Image may be NSFW.
Clik here to view.
ដោយ ដែន អយុធ្យា RFA 2016-05-25
អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា កំពុងស្ថាបនាលូបង្ហូរទឹកស្អុយ និងជំរុញឲ្យអ្នកជាប់ពាក់ព័ន្ធ ចូលរួមសហការជាមួយអាជ្ញាធរខេត្តនេះ ដើម្បីឈានដល់ទប់ស្កាត់ការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ។
ការអះអាងនេះ កើតឡើងក្រោយពេលមានការរិះគន់ពីសំណាក់មន្ត្រីសង្គមស៊ីវិល ភ្ញៀវទេសចរ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួន បានចោទអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តទេសចរណ៍មួយនេះ ថាគ្មានសមត្ថភាពទប់ស្កាត់សកម្មភាពបង្ហូរកាកសំណល់ និងទឹកស្អុយចូលទឹកសមុទ្ររួចមក។
អាជ្ញាធរខេត្តព្រះសីហនុ ជំរុញឲ្យមន្ត្រីជំនាញនៅតាមស្ថាប័នពាក់ព័ន្ធខេត្តនេះ ពិសេសប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់សម្អាតបរិស្ថានឆ្នេរ និងគ្រប់គ្រងការបង្ហូរកាកសំណល់សំរាម ឬទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតនៅតាមឆ្នេរខ្លះ ដែលសាធារណជនរិះគន់។
អាជ្ញាធរខេត្តក៏ស្នើឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន និងប្រជាពលរដ្ឋជាដើម ត្រូវទុកដាក់កាកសំណល់រឹងរាវរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ជាងនេះទៀត មិនត្រូវលួចបង្ហូរទឹកស្អុយចេញពីការធ្វើអាជីវកម្មរបស់ខ្លួនចូលទៅក្នុងសមុទ្រ ដោយមិនបានឆ្លងកាត់អាងច្រោះទឹកស្អាតទៀតទេ។
ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ ទទួលស្គាល់ថា ខេត្តនេះនៅមានជនខិលខូចមួយចំនួនលួចបង្ហូរទឹកស្អុយចូលសមុទ្រ និងបោះចោលសំរាមគ្មានរបៀបរៀបរយពិតមែន។ លោកសំណូមពរដល់អ្នកធ្វើអាជីវកម្មទាំងអស់ មានម្ចាស់សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ និងអាហារដ្ឋាន ជាដើម ត្រូវចូលរួមសម្អាតបរិស្ថានឆ្នេរជាមួយអាជ្ញាធរ ពិសេសមិនត្រូវបង្ហូរកាកសំណល់ ទឹកស្អុយ ឬទឹកកខ្វក់ បង្ហូរចេញពីទីតាំងរៀងៗខ្លួនចូលទៅសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតនោះទេ៖ «យើងបានធ្វើសិក្ខាសាលាទាក់ទងបញ្ហាបរិស្ថាន និងការបង្ហូរទឹកស្អុយចូលសមុទ្រ ដោយអញ្ជើញប្រតិបត្តិករទេសចរណ៍ និងម្ចាស់រោងចក្រជាដើម មកណែនាំអំពីបច្ចេកទេស និងពិភាក្សាគ្នាដើម្បីឈានដល់គ្រប់គ្រងកាកសំណល់រឹងរាវ ដោយឆ្លងកាត់អាងចម្រោះទឹកស្អាតទាំងនៅលើដីគោក និងនៅលើដីកោះឲ្យបានល្អនាថ្ងៃអនាគត»។
ទោះបីជាបែបនេះក្តី រាល់ថ្ងៃនេះគេសង្កេតឃើញថា សកម្មភាពបង្ហូរទឹកស្អុយ ឬទឹកកខ្វក់ចូលសមុទ្រដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាត បានបន្តកើតមាននៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានមួយចំនួនដែលមានទីតាំងនៅជាប់មាត់សមុទ្រ បានបន្តកើតមាន ដូចជាឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរហាវ៉ៃ ឆ្នេរលំហែកាយ និងឆ្នេរខ្លះទៀតមានទីតាំងនៅទល់មុខសាលខេត្តព្រះសីហនុ ជាដើម។
Image may be NSFW.
Clik here to view.
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានសង្កេតឃើញថា កាកសំណល់សំរាម និងទឹកស្អុយកខ្វក់ ត្រូវបានប្រតិបត្តិករទេសចរណ៍ ឬម្ចាស់សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ និងអាហារដ្ឋានភាគច្រើនដែលមានទីតាំងនៅជាប់មាត់សមុទ្រ បង្ហូរចូលសមុទ្រយ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរខេត្តនេះហាក់មិនសូវរវល់អើពើទប់ស្កាត់ទេ។ ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធិ ទទូចដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងប្រធានមន្ទីរបរិស្ថានខេត្ត លោក សាមុត សុធារិទ្ធ ត្រូវមានវិធានការតាមផ្លូវច្បាប់ ឬឈានដល់ផាកពិន័យទៅលើម្ចាស់ទីតាំងទាំងឡាយណាដែលបន្តបង្ហូរកាកសំណល់ និងទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុនឲ្យបានធ្ងន់ធ្ងរ៖ «ពីដើមមកខ្ញុំរស់នៅខេត្តនេះដែរ គឺឆ្នេរនៅទល់មុខសាលាខេត្តនេះមានបរិស្ថានល្អ និងគ្មានសំណង់សណ្ឋាគារ ឬអាហារដ្ឋានជាដើម សង់ជាសំណង់រឹងមាំនៅជាប់មាត់សមុទ្រ ឬឆ្នេរដូចរាល់ថ្ងៃនេះទេ។ ជាងនេះក៏មិនមានការបង្ហូរទឹកស្អុយចូលសមុទ្រដូចរាល់ថ្ងៃនេះដែរ។ សូមឲ្យអាជ្ញាធរជួយគិតគូរលើបញ្ហាបង្ហូរទឹកស្អុយចូលសមុទ្រផ្ដើមដោយប្រតិបត្តិករទេសចរណ៍មានទីតាំងនៅជាប់សមុទ្រឲ្យបានល្អ ដើម្បីថែរក្សាបរិស្ថានឆ្នេរខេត្តព្រះសីហនុ ឲ្យបានល្អ និងមានអនាម័យ»។
បញ្ហាថែរក្សាបរិស្ថានសមុទ្រនេះ មន្ត្រីសង្គមស៊ីវិលបានផ្តល់អនុសាសន៍ថា ដើម្បីរក្សាសោភណភាព និងអនាម័យនៅតាមឆ្នេរនាខេត្តព្រះសីហនុ ឲ្យបានប្រសើរនាថ្ងៃខាងមុខ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ត្រូវស្ថាបនាលូបង្ហូរទឹក និងអាងចម្រោះទឹកស្អាតឲ្យបានច្រើនទៀត មានដូចជាឆ្នេរនៅទល់មុខសាលាខេត្ត ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរលំហែកាយ និងឆ្នេរជ័យជម្នះ ជាដើម ដើម្បីរំដោះទឹកស្អុយចូលទៅអាងស្តុកច្រោះទឹកស្អាត មុននឹងបង្ហូរចូលសមុទ្រ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏ស្នើដល់អាជ្ញាធរខេត្ត ឬមន្ទីរពាក់ព័ន្ធ ត្រូវស្ថាបនាលូបង្ហូរទឹកស្អុយ និងអាងចម្រោះទឹកស្អាតឲ្យបានច្រើនជាងពេលបច្ចុប្បន្ន ដើម្បីគ្រប់គ្រងកាកសំណល់ ឬទឹកស្អុយនាមូលដ្ឋាននេះឲ្យបានប្រសើរនាថ្ងៃខាងមុខ។
មន្ត្រីសង្គមស៊ីវិលរូបនេះ គាំទ្រផែនការផាកពិន័យធ្ងន់ធ្ងរទៅលើប្រតិបត្តិករទេសចរណ៍ ឬប្រជាពលរដ្ឋដែលបោះចោលសំរាមរឹងរាវគ្មានរបៀបរៀបរយនៅតាមទីសាធារណៈ និងបង្ហូរចូលសមុទ្រ ដែលអាចនាំឲ្យជះឥទ្ធិពលដល់វិស័យទេសចរណ៍នាថ្ងៃអនាគត។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០១៦ បង្ហាញថា សព្វថ្ងៃ ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តនេះមិនទាន់ចូលរួមសហការសម្អាតបរិស្ថានឆ្នេរ ឲ្យស្របតាមការណែនាំរបស់ក្រសួងទេសចរណ៍ ឬអាជ្ញាធរពាក់ព័ន្ធខេត្ត ក្នុងការថែរក្សាអនាម័យឆ្នេរឲ្យបាន ១០០ភាគរយទេ។
ទន្ទឹមគ្នានេះ ប្រតិបត្តិករទេសចរណ៍ភាគច្រើន បានគិតតែពីប្រយោជន៍ ឬការចំណេញលើមុខរបររៀងៗខ្លួន ដោយមិនបានជួយថែរក្សាបរិស្ថានឆ្នេរ ដើម្បីឈានដល់ការរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគតជាមួយអាជ្ញាធរឲ្យបានច្រើនទេកន្លងមក។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរណ៍ខេត្តព្រះសីហនុ ថ្លែងថា ពួកគេរង់ចាំសហការសម្អាតអនាម័យឆ្នេរជារហូតជាមួយអាជ្ញាធរ ឬមន្ទីរពាក់ព័ន្ធនាមូលដ្ឋាននេះ ប៉ុន្តែភារកិច្ចស្ថាបនាលូបង្ហូរទឹកស្អុយចូលទៅក្នុងអាងច្រោះទឹកស្អាត មុនបង្ហូរចូលសមុទ្រ គឺជាភារកិច្ច ឬជាការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ប៉ុន្តែសហការជួយជាថវិកាដើម្បីការងារថែរក្សាបរិស្ថានឆ្នេរជាមួយរដ្ឋាភិបាលជាប់ជាប្រចាំនាពេលកន្លងមក។
ទាក់ទងការងារថែរក្សាបរិស្ថានឆ្នេរនេះ អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា បានត្រៀមផាកពិន័យអ្នកបោះចោលកាកសំណល់រឹងរាវគ្មានសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈ និងការបង្ហូរទឹកស្អុយចូលសមុទ្រឲ្យបានធ្ងន់ធ្ងរនាថ្ងៃអនាគត បើសិនប្រតិបត្តិករទេសចរណ៍ ឬប្រជាពលរដ្ឋនៅបន្តចោលសំរាមអនាធិបតេយ្យ ឬបន្តបង្ហូរទឹកស្អុយចេញពីទីតាំងធ្វើអាជីវកម្មរបស់ខ្លួន ចូលទៅក្នុងសមុទ្រ ដោយមិនឆ្លងកាត់អាងច្រោះទឹកស្អាតជាមុនទេនោះ៕