Quantcast
Viewing all articles
Browse latest Browse all 40045

ក្រសួង​សេដ្ឋកិច្ច​ណែនាំ​​មន្ត្រី​​ក្រសួង​មិន​ឲ្យ​ប្រើប្រាស់​រថយន្ត​​ស្លាក​លេខ​រដ្ឋ​ក្រៅ​ម៉ោង​ការងារ

Image may be NSFW.
Clik here to view.
ទិដ្ឋភាព​នៅ​តាម​ស្តុប​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។Photo: RFA


ដោយ សុ ជីវី RFA 2016-05-28

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ណែនាំ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង និង​មន្ត្រី​រាជការ មិន​ឲ្យ​ប្រើប្រាស់​រថយន្ត​ដែល​មាន​ស្លាក​លេខ​រដ្ឋ​ក្រៅ​ពី​ម៉ោង​បំពេញ​ភារកិច្ច ជាពិសេស​មិន​ត្រូវ​បើកបរ​រថយន្ត​ទាំង​នោះ​ទៅ​កន្លែង​កម្សាន្ត​សប្បាយ​គ្រប់​ប្រភេទ។

សេចក្ដី​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឲ្យ​ដឹង​ថា ការ​ណែនាំ​នេះ​មាន​គោល​បំណង​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ កិត្យានុភាព និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ថាប័ន និង​មន្ត្រី​រាជការ​សាធារណៈ។

ក្រសួង​បញ្ជាក់​ថា កន្លែង​កម្សាន្ត​សប្បាយ​ទាំង​នោះ​រួម​មាន ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា ជាដើម។

ក្រសួង​បញ្ជាក់​ទៀត​ថា រថយន្ត​មាន​ស្លាក​លេខ​រដ្ឋ​ទាំង​នោះ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់​រថយន្ត​ទាំង​នោះ ក្នុង​គោល​បំណង​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើយ។ ក្រៅ​ពី​នេះ ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​រថយន្ត​មាន​ស្លាក​លេខ​រដ្ឋ ត្រូវ​បើកបរ​ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ចៀសវាង​បើកបរ​ក្នុង​ទិស​ហាម​ឃាត់ មិន​គោរព​ភ្លើង ឬ​ស្លាក​សញ្ញា​ចរាចរណ៍ ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>