Image may be NSFW.
Clik here to view.
ដោយ ទីន ហ្សាការីយ៉ា RFA 2016-05-20
ថ្វីត្បិតតែភាគីគណបក្សប្រឆាំងប្រកាន់យកជំហរមិនឆ្លង មិនឆ្លើយ និងមិនឈ្លោះក្ដី ប៉ុន្តែក៏នៅតែមិនអាចស្ដារឡើងវិញនូវទំនាក់ទំនងល្អរវាងគណបក្សទាំងពីរបានដែរនៅពេលបច្ចុប្បន្ន។ ទោះបីជាគណបក្សទាំងពីរប្រកាសថា នៅតែរក្សាវប្បធម៌សន្ទនាជាគោលដើម្បីដោះស្រាយបញ្ហាជាតិជាធំក្ដី ប៉ុន្តែជាក់ស្ដែង វប្បធម៌សន្ទនានេះហាក់ដូចជាគេទុកដាក់មួយឡែក ហើយយកឈ្នះចាញ់គ្នាតាមរយៈការប្រើប្រាស់តុលាការ ក្រោមហេតុផលថា អនុវត្តច្បាប់ទៅវិញ។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានឯកភាពគ្នាលើដំណោះស្រាយនយោបាយដោយចូលរួមធ្វើការជាមួយគ្នា និងប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហានានារបស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរនេះ ហាក់បីដូចជាជាមានតែនៅលើក្រដាស ហើយការអនុវត្តជាក់ស្ដែងរបស់គណបក្សជាប់ឆ្នោតទាំងពីរមិនបានប្រើយន្តការសន្ទនាជាធំនោះទេ។ តម្លៃនៃវប្បធម៌សន្ទនាស្ថិតនៅលើការវិវឌ្ឍន៍នយោបាយ និងការចង់បានរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ថា គណបក្សប្រជាជនកម្ពុជា នៅតែបើកចំហក្នុងការសន្ទនាជាមួយគណបក្សសង្គ្រោះជាតិ។ លោក សុខ ឥសាន បញ្ចេញប្រតិកម្មថា គណបក្សសង្គ្រោះជាតិ គ្មានបំណងប្រើប្រាស់វប្បធម៌សន្ទនាពិតប្រាកដទេ ហើយបែរជាដាក់លិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅវិញ។ លោកចាត់ទុកការដាក់លិខិតរបស់គណបក្សសង្គ្រោះជាតិ សុំអោយលោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ កោះប្រជុំរវាងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីស ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាកម្ពុជា ថាជារឿងឥតប្រយោជន៍។
លោក សុខ ឥសាន បញ្ជាក់ថា តំណាងបក្សប្រឆាំងដាក់លិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជារឿងហែកហួរផ្ទៃក្នុងរបស់កម្ពុជា ខុសពីការពិត។ លោកបញ្ជាក់ថា គណបក្សទាំងពីរក៏មិនទាន់ប្រើប្រាស់វប្បធម៌សន្ទនាឲ្យអស់លទ្ធភាពនោះដែរ។ លោកអះអាងថា រាល់បញ្ហាកើតឡើងចំពោះគណបក្សសង្គ្រោះជាតិ មិនមែនបង្កឡើងដោយបក្សកាន់អំណាចនោះទេ គឺបុគ្គលគណបក្សសង្គ្រោះជាតិ ជាអ្នកបង្កឡើងដោយខ្លួនឯង៖ «មានហុយផ្សែងឆេះផ្ទះខាងនេះ ឆេះផ្ទះខាងនោះ មានម្ដុំៗ។ មិនដល់ពេលរហូតដល់គ្រោះថ្នាក់ដល់ប្រកាសអាសន្ន (រឿងនយោបាយ) ទេ! អាស៊ីសេរី អីនាំគ្នារត់គេច ជីកត្រង់សេអីអត់មានទេ។ ទី២ ខ្ញុំយល់ថា យកបញ្ហាផ្ទៃក្នុងដែលប្រព្រឹត្តិឡើងដោយបក្សប្រឆាំង ហើយយកទៅអង្គការសហប្រជាជាតិ ខ្ញុំយល់ថា ជារឿងយល់ច្រឡំធំណាស់»។
ការបញ្ចេញប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីថ្ងៃទី១៧ ខែឧសភា ដើម្បីឲ្យលោកធ្វើអន្តរាគមន៍ និងកោះប្រជុំជាបន្ទាន់រវាងប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចៀសការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប តំណាងឲ្យអ្នកបោះឆ្នោត ៤៥% ដែលបានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើជូនលោក បាន គីមូន បានជម្រាបជូនលោក បាន គីមូន ថា ជិត ២៥ឆ្នាំ តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះមក ប្រជាធិបតេយ្យនៅកម្ពុជា បានគាំងដំណើរស្តូក ដោយហេតុថា ស្ថាប័នសំខាន់ទាំង៣ រួមមាន អង្គនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ត្រូវបានគណបក្សកាន់អំណាចយកទៅប្រើប្រាស់ដើម្បីរំលាយគណបក្សប្រឆាំង។
