Image may be NSFW.
Clik here to view.
ដោយ យ៉ង ចាន់តារា RFA 2016-06-07
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន លើកឡើងថា មិនមានវិបត្តិអ្វីមួយកើតឡើងនៅកម្ពុជា បច្ចុប្បន្ននេះទេ។ លោកបញ្ជាក់ថា ហេតុការណ៍ផ្សេងៗដែលកំពុងកើតមាន គឺជាបញ្ហាបុគ្គល ដែលមិនពាក់ព័ន្ធជាមួយលោកឡើយ។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី៧ មិថុនា ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ក្រុមហ៊ុនវិនិយោគចំនួន១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងចិន ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខវិនិយោគិនបរទេស មន្ត្រីរាជការ និងកម្មករជាច្រើនពាន់នាក់ថា លោកមិនទទួលខុសត្រូវចំពោះវិបត្តិដែលកំពុងកើតមានឡើងនៅកម្ពុជា នោះទេ ពីព្រោះវាជារឿងបុគ្គល។ លោកមានប្រសាសន៍ថា លោកទទួលខុសត្រូវតែទៅលើការការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍសម្រាប់ប្រជាជនតែប៉ុណ្ណោះ៖ «សម័យនេះគេសប្បាយណាស់។ កាលពីសម័យខ្ញុំ ទើបវាពិបាក អាយុ ៨ឆ្នាំ សង្គ្រាមកើតឡើង ត្រូវបង្ខំចិត្តធ្វើទាហាន របួស ៥ដង ខូចភ្នែកម្តង។ ត្រង់ហ្នឹងហើយដែលខ្ញុំមិនបណ្តោយឲ្យជនណាក៏ដោយ ទោះបីអាសិរពិសប៉ុនណាក៏ដោយ បំផ្លាញនូវសន្តិភាពដែលយើងរកបានទាំងលំបាក។ អត់អនុញ្ញាតទេ។ តម្លៃណាក៏ដោយដែលត្រូវបង់ គឺបង់ថ្លៃដើម្បីការពារសន្តិភាព បង់ថ្លៃដើម្បីការអភិវឌ្ឍ បង់ថ្លៃដើម្បីការរីកចម្រើននៃប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូប»។
នៅក្នុងសុន្ទរកថា លោក ហ៊ុន សែន បានរំលេចនូវសារនយោបាយមួយដែលទំនងជាការឃោសនាឲ្យកម្មករទាំងឡាយ និងសាធារណជន បន្តបោះឆ្នោតឲ្យរូបលោកតទៅទៀត។ នោះគឺជាការសន្យាអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនជាងពេលបច្ចុប្បន្ន៖ «ខ្ញុំសង្ឃឹមថាកម្មករកម្មការិនី និងជនរួមជាតិរបស់យើង នឹងបន្តគាំទ្រសម្រាប់ការអភិវឌ្ឍបែបនេះតទៅទៀត ជាជាងមានភាពចលាចលកើតឡើង»។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា វិបត្តិសង្គម និងនយោបាយដែលកំពុងឡើងកម្តៅនៅពេលបច្ចុប្បន្ននេះ គឺបង្កឡើងដោយអ្នកនយោបាយគណបក្សកាន់អំណាច ដែលបានប្រើប្រាស់ស្ថាប័នជាតិ ទាញរឿងបុគ្គល និងរឿងផ្សេងទៀត ដើម្បីវាយបំបាក់សំឡេងគណបក្សប្រឆាំង។ លោក សុន ឆ័យ គិតថា ការលើកយកបញ្ហាជាតិមកជជែកគ្នារកដំណោះស្រាយ គឺជារឿងដែលអ្នកដឹកនាំនយោបាយត្រូវធ្វើ ដែលមិនមែនជាការធ្វើទុក្ខបុកម្នេញ ឬវាយប្រហារគ្នាទៅវិញទៅមកនោះទេ៖ «សង្គមនយោបាយត្រូវមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាជាតិ ហើយមិនត្រូវយករឿង ឬក៏យកលេសនៃរឿងណាមួយ ព្រមទាំងរឿងបុគ្គលហ្នឹងឲ្យទៅជារឿងបង្កការស្មុគស្មាញរវាងគណបក្សនយោបាយ»។
នេះមិនមែនជារឿងថ្មីទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងអំពីបញ្ហាសន្តិភាព និងស្ថិរភាពនយោបាយ។ មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅតំបន់អាស៊ីរូបនេះ តែងរំឭកអំពីអស្ថិរភាពសង្គមជាញឹកញាប់ ហើយម្តងម្កាលលោកថែមទាំងបានប្រកាសថា បើសិនជាគណបក្សលោកចាញ់ឆ្នោត នឹងអាចកើតមានសង្គ្រាមទៀតផង។ ក្រៅពីនេះ ស្ថាប័នជាតិសំខាន់ៗខ្លះ ពិសេសស្ថាប័នកងកម្លាំងប្រដាប់អាវុធ បានចេញមុខប្ដេជ្ញាដើរតាមការដឹកនាំរបស់លោក ហ៊ុន សែន ជាបន្តទៀត ក្រោមស្លាករក្សាសន្តិភាពក្នុងសង្គម។
