Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​គណៈប្រតិភូ​​មូលនិធិ​ខូហ្វី​អាណាន់​នៅ​ថ្ងៃ​ទី​២៣ ឧសភា

$
0
0
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​នា​ទីស្ដីការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/M orm Moniroth

ដោយ​ សុ ជីវី RFA 2016-05-21

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រួម​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ នឹង​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា នៅ​ម៉ោង ៤​រសៀល នា​ទីស្នាក់ការ​បក្ស​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា អោយ​ដឹង​ថា ជំនួប​នោះ​នឹង​ពិភាក្សា​ពី​ការ​បោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និង​សន្តិសុខ។

គណៈប្រតិភូ​នៃ​មូលនិធិ ខូហ្វី អាណាន់ ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ លោក អាឡាំង ដូស(Alan Doss)។

គណៈប្រតិភូ​នៃ​មូលនិធិ ខូហ្វី អាណាន់ របស់​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក ខូហ្វី អាណាន់ នឹង​មក​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា។

គណៈប្រតិភូ​នេះ​នឹង​ជួប​ពិភាក្សា​ស្វែង​យល់​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ ​មួយ​ចំនួន​ដូចជា គ.ជ.ប អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ គណបក្ស​នយោបាយ បណ្ដា​ស្ថាប័ន​ទូត និង​រដ្ឋាភិបាល។

មូលនិធិខូហ្វី អាណាន់ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បេសកកម្ម​​ប្រមូល​ផ្ដុំ​នូវ​ឆន្ទៈ​នយោបាយ​ ដើម្បី​លុប​បំបាត់​ការ​គំរាមកំហែងដល់​សន្តិភាព លើក​កម្ពស់​ការ​អភិវឌ្ឍ និង​ការ​គោរព​សិទ្ធិ​មនុស្ស ព្រមទាំង​ដោះស្រាយ​នូវ​កង្វះ​ខាត​ក្នុង​ការ​ដឹកនាំ​ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles