Image may be NSFW.
Clik here to view.
ដោយ សាន សែល RFA 2016-05-21
កម្មវិធីអាហារូបករណ៍អ្នកដឹកនាំវិស័យពាណិជ្ជកម្មពិភពលោក (Global Trade Leader Scholarship) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រក្នុងជំនាញវិស្វកម្មផលិតកម្មសាកល និងការគ្រប់គ្រងដល់និស្សិតកម្ពុជា ហើយបេក្ខជនដែលប្រឡងជាប់អាហារូបករណ៍ ត្រូវបានធានាផ្ដល់ឱកាសការងារក្នុងតំណែងជាអ្នកជំនាញធ្វើការក្នុងវិស័យកាត់ដេរ។
នាយកគ្រប់គ្រងកម្មវិធីនៃមូលនិធិហិនរិច (Hinrich Foundation) លោក អាឡិច បុមត៍ (Alex Boome) បញ្ជាក់ថា លក្ខខណ្ឌជ្រើសរើសអ្នកទទួលអាហារូបករណ៍ គឺបេក្ខជនត្រូវជាជនជាតិកម្ពុជា មានបរិញ្ញាបត្រវិស្វកម្ម ឬជំនាញដែលជាប់ទាក់ទង ដូចជាគ្រឿងម៉ាស៊ីន អគ្គិសនី និងគីមីវិទ្យា ហើយមានពិន្ទុបញ្ជាក់សមត្ថភាពភាសាអង់គ្លេស IELS ៦.០ ឡើងទៅ។ ឆ្នាំនេះ កម្មវិធីអាហារូបករណ៍នឹងជ្រើសរើសនិស្សិតកម្ពុជា ចំនួនបីនាក់។
បេក្ខជនកម្ពុជា នឹងត្រូវជ្រើសរើសតាមរយៈការប្រលងសំណេរផ្នែកបច្ចេកទេសវិស្វកម្ម ហើយប្រសិនបើជាប់វិញ្ញាសាសរសេរ នឹងត្រូវសម្ភាសផ្ទាល់មាត់ជាភាសាអង់គ្លេសចំនួនពីរតង់។
និស្សិតដែលបានជ្រើសរើសនឹងទៅសិក្សានៅសាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ នៅជិតទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេលពីរឆ្នាំ រួមនឹងការចុះហាត់ការនៅក្រុមហ៊ុន និងការសរសេរនិក្ខេបបទ។
ការសិក្សានឹងចាប់ផ្ដើមនៅខែសីហា ឆ្នាំ២០១៦។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍ ចាប់ពីថ្ងៃទី០៨ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
កម្មវិធីអាហារូបករណ៍អ្នកដឹកនាំវិស័យពាណិជ្ជកម្មពិភពលោកនេះ ជាគម្រោងរបស់មូលនិធិហិនរិច ដោយផ្ដល់ហិរញ្ញប្បទានដោយក្រុមហ៊ុនឯកជនផ្នែកកាត់ដេរ គឺក្រុមហ៊ុននេះហើយដែលធានាទទួលនិស្សិតចូលបម្រើការងារបញ្ចប់ការសិក្សាពីកម្មវិធីអាហារូបករណ៍។
លោក អាឡិច ពន្យល់ថា ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពឹងផ្អែកខ្លាំងលើវិស័យវាយនភណ្ឌកាត់ដេរ កម្មវិធីអាហារូបករណ៍នេះនឹងបណ្ដុះបណ្ដាលនិស្សិតកម្ពុជា ឲ្យក្លាយជាអ្នកជំនាញការធ្វើការនៅតាមរោងចក្រកាត់ដេរ៖ «»។
បច្ចុប្បន្ន ប្រទេសកម្ពុជា ខ្វះជំនាញធនធានមនុស្សផ្នែកជំនាញបច្ចេកទេស ស្របពេលដែលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយឧស្សាហកម្មរយៈពេល ៥ឆ្នាំ ដើម្បីប្រែក្លាយប្រទេសក្រីក្រដែលត្រដររស់នឹងវិស័យកសិកម្មទៅជាប្រទេសឧស្សាហកម្ម ដើម្បីរត់ឲ្យទាន់ប្រទេសក្នុងតំបន់អាស៊ាន។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម លោក សួន ប្រសិទ្ធ ក៏បានមើលឃើញកង្វះជំនាញបច្ចេកទេសក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែរ។ លោកយល់ថា កម្មវិធីអាហារូបករណ៍របស់មូលនិធិ ហិនរិច នេះ នឹងរួមចំណែកបំពេញអ្នកជំនាញបច្ចេកទេសដែលកម្ពុជា កំពុងខ្វះខាត៖ «»។
បើតាមលោក ប្រសិទ្ធ វិស័យកាត់ដេរស្រូបយកកម្លាំងពលកម្មកម្ពុជា ប្រមាណ ៤៤ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែភាគច្រើននៃការងារបច្ចេកទេសតំណែងខ្ពស់ៗ ត្រូវគ្រប់គ្រងដោយជនបរទេស ពិសេសជនជាតិចិន។
ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម លោក នួម សំនិត វ័យ ២៧ឆ្នាំ យល់ថា អាហារូបករណ៍ប្រភេទនេះ ជាឱកាសមួយល្អសម្រាប់បណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជា៖ «»។
កម្មវិធីអាហារូបករណ៍របស់មូលនិធិ ហិនរិច បានជ្រើសរើសនិស្សិតកម្ពុជា ចំនួន ១០នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៧។ ក្រៅពីប្រទេសកម្ពុជា មូលនិធិនេះក៏ផ្ដល់អាហារូបករណ៍ដល់និស្សិតនៅតាមបណ្ដាប្រទេសមួយចំនួន ដូចជា ប្រទេសវៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន នេប៉ាល់ និងសហរដ្ឋអាមេរិក។ មុខជំនាញនៃកម្មវិធីអាហារូបករណ៍ ផ្ដោតលើវិស័យពីរ គឺវិស័យវិស្វកម្ម និងសារព័ត៌មាន៕