Image may be NSFW.
Clik here to view.
ដោយ ដែន អយុធ្យា RFA 2016-05-30
សាធារណជនទូទៅ ពិសេសក្រុមយុវជន បានបន្តរិះគន់អាជ្ញាធរខេត្តព្រះសីហនុ ដែលប្រើគ្រឿងចក្រឈូសបំផ្លាញថ្នល់ក្រាលកៅស៊ូ ដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ បន្សល់ទុកពីសម័យសង្គមរាស្ត្រនិយមមានទីតាំងនៅប្របមាត់សមុទ្រចុងឆ្នេរអូរឈើទាល ផ្តល់ដីជូនក្រុមហ៊ុន សុខា អូតែល (Sokha Hotel)។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិលបង្ហាញទស្សនៈថា ស្នាព្រះហស្ត ឬស្នាដៃដែលថ្នាក់ដឹកនាំប្រទេសពីមួយជំនាន់ទៅមួយជំនាន់ បានកសាង ឬបន្សល់ទុក គួរត្រូវថ្នាក់ដឹកនាំបន្តវេនជួយថែរក្សា និងអភិរក្សកែលំអឲ្យគង់វង្ស ដោយមិនត្រូវបំផ្លាញវត្ថុតាងទាំងនោះចោលទេ។
មន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរជាតិ បង្ហាញការហួសចិត្ត កាលបើសង្កេតឃើញសកម្មភាពរបស់អាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ បានប្រើគ្រឿងចក្រឈូសបំផ្លាញថ្នល់ក្រាលកៅស៊ូ ដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ មានទីតាំងនៅតាមប្របឆ្នេរអូរឈើទាល ត្រូវគេជីកកាយយកអាចម៍ដីបំផ្លាញស្ទើរបាត់ភស្តុតាងទាំងស្រុង គិតមកដល់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា។
ក្រុមប្រជាពលរដ្ឋ បានលើកជាទស្សនៈថា ស្នាព្រះហស្ត ឬស្នាដៃ និងសមិទ្ធផលផ្សេងៗរបស់អតីតព្រះមហាក្សត្រ និងថ្នាក់ដឹកនាំប្រទេសគ្រប់ជំនាន់ ឬគ្រប់សម័យកាល មិនគួរត្រូវថ្នាក់ដឹកនាំបន្តវេនបំផ្លាញចោលនោះទេ។ ផ្ទុយទៅវិញ សមិទ្ធផល ឬស្នាព្រះហស្តទាំងនោះ គួរត្រូវជួយថែរក្សា និងអភិរក្សឲ្យបានល្អ ប្រសើរជាងឃុបឃិតបំបាត់ភស្តុតាងក្រោមរូបភាពអភិវឌ្ឍន៍ ឬដើម្បីលាភសក្ការៈអ្វីមួយ។
ភ្ញៀវទេសចរជាតិ ពិសេសក្រុមយុវជនដែលចូលមកទស្សនាតាមឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ បានបន្តរិះគន់រដ្ឋាភិបាល ដែលអសមត្ថភាពថែរក្សាផ្លូវក្រាលកៅស៊ូ ដែលអតីតព្រះមហាក្សត្របន្សល់ទុក ប៉ុន្តែបែរជាត្រូវបំផ្លាញដោយក្រុមហ៊ុនវិនិយោគ ឬគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាលទៅវិញ។
ពួកគេបង្ហាញការហួសចិត្ត កាលបើឃើញសកម្មភាពអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាល ឈានដល់បំផ្លាញថ្នល់ក្រាលកៅស៊ូទាំងស្រុងរបស់អតីតព្រះមហាក្សត្រ មានទីតាំងនៅចុងឆ្នេរអូរឈើទាល ភ្ជាប់ពីផ្លូវក្រាលកៅស៊ូទល់មុខវិមានលំហែកាយរបស់ប្រមុខដឹកនាំ ត្រូវអាជ្ញាធរឈូសកម្ទេចចោលភស្តុតាង។
