ដោយ ប្រាជ្ញ ចេវ RFA 2016-06-11
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា លោកបានទទួលរបៀបវារៈពីគណបក្សសង្គ្រោះជាតិ ហើយ ទាក់ទងរឿងជួបចរចាគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។
លោកថា អគ្គលេខាធិការរងនៃរដ្ឋសភាមកពីកូតាគណបក្សសង្រ្គោះជាតិ ហ៊ុល ប៊ុនថា បានទូរស័ព្ទមកលោកនៅថ្ងៃទី១១ ខែមិថុនា នេះថា គណបក្សសង្គ្រោះជាតិ ចង់ជជែកជាមួយគណបក្សប្រជាជនកម្ពុជា ពីសភាពការណ៍នយោបាយដែលកំពុងកើតឡើងក្នុងពេលនេះ។
អ្នកនាំពាក្យរដ្ឋសភាដដែលថា ដោយសារលោកកំពុងនៅខេត្ត ហើយថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ផងនោះ លោកមិនទាន់បានជម្រាបដំណឹងនេះទៅភាគីគណបក្សប្រជាជនកម្ពុជា នៅឡើយទេ ដោយរង់ចាំទៅសប្ដាហ៍ក្រោយ គឺនៅថ្ងៃច័ន្ទ ទី១៣ ខែមិថុនា។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ការនៃគណបក្សនេះនៅថ្ងៃ ទី១១ មិថុនា ថា របៀបវារៈដែលគណបក្សសង្គ្រោះជាតិ ត្រូវយកទៅចរចាជាមួយគណបក្សប្រជាជនកម្ពុជា គឺការដោះស្រាយបញ្ហានយោបាយ រួមមានដូចជា ការគាបសង្កត់របស់ស្ថាប័នលើគណបក្សប្រឆាំង សង្គមស៊ីវិល និងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី មុនការបោះឆ្នោត។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយយប់នេះ...