Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

គណបក្ស​សង្គ្រោះ​ជាតិ​​សុំ​ជួប​ចរចា​ជា​មួយ​​គណបក្ស​​ប្រ​ជាជន​​កម្ពុជា​​

$
0
0



VAYO, 08-06-2016 6:36 pm ចំនួនទស្សនា ដោយ៖ អឿន ភារ៉ា

​នៅ​ទីបំផុត គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេចចិត្ត​ស្នើសុំ​ជួបចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​។ ការស្នើសុំ​ផ្ទាល់មាត់​ទៅ​កាន់​រដ្ឋសភា លោក​អេង ឆៃអ៊ាង បញ្ជាក់ថា ក្នុង​គោលបំណង​ចង់​ជួប​ចរចា​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា តែ​មិន​បាន​សុំ​ជួប​ជាមួយ​ក្រុម​តំណាងរាស្ត្រ សម្លេង​ភាគច្រើន​នោះទេ​។

​ជាមួយគ្នានេះ លោក​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​៨​មិថុនា​នេះ​ដែរ​ថា ខាង​រដ្ឋសភា​ពិតជា​បាន​ទទួល​សំណើរ​ផ្ទាល់មាត់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​លោក​ឡេង ប៉េងឡុង បញ្ជាក់ថា រដ្ឋ សភា​នៅ​មិនទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​នៅឡើយ​ទេ ជុំវិញ​សំណើរ​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ការចង់​ជួប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ គឺ​មិនមែន​ជួប​ជាមួយ​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគច្រើន និង​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគតិច ដើម្បី​ពង្រឹង​នូវ​វប្បធម៌​សន្ទនា​នោះទេ​។ លោក​សុខ ឥសាន ឱ្យដឹង​ថា​បើ​តាម​ការបញ្ជាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចង់​ជួបចរចា​រវាង​គណបក្ស និង​គណបក្ស ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​។ យ៉ាងណា គណបក្សកាន់អំណាច​មិន​បាន​ចាត់ទុកថា នៅ​កម្ពុជា​មាន​វិបត្តិ​នយោបាយ​នោះទេ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​សុខ ឥសាន​៖

​ដោយឡែក លោក​ប៉ុល ហំ​ម ប្រធាន​គណៈកម្មាធិការ នាយក​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​សាធារណជន​នៅ​ថ្ងៃនេះ​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​គាំទ្រ​វប្បធម៌​សន្ទនា ដើម្បី​រក​ដំណោះស្រាយ រាល់​វិបត្តិ​ដែល​កំពុង​កើតឡើង​។ លោក​ប៉ុល ហំ​ម បន្ត​ថា​គណបក្ស​ប្រឆាំង​បាន​ត្រៀម​ខ្លួន​ក្នុង​ការសន្ទនា ប៉ុន្តែ​គណបក្សកាន់អំណាច​តែ​គេចវេស​ក្រោម​ហេតុផល​មិន​ចង់​ជួបចរចា​។​

​ជុំវិញ​ការលើកឡើង​របស់​លោក​ប៉ុល ហំ​ម ថា​គណក្សកាន់អំណាច​គេច​វេសមិន​ចង់​ចរចា លោក​សុខ ឥសាន លើកឡើងថា មិនមែន​គណបក្ស​គេចវេស​នោះទេ ប៉ុន្តែ​បើ​ការចរចា​នោះ​និយាយ​ពី​វប្បធម៌​សន្ទនា គឺ​គណបក្ស​កាន់អំណាច​ស្វាគមន៍​ជានិច្ច​។​

​ជា​ការកត់សម្គាល់ តាមរយៈ​ការលើកឡើង​របស់​មន្ត្រី​គណបក្ស​ទាំង​ពីរ ទោះបីជា​គណបក្ស​ប្រឆាំង​បាន​ស្នើ​ទៅ​រដ្ឋសភា​សុំ​ចរចា​ជាមួយ​គណបក្ស​កាន់អំណាច​នាពេល​នេះ​ក៏​ដោយ ប៉ុន្តែ​បើ​ការចរចា​នោះ មិន​សំដៅ​ដល់​ការពង្រឹង​វប្បធម៌​សន្ទនា នោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​នឹង​មិន​ជួបចរចា​ឡើយ​។ ដូច្នេះ ស្ថានភាព​នេះ​គេ​អាច​មើលឃើញថា ឱកាស​ជួប​គ្នា​រវាង​គណបក្ស​ទាំងពីរ​ហាក់​នៅ​ឆ្ងាយ ព្រោះ​តែ​គណបក្ស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>