Quantcast
Viewing all articles
Browse latest Browse all 40045

ទៀ បាញ់ ថា​បក្ស​ប្រឆាំង​មាន​មហិច្ឆតា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល

Image may be NSFW.
Clik here to view.
លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។


វង្ស សុខេងភ្នំពេញ​ប៉ុស្តិ៍​​ Fri, 20 May 2016

ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​បាន​គូស​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​មិត្ដភាព​​ស្អិតល្មួត​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​គឺជា​ឧបសគ្គ​មួយ​​របស់​​គណបក្ស​ប្រឆាំង​ និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ក្នុង​ការ​បំពេញ​មហិច្ឆតា​នយោបាយ​ដើម្បី​បំបែក​​ទំនាក់ទំនង​​ទ្វេភាគី​ព្រម​ទាំង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ថ្លែង​ទៅ​កាន់​មន្រ្តី​យោធា​ប្រហែល ១០០០ នាក់​ក្នុង​អំឡុង​ពេល​សម្ពោធ​បន្ទប់​ប្រជុំ​នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក​​​​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖ «​ទោះបី​ជា​រដ្ឋាភិបាល​ប្រឹងប្រែង​​​ធ្វើការ​សម្រាប់​​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីកចម្រើន​តែ​បក្ស​ប្រឆាំង​នៅ​តែ​មាន​មហិច្ឆតា​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​​ច្បាប់​ ញុះញង់​ បង្ក​​អរិភាព​ជាមួយ​ប្រទេស​​ជិត​ខាង​លើ​​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ព្រម​ទាំង​​ការ​ប្រមូល​​ផ្តុំ​​ធ្វើ​​បាតុកម្ម​ កូដកម្ម ទាមទារ​​តវ៉ា​»។

លោក​​បន្ត​ថា៖ «វិធានការ​ដែល​គេ​បង្កើត​​​ភាព​​ញុះញង់​គ្រប់​បែប​​យ៉ាង​ពាក់ព័ន្ធ​​ជាមួយ​​អ្នក​ដឹកនាំ​ជាន់​​ខ្ពស់​ធ្វើឲ្យ​​មាន​ការ​​បែកបាក់​ដែល​​កិច្ចការ​​ទាំង​នេះ​វា​មាន​​​សារៈសំខាន់​​ដល់​​អាយុ​​ជីវិត​​​ប្រទេស​យើង​​ទាំង​​ពីរ​ក្នុង​​ន័យ​​សហប្រតិបត្តិការ​។ មិត្តភាព​កម្ពុជា វៀតណាម​ក៏​ស្អិតល្មួត​នេះ​ជា​​​ឧបសគ្គ​​ដ៏ធំ​សម្រាប់​ពួកគេ»។

លោក​បាន​ចោទប្រកាន់​ថា​គណបក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បង្ក​​បញ្ហា​តាម​ព្រំដែន​​ កម្ពុជា‑វៀតណាម ​ហើយ​យុទ្ធនាការ​ចុងក្រោយ​នេះ​គឺ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ កូដកម្ម និង​បាតុកម្ម​ដែល​ទាមទារ​ឲ្យ​ដោះលែង​ជនសង្ស័យ​ទាំងអស់​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​គឺជា​មហិច្ឆតា​នយោបាយ​ដើម្បី​​ផ្តួលរំលំ​រដ្ឋាភិបាល​​ស្រប​ច្បាប់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​​​ហ៊ាន​​និយាយ​ជំនួស​​តុលាការ និង​​ព្រះរាជអាជ្ញា​ទេ​ការ​​មិន​​ចូល​បំភ្លឺ​ [លោក កឹម សុខា​] ត្រូវ​បាន​កោះ​ជា​លើក​ទី ៣ បើ​ឈាន​ដល់​បទល្មើស​​ជាក់ស្តែង​​ទៀត​នេះ​​មិនមែន​​រឿង​តូច​​ទេ»​។

មន្រ្តី​យោធា​វៀតណាម​ដែល​ជា​តំណាង​ក្រសួង​ការពារ​ជាតិ​វៀតណាម​បាន​ថ្លែង​ស្រដៀង​គ្នា​​នឹង​លោក ទៀ បាញ់ ផង​ដែរ​ទាក់ទង​នឹង​សកម្មភាព​មុនៗ​របស់​បក្ស​ប្រឆាំង​ដែល​បង្ក​បញ្ហា​​​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​វៀតណាម​ចំពោះ​​អ្វី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ក្នុង​គោលបំណង​មាន​បំណង​ធ្វើ​ឲ្យ​បែកបាក់​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏ល្អ​នៃ​ប្រទេស​ទាំង​ពីរ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា​សកម្មភាព​ទាំងអស់​របស់​គណបក្ស​ប្រឆាំង​គឺ​ប្រមូល​ផ្តុំ​ដើម្បី​សម្តែង​មតិ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​​ និង​វិធាន​នៃ​ប្រទេស​ប្រជាធិបតេយ្យ​។ «អ្វី​ដែល​គាត់ [ទៀ បាញ់] និយាយ​គឺ​ផ្អែក​លើ​​​រឿង​របស់​គាត់​ប៉ុន្តែ​សកម្មភាព​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ល្មើស​ច្បាប់​ទេ​តែ​វា​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ និង​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​»៕ TK

Viewing all articles
Browse latest Browse all 40045

Trending Articles