(ដោយជូលាងហាក់)
ខ្ញុំមានបំណងផ្ញើសារនេះ ទៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋកម្ពុជា តាមរយៈស្ថាន
ទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិក - តាមអ៊ីមែលស្ថានទូតនេះដែលខ្ញុំស្គាល់។ ដល់ឬមិនដល់ ខ្ញុំអត់ដឹងដែរ។
ខ្មែររាល់គ្នាស្គាល់ពាក្យស្លោកនេះ ច្បាស់លាស់អស់ហើយ។ គឺថា មាសសុទ្ធមិនដែលខ្លាចរអាចំពោះភ្លើង
សោះទេ។ ខ្ញុំចង់និយាយសំដៅទៅ មនុស្សទាំងអស់ ដែលជាតំណាងរដ្ឋាភិបាលខ្មែរ ដែលតែងតែឆ្លើយតប
ចំពោះការរិះគន់ទាំងឡាយ ពីប្រភពនានាទាំងខ្មែរទាំងបរទេស។ ការនិយាយដោះសារហើយដើរចេញ មិន
ព្រមនិយាយដោះសារជាបន្ត ចំពោះសំនួរទាក់ទងដទៃទៀត គឺមិនគ្រប់គ្រាន់ទេ។ សូមនិយាយដោះសារឱ្យ
បានសមរម្យ ចប់ចុងចប់ដើម ដើម្បីដកឫសនៃមន្ទិលសង្ស័យ ចេញឱ្យអស់ពីចម្ងល់អ្នកសួរសំនួរ។
នេះហើយជាមាសសុទ្ធដែលមិនខ្លាចកំដៅភ្លើងកម្រិតណានោះឡើយ។ បានសេចក្តីថា ចង់គេដុតរំលាយ
មាសសុទ្ធនោះជាយ៉ាងណា ក៏គេនៅតែឃើញថាជាមាសសុទ្ធជាដដែល មិនផ្លាស់ប្តូរ។ សំនួរមានកម្រិតខុស
ប្លែកៗគ្នា។ សំនួរខ្លះតម្រូវឱ្យមានការដេញដោលស៊ីជម្រៅជ្រៅ ដើម្បីដកឱ្យអស់ឫសនៃមន្ទិលសង្ស័យ។ ធ្វើ
ដូច្នេះទើបយើងដោះស្រាយបញ្ហាសង្គម ជាទូទៅ បានដាច់ស្រេចជ្រះស្រឡះ។ បើមិនអ៊ីចឹងទេ ភាពវឹកវរគឺ
នៅតែកើតមានក្នុងសង្គម ជាដដែល ហើយម្នាក់ៗក៏តាំងក្រពល់មុខមួរម៉ៅ រកដំណោះស្រាយមិនឃើញ។
ខ្ញុំយល់ហើយជឿថា ព្រឹត្តិការណ៍ដែលមិនស្ងប់ស្ងៀម មិនត្រជាក់ត្រជុំ នៅក្នុងសង្គមខ្មែរនារដ្ឋកម្ពុជាសព្វថ្ងៃ
គឺដើមចមនៃ(បញ្ហាជាទូទៅ) មានប្រភពកើតមកពីអភិបាលកិច្ចមិនល្អ ហើយខ្វះសមត្ថភាពនឹងដោះស្រាយ
បញ្ហាជូនសង្គមជាតិរបស់ខ្លួន។ ខ្ញុំយល់ឃើញទៀតថា ការដែលស្ថានទូតបរទេសនានា ប្រចាំនៅរដ្ឋកម្ពុជា
(មិនដែលជជីកសួរនាំ) កិច្ចអភិបាលរដ្ឋនៃរដ្ឋាភិបាលកម្ពុជា ឱ្យបានស៊ីជម្រៅហូរហែចប់ចុងចប់ដើម គឺមកពី
គេ(មិនចង់)ដេញជើងជាន់កែង ក្រែងខូតខាតទំនាក់ទំនងជាមួយខ្មែរ ដែលវានឹងបណ្តាលឱ្យខូចខាតផល
ប្រយោជន៍ផ្សេងៗរបស់គេ។ ម្ល៉ោះហើយគេមិនរវល់ ទៅសួរដេញដោលឱ្យស៊ីជម្រៅសោះទេ។ គេគិតពីផល
ប្រយោជន៍របស់គេ ច្រើនជាងផលប្រយោជន៍ជនជាតិខ្មែរ។ អ៊ីចឹង គេស្ងាត់មាត់មិនសូវរវីរវល់សួរនាំច្រើន។
