Quantcast
Viewing all 40045 articles
Browse latest View live

អ្នក​បឹងកក់​ដាក់​ញត្តិ​សុំ​បញ្ចប់​ជម្លោះ​ដី​នៅ​ភូមិ​២២​និង​ទាមទារ​ដោះលែង​អ្នកស្រី ទេព វន្នី

Image may be NSFW.
Clik here to view.
សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ស្រែក​រក​យុត្តិធម៌​ក្រោយ​ចេញ​ពី​សវនាការ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Sorn Chanratha

ដោយ សន ចាន់រដ្ឋា RFA 2018-01-23

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​ដាក់​ញត្តិ​ជា​ថ្មី​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​អស់​នៅ​ភូមិ​២២ ក្នុង​តំបន់​បឹងកក់ និង​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជួយ​អន្តរាគមន៍​ឲ្យ​តុលាការ​ដោះលែង​តំណាង​ពួកគេ គឺ​អ្នកស្រី ទេព វន្នី។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​អះអាង​ថា មន្ត្រី​សាលាក្រុង​ភ្នំពេញ​សន្យា​ថា នឹង​យក​ញត្តិ​របស់​ពួកគេ​បញ្ជូន​ទៅ​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង តាម​សំណើ​របស់​ពលរដ្ឋ​នៅ​ភូមិ​២២ ក្នុង​តំបន់​បឹងកក់។

ពលរដ្ឋ​បឹងកក់ ម្នាក់ ដែល​ចូលរួម​ដាក់​ញត្តិ គឺ​អ្នកស្រី ប៉ូ ឆវី ឲ្យ​ដឹង​ថា ញត្តិ​ដែល​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដាក់​ជូន​អភិបាល​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ មករា នោះ មាន​ពីរ​ចំណុច គឺ​ទី​១ ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​នៅ​ភូមិ​២២ និង​ទី​២ ស្នើ​សុំ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​តុលាការ​កំពូល ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ៖ «»។

សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។

​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧ ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ ​លោក ង៉ែត សារ៉ាត់ ចោទ​​អ្នកស្រី ទេព វន្នី មួយ​ករណី​ផ្សេង​ទៀត ថា​បាន​នាំ​បក្សពួក​ទៅ​ដាក់​ញត្តិ​នៅ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​និង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ទី​នោះ ក៏ប៉ុន្តែ​អ្នកស្រី ទេព វន្នី បាន​បដិសេធ​ជា​បន្តបន្ទាប់។

Image may be NSFW.
Clik here to view.
លោកស្រី ផាន់ ឈុនរ៉េត និង​ស្វាមី ថ្លែង​ការពារ​មិន​ឲ្យ​អាជ្ញាធរ​រុះរើ​ផ្ទះ​លោកស្រី​ចេញ​ពី​តំបន់​បឹងកក់ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៦។ Photo: RFA

ការ​ប្រើប្រាស់​ចំណាត់​ការ​តុលាការ​ក្នុង​ករណី​ការ​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ចាស់ដៃ។

​បណ្ដាញ​ភាពជា​មេដឹកនាំ​ស្ត្រី​សកល នៃ​អង្គការ​វ៉ាយថល វ៉យស៍ (Vital Voices) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ សន្យា​ថា នឹង​បន្ត​ឃ្លាំមើល​ករណី​អ្នកស្រី ទេព វន្នី និង​សហគមន៍​បឹងកក់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត។

អង្គការ Vital Voices ប្ដេជ្ញា​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ពាំនាំ​រឿងរ៉ាវ​របស់​អ្នកស្រី ហើយ​និង​រឿងរ៉ាវ​នៃ​ពលរដ្ឋ​ក្នុង​សហគមន៍​អ្នកស្រី​ទៅ​ប្រាប់​ពិភពលោក និង​មនុស្ស​គ្រប់​គ្នា​ឲ្យ​បាន​ដឹង​ឮ​ពី​សេចក្ដី​ក្លាហាន​របស់​អ្នកស្រី ទេព វន្នី។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អង្គការ Vital Voices ប្រគល់​ពាន​រង្វាន់​ភាព​ជា​អ្នកដឹកនាំ​សាកល​ឆ្នាំ​២០១៣ និង​ផ្ដល់​កិត្តិយស​ឲ្យ​ធ្វើ​ជា​សមាជិក​បណ្ដាញ​ភាព​ជា​អ្នកដឹកនាំ​សាកល​របស់​អង្គការ Vital Voices។

​ទាក់ទង​នឹង​រឿង​ដី​មាន​ជម្លោះ​នៅ​ភូមិ​២២​វិញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​នៅ​តំបន់​បឹងកក់ ចំនួន ២២​គ្រួសារ ក្រោយ​ពួកគេ​ចេញ​តវ៉ា​ជា​ច្រើន​ឆ្នាំ។

សហគមន៍​បញ្ជាក់​ថា នៅ​សល់​ពលរដ្ឋ​ជិត ២០​គ្រួសារ​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ និង​ទទួល​ប្លង់ ប៉ុន្តែ​តួលេខ​ពី​សាលា​រាជធានី​ប្រាប់​ពលរដ្ឋ​ថា នៅ​សល់​តែ ៧​គ្រួសារ​ទៀត​ប៉ុណ្ណោះ។ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ប្ដេជ្ញា​ថា ពួកគេ​នៅតែ​ចូលរួម​ក្នុង​ការ​តស៊ូ​ទាមទារ​ដី​របស់​អ្នក​បឹងកក់ ពី​អាជ្ញាធរ​មក​វិញ។ អ្នក​ដែល​តវ៉ា​បាន​ដីធ្លី​មក​វិញ ហៅ​លទ្ធផល​នេះ​ថា ជា​ការ​ប្រឹងប្រែង​តស៊ូ​ទាមទារ​ដី​របស់​ពួកគេ​មក​វិញ។

​អ្នក​បឹងកក់​អះអាង​ថា ដី​នោះ​មិន​មែន​សាលាក្រុង​ផ្ដល់​ឲ្យ​នោះ​ទេ តាម​ពិត​ដី​មាន​ជម្លោះ​ជា​ដី​របស់​ពួកគេ​តាំង​ពី​ដើម​មក ប៉ុន្តែ​ក្រុមហ៊ុន​បាន​ទៅ​រំលោភ​បំពាន​ដី​របស់​ពួកគាត់​ក្រោម​លេស​ថា អភិវឌ្ឍន៍។

​អ្នកភូមិ​២២ ក្នុង​តំបន់​បឹងកក់​ម្នាក់​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ ​និង​ធ្លាប់​ជាប់​ពន្ធនាគារ ៣​ដង ដោយសារ​ការ​តវ៉ា​ទាមទារ​ដីធ្លី គឺ​អ្នកស្រី ផាន់ ឈុនរ៉េត ចាត់​ទុក​ការ​ចេញ​មក​ទទួល​ញត្តិ និង​សន្យា​ខិតខំ​បន្ត​ដោះស្រាយ ជា​បញ្ហា​ច្រំ​ដែល។ អ្នកស្រី ផាន់ ឈុនរ៉េត បន្ត​ថា មន្ត្រី​សាលាក្រុង​បាន​សន្យា​ចុះ​ទៅ​ពិនិត្យ​មើល​ដី​អ្នកស្រី​ផ្ទាល់៖ «»។

តំបន់​បឹងកក់ ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប​ប្រមាណ ១៣៣​ហិកតារ ក្នុង​នោះ​មាន ៩០​ហិកតារ​ជា​ផ្ទៃ​បឹង។

កាល​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​ជួល​ដី​តំបន់​នេះ ក្នុង​រយៈពេល ៩៩​ឆ្នាំ​ដល់​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) ទៅ​ឲ្យ​សេដ្ឋី​ម្នាក់​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ឧកញ៉ា ឡាវ ម៉េងឃីន ក្នុង​តម្លៃ​ប្រមាណ ៧៩​លាន​ដុល្លារ។ ប្រជាជន​ប្រមាណ ៤.២៥២​គ្រួសារ​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​នេះ។

