចទៅរួចឡើយ។
មិនខុសពីការលើកឡើងនេះឡើយ មន្ត្រីនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ធ្លាប់បញ្ជាក់នៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ថា គណបក្សដែលគ្រប់គ្រងរដ្ឋាភិបាល នៅតែជ្រើសរើសលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តបន្ទាប់ទៀត។ ដូចគ្នានេះដែរ លោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ ក៏ធ្លាប់ប្រកាសជាញឹកញាប់ហើយថា លោកនឹងដឹកនាំប្រទេសកម្ពុជា នេះរហូតដល់លែងចង់ធ្វើ។
ជុំវិញបញ្ហានេះ លោក កែម ឡី អ្នកវិភាគសង្គម បដិសេធក្នុងការបកស្រាយចំពោះការវិភាគរបស់លោក ដេវិឌ ឆាណ្ឌល័រ នេះ ក៏ប៉ុន្តែលោកយល់ឃើញថា មានកត្តាមួយចំនួនដែលអាចជំរុញឲ្យមានការផ្លាស់ប្ដូរ ក្នុងនោះគឺផ្ដើមចេញពីពលរដ្ឋ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែពុំប្ដូរឥរិយាបថនយោបាយទេ ប្រហែលជានៅនាទីចុងក្រោយ ការផ្លាស់ប្ដូរនេះគឺពលរដ្ឋជាអ្នកដែលត្រូវចាប់ផ្ដើមមុន។ លោកបន្តថា «គណបក្សកាន់អំណាចគាត់ត្រូវធ្វើការផ្លាស់ប្ដូរខ្លួនឯង ទាំងវប្បធម៌ស្ថាប័ន វប្បធម៌បុគ្គល វប្បធម៌នយោបាយ ហើយភាពជាអ្នកដឹកនាំដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ហ្នឹងជាជម្រើសដ៏ល្អ ហើយជម្រើសដែលចាំបាច់ ប្រសិនបើគណបក្សប្រជាជន មិនអាចធ្វើការផ្លាស់ប្ដូរដោយខ្លួនឯងបានទេ វាច្បាស់ជាគណបក្សប្រជាជន រង់ចាំឲ្យគេផ្លាស់ប្ដូរហើយ តាមរយៈការបោះឆ្នោត»។
ផ្ទុយពីការលើកឡើងនេះ អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក មាស នី មើលឃើញថា ប្រសិនបើការផ្លាស់ប្ដូរដែលចាំបាច់ត្រូវតែបង្ហូរឈាមមែន គឺមានតែផ្ទុះឡើងពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។ លោកបន្តថា ស្ថិតក្នុងកាលៈទេសៈនៅពេលនេះ បក្សប្រឆាំងពុំមានកម្លាំងយោធាដូចគណបក្សហ៊្វុនស៊ិនប៉ិច កាលពី ២០ឆ្នាំមុនឡើយ។ ដូច្នេះ ប្រសិនបើត្រូវផ្លាស់ប្ដូរដោយការបង្ហូរឈាម គឺមានតែការប្រេះឆាផ្ទៃក្នុងបក្សកាន់អំណាច។ លោក មាស នី យល់ឃើញថា ជម្រើសមួយនេះ ប្រហែលជាមានភាគតិចជាងការបោះឆ្នោត។ លោកបន្តថា «ពីដើមយើងឃើញថា ហ៊្វុនស៊ិនប៉ិច ក៏មានកងទ័ពដែរ ប៉ុន្តែឥឡូវនេះ គឺឥតមានទេ មានតែម្ខាងទេ។ អ៊ីចឹងប្រសិនជាមានស្ថានភាពបែបហ្នឹង និងអាក្រក់បែបហ្នឹងកើតឡើង វាអាចកើតតាមរយៈផ្ទៃក្នុងមកពីកងទ័ពសព្វថ្ងៃ»។
ឆ្លើយតបរឿងនេះ លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងកាលពីថ្ងៃទី១៧ ឧសភា នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ដោយបញ្ជាក់ថា បើនៅតែមានការគាំទ្រពីពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែជាជម្រើសដែលល្អបំផុតនៅក្នុងបក្សកាន់អំណាច។ ជាងនេះទៀត ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីណាមួយនោះទៀតសោត គឺបក្សដែលគ្រប់គ្រងរដ្ឋាភិបាល ពុំដែលស្រមៃ ឬនឹកឃើញថែមទៀតផង។ លោកបន្តថា «បើប្រជាពលរដ្ឋនៅតែគាំទ្រតទៅទៀត នាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន នៅតែបន្តបេសកកម្មដឹកនាំប្រទេសតទៅទៀត។ ឥតមានទេអាហ្នឹង អាស្រ័យទៅលើឆន្ទៈប្រជាពលរដ្ឋ»។
ការផ្លាស់ប្ដូរស្ទើរគ្រប់ជំនាន់នៅកម្ពុជា គឺតែងធ្វើឡើងដោយការបង្ហូរឈាម ជាជាងប្រើប្រាស់តាមរយៈសន្លឹកឆ្នោត។ ឧទាហរណ៍មួយនៃការផ្លាស់ប្ដូររបបនយោបាយដោយការងើបចេញ ឬផ្ទុះឡើងពីផ្ទៃក្នុង គឺសេនាប្រមុខ លុន លន់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅក្នុងសម័យសង្គមរាស្ត្រនិយម។
យ៉ាងនេះក្តី លោក កែម ឡី មានសុទិដ្ឋិនិយមថា កម្ពុជា នៅតែអាចផ្លាស់ប្ដូរបានតាមរយៈការបោះឆ្នោត ហើយអ្វីដែលបក្សប្រឆាំងគ្រប់គ្រងសន្លឹកឆ្នោតមិនបានគ្រប់ជ្រុងជ្រោយកាលពីបោះឆ្នោតសកលឆ្នាំ២០១៣ នោះ គឺដោយសារខ្វះបទពិសោធន៍ និងមានការធ្វេសប្រហែសរបស់ខ្លួន៕