Quantcast
Viewing all articles
Browse latest Browse all 40045

ស្ត្រី​បឹងកក់​១០​នាក់​នឹង​ចូល​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​ហិង្សា​កាល​ពី​៣​ឆ្នាំ​មុន

Image may be NSFW.
Clik here to view.
១៥-មករា-២០១៥៖ ពលរដ្ឋ​ក្នុង​សហគមន៍​មាន​ទំនាស់​ដី ​តវ៉ា ដាក់​​ញត្តិ​នៅ​ស្ថានទូត​​បារាំង ​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ជួយ​ឃ្លាំមើល​សវនាការ​សាលាឧទ្ធរណ៍​លើ​ស្ត្រី​បឹងកក់ និង​បុរីកីឡា ១០នាក់។ RFA/Rann Samnang


ដោយ ថា កិត្យា RFA 2016-05-24

សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ចំនួន ១០​នាក់ អះអាង​ថា ពួកគាត់​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ក្រសួង​មហាផ្ទៃ  នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ក្នុង​នាម​ជាដើម​បណ្ដឹង​ក្នុង​សំណុំរឿង​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​ពួកគាត់​កាល​ពី​ឆ្នាំ​២០១៣។

ការ​កោះ​ហៅ​ស្ត្រី​បឹងកក់ ចំនួន ១០​នាក់ ឲ្យ​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​សំណុំរឿង​ចាស់​នេះ នៅ​ស្រប​ពេល​សកម្មជន​ដីធ្លី​បឹងកក់ ទាំង​នេះ កំពុង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដើម្បី​សុំ​ឲ្យ​ដោះលែង​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) ចំនួន ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប​ទៀត។

ក្រុម​ស្ត្រី​បឹងកក់​អះអាង​ថា ពួកគាត់​គ្មាន​ជំនឿ​ថា ក្រសួង​មហាផ្ទៃ នឹង​ចាប់​ជន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ពួកគាត់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ ព្រោះ​មើល​ឃើញ​ថា ចំណាត់​ការ​នេះ​យឺតយ៉ាវ ខណៈ​ពួកគាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌ ដោយ​បាន​ភ្ជាប់​នូវ​រូបថត​ជន​ដៃដល់ និង​បន្ទះ​ស៊ីឌី វីដេអូ​នៃ​សកម្មភាព​នៅ​ពេល​បង្ក្រាប​នោះ អស់​រយៈពេល​ជិត ៣​ឆ្នាំ​មក​ហើយ។
កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រុម​ស្ត្រី​បឹងកក់ អះអាង​ថា ក្រុម​សមត្ថកិច្ច​ជា​ច្រើន​រយ​នាក់ និង​ជន​ស្លៀក​ស៊ីវិល បាន​ប្រើ​ហិង្សា​ទៅលើ​ពួកគាត់​ដោយ​ខ្លះ​បាន​ប្រើ​ចម្ពាម​កៅស៊ូ​បាញ់​បណ្ដាល​ឱ្យ​អ្នក​ខ្លះ​របួស​ដៃ ជើង ខ្លួន និង​ក្បាល។ ហិង្សា​កាល​ណោះ​កើត​ឡើង ខណៈ​ដែល​ក្រុម​អ្នកភូមិ​បឹងកក់ និង​បុរីកីឡា​ជាង ១០​នាក់ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ឯ​រមណីយដ្ឋាន​វត្តភ្នំ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី និង​លំនៅឋាន​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស និង​ទាមទារ​ឲ្យ​មន្ត្រី​តុលាការ​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​លើកលែង​ការ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​ដីធ្លី​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>