​តាម​ផែនការ​អភិវឌ្ឍន៍​ដែល​ទទួល​មាន​ការ​ឯកភាព​ពី​សាលា​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ កំពុង​ប្រែក្លាយ​តំបន់​បឹងកក់ ឲ្យ​ទៅ​ជា​ទីក្រុង​រណប​មួយ​ដែល​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប លំនៅឋាន សណ្ឋាគារ សាល​សន្និសីទ និង​អគារ​ផ្សេងៗ​ទៀត។

ដើម្បី​ឈាន​ដល់​ចំណុច​អភិវឌ្ឍន៍​ទាំង​នេះ ក្រុមហ៊ុន​ស៊ូកាគូ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ម្ចាស់​ដី បង្ខំ​ឲ្យ​ចាកចេញ​ដើម្បី​យក​ទីតាំង​ឲ្យ​ឧកញ៉ា​រក​ស៊ី។

​អ្នកនាំពាក្យ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់។ លោក ស៊ឹង សែនករុណា យល់​ថា ល្មម​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ជម្លោះ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ទទួល​យក​បាន ហើយ​អាជ្ញាធរ​នឹង​លែង​ឈឺ​ក្បាល​ត​ទៅ​ទៀត៖ «»។

ចំណែក​ករណី​ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ដោះលែង​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី លោក ស៊ឹង សែនករុណា សំណូមពរ​ឲ្យ​អាជ្ញាធរ ឬ​មន្ត្រី​តុលាការ ពិចារណា​ក្នុងការ​ដោះលែង អ្នកស្រី ទេព វន្នី។ សមាគម​សិទ្ធិមនុស្ស​អាដហុក យល់​ថា អ្នកស្រី ទេព វន្នី ជាប់​ពន្ធនាគារ​ដោយសារ​អ្នកស្រី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ទាំង ៥​រូប នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក មិន​មែន​ជា​ករណី​អ្នកស្រី ទេព វន្នី មាន​សមត្ថភាព​ប្រើ​ហិង្សា​ទៅ​លើ​ក្រុម​សន្តិសុខ​ខណ្ឌ ដែល​ពោរពេញ​ដោយ​កម្លាំង​នោះ​ទេ៖ «»។

អ្នកស្រី ទេព វន្នី នឹង​ត្រូវ​ឡើង​សវនាការ​នៅ​តុលាការ​កំពូល​ ​នៅ​ថ្ងៃ​ទី​៧ ខែ​​កុម្ភៈ។ ពលរដ្ឋ​មាន​ជម្លោះ​នៅ​បឹងកក់ អះអាង​ថា នឹង​នាំ​គ្នា​ឃ្លាំមើល​សវនាការ​នោះ ខណៈ​ដែល​ពួកគេ​ទាមទារ​យ៉ាង​ទទូច​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ពួកគេ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ៕

Foreign Ministry refutes news reports of money laundering

Image may be NSFW.
Clik here to view.
A view of Phnom Penh’s construction sites from the Mekong River at the beginning of this year. Moeun Nhean

Ben Sokhean | The Phnom Penh Post
Publication date 23 January 2018 | 19:12 ICT

The spokesman for the Ministry of Foreign Affairs hit back at news reports about Chinese investors laundering their money through Cambodia’s real estate market on Monday, calling them “baseless”.

Speaking to a group of reporters after Foreign Minister Prak Sokhonn met with Indian Ambassador Manika Jain, Sounry said Cambodian authorities “are ready to prevent any offence” related to money laundering.

“Some countries, some institutions, do not trust the good relationship between Cambodia and China and often make accusations on this or that,” Sounry said. “What I know is Cambodia has its own authority to combat laundering activities. We have our measures, we have our principles and we have our laws.”

Sounry was apparently referring to a New York Times article published January 9 about the boom in Chinese interest in Cambodian real estate and the opportunities that Cambodia’s cash economy presents for money laundering.

One analyst quoted in the article, Bangkok-based political risk consultant George McLeod, said the lax controls among Cambodian banks allow Chinese buyers to launder cash from criminal activities through Cambodian real estate.

McLeod could not be reached today.

Cambodia ranks among the most vulnerable countries for money laundering in the world, according to the Basel Anti-Money Laundering Index, which pulls data from 17 different sources – including the World Bank, World Economic Forum and the Financial Action Task Force – to assess risk.

Out of 146 countries, Cambodia ranks 9th for risk of becoming a hotspot for money laundering, after Uganda and before Tanzania, according to the index.

Miguel Chanco, lead analyst at the Economist Intelligence Unit, called Cambodia’s law enforcement against money laundering “inadequate at best” due to widespread corruption and lack of government transparency.

“Real estate is certainly an area that is ripe for such activity given the often huge sums of money involved and the numerous players and moving parts involved for a single project,” Chanco said in an email.

Political analyst Meas Nee agreed that Chinese investment in Cambodia should raise concerns due to Cambodia’s weak monitoring of foreign investments.

“The biggest concern is that our mechanism to check investments in Cambodia isn't strong enough like other countries,” Nee said. "So, our country becomes a place where they come to do money laundering.”

Additional reporting by Daphne Chen

More than 120 workers faint at Adidas supplier in Koh Kong

Image may be NSFW.
Clik here to view.
More than 120 garment workers fainted at a Thai-owned factory in Koh Kong province this morning. Fresh News

Daphne Chen and Kuoch Masy | The Phnom Penh Post
Publication date 23 January 2018 | 14:52 ICT

More than 120 garment workers fainted at a factory in Koh Kong province this morning, with authorities attributing the cause to fumes from a bulldozer operating outside the factory.

Heng Samedy, a representative for Thai-owned KKN Apparel Co Ltd, said workers began fainting around 8:30am after the smell of fuel from a nearby bulldozer wafted into the production area.

However, Heng said, “It’s not 100 percent about the smell coming in. Sometimes in Cambodia, when people see other people faint, they also feel a little unconscious or shocked and then they faint too."

The factory, which produces Adidas sportswear, is located in Koh Kong Special Economic Zone and employs roughly 5,500 workers, according to the Garment Manufacturers Association of Cambodia.

Hai Lai Sun, chief of Koh Kong Provincial Referral Hospital, said 127 workers were brought to the hospital but that all regained consciousness by early afternoon.

“When it has that much of a smell, it will affect people,” Lai Sun said. “So people started fainting by four or five people, then continue to the large numbers.”

Mil Say, 42, the husband of a garment worker who fainted, said the hospital was crowded.

“She’s waking up now,” Say said. “There are many people in here as well.”

Samedy said the factory gave the day off to workers who fainted or feel unwell. The company is preparing to issue an official report, he said.

Villagers scammed by land broker

Image may be NSFW.
Clik here to view.
Villagers in Kandal province sign a complaint against local businesswoman Eat Sarim, who they say cheated them out of hundreds of dollars each by promising them jobs in Japan. Supplied

Yon Sineat and Daphne Chen | The Phnom Penh Post
Publication date 23 January 2018 | 14:23 ICT

Dozens of villagers in Kandal province are accusing a local land dealer of cheating them out of thousands of dollars by promising them jobs in Japan that never materialised.

Thirty-eight-year-old Rath Sopheoun, who is representing the victims from Kien Svay district’s Banteay Dek commune, said she paid $3,000 to a broker from a neighbouring commune to secure jobs for her and her husband in 2016.

Sopheoun said she began to have suspicions after the broker repeatedly postponed her start date, first to March 2017, and then again to October 2017. Sopheoun said she also found it suspicious that she was sent to a Japanese language school that appeared to be in someone’s apartment.

According to Sopheoun, the 30 villagers in her commune decided to file a lawsuit after they found out the woman, 53-year-old Eath Sarim, had been arrested and sentenced to one year in prison for an unrelated fraud case in November.

Kandal Provincial Court spokesman Tin Sochetra confirmed that the court had received Sopheoun’s complaint, signed by five victims, but said the court was still investigating. Sarim is still serving her sentence for the other case, he said.

Ministry of Labour spokesman Heng Sour cautioned would-be workers against signing up with independent brokers.

“That’s why we always request and suggest all the people who are looking for training opportunities in Japan must double-check the name of the agencies before they register with that agency or person,” Sour said.

