Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-05-28
បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល ការដ្ឋានទំនប់វារីអគ្គិសនីសេសានក្រោមពីរ ២០១៦ ៨៥៥
២៧-មីនា-២០១៦៖ ការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ពលរដ្ឋរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងខែត្រស្ទឹងត្រែង ជាង ២០០គ្រួសារ បដិសេធសេចក្ដីជូនដំណឹងស្ដីពីការកំណត់ឱសានវាទស្រង់ស្ថិតិផលប៉ះពាល់ដែលកំណត់ដោយអាជ្ញាធរខែត្រ។ ពួកគេចាត់ទុកសេចក្ដីជូនដំណឹងនោះថា បង្ខំអោយពួកគេទទួលយកសំណងដែលមិនពេញចិត្ត។
សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានចេញសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃទី២៧ ខែឧសភា ដាក់ជូនអភិបាលខែត្រស្ទឹងត្រែង ជំទាស់នឹងការកំណត់ថ្ងៃឱសានវាទរបស់រដ្ឋបាលខែត្រនេះ ដែលកំណត់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ជាថ្ងៃចុងក្រោយនៃការស្រង់ស្ថិតិសម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់។
តំណាងសហគមន៍ លោក ដាំ សំណាង យល់ថា ការកំណត់ឱសានវាទរបស់អាជ្ញាធរ ហាក់មិនទទួលខុសត្រូវរាល់ការខាតបង់ផលប្រយោជន៍របស់សហគមន៍ ដែលទាមទាររស់នៅលើភូមិកំណើត ទោះបីភូមិរបស់ពួកគេនឹងក្លាយជាអាងស្តុកទឹកក្ដី។ លោកបន្តថា សហគមន៍នឹងត្រៀមធ្វើក្បូនបណ្ដែតទឹក ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ដោះស្រាយការទាមទាររបស់ពួកគេនោះទេ។
Image may be NSFW.
Clik here to view.
លោកចាត់ទុកថា ទឹកទន្លេជាសរសៃឈាមរបស់សហគមន៍ ដែលទ្រទ្រង់ជីវភាពពួកគេច្រើនជំនាន់មកហើយដែលមិនអាចរំកិលបាន ប្រសិនបើពួកគេត្រូវផ្លាស់ទីលំនៅ។ ពួកគេទាមទារឲ្យការអភិវឌ្ឍមានការគោរពសិទ្ធិមនុស្ស ការពារបរិស្ថាន សុវត្ថិភាពសង្គម និងគ្មានការបណ្ដេញចេញដោយបង្ខំ៖ «សូមឲ្យរដ្ឋាភិបាលយើងយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋដែលកំពុងបារម្ភផលប៉ះពាល់លើអត្តសញ្ញាណហ្នឹងមួយ។ ចំពោះឱសានវាទ សូមឲ្យរដ្ឋាភិបាលមើលឡើងវិញ ពិនិត្យឡើងវិញក្នុងការចេញឱសានវាទរបស់ខ្លួនដែលមិនទទួលស្គាល់លើទ្រព្យសម្បត្តិទាំងឡាយណាដែលពលរដ្ឋមិនព្រមបង្ហាញទ្រព្យរបស់ខ្លួន»។
ឆ្លើយតបចំពោះការលើកឡើងនេះ អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា អាជ្ញាធរខែត្រព្យាយាមដោះស្រាយផលប៉ះពាល់ផ្អែកតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់។ លោកថា គម្រោងមិនអាចផ្អាកបានឡើយ ដូច្នេះពលរដ្ឋត្រូវចូលរួមសហការផ្ដល់ទិន្នន័យផលប៉ះពាល់ដើម្បីឲ្យក្រុមការងារមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់គណនា និងទូទាត់សំណង៖ «ទុកឱកាសឲ្យក្រុមការងារខែត្រធ្វើការតាមនីតិវិធី និងគោលនយោបាយដែលបានកំណត់ហើយ។ យើងនឹងព្យាយាមដោះស្រាយសំណងផលប៉ះពាល់ហ្នឹងជូនពលរដ្ឋ»។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខែត្រស្ទឹងត្រែង បានកំណត់ឱសានវាទឲ្យប្រជាពលរដ្ឋសហការផ្ដល់ទិន្នន័យផលប៉ះពាល់ជូនក្រុមការងារ ដើម្បីក្រុមការងារមានមូលដ្ឋានគ្រប់គ្រាន់គណនា និងទូទាត់ដោះស្រាយសំណងជូនពលរដ្ឋបានគ្រប់ក្រុមគ្រួសារ ខណៈប្រជាពលរដ្ឋប្រមាណ ៣០ភាគរយ នៃអ្នករងផលប៉ះពាល់ជាង ១ពាន់គ្រួសារ មិនព្រមទទួលយកសំណង។ ខ្លឹមសារនៃការដាក់ឱសានវាទនោះ បញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង មិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋដែលមិនសហការផ្ដល់ទិន្នន័យផលប៉ះពាល់នោះឡើយ។
មេឃុំស្រែគរ លោក សៀក មេគង្គ ចាត់ទុកពលរដ្ឋមិនយល់ព្រមទទួលសំណងផលប៉ះពាល់អាចខូចប្រយោជន៍ដល់សហគមន៍ បន្ទាប់ពីដំណើរការសាងសង់ទំនប់វារីអគ្គិសនី នោះទំនប់ទឹកនឹងត្រូវបិទនៅដើមឆ្នាំ២០១៧។ លោកថា ការប្ដេជ្ញាចិត្តរបស់សហគមន៍មិនចាកចេញពីភូមិកំណើត ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋតែអាជ្ញាធរនៅបន្តអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋជ្រាបពីគោលនយោបាយដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាល៖ «ផ្ទះគាត់បានហើយដីស្រែចម្ការ ៥ហិកតារផ្សេងទៀត។ ចំណែកឯងដីខាងនេះ បើទឹកមិនលិចក៏បានដូចគ្នាហ្នឹង។ អាហ្នឹងខ្ញុំថា ខាតប្រយោជន៍របស់គាត់ទេ»។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន យល់ថា គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលមិនទាន់កំណត់ប្រព័ន្ធគណនេយ្យភាព និងតម្លាភាពច្បាស់លាស់នោះឡើយ ដោយសារតែមិនទាន់មានការឯកភាពគ្នាទាំងស្រុងទាក់ទិនការសម្រេចចិត្តព្រមទទួលយកសំណងផលប៉ះពាល់របស់សហគមន៍។ លោកកត់សម្គាល់ថា ការជូនដំណឹងការពិភាក្សា ការឯកភាពគ្នានៅក្នុងសហគមន៍មូលដ្ឋាន ឬអ្នកទទួលរងផលប៉ះពាល់នៅមិនទាន់មានការជជែកដេញដោលគ្នាបានល្អនៅឡើយទេ៖ «ប្រពន្ធគណនេយ្យភាព និងតម្លាភាពនៃការសងសំណងវាអត់ទានមាន។ អ៊ីចឹងអ្នកដែលបានទទួលហើយនៅតែអល់អែក នៅតែរារែកនៅតែមិនទទួលបានទៅតាមការសន្យារបស់អភិបាលខែត្រពីមុនមក»។
មកទល់ពេលនេះ ពលរដ្ឋដែលមិនព្រមទទួលយកសំណងនៅឃុំស្រែគរ មានចំនួន ២០០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៥០គ្រួសារ។ នៅឃុំក្បាលរមាស ពលរដ្ឋមិនព្រមទទួលសំណងមានចំនួន ៥០គ្រួសារក្នុងចំណោមពលរដ្ឋ ១៤០គ្រួសារ។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាងសង់សម្រេចបានប្រហែលជាង ៧០ភាគរយ ហើយគ្រោងនឹងសាងសង់ឲ្យរួចរាល់នៅដើមឆ្នាំ២០១៧៕