ដល់អ៊ីចឹងទៅ អ្នកដែលខាតបង់ គឺខ្មែរឯណេះសោះ។ សង្គមខ្មែរនៅតែវឹកវរ គ្មានដំណោះស្រាយជារហូត។
ហើយភាពចម្រូងចម្រះក្នុងសង្គម នៅតែបន្តកើតឡើងមិនចប់មិនហើយ រដ្ឋាភិបាលខ្មែរក៏តាំងក្រពុលមុខ
ហើយប្រើច្បាប់ពាលរំលោភ ចាប់រាស្ត្រយកទៅព្រមានបង្ក្រាបបំភិតបំភ័យ ឬធ្វើទុក្ខទោស ក៏ស្រែកប្រាប់គេ
ឯងថា (នេះជាច្បាប់នៃរដ្ឋកម្ពុជា) គ្មានបរទេសណាគួរលូកដៃជ្រៀតជ្រែកសោះទេ - រឿងរ៉ាវរបស់ខ្មែរស្រេច
លើខ្មែរដោះស្រាយ។ បានដូចចិត្តរដ្ឋាភិបាលខ្មែរចង់បាន។
បរទេសគេមិនខ្វល់អ្វីច្រើនជាងការនិយាយថាខ្វល់ណាស់... ខ្វល់ណាស់ រឿងនយោបាយនៅស្រុកខ្មែរ។
ហើយក៏ចប់ត្រឹមតែប៉ុណ្ណេះ។ គេគ្មានប្រតិកម្មអ្វីជាធំដុំតទៅទៀតទេ។ រដ្ឋាភិបាលខ្មែរស្គាល់ជាក់ច្បាស់ នូវ
សកម្មភាពត្អូញត្អែររំភើយៗ រហើយត្រសៀកនៃពួកជនបរទេស។ ជាចលនាទីងមោងចាំចាប សូម្បីតែចាប
ក៏ស្គាល់ផងដែរ។ ប៉ុន្តែទោះយ៉ាងណា ទង្វើរដ្ឋាភិបាលខ្មែរ ចំពោះរាស្ត្រខ្លួនគឺមិនល្អ ហើយមិនចម្រើនចំពោះ
សង្គមជាតិសោះឡើយ។ វាបង្កតែទុក្ខវេទនាដល់ជីវិតរាស្ត្រឱ្យទឹកភ្នែករហាម គ្មានពេលកំណត់។
មានតែខ្មែរទេ ដែលតែងតែគិតផលប្រយោជន៍នៃសង្គមជាតិរបស់ខ្លួន ចង់ឃើញប្រទេសខ្លួនមានកិត្តិយស
និងសេចក្តីសុខសាន្ត ត្រជាក់ត្រជុំ គ្មានឮអំពីទុក្ខវេទនារបស់ជនជាតិខ្លួន។ ដើម្បីបើកឱកាសឱ្យខ្មែរបានជួយ
ខ្មែរ រដ្ឋាភិបាលខ្មែរគួរតែ ផ្តល់ទំនាក់ទំនងច្បាស់លាស់ របស់ខ្លួនចំពោះរាស្ត្រជាទូទៅ ទាំងការតស៊ូមតិសួរនាំ
ផ្ទាល់មាត់ តាមរយៈតំណាងរាស្ត្ររបស់ខ្លួន និងតាមរយៈនៃការសរសេរឆ្លងឆ្លើយជួយដុសខាត់គ្នា។
ការប្រមាថចំពោះសតិបញ្ញានិងយោបល់រាស្ត្រ ហើយអួតអាងថាខ្លួនមានបញ្ញាគ្រប់គ្រាន់ មិនត្រូវការ ការរិះ
គន់ ណាមួយនោះ គឺជាសញ្ញានៃការរាថយបែបរអៀសខ្លួន ព្រោះខ្លួនដែលជារដ្ឋាភិបាលហ្នឹងមានខ្លួន ហើយ
មិនអាចតតាំងការពិត។ មានខ្លួន គឺមានន័យថា ខ្លួនយល់ដឹងពីកំហុសរបស់ខ្លួន ម៉្លោះហើយរាថយ មិនហ៊ាន
តតាំងនឹងសំនួរផ្សេងៗ ដែលខ្មែរជាទូទៅចង់សួរចង់ដឹង ព្រោះខ្លាចរាស្ត្រជីកគាស់ បើកកកាយកំហុសរបស់