១៤ ឆ្នាំ នៃការបាញសម្លាប់លោក ជា វិជ្ជា នៅតែស្ថិតក្នុងភាពស្រពិចស្រពិល

រយៈពេល ១៤ ឆ្នាំ នៃការបាញសម្លាប់លោក ជា វិជ្ជា  ករណីឃាតកម្មកណ្ដាលទីក្រុងនេះនៅតែស្ថិតក្នុងភាពស្រពិចស្រពិល ដោយមិនទាន់វែកមុខឃាតករពិត ផ្ដល់ភាពយុត្តិធម៌ដល់គ្រួសារជនរងគ្រោះនៅឡើយ។ ថ្ងៃទី ២២ ខែមករា គឺជាថ្ងៃប្រារព្វខួបមករណៈភាពរបស់លោក ជា វិជ្ជា ដែលត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់ នៅតូបការសែតក្បែរវត្តលង្ការ កាលពីឆ្នាំ២០០៤។ ការរំលឹកខួបនេះមានអ្នកចូលរួមប្រមាណ ១០០នាក់ និងមិនមានវត្តមានលោក ជា មុន្នី ប្អូនប្រុសរបស់លោក ជា វិជ្ជា មករាបចំពិធីដូចពេលមុនៗនោះទេ។

ភូមិគ្រឹះលៀសបណ្ដុំម្ហូបឆ្ងាញ់ៗ

ភូមិគ្រីះលៀស ជាទីកន្លែងពេញនិយមមួយសម្រាប់អ្នកដែលចង់ទទួលអាហារ ដែលធ្វើពីលៀស ខ្បង ខ្ចៅ គ្រំ និងក្ដាមស្រែ។ សម្រាប់អាហារថ្ងៃត្រង់ថ្ងៃនេះ បើលោកអ្នក មិនទាន់សម្រេចចិត្ត ទទួលទានអាហារនៅទីណា តោះ!

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បុរីកីឡា​ខ្លះ​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ

Image may be NSFW.
Clik here to view.
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។ Photo provided

ដោយ ទីន ហ្សាការីយ៉ា RFA 2018-01-23

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរីកីឡា ដែល​អាជ្ញាធរ​ខណ្ឌ​៧មករា បាន​កោះ​ហៅ​ប្រជុំ​រក​ដំណោះស្រាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​ព្រម​ទទួល​យក​សំណង​ជា​លុយ​ចំនួន ១៦.០០០​ដុល្លារ និង​មាន​ពលរដ្ឋ​ខ្លះ​ទៀត​ក៏​មិន​ទាន់​ព្រម​ទទួល​យក​ទេ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​បុរីកីឡា​ នាក់ ដែល​តែង​ចេញ​តវ៉ា ៦​ឆ្នាំ​មក​ហើយ គឺ​អ្នកស្រី ង៉ូវ ណារី ប្រាប់​ថា អ្នកស្រី​ព្រម​ទទួល​យក​ដំណោះស្រាយ​របស់​អភិបាល​ខណ្ឌ​៧មករា គឺ​ថវិកា ១៦.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​បុរីកីឡា។

អ្នកស្រី​ប្រាប់​ពី​មូលហេតុ​ព្រម​ទទួល​យក​ដំណោះស្រាយ​នេះ ដោយសារ​ចង់​យក​ថវិកា​ពី​អាជ្ញាធរ​មក​ទិញ​បន្ទប់​ស្នាក់​នៅ​ក្នុង​បុរីកីឡា​វិញ ហើយ​ម្យ៉ាង ដោយសារ​អភិបាល​ខណ្ឌ​៧មករា លោក លឹម សុភា បាន​ប្រើ​ឥរិយាបថ​សមរម្យ​ក្នុង​ការ​រក​ដំណោះស្រាយ​ឲ្យ លោក​មិន​បាន​ប្រើ​ពាក្យ​អសុរោះ គំរាមកំហែង ដូច​អភិបាល​រង​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា។ អ្នកស្រី ង៉ូវ ណារី អះអាង​ថា មាន​ពលរដ្ឋ​ខ្លះ​ព្រម​ទទួល​យក​ថវិកា ១៦.០០០​ដុល្លារ ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​ខ្លះ នៅ​មិន​ទាន់​ព្រម​ទទួល​យក​ដែរ ដោយ​កំពុង​ពិចារណា៖ «»។

អាជ្ញាធរ​ខណ្ឌ​៧​មករា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា បាន​ចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ទាំង ១០​គ្រួសារ ដែល​តែង​ចេញ​តវ៉ា​ទាមទារ​ផ្ទះ​នៅ​បុរីកីឡា និង​ពលរដ្ឋ​ក្រុម ៣០​គ្រួសារ​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​បុរីកីឡា​ ដូច​គ្នា ឲ្យ​ចូល​ទៅ​ដោះស្រាយ​ដើម្បី​ស្វែង​រក​ចំណុច​រួម​មួយ ដើម្បី​បញ្ចប់​ទំនាស់​រ៉ាំរ៉ៃ​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា វេលា​ម៉ោង ៨​ព្រឹក នៅ​សាលា​ខណ្ឌ។

​នេះ​ជា​លើក​ទី​២​ហើយ ដែល​អភិបាល​ខណ្ឌ​៧មករា លោក លឹម សុភា កោះ​ហៅ​ពលរដ្ឋ​បុរីកីឡា ដែល​នៅ​សេសសល់​ទៅ​ដោះស្រាយ​ទំនាស់​នៅ​សាលា​ខណ្ឌ បន្ទាប់ពី​អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ធ្លាប់​បាន​ដាក់​ថ្ងៃ​ផុត​ឱសានវាទ​កាល​ពី​ខែ​ធ្នូ បញ្ជា​ឲ្យ​ក្រុម​ពលរដ្ឋ​បុរីកីឡា ទាំង ១១​គ្រួសារ ចាកចេញ​ពី​ផ្ទះ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង ជាយ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​តាម​ការ​បញ្ជា​នេះ​ទេ។

នៅ​អំឡុង​ថ្ងៃ​ឱសានវាទ​របស់​សាលាក្រុង កាល​ពី​ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២២ ធ្នូ ឆ្នាំ​២០១៧ និង​ក្រោយ​ថ្ងៃ​ឱសានវាទ ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​នាំ​គ្នា​ដាក់​ញត្តិ និង​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ និង​មុខ​ភូមិគ្រឹះ អ្នកស្រី ស៊ុយ សុផាន ជា​ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex)។ ម្ដងម្កាល ពួកគាត់​បាន​ស្រែក​ជេរប្រទេច​ដាក់​បណ្ដាសា​អ្នកស្រី ស៊ុយ សុផាន ដោយសារ​ពួកគេ​ចោទ​ថា ស្ត្រី​មាន​អំណាច​រូប​នេះ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​ការ​កម្ទេច​ផ្ទះ​ពួកគាត់​ដែល​អ្នកភូមិ​អះអាង​ថា ជា​ការ​ប្លន់​យក​ដី និង​បណ្ដេញ​ពលរដ្ឋ​ទាំង​អស់​ចេញ​ពី​បុរីកីឡា ធ្វើ​ឲ្យ​ពួកគេ​បែកបាក់​គ្រួសារ គ្មាន​មុខ​របរ បាត់បង់​សុភមង្គល កូន​ត្រូវ​បង្ខំចិត្ត​បោះបង់​ចោល​ការ​សិក្សា ធ្លាក់​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន រស់​នៅ​ជា​ជន​អនាធិបតេយ្យ​នៅ​លើ​ដី​របស់​ខ្លួន​ឯង​ជាដើម។

