Image may be NSFW.
Clik here to view.
ដោយ៖ ខាត់ សុធី VAYO 23-05-2016 4:38 pm
ដូចការគ្រោងទុក ពេលនេះលោកកឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដទៃទៀតកំពុងជួបជាមួយ គណៈប្រតិភូ នៃ អង្គការមូលនិធិកូហ្វីអាណាន់ ដើម្បីពិភាក្សា អំពី "ការបោះឆ្នោត លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខ"នៅទីស្នាក់ការកណ្តាល គណបក្សសង្រ្គោះជាតិ នារសៀល ថ្ងៃទី២៣ ឧសភា នេះ។
តែលទ្ឋផលនៃជំនួបយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។យ៉ាងណាមជ្ឈដ្ឋានទូទៅយល់ថាជំនួបនេះ មានសារសំខាន់ណាស់សម្រាប់គណបក្សសង្រ្គោះជាតិ។មានសារសំខាន់ ព្រោះ ជាឱកាសដែលគណបក្សសង្រ្គោះជាតិអាចលើកឡើងពីការរិតត្បិតសេរីភាពបញ្ចេញមតិ នៅកម្ពុជា ស្ថានការណ៍នយោបាយដែលកំពុងឡើងកម្តៅ ដោយការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង ដូចជាករណី លោក កឹម សុខាដែលកំពុងវ័ណ្ឌកដោយរឿងអាស្រូវផ្លូវភេទ។ ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កំពុងនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការចាប់ខ្លួន។ចំណែកមន្ត្រីបក្សប្រឆាំងជិត២០នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ ក្នុងនោះមានសមាជិកព្រឹទ្ឋសភា លោក ហុង សុខហួរ និងតំណាងរាស្ត្រ លោក អ៊ុំ សំអានទៀតផង៕