Image may be NSFW.
Clik here to view.
ដោយ អ៊ុង សេរីវុទ្ធ RFA 2016-05-20
ក្រសួងមហាផ្ទៃសម្រេចដាក់មន្ត្រីនគរបាលថ្នាក់ឧត្ដមសេនីយ៍២៧រូប ចូលនិវត្តន៍ ក្នុងនោះក៏មានអ្នកនាំពាក្យក្រសួងនេះលោក ខៀវ សុភ័គ។
មន្ត្រីនគរបាលដែលត្រូវដាក់ចូលនិវត្តន៍នោះ រួមមានថ្នាក់នាយកឧត្ដមសេនីយ៍ ៣រូប ថ្នាក់ឧត្ដមសេនីយ៍ឯក ៨រូប ថ្នាក់ឧត្ដមសេនីយ៍ទោ ៩រូប និងថ្នាក់ឧត្ដមសេនីយ៍ត្រី ៧រូប។
ក្នុងចំណោមមន្ត្រីទាំង ២៧រូប លោក ខៀវ សុភ័គ ដែលមានវ័យ៦២ឆ្នាំហើយ នឹងត្រូវតែងតាំងជា ទីប្រឹក្សាប្រធានក្រុមតំណាងរាស្ត្រភាគច្រើនរដ្ឋសភា លោក ស ខេង ឋានៈស្មើរដ្ឋលេខាធិការ។ ចំណែកតួនាទីរបស់លោក ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏នៅបន្តនៅឡើយ លុះត្រាមានសម្រេចជាថ្មីពីក្រសួង។
លោក ខៀវ សុភ័គ ថ្លែងថា លោកមិនទោមនស្សឡើយ តែលោកសប្បាយចិត្តទៅវិញ ព្រោះលោកបានរួមចំណែកជាមួយរដ្ឋាភិបាលតាំងពីឆ្នាំ១៩៧៩មក ហើយលោកស្មោះស្ម័គ្រចូលនិវត្តន៍ដោយរីករាយ។
កាលពីខែកុម្ភៈ ក្រសួងមហាផ្ទៃ បានប្រកាសជ្រើសរើសនគរបាលថ្មីជាង ៤.៥០០នាក់ ក្រោយមានការថយចុះ កងកម្លាំងនគរបាលជាតិ ពីដើមឆ្នាំ២០១៤ ដល់ចុងឆ្នាំ២០១៥ ដោយសារមន្ត្រីភាគច្រើនចូលនិវត្តន៍ ទទួលមរណភាព និងបណ្ដេញចេញពីក្របខ័ណ្ឌជាដើម ហើយកាលពីដើមខែមីនា កន្លងទៅ ព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់ដាក់មន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ឧត្ដមសេនីយ៍ ៤៩រូប ឲ្យចូលនិវត្តន៍ផងដែរ៕