សកម្មជន​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ដ ហាក់​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ដំណោះស្រាយ​អាជ្ញាធរ​ខណ្ឌ​៧មករា នោះ​ទេ។ លោក​ផ្ដល់​យោបល់​ថា អាជ្ញាធរ​ខណ្ឌ​៧មករា ឬ​សាលាក្រុង គួរ​ជ្រើសរើស​យន្តការ​មួយ​ឲ្យ​ស្មើភាព​គ្នា​ក្នុង​ការ​ដោះស្រាយ។ ពោល​គួរ​យក​គំរូ​តាម​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដែល​ប្រើប្រាស់​យន្តការ​មួយ​ដើម្បី​ដោះស្រាយ​រួម​នៅ​អគារ​ប៊ូឌីង មិនមែន​ប្រើប្រាស់​វិធីសាស្ត្រ​ឆ្លៀត​ឱកាស​ដោះស្រាយ​ម្ដង​មួយ​គ្រួសារ ដោយ​ប្រើ​ការ​ចរចា​​លើ​សម្ដី គ្មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ៖ «»។

​ជា​ច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា អះអាង​ថា ពួកគាត់​រស់​នៅ​ជាមួយ​ទឹក​ភ្នែក​រាល់​ថ្ងៃ គឺ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ប៉ូលិស​កងរាជអាវុធហត្ថ​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កម្ទេច​ផ្ទះ និង​ដេញ​វាយដំ បង្ខំ​ឲ្យ​ពួកគាត់​ចាក​ចេញ​ពី​​លំនៅ។ បើ​ទោះ​ជា​ពលរដ្ឋ​មួយ​ចំនួន​ព្រម​ទទួល​យក​លុយ​សំណង ប៉ុន្តែ​ពលរដ្ឋ​នៅ​បុរីកីឡា ចាំ​មិន​ភ្លេច​ទេ​ថា ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជា​អ្នក​ធ្វើ​ឲ្យ​ពួកគាត់​រស់​នៅ​បាត់បង់​សុភមង្គល​រាប់​ឆ្នាំ​មក​នេះ។

​មូលហេតុ​ចម្បង​ដែល​ធ្វើ​មាន​ជម្លោះ​រ៉ាំរ៉ៃ​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយសារ​ក្រុម​ផានអ៊ីម៉ិច មិន​គោរព​តាម​ការ​សន្យា​សាងសង់​អគារ​ចំនួន ១០​អគារ គឺ​ក្រុមហ៊ុន​​នេះ​សាងសង់​បាន​តែ ៨​អគារ ដោយ​បាន​សរសេរ​លិខិត​ទៅ​ប្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​អតីត​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា ថា​ក្រុមហ៊ុន​នេះ​វិនិយោគ​ខាត​នៅ​តំបន់​បុរីកីឡា ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​ដែល​តាមដាន​ជម្លោះ​នេះ អះអាង​ថា ក្រុមហ៊ុន​នេះ​ត្រូវ​រ៉ូវ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ហើយ​កុហក​លោក ហ៊ុន សែន អំពី​ការ​ខាត​បង់​នេះ៕

សហជីព​និន្នាការ​ផ្សេង​គ្នា​សាទរ​ចំពោះ​កម្មវិធី​ថ្មី​ជំរុញ​ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ

Image may be NSFW.
Clik here to view.
ក្រុម​កម្មករ​ និង​សហជីព ​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ កាល​ពី​ពេល​កន្លង​ទៅ​។ រូបឯកសារ RFA

ដោយ សន ចាន់រដ្ឋា RFA

អ្នក​បញ្ជា​ទិញ​ម៉ាក​យីហោ​ល្បី​ឈ្មោះ និង​សហជីព​ពិភពលោក បាន​ជ្រើស​យក​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​សាកល្បង​មុន​គេ​នៅ​ក្នុង​តំបន់​អាស៊ី សម្រាប់​កម្មវិធី អាក់ហ្សិន ខូឡាបូរ៉េហ្សិន ត្រេនស្វ័មេសិន (Action, Collaboration,Transformation) ដែល​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា "សកម្មភាព សហប្រតិបត្តិ និង​ការ​កែទម្រង់"។ កម្មវិធី​នេះ​មាន​គោលបំណង​ជជែក​ពិភាក្សា​គ្នា​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា។

សហជីព​គាំទ្រ​រដ្ឋាភិបាល​ និង​សហជីព​​ដែល​ជា​សមាជិក​របស់​សហជីព​ពិភពលោក (Industry all) បាន​សាទរ​ចំពោះ​គម្រោង​ថ្មី​ដើម្បី​ជំរុញ​ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​នៅ​កម្ពុជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សហជីព​ស៊ីខៅឌូ លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មករា ថា នេះ​គឺ​ជា​ឱកាស​ល្អ​ដែល​ជា​វិធី​ថ្មី​មួយ​ទៀត អាច​ដំឡើង​ឲ្យ​កម្មករ​មាន​ប្រាក់​ឈ្នួល​សមរម្យ ព្រោះ​កន្លង​មក​សហជីព​បាន​ធ្វើ​ការ​តស៊ូ​មតិ​ឲ្យ​ដំឡើង​តែ​ប្រាក់​ឈ្នួល​អប្បបរមា​ប៉ុណ្ណោះ។ លោក​ថា ជាង​នេះ​ទៅ​ទៀត គ្រប់​និន្នាការ​សហជីព​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នេះ គឺ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខ្ទាស់​គ្នា ឬ​ខ្វែង​គំនិត​គ្នា​នោះ​ទេ ដែល​ជា​សារ​ពី​សហជីព​រួម​គ្នា​មួយ។

លោក​បន្ត​ថា កម្មវិធី​នេះ​មាន​គម្រោង​យុទ្ធសាស្ត្រ​បច្ចេកទេស​សមហេតុសមផល​ដែល​អាច​ទៅ​រួច​នៅ​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ឲ្យ​កម្មករ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​សាកល្បង​មុន​គេ៖ «ការ​ជួបជុំ​គ្នា​នេះ​គឺ​ជា​ចំណុច​ល្អ ដោយសារ​តែ​លទ្ធភាព​នៃ​ការ​បង្កើត​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ ដែល​ពី​មុន​យើង​ចរចា​ប្រាប់​ឈ្នួល​អប្បបរមា​មាន​ការ​លំបាក។ នៅ​ពេល​នេះ​គឺ ATC មិន​ត្រឹម​តែ​ប្ដេជ្ញា​ចិត្ត​ជួយ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ប្រាក់​ឈ្នួល​សមរម្យ​ទេ វា​មាន​ការ​ធានា​ពី​អ្នក​បញ្ជា​ទិញ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ឯកភាព​អនុវត្ត​មុន​គេ និង​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​ដែល​សន្យា​រៀបចំ​ប្រាក់​ឈ្នួល​សមរម្យ​ឲ្យ​អាជីវកម្ម​ដំណើរ​ការ​ទៅ​មុខ និង​ក្រុមហ៊ុន​ដែល​ធ្វើ​ហ្នឹង​រហូត​ដល់​បង្កើន​តម្លៃ​ទិញ និង​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល និង​ប្រទេស​ហត្ថលេខី​ត្រូវ​ជួយ​រៀបចំ​យ៉ាង​ម៉េច​ឲ្យ​ដំណើរ​ការ​បាន​ល្អ»។

សហជីព​ប្រមាណ ១០ នៅ​កម្ពុជា បាន​ជួបជុំ​គ្នា​ក្នុង​កម្មវិធី​អាក់ហ្សិន ខូឡាបូរ៉េហ្សិន ត្រេនស្វ័មេសិន (ACT) ដែល​អាច​ប្រែ​ជា​ភាសា​ខ្មែរ​ថា សកម្មភាព សហប្រតិបត្តិ និង​ការ​កែទម្រង់ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ក្នុង​រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ មាន​គោលបំណង​ជជែក​ពិភាក្សា​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​បណ្ដឹង​របស់​កម្មករ ពាក់ព័ន្ធ​ការ​ផ្ដល់​ប្រាក់​ឈ្នួល​កម្មករ​មិន​គ្រប់គ្រាន់ កម្មករ​គ្មាន​តម្លៃ និង​រស់​នៅ​ដោយ​ពិបាក ជា​ពិសេស​គឺ​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​កាត់​ដេរ។

