Image may be NSFW.
Clik here to view.
ដោយ ហង្ស សាវយុត RFA 2016-05-23
អង្គភាពប្រឆាំងអំពើពុករលួយ ទើបបញ្ចប់ការសាកសួរប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលគេសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយលើប្រាក់ជំនួយបរទេស។ ប្រភពព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា អេ.ស៊ី.យូ (ACU) បានកោះហៅប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក ស៊ីវ រដ្ឋា ទៅបំភ្លឺជុំវិញពាក្យបណ្ដឹងដែលចោទប្រកាន់ថា លោកបានកិបកេងប្រាក់ច្រើនលានរៀលពីគម្រោងស្ថាបនាផ្លូវជនបទ ព្រមទាំងជួយសង្គ្រោះស្បៀងអាហាររបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB)។
ប្រភពពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយច្បាប់ ថ្លែងអំណរគុណដល់ប្រធានមន្ទីរនេះ ដែលបានសហការទៅឆ្លើយបំភ្លឺជុំវិញបណ្ដឹង ដែលចោទប្រកាន់រូបលោកពាក់ព័ន្ធទៅនឹងអំពើពុករលួយ។
ការចេញលិខិតថ្លែងអំណរគុណរបស់អង្គភាពប្រឆាំងអំពើពុករលួយនេះ បានធ្វើឡើងបន្ទាប់ពីបានកោះហៅប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយស្ងាត់ស្ងៀម ទៅឆ្លើយបំភ្លឺជុំវិញករណីដែលមានពាក្យបណ្ដឹងចោទប្រកាន់ពីបទកិបកេងប្រាក់ជាច្រើនលានរៀលពីគម្រោងស្ថាបនាផ្លូវជនបទ ព្រមទាំងជួយសង្គ្រោះស្បៀងអាហារ (Emergency Food Assistance Project) របស់ធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) មក។
បុគ្គលិករបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ១រូប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៣ ខែឧសភា ថា កាលពីពីរថ្ងៃមុន លោកបានឃើញអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើលិខិតថ្លែងអំណរគុណជូនលោក ស៊ីវ រដ្ឋា ដែលជាប្រធានមន្ទីរ៖ «ឃើញលិខិតមកពីអង្គភាពប្រឆាំងអំពើពុករលួយ ដាក់មកថ្លែងអំណរគុណលោកប្រធានដែលបានសហការ»។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ស៊ីវ រដ្ឋា ដើម្បីសុំការពន្យល់ពីរឿងនេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃអង្គារ ទី២៣ ខែឧសភា។
ចំណែកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក កែវ ច័ន្ទរដ្ឋា បញ្ជាក់ថា លោកមិនបានដឹងថា ប្រធានរបស់លោកបានទៅឆ្លើយបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីពេលណាទេ ប៉ុន្តែលោកដឹងតាមរយៈបុគ្គលិករបស់លោក បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតថ្លែងអំណរគុណហើយប៉ុណ្ណោះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា លោកមិនទាន់ដឹងច្បាស់ជុំវិញការហៅប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប មកឆ្លើយបំភ្លឺនោះទេ ពីព្រោះមន្ត្រីរបស់លោកមានឯករាជភាពនៅក្នុងការងារនេះ។ ទោះបីជាយ៉ាងណា លោក ឱម យ៉ិនទៀង ពន្យល់ថា ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយ មានចេញលិខិតថ្លែងអំណរគុណទៅប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប មែន គឺមានន័យថា ការបំភ្លឺរបស់សាមីខ្លួនបានសមរម្យ ឯព័ត៌មានដែលចោទប្រកាន់ គឺមិនត្រឹមត្រូវទេ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយ អរគុណចំពោះការសហការ៖ «ឬមួយក៏បំភ្លឺដោយលាយលក្ខណ៍អក្សរ គឺយើងចម្លងការបំភ្លឺនោះទៅឲ្យម្ចាស់បណ្ដឹង ដើម្បីឲ្យគេតវ៉ាតទៅទៀត»។
លោក ឱម យ៉ិនទៀង ពន្យល់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តលើនីតិវិធីច្រើនយ៉ាងក្នុងការស៊ើបអង្កេតករណីអំពើពុករលួយ ដូចជាស្រាវជ្រាវព័ត៌មានសម្ងាត់ ស្រាវជ្រាវព័ត៌មានដែលចំហ និងទី៣ យោងលើពាក្យបណ្ដឹង។
គេហទំព័រអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងថា កន្លងទៅមានមនុស្សមិនស្គាល់ឈ្មោះ បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចំនួន ៣រូប ថាបានឃុបឃិតគ្នាធ្វើឯកសារបន្លំកិបកេងយកប្រាក់ជាច្រើនលានរៀលពីជំនួយគម្រោងជួយសង្គ្រោះស្បៀងអាហារ និងគម្រោងផ្លូវលំជនបទរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB)៕