VaYO 23-05-2016 7:43 pm
ថ្ងៃ ២៣ ឧសភា ២០១៦ នេះ គឺជាខួបទី ២៣ នៃថ្ងៃបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ (UNTAC) កាលពីថ្ងៃ ២៣ ឧសភា ១៩៩៣។ ឯ.ឧ សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាននិយាយថា ការបោះឆ្នោតពេលនោះ គឺជាការបោះឆ្នោត លើកទី១ ហើយមានតែម្តងគត់ ដែលប្រជារាស្ត្រខ្មែរបានសម្រេចវាសនារបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ យ៉ាងពិតប្រាកដ។ ឯ.ឧ បានបន្តថា ពេលណាមានការបោះឆ្នោតបែបនេះម្តងទៀត នៅប្រទេសកម្ពុជា នាពេលអនាគត ពេលនោះកម្លាំងប្រជាធិបតេយ្យ ដែលតំណាងដោយគណបក្សលោក ច្បាស់ជានឹងទទួលបានជ័យជំនះដូចគ្នាដែរ។ ឯ.ឧ ក៏បាន ចំអកឲ្យគណបក្ស មួយចំនួនថា៖ “ឯគណបក្សផ្តាច់ការ និងពុករលួយ មួយនោះ ដែលជំពាក់គុណបរទេសឈ្លានពាន ច្បាស់ជានឹងទទួលបរាជ័យជាពុំខាន”៕