សហជីព​ពិភពលោក និង​អ្នក​បញ្ជា​ទិញ (buyer) ធំៗ ល្បី​ឈ្មោះ​ចំនួន ១៧ ដូចជា ម៉ាក អេច្ឆ អែន អ៊ឹម (H&M) ម៉ាក​ភូម៉ា (Puma) ម៉ាក​ថាកហ្គេត (Target) និង​ស៊ី អែន អេ (C&A) បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​កម្មវិធី​នេះ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ទើប​លេច​ចេញ​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១៨។

កម្មវិធី​នេះ​នឹង​ធ្វើ​កិច្ចការ​សំខាន់​ជា​អាទិ លើក​ទឹក​ចិត្ត​ប្រទេស​សាកល្បង​ជំរុញ​ក្រុមហ៊ុន​ផលិត​ដោយ​សហការ​ធ្វើ​អាជីវកម្ម​រយៈពេល​វែង បង្កើន​តម្លៃ​បញ្ជា​ទិញ សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ឲ្យ​ផ្ដល់​ប្រាក់​ឈ្នួល​សមរម្យ។ ប្រទេស​ណា​ដែល​សាក​ល្បង​គម្រោង​នេះ នឹង​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការ​បញ្ជា​ទិញ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​នោះ​ខិតខំ​ផលិត ពោល​គឺ​អ្នក​បញ្ជា​ទិញ​នឹង​ប្ដេជ្ញា​ចិត្ត​ទិញ។

អ្នក​បញ្ជា​ទិញ​ផ្លាស់ប្ដូរ​ទំនិញ​ពី​អ្នក​ផ្គត់ផ្គង់​គឺ​រោងចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​សាកល្បង​នោះ​ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​ចរចា​អនុសញ្ញា​រួម​ឲ្យ​ជៀស​ផុត​ពី​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​គ្នា។ ម្ចាស់​ម៉ាក​យីហោ​ធានា​ថា ការ​អនុវត្ត​របស់​អ្នក​បញ្ជាទិញ​របស់​ខ្លួន​ជួយ​ឲ្យ​មាន​ទំនាក់ទំនង​យូរ​អង្វែង​ជាមួយ​រោងចក្រ​ដើម្បី​ឲ្យ​រោងចក្រ​មាន​អាជីវកម្ម​យូរ​អង្វែង។

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន ថ្លែង​លោក​ស្វាគមន៍​រាល់​យន្តការ​ចរចា​ដែល​ជួយ​ដល់​កម្មករ។ លោក​ថា កន្លង​មក​ក្រុម​សហជីព​ក៏​តែងតែ​ពឹង​ពាក់​ទៅ​លើ​អ្នក​បញ្ជា​ទិញ​រាល់​ពេល​ជជែក​ពី​រឿង​ប្រាក់​ឈ្នួល​គឺ​សហជីព​តែងតែ​ស្នើ​សុំ​ឲ្យ​ដំឡើង​ការ​បញ្ជា​ទិញ​ដល់​ថៅកែ​រោងចក្រ​ដើម្បី​ឲ្យ​ថៅកែ​រោងចក្រ​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​ឲ្យ​កម្មករ៖ «ឥឡូវ​នេះ​បើ​សិន​ជា​មាន​ក្រុម​អ្នក​បញ្ជា​ទិញ​គាត់​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការងារ​នេះ យើង​ស្វាគមន៍​មែនទែន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ជួយ​ជំរុញ​ឲ្យ​ថៅកែ​ហ្នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់។ ជួនកាល​ថៅកែ​គាត់​និយាយ​ថា ប្រាក់​ឈ្នួល​ឲ្យ​ច្រើន​ម៉េច​កើត​បើ​អ្នក​បញ្ជា​ទិញ​គាត់​មិន​ទិញ​ថ្លៃ​ផង អ៊ីចឹង​យន្ត​ការ​នេះ​សំខាន់»។

គម្រោង​​នេះ គេ​គ្រោង​ធ្វើ​នៅ​ប្រទេស​ចំនួន​៥ នៅ​ក្នុង​តំបន់​អាស៊ី មាន​ដូចជា កម្ពុជា វៀតណាម ភូមា បង់ក្លាដេស និង​ប្រទេស​ឥណ្ឌូនេស៊ី។ លោក អាត់ ធន់ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​សាក​ល្បង​អនុវត្ត​មុន​គេ ដោយ​បាន​រៀបចំ​ឲ្យ​មាន​រចនាសម្ព័ន្ធ​ក្រុម​ការងារ បច្ចេកទេស នៅ​តែ​ការ​កំណត់​ពេល​វេលា​ចរចា​គ្នា​រក​វិធី​ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​សមរម្យ ប្រហែល​ជា​អាច​នឹង​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៨ នេះ។

ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨ កម្មករ​រោងចក្រ​ពេញ​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល ១៧០​ដុល្លារ និង​សម្រាប់​កម្មករ​សាកល្បង​ទទួល​បាន ១៦៥​ដុល្លារ​ក្នុង​១​ខែ។ ចំណែក​អត្ថប្រយោជន៍​ដទៃ​ទៀត​ដែល​កម្មករ​ធ្លាប់​ទទួល​បាន​គឺ​នៅ​រក្សា​ដដែល។

ថ្វី​បើ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន ១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ក្ដី ប៉ុន្តែ​កម្មករ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​សំលៀកបំពាក់ និង​ស្បែក​ជើង​នៅ​មិនទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ ដោយ​ពួកគេ​យល់​ថា ប្រាក់​ឈ្នួល​គោល​នេះ​មិន​ទាន់​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ៕

Hun Sen runs a terrorist state

Image may be NSFW.
Clik here to view.


Sam Rainsy | ២៣ មករា ២០១៨ / 23 January 2018 - Hun Sen runs a terrorist state (*)

ការប្រកាសបង្កើត ចលនាសង្គ្រោះជាតិ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ចាប់ផ្តើមស្លន់ស្លោ ដោយសារតែចំណុចខ្សោយរបស់ពួកគេ គឺពួកគេត្រូវប្រជារាស្ត្រស្អប់ កាន់តែខ្លាំងឡើងៗ ហើយពួកគេត្រូវតែប្រើអំពើហិង្សា មកលើ អ្នកប្រឆាំងដែលតវ៉ាដោយសន្តវិធី។ ពួកគេដឹកនាំរដ្ឋតាមក្បួនភេរវករ ដែលចេះតែកាប់សម្លាប់និងចាប់ចង ហើយពួកគេបែរទៅជាចោទប្រកាន់ អ្នកតវ៉ាដោយសន្តិវិធី ថាជាភេរវករទៅវិញ។

គណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ មិនមែនត្រឹមតែជាអង្គការអហិង្សាទេ តែជាអង្គការដែលប្រឆាំងហិង្សា ពីព្រោះយើងអំពាវនាវឲ្យខ្មែរគ្រប់រូប ទាំងអ្នកតវ៉ា ទាំងកងកម្លាំងប្រដាប់អាវុធ ដាច់ខាតកុំប្រើអំពើហិង្សា តាមរូបភាពណាក៏ដោយ។

បើមានអំពើហិង្សាណាមួយកើតឡើង វាអាចកើតចេញមកតែពីដៃជើង និងអ្នកបង្ករឿង ក្រោមបញ្ជាលោក ហ៊ុន សែន ដូចយើងបានឃើញក្នុងពេលថ្មីៗកន្លងទៅនេះ ៖ គេបង្កឲ្យមានអំពើហិង្សា ដើម្បីទម្លាក់កំហុសមកលើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកតវ៉ាដទៃទៀត ហើយគេយកការចោទប្រកាន់នេះធ្វើជាលេស ដោយប្រើតុលាការអាយ៉ងរបស់គេ ដើម្បីកម្ចាត់គណបក្សប្រឆាំង និងសង្គមស៊ីវិល។

(*) The announcement of the CNRM’s creation starts to make Hun Sen’s CPP panic given their intrinsic weaknesses, especially their lack of popular support and their need to use violence to eliminate the democratic opposition. They run a terrorist state and they cynically accuse peaceful opponents of being terrorists.

The CNRP and CNRM are not only non-violent organisations, but they are ANTI-VIOLENCE in that we appeal to all Cambodians, both protesters and the armed forces, to absolutely avoid using violence in any form.