លិខិតបន្តទៀតថា គណបក្សកាន់អំណាចបានប្រើប្រាស់តុលាការជាអាវុធដ៏ចម្បងមួយក្នុងការបំបិទមាត់ក្រុមដែលមានសំឡេងផ្ទុយពីគណបក្សកាន់អំណាច។ លិខិតនោះក៏បានលើកឡើងអំពីគណបក្សកាន់អំណាចប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងផងដែរ។ ក្នុងនោះរួមមាន ការកាត់ទោស និងចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប មន្ត្រីសិទ្ធិមនុស្សនៃឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ការចាប់ខ្លួនតំណាងរាស្ត្រ លោក អ៊ុំ សំអាន និងការធ្វើទុក្ខបុកម្នេញ លោក កឹម សុខា ជាដើម។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង អំពាវនាវឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនោះ ត្រូវកោះប្រជុំជាបន្ទាន់ ដើម្បីពិនិត្យមើលឡើងវិញនូវចន្លោះប្រហោង អំពីការអនុវត្តកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធានាសុវត្ថិភាពសមាជិកគណបក្សប្រឆាំងទាំងអស់ និងជួយឲ្យស្ថានភាពនយោបាយវិលមករកស្ថិរភាពឡើងវិញសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។
ទោះបីជាយ៉ាងណាក៏ដោយ ការដាក់លិខិតសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ ត្រូវបានអ្នកវិភាគមើលឃើញថា គណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងភាពទ័លច្រកហើយ ទើបធ្វើបែបនេះ ព្រោះថា គណបក្សសង្គ្រោះជាតិ ក៏ស្វះស្វែងរកការចរចាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា អំពីការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ក៏ប៉ុន្តែគណបក្សកាន់អំណាចមានលក្ខខណ្ឌមិនឲ្យជជែកអំពីបញ្ហាចាប់ចងនេះទៅវិញ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា គណបក្សទាំងពីរមិនទាន់ដល់មានសភាពតានតឹងដាក់គ្នារហូតដល់មិនអាចងាកមកជជែកគ្នាបាននោះទេ គឺគណបក្សទាំងពីរនៅមានលទ្ធភាពក្នុងការប្រើប្រាស់វប្បធម៌សន្ទនា ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថា ការជួបចរចាគ្នាមានលក្ខខណ្ឌរៀងៗខ្លួន ទើបធ្វើឲ្យគណបក្សទាំងពីរមិនចុះសម្រុងគ្នាល្អក្នុងការប្រើប្រាស់វប្បធម៌សន្ទនានេះ៖ «រឿងដែលត្រឹមត្រូវនោះមានដំណោះស្រាយផ្ទៃក្នុងទើបនោះជារឿងល្អគណបក្សទាំងពីរគួរតែប្រើប្រាស់យន្តការដែលមានស្រាប់»។
លោកបណ្ឌិត រស់ រ៉ាវុធ បន្ថែមថា លោកមិនចង់ឲ្យអ្នកនយោបាយខ្មែរដើរជាន់លើប្រវត្តិសាស្ត្រដដែលៗនោះទេ។ លោកបញ្ជាក់ថា ការពឹងពាក់បរទេសនេះ ជាការបង្ហាញឲ្យឃើញថា មេដឹកនាំខ្មែរអន់ខ្សោយដែលមិនអាចធ្វើការបង្រួបបង្រួមជាតិដោយខ្លួនឯងបាន ហើយការធ្វើដូច្នេះមានតែធ្វើឲ្យខ្មែរខាតបង់ទៅវិញទេ៖ «ទោះបីគណបក្សកាន់អំណាចសម្ពាធនយោបាយក៏ដោយ ប៉ុន្តែយើងពិនិត្យមើលមួយរយៈកន្លងមកក្នុងដំណោះស្រាយនយោបាយកម្ពុជា រហូតដល់តុលាការចោទថា ជនក្បត់ជាតិក៏ដោយ យើងនៅតែមានដំណោះស្រាយ និងរួបរួមគ្នាបាន»។