បញ្ហានេះ ក្រុមប្រជាពលរដ្ឋ ទទូចដល់លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិចារណាចំពោះសកម្មភាពបំផ្លាញផ្លូវកៅស៊ូជាស្នាព្រះហស្តអតីតព្រះមហាក្សត្រជាថ្មីឡើងវិញ៖ «ខ្ញុំសំណូមពរឲ្យសម្ដេច ហ៊ុន សែន ជួយរក្សាផ្លូវកៅស៊ូសម្ដេចតាឲ្យគង់វង្ស ដោយមិនត្រូវស្ថាបនាផ្លូវថ្មីបំផ្លាញផ្លូវសម្ដេចតាចោលទេ»។
ទោះបីជាមានប្រតិកម្មបែបនេះក្តី ផ្លូវក្រាលកៅស៊ូជាស្នាព្រះហស្តសម្ដេចព្រះនរោត្តម សីហនុ មានទីតាំងនៅតាមបណ្តោយចុងឆ្នេរអូរឈើទាល ឬឆ្នេរអូរឈើទាលទី២ ត្រូវអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ដាក់គ្រឿងចក្រឈូសកម្ទេច និងជីកយកអាចម៍ដីដឹកចេញពីផ្លូវចាស់នេះ ចាប់តាំងពីថ្ងៃទី១០ ខែឧសភា មកដល់ពេលនេះ ឈានដល់បាត់បង់ទ្រង់ទ្រាយដើមក្នុងពេលឆាប់ៗនេះ។
អាជ្ញាធរខេត្តព្រះសីហនុ ឲ្យដឹងថា សកម្មភាពឈូសឆាយផ្លូវកៅស៊ូជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ នាចុងឆ្នេរអូរឈើទាល គឺពួកគេបានអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានដាក់ចេញ។ ជាងនេះ ការជីកយកអាចម៍ដីចេញពីផ្លូវចាស់នេះ គឺដើម្បីយកទៅស្ថាបនាផ្លូវថ្មីមានទីតាំងនៅប្របមាត់សមុទ្រនៃឆ្នេរអូរឈើទាល នេះដែរ។ ហើយផ្លូវកៅស៊ូបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ដែលត្រូវឈូសឆាយនេះ ត្រូវគ្រប់គ្រងដោយក្រុមហ៊ុន សុខា អូតែល ព្រោះផ្លូវនេះត្រូវអតីតប្រធានមន្ទីរសុរិយោដី និងអតីតអភិបាលខេត្តព្រះសីហនុ អាណត្តិមុន បានចេញប្លង់កម្មសិទ្ធិជូនក្រុមហ៊ុន សុខា ដោយស្របច្បាប់ជាស្ថាពរហើយ។
កាលពីដើមខែឧសភា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចតាមរថភ្លើងពីភ្នំពេញ ឆ្ពោះមកកាន់ខេត្តព្រះសីហនុ របស់ប្រមុខដឹកនាំ លោកបានរំឭកពីសមិទ្ធផល ឬស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហនុ គឺផ្លូវដែក ឬផ្លូវរថភ្លើង មានខ្លឹមសារថា «ផឹកទឹកត្រូវនឹកដល់ប្រភព ទទួលទានផ្លែឈើត្រូវនឹកដល់អ្នកដាំ។ កូនចៅប្រជារាស្ត្រទូទាំងប្រទេស ចងចាំ និងដឹងគុណចំពោះស្នាព្រះហស្តអតីតព្រះមហាវីរក្សត្រកម្ពុជា សម្ដេចឪ សម្ដេចតា សម្ដេចតាទួតនៃយើង ដែលបានកសាងផ្លូវដែកក្នុងទសវត្សរ៍ឆ្នាំ៦០ ដែលបានបន្សល់ទុកឲ្យកម្ពុជា ប្រើប្រាស់មកទល់សព្វថ្ងៃនេះ»។
ត្រង់ចំណុចនេះ អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ គាំទ្រការប្ដេជ្ញាចិត្តរបស់ប្រមុខដឹកនាំដែលធានាថែរក្សា និងអភិរក្សនូវស្នាព្រះហស្ត ឬសមិទ្ធផលនានារបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ បន្សល់ទុកឲ្យគង់វង្ស។ ព្រមគ្នានេះ អ្នកស្រី សុធារី ក៏សំណូមពរដល់ប្រមុខដឹកនាំ ឲ្យជួយថែរក្សា