Any effective eruption of violence can only come from Hun Sen's henchmen and agents provocateurs as we have seen in a recent past: They caused violence in order to put the blame on the CNRP and other protesters and they used this pretext to crackdown on the opposition and the civil society.

Dhamma talk by Maha Thera Dr. Hok Savann January 23, 2018

Buddhist Monk explains how our mission to rescue our nation...

Sam Rainsy | ២៣ មករា ២០១៨ / 23 January 2018

ព្រះតេជគុណ ព្រះចៅអធិការវត្ត ធម្មរង្សី ហៅវត្តបាញើ (Bagneux) ជិតទីក្រុងប៉ារីស ពន្យល់ពុទ្ធបរិស័ទខ្មែរ នៅប្រទេសបារាំង អំពីអត្ថន័យ បេសកកម្មសង្គ្រោះជាតិ ដែលស្របទៅនឹងគន្លងធម៌ ព្រះពុទ្ធសាសនា។

This Buddhist Monk who is the Head of a Cambodian pagoda near Paris, explains how our mission to rescue our nation is in line with the Buddha's Teaching.

កម្មករ​រោងចក្រ​នៅ​ខេត្ត​កោះកុង​ជាង​១០០​នាក់​ដួល​សន្លប់

Image may be NSFW.
Clik here to view.
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។ Photo: RFA

ដោយ ហេង សកល RFA 2018-01-23

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​ជាង ១០០​នាក់ ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា។ ទោះ​យ៉ាង​ណា ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​ទាន់​ពេល​វេលា។

កម្មករ​ជាង ១០០​នាក់ ដែល​ដួល​សន្លប់​នោះ មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មករា គឺ​មួយ​ចំនួន​បាន​វិលត្រឡប់​ទៅ​សម្រាក​នៅផ្ទះ​របស់​ខ្លួន​វិញ​ហើយ ចំណែក​មួយ​ចំនួន​ទៀត បន្ត​ដេក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង​នៅឡើយ។

សាច់ញាតិ​កម្មករ​ម្នាក់ រៀបរាប់​ថា មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់​នោះ គឺ​ដោយសារ​ចំហាយ​ក្លិន​ប្រេង​របស់​ត្រាក់ទ័រ អ៊ិចស្កាវេទ័រ (excavator) ដែល​បែក​ធ្លាយ ខណៈ​កំពុង​បុក​គ្រឹះ​សាងសង់​រោងចក្រ៖ «ទៅ​ដល់​ទីនោះ ខ្ញុំ​ឃើញ​មាន​អ្នកខ្លះ​ក្អួត អ្នកខ្លះ​សន្លប់​ច្រើន​ដែរ តែ​ឡាន​ដឹក​បញ្ជូន មក​ទាន់​ហេតុការណ៍»។

រោងចក្រ​ដែល​កម្មករ​ដួល​សន្លប់​នោះ មាន​ឈ្មោះថា ខេខេអិន (KKN) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង លោក ឡៃ ហៃសុន មាន​ប្រសាសន៍​បញ្ជាក់​ថា កម្មករ​ដែល​ដួល​សន្លប់​នោះ គឺ​មាន​ចំនួន ១២៧​នាក់។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​កម្មករ​ដួល​សន្លប់​នោះ គឺ​ដោយសារ​ក្លិន​ប្រេង​រថយន្ត​បុក​គ្រឹះ ដែល​បែក​ធ្លាយ ហើយ​សាយភាយ​ចូល​ទៅ​ក្នុង​រោងចក្រ។ ម្យ៉ាងទៀត ការដែល​មាន​អ្នក​ដួល​សន្លប់​ច្រើន​នោះ គឺ​ដោយសារ​ពួកគាត់ មាន​អារម្មណ៍​ភ័យខ្លាច​ត​គ្នា៖ «ធំ​ក្លិន​ឈួល​ប្រេង​ឧស្ម័ន​ផ្សេង ដែល​បាន​បឺត​តាម​កង្ហារ​រោងចក្រ ធ្វើ​ឲ្យ​ពួកគេ​ចាប់ផ្ដើម​វិលមុខ ហើយ​ដួល។ ដំបូង​ដួល​ពីរ​បី​នាក់ តែ​ក្រោយមក​ដួល​តៗ​គ្នា​អ៊ីចឹង​ទៅ។ នេះ​គឺ​ខ្ញុំ​ដឹង​ព័ត៌មាន​ពី​កម្មករ​រោងចក្រ។ ក្រៅ​ពី​នេះ យើង​បាន​គ្រប់គ្រង​ស្ថានការណ៍​ព្យាបាល ទាន់​ពេល​វេលា ហើយ​ឥឡូវនេះ គឺ​គាត់​បាន​ធូរ​ស្បើយ​អស់ហើយ»។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​តំណាង​រោងចក្រ​បានទេ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។ ចំណែក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កោះកុង លោក យក់ សង្វាត មិន​ទទួល​ទូរស័ព្ទ។

រីឯ​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង អ៊ិន គង់ជិត ឲ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ​នោះ គឺ​កម្មករ​ដែល​ដួល​សន្លប់​ត្រូវ​បាន​គេ​ជួយ​ដឹក​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​មន្ទីរពេទ្យ ខណៈ​ដែល​អ្នក​មិន​ដួល​សន្លប់​វិញ ត្រូវ​បាន​ក្រុមហ៊ុន​រោងចក្រ តម្រូវ​ឲ្យ​បំពេញការងារ​ធម្មតា។ លោក​ថា ក្រុមហ៊ុន​គួរ​តែ​អនុញ្ញាត​ឲ្យ​កម្មករ​ផ្អាក​ការងារ​មួយ​រយៈ​សិន ដើម្បី​ស្រាវជ្រាវ​រកហេតុ​ផល​ឲ្យ​បាន​ច្បាស់ និង​ជៀសវាង​ការ​ដួល​សន្លប់​ជា​បន្ត​ទៀត៕

តុលាការ​កោះហៅ​លោក ជា មុនី ឲ្យ​ចូល​បំភ្លឺ​ជា​លើក​ទី​២

Image may be NSFW.
Clik here to view.
លោក ជា មុនី ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា និង​ជា​អតីត​ប្រធាន​​សហជីព​សេរី​កម្មករ​ ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប ​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា កាល​ពី​​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។ RFA

ដោយ ហេង សកល RFA 2018-01-23

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ជា​លើក​ទី​ពីរ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ជុំវិញ​បណ្ដឹង​របស់​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​ពី​បទ​ញុះញង់​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ខាង​មុខ​នេះ។ ដីកា​កោះ​លើក​ទី​២​នេះ ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​ពី​លោក​មិន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា កន្លង​ទៅ​នេះ។

លោក ជា មុនី ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា ត្រូវ​បាន​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ចំនួន ១២០ បាន​ប្ដឹង​លោក​ពី​បទ​ញុះញង់​ដោយ​ចោទ​ថា លោក ជា មុនី បាន​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​កាន់​តែ​លឿន​កាន់តែ​ល្អ។ ក្រុម​សហជីព​ទាំង​នោះ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក ជា មុនី ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​លោក ជា មុនី ធ្លាប់​បាន​បដិសេធ​ថា លោក​មិនបាន​ស្នើ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា ទេ ហើយ​លោក​ក៏​មិន​ខ្លាច​ការ​ប្ដឹង​របស់​សហជីព​ទាំង​នោះ​ឡើយ  ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ និង​ខ្លាច​មាន​ការ​លួច​សម្លាប់​លោក។

​អ្នកច្បាប់​ឡើង​ថា ទោះបី​មាន​ការ​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​ ជា​ការ​ពិត​ក៏ដោយ ក៏​ពុំ​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ លោក​មេធាវី ហែម សុជាតិ បាន​ពន្យល់​ថា ក្រមព្រហ្មទណ្ឌ​គឺ​មិន​បាន​ចែង​ថា ការ​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ ហេតុ​នេះ អំពើ​ដែល​កើត​ឡើង​ដែល​គ្មាន​ច្បាប់​ចែង​ផ្ដន្ទាទោស គឺ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ។

​ចំណែក​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា យល់​ថា លោក ជា មុនី មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ ហើយ​លោក ជា មុនី គ្មាន​ឥទ្ធិពល​អ្វី​ដើម្បី​ឱ្យ​សហគមន៍​អឺរ៉ុប ឬ​សហគមន៍​អន្តជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា នោះ​ឡើយ។ លោក​ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា មែន នោះ​ជា​សេចក្ដី​សម្រេច​ផ្ទៃក្នុង​របស់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​ហាមឃាត់ ឬ​បញ្ចុះបញ្ចូល​គេ​បាន​ទេ ព្រោះ​សហគមន៍​អឺរ៉ុប មិនមែន​ធ្វើ​សេចក្ដី​សម្រេច​តាមតែ​បុគ្គល​ម្នាក់​លើក​ឡើង​នោះ​ទេ។

​អ្នក​ច្បាប់ អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Frontline Defenders) ស្នើ​ឱ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ជា មុនី ដោយ​គ្មាន​លក្ខខណ្ឌ៕

ព្រះ​សង្ឃ និង​ពលរដ្ឋ​គ្រោង​ដើរ​ប្រមូល​ថ្ម​បុរាណ​តាម​ស្រែ​មក​ទុក​​តែ​អាជ្ញាធរ​មិន​អើពើ

Image may be NSFW.
Clik here to view.
ថ្ម​ប្រាសាទ​ដែល​ព្រះសង្ឃ​ប្រមូល​តាម​ភ្លឺ​ស្រែ ដើម្បី​រក្សា​ទុក​នៅ​វត្ត​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ រូប​ថត កាល​ពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៨។ រូបភាព​ដោយ ព្រះអង្គ លួន សុវ៉ាត

ដោយ ជាតិ ចំណាន RFA 2018-01-23

ព្រះតេជព្រះគុណ លួន សុវ៉ាត គ្រោង​ដឹកនាំ​ប្រជាពលរដ្ឋ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ធ្វើ​យុទ្ធនាការ​ដើរ​ប្រមូល​ដុំ​ថ្ម​ប្រាសាទ​បុរាណ ដែល​នៅ​រាយប៉ាយ​តាម​វាលស្រែ​របស់​អ្នក​ស្រុក យក​ទៅ​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព ដើម្បី​កុំ​ឲ្យ​ថ្ម​បាក់បែក​ខូច​បន្ត​ទៀត។ ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​ព្រះអង្គ​នាំ​ពលរដ្ឋ​ប្រមូល​ថ្ម​ប្រាសាទ​ទុក ដោយសារ​ការ​ទន្ទឹង​រង់ចាំ​មើល​វិធានការ​ពី​សំណាក់​អាជ្ញាធរ​ជាច្រើន​ថ្ងៃ​ហើយ នៅតែ​គ្មាន​ចំណាត់​ការ​នៅឡើយ។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជីក្រែង នឹង​ចាប់​ធ្វើ​យុទ្ធនាការ​ប្រមូល​ថ្ម​ប្រាសាទ​បុរាណ ដែល​រាយប៉ាយ​តាម​វាលស្រែ​ក្នុង​ពេល​ឆាប់ៗ។ ទោះជា​យ៉ាងណា​ព្រះតេជព្រះគុណ លួន សុវ៉ាត និង​ប្រជាពលរដ្ឋ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​សហការ​ជាមួយ​អ្នកភូមិ ដើម្បី​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស។

សកម្មជន​ការពារ​ដីធ្លី និង​សិទ្ធិមនុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា នៅ​ថ្ងៃ​ទី​២៣ មករា ថា មូលហេតុ​ដែល​ព្រះអង្គ​នាំ​ពលរដ្ឋ​ដឹក​ដើរ​ប្រមូល​ថ្ម​ប្រាសាទ​បុរាណ យក​ទៅ​រក្សាទុក គឺ​ដោយសារ​ព្រះអង្គ​ទន្ទឹង​រង់ចាំ​មើល​អាជ្ញាធរ​ជាច្រើន​ថ្ងៃ​មក​ហើយ អាជ្ញាធរ​នៅតែ​ពុំ​មាន​វិធានការ​ថែរក្សា​ថ្ម​បុរាណ​នៅឡើយ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ទៀត​ថា ប្រសិនបើ​មិន​ប្រមូល​យក​ទៅ​រក្សាទុក​នៅ​ទី​សុវត្ថិភាព​ទេ គឺ​ថ្ម​បុរាណ​ទាំងអស់​នោះ នឹង​បាក់បែក​ខូច ហើយ​មួយ​ចំនួន​ទៀត នឹង​ធ្លាក់​ទៅលើ​ដៃ​របស់​ជនខិលខូច​ជា​ពុំ​ខាន៖ «ដោយសារ​យើង​ស្រលាញ់​សម្បត្តិ​វប្បធម៌ អរិយធម៌​របស់​ជាតិ ដែល​ជា​កេរ្តិ៍មរតក​របស់​បុព្វ​បុរស​ខ្មែរ​យើង​ដែល​បាន​បន្សល់ទុក​រាប់ពាន់​ឆ្នាំ​កន្លង​មក​ហើយ។ ដូច្នេះ​ហើយ បាន​ជា​អាត្មា​មាន​ចិត្ត​ស្រលាញ់​របស់​មរកត​ដែល​មិន​អាច​កាត់ថ្លៃ​បាន បើ​និយាយ​ឲ្យ​ចំ​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យើង​មិន​ចង់​ឲ្យ​បាត់បង់»។

ចំណែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីក្រែង លោក រី រ៉ូ ថ្លែង​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ជាមួយ​ព្រះសង្ឃ​ដើរ​ប្រមូល​ថ្ម​ប្រាសាទ​បុរាណ​នៅ​តាម​ដីស្រែ។ ពលរដ្ឋ​រូប​នេះ សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ថ្ម​បុរាណ​ដែល​នៅ​រាយប៉ាយ​តាម​វាលស្រែ​នោះ។ ម្យ៉ាងទៀត ពួកគេ​ចង់​ប្រមូល​ថ្ម​បុរាណ​ទាំងអស់​នោះ​ទៅ​រក្សាទុក ប៉ុន្តែ​ខ្លាច​អាជ្ញាធរ​ចោទ​ថា ពួកគាត់​លួច​របស់បុរាណ ទើប​បាន​ជា​ថ្ម​បុរាណ​នៅ​រាយប៉ាយ​រហូត​មក៖ «បើ​និយាយ​ទៅ​ខ្ញុំ​ស្រលាញ់​ណាស់​របស់​បុរាណ ហើយ​ខ្ញុំ​តែង​រក្សាទុក បើ​ទោះ​ជា​កម្ទេច​ថ្មី​ក៏​ខ្ញុំ​រើស​ទុក​ដែរ ដោយ​នឹង​ឃើញ​ថា​របស់​ពី​បុរាណ​មក​យើង​មិន​អាច​ធ្វើ​បា​ទេ។ នៅ​កន្លែង​ទី​ទួល​នេះ​មាន​ច្រើន​ណាស់​ដែល​អាជ្ញាធរ​ដឹង​លឺ ប៉ុន្តែ​ដូចជា​អត់​មាន​ជួយ​ថែរក្សា​ការពារ​ជា​សម្បត្តិ​ជាតិ​ទេ ហើយ​មាន​ជនខិលខូច​ខ្លះ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ទៀត​ផង ព្រោះ​សូម្បី​ទី​ទួល​ប្រាសាទ​នៅ​ក្នុង​ភូមិ​ក៏​អាជ្ញាធរ​មើល​មិន​ឃើញ​ដែរ គឺ​បណ្ដោយ​ឲ្យ​ជនខិលខូច​កាប់​គាស់​ខ្ទេចខ្ទី​អស់»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលស្រុក​ជីក្រែង លោក ពៅ ប៊ុនធឿន ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៣ មករា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នកទទួល។