ទោះបីជាបែបនេះក្ដីរយៈពេលកន្លងមក មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើឡើងថា គណបក្សនេះនៅតែស្វះស្វែងក្នុងការប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីបញ្ចប់ជម្លោះនយោបាយនៅពេលបច្ចុប្បន្ន ពិសេសគឺការចេញដីកាចាប់ចងគណបក្សប្រឆាំងឥតឈប់ឈរ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ពន្យល់ថា រដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខី មានតួនាទីសំខាន់ក្នុងការជួយដោះស្រាយរឿងនេះ៖ «ដឹងហើយថា នេះជាកាតព្វកិច្ចរបស់អន្តរជាតិក្នុងការធានាឲ្យបានអនុវត្តឲ្យបានត្រឹមត្រូវ»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកសាស្ត្រាចារ្យ ហេង ស្រ៊ាង មានប្រសាសន៍ថា ការស្វែងរកដំណោះស្រាយតាមមធ្យោបាយអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាកិច្ចការដ៏ត្រឹមត្រូវសម្រាប់ជម្លោះនយោបាយកម្ពុជា ពេលបច្ចុប្បន្ន ព្រោះអ្នកនយោបាយលែងនិយាយស្ដាប់គ្នាយល់ហើយ។ កម្ដៅនយោបាយដែលកាន់តែក្ដៅខ្លាំងឡើងៗ ដោយគ្មានអ្នកសម្របសម្រួលបែបនេះ អាចបង្កឲ្យមានអំពើហិង្សាទៀតជាមិនខាន៖ «អ្វីដែលគណបក្សកាន់អំណាចកំពុងតែមានអំណាចក្នុងដៃ មានមធ្យោបាយក្នុងដៃនោះ គឺគេគិតថា បើឲ្យអ្នកក្រៅចូលមក យូ.អិន (UN) គឺអាចបន្ទច់បង្អាក់ការចាប់ចងបក្សប្រឆាំង»។
កាលពីថ្ងៃទី២៧ ខែមេសា គណបក្សប្រឆាំងបានទូលថ្វាយព្រះមហាក្សត្រពីស្ថានការណ៍នយោបាយក្នុងប្រទេសដែលគណបក្សនេះចាត់ទុកថា បានធ្លាក់ដុនដាប។ ក្នុងលិខិតទូលថ្វាយព្រះមហាក្សត្រនោះលើកឡើងថា មានតែអង្គព្រះមហាក្សត្រទេទើបអាចជួយឲ្យស្ថានការណ៍នយោបាយវិលទៅរកភាពធម្មតាវិញ។ ក៏ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបពីស្ថាប័នព្រះមហាក្សត្រនៅឡើយ។
ជម្លោះនយោបាយខ្មែរបានកើតមានជាហូរនៅក្នុងសង្គមកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៣ មក។ អតីតកាលបង្ហាញឲ្យឃើញច្បាស់ ព្រះមហាក្សត្រមានព្រះរាជតួនាទីដ៏សំខាន់ក្នុងការជួយពន្លត់កម្ដៅនយោបាយនៅកម្ពុជា។ ក្រោយពីការបោះឆ្នោតឆ្នាំ១៩៩៣ គឺជម្លោះនយោបាយរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ដែលជាភាគីចាញ់ឆ្នោតបានវាយប្រហារគ្នាឥតឈប់ឈរដែលគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោតមិនអាចបង្កើតរដ្ឋាភិបាលបាន។
នៅពេលនោះអតីតព្រះមហាក្សត្រ នរោត្តម សីហនុ មានព្រះរាជតួនាទីសំខាន់ក្នុងការផ្សះផ្សាជម្លោះនេះ ព្រះអង្គបានស្នើឲ្យសម្ដេចក្រុមព្រះបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ ប៉ុន្តែកាលណោះសម្ដេចក្រុមព្រះបានបដិសេធជាមួយបិតារបស់ព្រះអង្គ ដោយលើកហេតុផលថា ព្រះអង្គមានការលំបាកក្នុងការធ្វើការជាមួយលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានវាយប្រហារ និងសម្លាប់មន្ត្រីហ៊្វុនស៊ិនប៉ិច របស់ព្រះអង្គក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ក៏ប៉ុន្តែទោះបីជាសម្ដេចក្រុមព្រះប្រកែកដូច្នេះក្ដី នៅទីបំផុត ដោយការសម្របសម្រួលរបស់អតីតព្រះមហាក្សត្រ សម្ដេចក្រុមព្រះក៏យល់ព្រមបង្កើតរដ្ឋាភិបាលចម្រុះ។
សម្រាប់បរិបទនយោបាយកម្ពុជា ពេលនេះវិញ អ្នកវិភាគលើកឡើងថា ខុសពីបរិបទនយោបាយកាលពីមុន។ ការដាក់លិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនេះ ជាមធ្យោបាយល្អមួយដើម្បីជួយទប់កំហឹងនយោបាយនៅពេលគ្មានអ្នកទីបីសម្របសម្រួលជម្លោះនយោបាយនៅពេលនេះ៕