ខ្លួន។ គឺជាមាសមិនសុទ្ធ ភ័យតក់ស្លុតនឹងកំដៅ ដែលនឹងរំលាយឱ្យឃើញភាពមិនបរិសុទ្ធរបស់ខ្លួន។
ចាប់ផ្តើមសំនួរមួយជាដំបូង គឺថា ការអនុវត្តន៍ច្បាប់នៅស្រុកខ្មែរ គេមើលឃើញភាពអនុវត្តន៍នេះ គ្មានសោះ
នូវតុល្យភាព, ឬភាពស្មើគ្នា, ក្នុងករណីផ្សេងៗ ដែលនេះជាឬសគល់មួយ ក្នុងចំណោមឫសគល់ដទៃជាច្រើន
ទៀត ដែលបណ្តាលឱ្យសង្គមជាតិទាំងមូល មិនត្រជាក់ត្រជុំ មិនសុខស្រួលក្នុងជីវិតរាស្ត្រខ្មែរ។ រដ្ឋាភិបាល
ខ្មែរ ជារឿយៗ តែងតែស្រែកបន្ទោសគេឯងរាល់គ្នា, ជាពិសេសពួកជនបរទេស, ថាពួកគេមិនយល់មិនស្គាល់
ច្បាប់ស្រុកខ្មែរ។ ខ្ញុំយល់ថា នេះជាការពន្យល់ដោះសារមិនស៊ីជម្រៅ មិនរឹងប៉ឹង មិនច្បាស់លាស់។ ជាពាក្យ
សម្តីពន្យល់ដោះសារ ឱ្យតែបានៗទៅ ទាំងគ្មានខ្លឹមសារអ្វីជាក់លាក់មាំមួន។
រដ្ឋាភិបាលខ្មែរពន្យល់ថា ខ្លួនអនុវត្តច្បាប់ដូចគ្នានឹងអរិយប្រទេសផងដែរ មានដូចជាការធ្វើទោសទណ្ឌចំពោះ
ករណីសូកប៉ាន់។ ប៉ុន្តែករណីនេះ ខ្មែររាល់គ្នាបានដឹងថា មិនមែនមានតែរឿងកំប៉ិកកំប៉ុក ដែលរដ្ឋាភិបាលបាន
លើកឡើងពេលនេះនោះទេ។ តែវាមានរាលដាលសុះសាយ ក្នុងករណីដទៃជាច្រើនទៀត ដូចជាករណីមន្ត្រី
រដ្ឋ អ្នកដែលមានប្រាក់ខែមិនច្រើន តែមានលុយសន្ធឹកសន្ធាប់ មានមាសប្រាក់ ផ្ទះសម្បែងល្អៗ រថយន្តល្អៗ។
សួរថាតើពួកគេមានបានតាមវិធីណាដែរ? ទាំងនេះគ្រាន់តែជាសំនួរខ្លះៗតែប៉ុណ្ណោះ ទាក់ទងនឹងវិបត្តនានាក្នុង
សង្គមកម្ពុជា។ គ្មាននរណាម្នាក់ បានជជីកសួរនាំ ករណីទាំងនេះនៅឡើយទេ។ ACU ដោះសារថាម៉េចដែរ?
បានថា បើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មានឆន្ទៈពិតប្រាកដ នឹងដោះស្រាយបញ្ហារញ៉ីរញ៉ៃ វឹកវរក្នុងសង្គមខ្មែរ
សូមបើកឱកាស ឱ្យមានទំនាក់ទំនងរវាងរាស្ត្រនិងមន្ត្រីរដ្ឋ ដើម្បីជជែកគ្នាក្នុងន័យជួយជួសជុលសង្គមជាតិ។
នេះបានគេហៅថា មាសសុទ្ធមិនខ្លាចភ្លើង ហើយក៏កុំប្រមាថសតិបញ្ញារាស្ត្រ ដើម្បីឱ្យរាស្ត្រគោរពសរសើរអ្នក
អភិបាលរដ្ឋផងដែរ។ រាស្ត្រជាម្ចាស់ទឹកដីនៃប្រទេស ដែលច្បាប់រដ្ឋធម្មនុញ្ញគួរជាច្បាប់ដែលមានលទ្ធភាពមាំ
ហើយជាក់ស្តែង ក្នុងការជួយការពារសិទ្ធិរាស្ត្រ។ ដើម្បីជាតិ តើមាសសុទ្ធហ៊ានតតាំងកំដៅភ្លើងដែរឬទេ?
ខ្ញុំ, ជូលាងហាក់, ពីសហរដ្ឋអាមេរិក...