Sam Rainsy | ៣០ ឧសភា ២០១៦ / 30 May 2016,17:30
ប្រជាពលរដ្ឋ និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រគល់ញត្តិជូនព្រះបរមរាជវាំង ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ ទោះជាមានការរារាំងយ៉ាងណាក៏ដោយ។ Finally, in spite of many obstacles, petitions from people all over the country asking for the rule of law and an independent Judiciary, were delivered this afternoon to H.M. the King's Cabinet at the Royal Palace.
ញត្តិស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិត្រូវបានដាក់ថ្វាយដល់ព្រះមហាក្សត្រ
ដោយ ប្រាជ្ញ ចេវ RFA 2016-05-30
ញត្តិស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិជាង១៧ម៉ឺនមេដៃ ត្រូវបានដាក់ថ្វាយដល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី៣០ ឧសភា។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ។
លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ញត្តិរបស់ខ្លួនត្រូវបាននាំទៅថ្វាយព្រះមហាក្សត្រដោយជោគជ័យហើយ។ លោកបញ្ជាក់ថា មានមន្ត្រីរបស់ព្រះបរមរាជវាំង បានចុះហត្ថលេខាទទួលញត្តិ និងដឹកចូលក្នុងព្រះបរមរាជវាំង។
លោក យ៉ែម បុញ្ញឫទ្ធិ បន្តដោយរំពឹងថា ស្ថានការណ៍នយោបាយអាចនឹងប្រសើរជាងមុន ក្រោយពីខ្លួនបាននាំយកទុក្ខកង្វល់របស់ពលរដ្ឋ និងមន្ត្រគណបក្សប្រឆាំងកំពុងប្រឈមថ្វាយព្រះមហាក្សត្របានដឹង។
តំណាងរាស្ត្របក្សប្រឆាំងដែលធ្វើដំណើរតាមរថយន្ត ហែញត្តិទៅព្រះបរមរាជវាំង បានត្រឡប់មកដល់ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើវិញហើយ។
មុនការហែញត្តិនេះ សមត្ថកិច្ចរាប់រយនាក់បានដាក់បារ៉ាស់កាត់ផ្លូវប្រមាណ១ម៉ោង ទម្រាំឲ្យរថយន្តតំណាងរាស្ត្របក្សសង្គ្រោះជាតិចំនួន២៣ រថយន្ត ចេញដំណើរ ហើយពេលហែក្បួនតាមផ្លូវទៅព្រះបរមរាជវាំង ក៏ត្រូវបានក្រុមយុវជនរបស់លោក ស្រី ចំរើន ប៉ុនប៉ងស្ទាក់ផ្លូវ ប៉ុន្តែត្រូវបានសម្រួលចរាចរណ៍ ដោយប៉ូលិសនៅទីនោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
Image may be NSFW.
Clik here to view.