Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​សម្រេច​ចោទ​ប្រកាន់​ប្រធាន​ក្រុមហ៊ុន​ប៊ុណា្ណ រៀលធី ករណី​ចេញ​សែក​ស្អុយ

$
0
0
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ RFA/Brach Chev

ដោយ អ៊ុង សេរីវុទ្ធ RFA 2016-06-10


តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ប្រធាន​ក្រុមហ៊ុន ប៊ុណា្ណ រៀលធី លោក ស៊ឹង ប៊ុណ្ណា ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មិថុនា ថា លោក ស៊ឹង ប៊ុណ្ណា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​លោក សេង ហៀង ចេញ​ដីកា​​បង្គាប់ឱ្យ​ចូល​ខ្លួន ករណី​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ឬ​សែក​ស្អុយ។

លោក លី សុផាណា បន្ត​ថា ក្រោយ​តំណាង​អយ្យការ​ចោទ​ប្រកាន់​រួច លោក ស៊ឹង ប៊ុណ្ណា ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់​ការ​បន្ត។

យ៉ាងណាក៏ដោយ​លោក លី សុផាណា មិន​ទាន់​បញ្ជាក់​ថា ចំនួន​ទឹកប្រាក់​នៃ​សែក​ស្អុយ​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​សារពត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ថា សែក​នោះ​មាន​ទឹកប្រាក់​៤០ម៉ឺន​ដុល្លារ។


មាត្រា២៣១ នៃ​ច្បាប់​ស្ដីពី ឧបករណ៍​អាច​ជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ចែង​ថា បុគ្គល​ណា មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន នៅ​ពេល​ឥណប្រតិទាន ដោយ​មាន​បំណង និង​ដោយ​មាន​ចេតនា​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ពី ២​លាន ដល់​៦​លាន​រៀល និង​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់​៣​ឆ្នាំ ដោយ​មិន​ទាន់​គិត​ដល់​កាតព្វកិច្ច​ទូទាត់​សំណង​ចំនួន​ប្រាក់ នៃ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​នោះ​ទៅ​អ្នក​កាន់។

ក្រុមហ៊ុន ប៊ុណា្ណ រៀលធី ជា​ក្រុមហ៊ុន​ផ្នែក​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​១៩៩៩​មក ដោយ​ចាប់​ផ្ដើម​ពី​ការិយាល័យ​ដ៏​តូច​ជាមួយ​តុ និង​ម៉ូតូ​ចាស់​មួយ​ប៉ុណ្ណោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>