ទោះបីជាយ៉ាងណា សន្តិភាពក្នុងសង្គមកម្ពុជា បច្ចុប្បន្ននេះ ហាក់មានភាពមិននឹងនរនោះទេ ក្រោយពេលតំណាងរាស្ត្រ និងសកម្មជននយោបាយបក្សប្រឆាំង សកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ជាដើម ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ និងកំពុងប៉ុនប៉ងចាប់ខ្លួនប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលសឹងតែបង្កឲ្យផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
ស្ថិតក្នុងបរិបទបែបនេះ អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ លោក ឡុង គឹមឃន យល់ឃើញថា មូលដ្ឋាននៃសន្តិភាព គឺយុត្តិធម៌សង្គម។ លោកបញ្ជាក់ថា សន្តិភាពមិនមានជីវិតយូរឡើយ ដរាបណាយុត្តិធម៌មិនត្រូវបានផ្តល់ដល់មនុស្សគ្រប់គ្នាក្នុងសង្គម។
អ្នកស្រាវជ្រាវរូបនេះបន្តថា ការរីកចម្រើនរបស់ប្រទេស គឺត្រូវការសន្តិភាព ប៉ុន្តែមិនមែនជាសន្តិភាពដែលបានមកពីការប្រើប្រាស់អំណាច និងប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញ រឹតត្បិត គំរាមកំហែងដល់សេរីភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ឬដៃគូនយោបាយរបស់ខ្លួននោះឡើយ៖ «សន្តិភាពសំខាន់ណាស់ ប៉ុន្តែខ្ញុំគិតថា ប្រជាពលរដ្ឋសំខាន់ជាងសន្តិភាពទៀត។ ប្រសិនបើយើងចង់បានសន្តិភាព ដោយយកសន្តិភាពជាថ្នូរទៅនឹងការធ្វើឲ្យមានការឈឺចាប់ទៅដល់ប្រជាពលរដ្ឋខ្មែរ តើការកសាងសន្តិភាពនេះឯងដើម្បីអ្នកណា? ហើយមានប្រយោជន៍អ្វី? បើសិនជាប្រទេសមួយមានភាពស្ងប់សុខ ក៏ប៉ុន្តែក្នុងចិត្តរបស់ពលរដ្ឋកំពុងទទួលរងការឈឺចាប់»។
លោក ឡុង គឹមឃន អះអាងថា កម្ពុជា បច្ចុប្បន្នស្ថិតក្នុងវិបត្តិសង្គម និងនយោបាយដែលមេដឹកនាំបក្សកាន់អំណាចមិនគួរមើលរំលង។ លោកកត់សម្គាល់ថា ស្ថាប័ននយោបាយកំពូលរបស់រដ្ឋរអិលធ្លាក់ចូលកាន់តែជ្រៅទៅក្នុងអន្លង់នយោបាយបក្ស ដែលធ្វើឲ្យពួកគេលែងអាចបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនទៅតាមច្បាប់ទៀតបាន។ រាជការបាត់បង់នូវជំនឿពីប្រជាពលរដ្ឋយ៉ាងច្រើន ហើយស្ថាប័នរាជការ បានចាប់ផ្ដើមមានសភាពលែងស្របច្បាប់ ពីព្រោះមិនតំណាងឲ្យឆន្ទៈពលរដ្ឋទូទៅ តែបំពេញតែបំណងនយោបាយរបស់គណបក្សទៅវិញ។
លោក ឡុង គឹមឃន កត់សម្គាល់ទៀតថា អ្នកនយោបាយបានប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញជាច្រើនដង ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញ មិនបានចេញមុខការពារតម្លៃកំពូលរបស់រដ្ឋធម្មនុញ្ញឡើយ។ លើសពីនេះ អំណាចនីតិប្រតិបត្តិ ហាក់ដូចជារំលោភទៅលើស្ថាប័នមហាក្សត្រ ដែលធ្វើឲ្យរដ្ឋទាំងមូលមានស្ថានភាពផុយស្រួយងាយបែកបាក់៖ «បើយើងធ្វើការបូកសរុបទៅ ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា គឺមានភាពផុយស្រួយជាងពេលរាល់ដង ពីព្រោះថា ស្ថាប័នរដ្ឋទាំងអស់ហ្នឹងហាក់ដូចជាបាត់បង់ភាពស្របច្បាប់ ហើយនិងមានភាពលម្អៀងច្រើនជានយោបាយ ដោយបាត់បង់នូវតួនាទី និងកាតព្វកិច្ចដែលជាបច្ចេកទេស ជាច្បាប់សម្រាប់បម្រើសេវាប្រជាពលរដ្ឋបានពិតប្រាកដ»។
លោក ឡុង គឹមឃន ផ្តល់អនុសាសន៍មួយចំនួនដែលអាចធ្វើឲ្យសង្គមកម្ពុជា មានសន្តិភាពពិតប្រាកដ។ អនុសាសន៍ទាំងនោះរួមមាន ធានានូវសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ កសាងស្ថាប័នប្រជាធិបតេយ្យ និងនយោបាយនៅក្នុងប្រទេសឲ្យរឹងមាំ ហើយគោរពច្បាប់ ព្រមទាំងបើកចំហព័ត៌មាន និងទទួលយកពហុគំនិត៕