Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

លោក​ ​យ៉ែម បុញ្ញឬទ្ធិ​​៖​​ទោះ​ជួប​​ឧបសគ្គ​ ​ទូរទស្សន៍​​ព្រះអាទិត្យ​​នៅតែ​​ដំណើរការ​​

$
0
0


VAYO, 08-06-2016 7:15 pm ដោយ៖ សឿម ឧត្តម​

លោក យ៉ែម បុញ្ញឬទ្ធិ បាន​លើកឡើង​ថា “​ទោះបីជា​ជួប​ឧបសគ្គ​លំបាក​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បោះជំហាន​ទៅ​មុខ​ជា​និច្ច​” ដោយ​អំណត់​ព្យាយាម ក្នុង​ការរៀបចំ​ដំឡើង​អង់​តែ​ន និង​ស្ថានីយ៍ទូរទស្សន៍​ព្រះអាទិត្យ ដើម្បី​ចែករំលែក ផ្សព្វផ្សាយ ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ដឹង​ការពិត ពី​សង្គម សេដ្ឋកិច្ច និង​នយោបាយ​។ គោលដៅ​ចម្បង គឺជាទូរទស្សន៍​របស់​ប្រជាពលរដ្ឋ ដែល​ផ្សាយ​ពី​ភូមិ​ឃុំ ពី​សហគមន៍ ពី​សិល្បៈ​វប្បធម៌​ជាតិ ពី បរិស្ថាន និង​ពី​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​…​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បាន​បន្ថែមថា ព័ត៌មាន​ពិត គឺ​អាច​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ប្រសើរ​បំផុត ក្នុង​ការចូលរួមចំណែក​ជួយ​ផ្ដល់​ដល់​ប្រជាពលរដ្ឋ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​​គិត​ពិចារណា​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វីមួយ ចៀសវាង​នូវ​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ណាមួយ ដោយ​ពុំ​បាន​ទទួល​ព័ត៌មាន​ពិត​។ ដូច្នេះ​ហើយ​ អ្នកសារព័ត៌មានប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតប្រាកដ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​រៀបចំ​សង្គម តាមរយៈ​ការអប់រំ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់​ខ្លួន​។​

លោក យ៉ែម បុញ្ញឬទ្ធិ បានបញ្ជាក់​ថា ព័ត៌មាន​ពិត អាច​នាំ​ឲ្យ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​បាន​ល្អ​។ ព័ត៌មាន​ពិត អាច​នាំ​ឲ្យ​រាស្ត្រ​យល់ដឹង​ពី កាតព្វកិច្ច ក្នុងនាម​ជា​ម្ចាស់​ប្រទេស​។ ព័ត៌មាន​ពិត អាច​នាំ​ឲ្យ​មន្ត្រី​មាន​តម្លាភាព គណនេយ្យភាព មិន​បក្ខពួក មិន​ពុករលួយ​។ ព័ត៌មាន​ពិត អាច​នាំ​ឲ្យ​សេវា​សាធារណៈ​កាន់តែ​ខិត​ជិត និង​ល្អប្រសើរ​ឡើង​។ មាន​តែ​ព័ត៌មាន​ពិត​ទេ អាច​ជួយ​ឲ្យមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមា​ន ដោយ​សន្តិវិធី និង​អហិង្សា​។​

​គួររំលឹកថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា​នឹង​ព្យាយាម រៀបចំ​ដំឡើង​អង់​តែ​ន និង​ស្ថានីយ៍ទូរទស្សន៍​ព្រះអាទិត្យ កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ធ្លាប់​អះអាង​ដែរ​ថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ចាប់ផ្ដើម​ដំណើរ​នៅ​ចុងឆ្នាំ​២០១៥ តែ​ពុំ​អាច​ទៅ​រួច​នោះ​ទេ​។ ក្រោយ​មក​គណបក្ស​ប្រឆាំង​មួយ​នេះ បានឲ្យដឹង​ទៀតថា ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន​នឹង​ចាប់ផ្ដើម​ដំណើរកា​រ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ខាងមុខ ប៉ុន្តែ​រហូត​មក​ដល់​ពាក់​កណ្តាល​ឆ្នាំ​២០១៦​នេះ ដំណើរការ​ស្នើ​សុំ​តម្លើង​អង់​តែ​ន​ទូរទស្សន៍​នៅ​មក​ទាន់​រួចរាល់​ឡើយ​ទេ​៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>