Quantcast
Viewing all articles
Browse latest Browse all 40045

កម្ពុជា វៀតណាម រួមគ្នា​រក្សា​ស្ថិរភាព ប្រឆាំង​រាល់​ឧបាយកល​របស់​អមិត្ត​

Image may be NSFW.
Clik here to view.



(ថ្ងៃទី 2 មិថុនា 2016, ម៉ោង 10:29:AM) | ដោយ: ដាវុធCEN

 ភ្នំពេញ: រដ្ឋមន្ត្រី​ការពារ ប្រទេស​វៀតណាម កោតសរសើរ​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ សែន មានការ​អភិវឌ្ឍន៍ និង​រីកចម្រើន ជាពិសេស​កងយោធពល​ខេមរភូមិន្ទ បាន​ជួយ​រុករក​អដ្ឋិធាតុ កងទ័ព​ប្រជាជន​វៀតណាម នៅ​កម្ពុជា នាពេល​កន្លងមកនេះ​។​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិច រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ និង​សម្តែង​ការគួរសម ជាមួយនឹង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​ការពារជាតិ​។​

​ក្នុង​កិច្ច​ជំនួប​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិច រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម បាន​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​គ្នា ទៅវិញទៅមក អំពី​សភាពការណ៍​ជាតិ និង​អន្តរជាតិ ទាំង​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ជាពិសេស​អំពី​លទ្ធផល នៃ​ការអនុវត្ត​លើ​ពិធីសារ​កិច្ចព្រមព្រៀង នៃ​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម នាពេល​កន្លងមកនេះ​។
​លោក ទៀ បាញ់ បានចាត់ទុក​វត្តមាន​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិច រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម នៅ​កម្ពុជា នាពេលនេះ បាន​នាំមក​នូវ​ការពង្រឹង​ពង្រីក ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ទ្វេ​ឡើង​ថែមទៀត រវាង​កងទ័ព ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ កម្ពុជា វៀតណាម ត​ទៅមុខទៀត​។

​លោក ទៀ​បាញ់ ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ ដែល​បាន​អនុវត្តបាន​យ៉ាង​ល្អ តាម​ពិធីសារ​ប្រចាំឆ្នាំ នៃ​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ​និង​ប្រកប​ប្រសិទ្ធភាព​ខ្ពស់ ជាទីបំផុត ក្នុងនោះ​មានការ​លេចធ្លោ នៃ​ការទទួលយក​សិក្ខាកាម កងយោធពល​ខេមរភូមិន្ទ ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​រហូតដល់ ១.៥០០ នាក់ ព្រមទាំង​ការជួយ​សាងសង់​ជំរុំ​ជំរក និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដល់​បណ្តា​កងឯកភាព កងពល និង​យោធភូមិភាគ​ជាច្រើន​ទៀត​។​



លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ង៉ូ ស៊ុន​លិច បាន​មានប្រសាសន៍ ដោយបាន​កោតសរសើរ ចំពោះ​ការវិវត្តន៍ រីកចម្រើន នៃ​ប្រទេស​ទាំងពីរ វៀតណាម និង​កម្ពុជា ហើយ​លោក​សង្ឃឹមថា ក្រោម​ការដឹកនាំ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន​, កម្ពុជា ពិតជា​មានការ​អភិវឌ្ឍ​ន៍ និង​រីកចម្រើន​។​

​លោក​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​សហការ ជួយ​រុករក​អដ្ឋិធាតុ​កងទ័ព​ប្រជាជន​វៀតណាម នៅ​កម្ពុជា នាពេល​កន្លងមកនេះ​។ លោក​ក៏បាន​បញ្ជាក់​ជំហរ ដ៏​រឹងមាំ​របស់​វៀតណាម ក្នុងការ​ធ្វើ​កិ​ច្ចស​ហ្រ​តិ​ប​ត្តិ​ការ​ដ៏​ល្អ ជាមួយនឹង​ប្រទេស​កម្ពុជា ហើយ​បាន​គូសបញ្ជាក់ថា ចំណងមិត្តភាព សាមគ្គីភាព​វៀតណាម និង​កម្ពុជា ស្ថិតស្ថេរ​ជា​អមតៈ ដែល​មិនអាច​អ្នកណា បំបែក​បានឡើយ​។​

​ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ផងដែរ ក្នុងការ​បង្កើន​ការជឿទុកចិត្ត​គ្នា រក្សា​ស្ថ​រ​ភាព​សន្តិសុខ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ទាំងពីរ ប្រឆាំង​រាល់​ឧបាយកល របស់​អមិត្ត រួមគ្នា​កសាង​អភិវឌ្ឍន៍ កងទ័ព​ទាំងពីរ ឲ្យ​មានការ​រីកចម្រើន​ឡើង​៕N/S

Viewing all articles
Browse latest Browse all 40045

Trending Articles