និងអភិវឌ្ឍផ្លូវក្រាលកៅស៊ូជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ បន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ដែលបច្ចុប្បន្ននេះ ត្រូវអាជ្ញាធរខេត្តព្រះសីហនុ កំពុងដាក់គ្រឿងចក្រឈូសបំផ្លាញភស្តុតាងមានទីតាំងភ្ជាប់តាមផ្លូវកៅស៊ូផ្លូវទល់មុខវិមានលំហែកាយលោកនាយករដ្ឋមន្ត្រី នាឆ្នេរអូរឈើទាល ដូចប្រមុខដឹកនាំជួយថែរក្សា និងអភិវឌ្ឍផ្លូវដែកឲ្យដំណើរការឡើងវិញដែរ។
បញ្ហានេះ ភ្ញៀវទេសចរ បង្ហាញការហួសចិត្តកាលបើសង្កេតឃើញផ្លូវកៅស៊ូដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ ត្រូវគេប្រើគ្រឿងចក្រឈូសបំផ្លាញ និងឃើញមានសសរថ្មធំៗរាប់រយដើម ត្រូវក្រុមហ៊ុន សុខា អូតែល យកមកបុកគ្រឹះនៅលើថ្នល់កៅស៊ូនេះ និងហ៊ុមព័ទ្ធរបងថ្ម ឬដែកបិទជិតមិនអាចឲ្យយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់ចេញពីដើមផ្លូវម្ខាង ចេញទៅចុងផ្លូវម្ខាងទៀតបាន។
សកម្មភាពបំផ្លាញសមិទ្ធផល ឬស្នាព្រះហស្តរបស់អ្នកដឹកនាំបន្សល់ទុកនេះ សាធារណជនទូទៅ បានស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ពិចារណាជាថ្មី និងឈានដល់ជួយថែរក្សា ឬសង្គ្រោះផ្លូវក្រាលកៅស៊ូជាស្នាព្រះហស្តសម្ដេចព្រះនរោត្តម សីហនុ បានបន្សល់ទុកឲ្យគង់វង្ស។ ជាងនេះ ក៏ត្រូវជួយសើរើមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធ ដែលបានឃុបឃិតចេញប្លង់កម្មសិទ្ធិនៅលើដីថ្នល់កៅស៊ូដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ ឬទ្រព្យសម្បត្តិព្រះបរមរាជវាំង ដើម្បីឈានដល់មានវិធានការតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ៖ «សូមឲ្យប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយកុំឲ្យអាជ្ញាធរខេត្តព្រះសីហនុ និងក្រុមហ៊ុន សុខា បិទផ្លូវកៅស៊ូសម្ដេចតាចោល និងឈូសផ្លូវកៅស៊ូនេះចោល ទៅស្ថាបនាផ្លូវថ្មីជំនួសវិញឲ្យសោះ។ ខ្ញុំជាកូនជាចៅ ចង់ឲ្យរក្សាផ្លូវកៅស៊ូបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយបានប្រើប្រាស់ដូចដើមវិញ»។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បង្ហាញទស្សនៈថា សមិទ្ធផល ឬស្នាព្រះហស្តនានាដែលថ្នាក់ដឹកនាំប្រទេសបន្សល់ទុកនៅតាមជំនាន់នីមួយៗ គួរត្រូវថ្នាក់ដឹកនាំបន្តវេន ជួយថែរក្សា ឬអភិរក្សកែលំអឲ្យបានគង់វង្ស ដោយមិនត្រូវឃុបឃិតបំផ្លាញសមិទ្ធផលទាំងនោះបំបាត់ភស្តុតាងចោលទេ។ ត្រង់ចំណុចនេះ លោក កែម ឡី សង្កត់ធ្ងន់ថា ស្នាដៃកសាង និងសមិទ្ធផលផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ដែលបានស្ថាបនាឡើងសម្រាប់បម្រើដល់ប្រជាពលរដ្ឋ ឬសាធារណជនទូទៅ គួរត្រូវអ្នកដឹកនាំបន្តវេនជួយថែរក្សា ឬអភិរក្សឲ្យបានគង់វង្ស ដោយមិនត្រូវឃុបឃិតបំផ្លាញចោលភស្តុតាងក្នុងហេតុផលផ្សេងៗនោះទេ៖ «ស្នាព្រះហស្ត ឬក៏ស្នាដៃរបស់បុព្វបុរសខ្មែរយើងបានកសាង និងបន្សល់ទុកពីជំនាន់មុនៗ យើងត្រូវថែរក្សា ឬអភិរក្ស។ ប៉ុន្តែបើយើងចង់អភិវឌ្ឍឆ្នេរ ឬអភិវឌ្ឍអ្វីមួយ គឺដីខ្មែរ ឬឆ្នេរខ្មែរយើងនៅខេត្តព្រះសីហនុ នៅមានច្រើនកន្លែងដែលត្រូវយកមកអភិវឌ្ឍ ដោយមិនត្រូវបំផ្លាញសមិទ្ធផលមានស្រាប់ចោលនោះទេ»។
បញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដកដង្ហើមធំមុននឹងឆ្លើយសំណួរជាមួយវិទ្យុអាស៊ីសេរី ដោយបញ្ជាក់ខ្លីថា ផ្លូវកៅស៊ូដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រនៅប្របមាត់សមុទ្រចុងឆ្នេរអូរឈើទាលនេះ ត្រូវបានអតីតអភិបាលខេត្ត និងប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ អាណត្តិមុន ស៊ីញេចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនក្រុមហ៊ុន សុខា អូតែល បាត់ហើយ ហើយករណីនេះ រូបលោកគ្មានសិទ្ធិសម្រេចទេ ទាល់តែប្រមុខដឹកនាំរាជរដ្ឋាភិបាល ទើបមានសិទ្ធិសម្រេច ឬអារកាត់មានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយចុះ តំណាងក្រុមហ៊ុន សុខា អូតែល និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា ឡាវ កាំង មានប្រសាសន៍ថា ផ្លូវក្រាលកៅស៊ូ ឬដីនៅជាប់ចុងឆ្នេរអូរឈើទាល ឬឆ្នេរអូរឈើទាលទី២ ក្រុមហ៊ុននេះមានប្លង់កម្មសិទ្ធិស្របច្បាប់ចេញដោយអតីតប្រធានមន្ទីរសុរិយោដីអាណត្តិមុន។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុន សុខា ក៏បានបុកសសរគ្រឹះខ្លះនៅលើផ្លូវកៅស៊ូនេះសម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅតាមបរិវេណ នៃចុងឆ្នេរអូរឈើទាលនេះជាបន្តបន្ទាប់មកដល់ពេលនេះ។
ទោះយ៉ាងណា សាធារណជន ពិសេសក្រុមយុវជនដែលធ្វើដំណើរមកដល់ខេត្តព្រះសីហនុ ហើយបានចូលទៅទស្សនាតាមឆ្នេរអូរឈើទាល កំពុងរង់ចាំមើលចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាតើប្រមុខដឹកនាំអាចជួយសង្គ្រោះ ឬស្រោចស្រង់ផ្លូវក្រាលកៅស៊ូដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ បន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម មានទីតាំងនៅចុងឆ្នេរអូរឈើទាល ផ្លូវត្រង់ទល់មុខវិមានលំហែកាយរបស់លោក ហ៊ុន សែន បានគង់វង្ស ដូចជួយថែរក្សាផ្លូវដែក ឬផ្លូវរថភ្លើង ដូចការអះអាងរបស់ប្រមុខដឹកនាំបានលើកឡើង ដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់ដូចដើមវិញមានប្រសិទ្ធភាពដែរឬទេ?៕