ទោះជា​យ៉ាង​នេះ​ក្ដី កន្លងមក​មេភូមិ​តារាមឈ្មោះ ស៊ន់ អះអាង​ថា បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ជូនដំណឹង​មក គឺ​អ្នកស្រី​បាន​ចុះទៅ​មើល​បង្គោល​ថ្ម​ប្រាសាទ​បុរាណ​នោះ​ភ្លាម​ដែរ ប៉ុន្តែ​អ្នកស្រី​ថា មិនទាន់​បាន​រៀបចំ​ទុកដាក់​វត្ថុ​បុរាណ​ទាំង​នៅឡើយ​ទេ៖ «ខ្ញុំ​ខ្លាច​បាត់បង់​នឹង​ហើយ​បានជា​ចេះតែ​ការពារ​ទុក​តាំង​ពី​ណា​មក ក៏​នាំគ្នា​សហការ​គ្នា​ជាមួយ​គណៈកម្មការ​ភូមិ និង​គណៈកម្មការ​វត្ត ចំណែក​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក គេ​ដឹង​ដែរ​តើ​ថា មាន​ថ្ម​បុរាណ​នៅ​តំបន់​នេះ»។

មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ច័ន្ទ ចំរើន លើកឡើង​ថា ការ​ទុកដាក់​ថ្ម​ប្រាសាទ​បុរាណ​ឲ្យ​បាន​គង់វង្ស គឺជា​តួនាទី​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​អាជ្ញាធរ​មិន​ត្រូវ​ធ្វើ​មិន​ដឹង​មិន​លឺ ដោយ​ទុក​ឲ្យ​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ នៅ​រាយប៉ាយ​ចោល​លើ​ដី​ស្រែ​នោះ​ទេ៖ «ប្រជាពលរដ្ឋ​គាត់​នៅ​មាន​កម្រិត ដូច្នេះ​ការ​ចុះទៅ​ប្រមូល​ថ្ម​វា​ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​នឹង​បញ្ហា​អ្វី​ផ្សេងៗ​ទៀត​មក​លើ​ពលរដ្ឋ។ ដូច្នេះ​មិន​គួរ​ណា​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ប្រមូល​ថ្ម​ទេ គួរ​ណា​សមត្ថកិច្ច​ដែល​អ្នកមាន​បច្ចេកទេស​ក្នុង​ការ​ថែ​រក្សាៗ​នឹង​រួសរាន់​ទៅ​បាន​ឆាប់​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ព័ត៌មាន​ទេ​បាទ»។

ព្រះអង្គ លួន សុវ៉ាត មាន​ថេរ​ដីកា​បន្ថែម​ទៀត​ថា បង្គោល​ថ្ម​ប្រាសាទ​បុរាណ​ដែល​ប្រមូល​ទុក​នោះ ខ្លះ​ប្រវែង​កន្លះ​ម៉ែត្រ និង​ខ្លះ​ទៀត​ជាង​កន្លះ​ម៉ែត្រ ព្រមទាំង​មាន​ក្បាច់រចនា​នៅ​ល្អ​ស្អាត។ ថ្ម​នេះ​ទំនង​មាន​អាយុកាល​ប្រហាក់ប្រហែល​ថ្ម​ប្រាសាទអង្គរវត្ត​ដែរ និង​មាន​ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ស្ពាន​បុរាណ​ផ្លូវជាតិ​៦ នៃ​ឃុំ​ជីក្រែង។ ប្រជាពលរដ្ឋ​អះអាង​ថា ថ្ម​បុរាណ​នេះ​នៅ​រាយប៉ាយ​តាម​ភ្លឺស្រែ​របស់​អ្នកស្រុក​មាន​ប្រមាណ​ពី ៤០​ទៅ ៥០​ដុំ ស្ថិតនៅ​ក្នុង​ភូមិ​តារាម និង​ភូមិ​ភ្នៀត នៃ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប។ កាលពី​ថ្ងៃ​ទី​១៧ មករា ព្រះតេជព្រះគុណ លួន សុវ៉ាត សហការ​ជាមួយ​ប្រជាពលរដ្ឋ​ប្រមូល​បាន​ថ្ម​បុរាណ​ចំនួន ១២​ដុំ ហើយ​បាន​យក​ទៅ​រក្សាទុក​លើ​ដី​ទួល​មួយ​កន្លែង​ក្នុង​ឃុំ​ជីក្រែង ចំណែក​ថ្ម​ដែល​នៅ​សេសសល់ ព្រះអង្គ​នឹង​នាំ​ប្រជាពលរដ្ឋ​ប្រមូល​រក្សាទុក​បន្ត​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ៕

ពលរដ្ឋ​ខេត្ត​កោះកុង​ម្នាក់​ស្លាប់​ព្រោះ​ពុល​ត្រី​កំពត​ក្លែម​ជាមួយ​ស្រា

ដោយ អាស៊ីសេរី RFA 2018-01-23 

ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ម្នាក់ បាន​ស្លាប់​ព្រោះ​ពុល​ត្រី​ក្រពត​ក្រោយ​ពលរដ្ឋ​រូប​នេះ និង​ពលរដ្ឋ​ផ្សេង​ទៀត ហូប​សាច់​ត្រី​ក្រពត​ក្លែម​ជាមួយ​ស្រាបៀរ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា។ បុរស​ដែល​ស្លាប់​ជា​អ្នក​នេសាទ មាន​ទីលំនៅ​ភូមិ​កោះស្តេច ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ មេឃុំ​កោះស្តេច ស្រុក​គិរីសាគរ ឲ្យ​ដឹង​ថា ជនរងគ្រោះ​ស្លាប់​ក្នុង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ក្នុង​ថ្ងៃ ដដែល។

មេឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង លោក សុខ ចេង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ថា ពលរដ្ឋ​ដែល​ពុល​ត្រី​ក្រពត​ស្លាប់​នោះ គឺ​ជា​អ្នក​ចម្អិន​ត្រី​នោះ​ផ្ទាល់ ហើយ​បុរស​នោះ​ហូប​គ្រឿង​ក្នុង​ត្រី​ច្រើន។ ចំណែក​អ្នក​ពុល​ផ្សេងទៀត ក៏​ហូប​សាច់​ត្រី​ក្លែម​ជាមួយ​ស្រាបៀរ​នោះ​ដែរ។ លោក​ប្រាប់​ទៀត​ថា មុនដំបូង​រក​ឃើញ មនុស្ស​ពុល​ត្រី​ក្រពត​មាន​ចំនួន ៩​នាក់ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ​គេ​បាន​រក​ឃើញ​ម្នាក់ទៀត និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួចហើយ​ដែរ។ លោក​មេឃុំ​ឲ្យ​ដឹង​ទៀត​ថា ពេលនេះ​ក្រុម​ពលរដ្ឋ​ដែល​ពុល​ត្រី​ក្រពត​ទាំងនោះ បាន​ធូរ​ស្រាល​ច្រើន​ហើយ។

របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីសាគរ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ក្រុម​ពលរដ្ឋ​នាំ​ហូប​ត្រី​ក្រពត​ក្លែម​ស្រា ក្រោយ​មក​មាន​សភាព​ធីងធោង និង​ក្អួតចង្អោរ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​មណ្ឌល​សុខភាព​ស្រុក។

ទាក់ទង​បញ្ហា​ពលរដ្ឋ​ពុល​ត្រី​ក្រពត​នេះ លោក​មេឃុំ​បញ្ជាក់​ថា តាម​បទពិសោធន៍​របស់​លោក​ធ្លាប់​ធ្វើ​ជា​អ្នកនេសាទ​ដែរ​នោះ លោក​គ្រាន់តែ​ដឹង​ថា ត្រី​ក្រពត មាន​ច្រើន​ប្រភេទ គឺ​មាន​ត្រី​ដែល​បរិភោគ​បាន និង​ត្រី​ពុល។ កន្លងមក ក៏​ធ្លាប់​មាន​ពលរដ្ឋ​រស់នៅ​តាម​ខេត្ត​ពុល​ត្រី​ក្រពត​ស្លាប់​ជាច្រើន​នាក់​ដែរ​ដូចជា ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ឆ្នាំង​ជាដើម។ មន្ត្រី​ជំនាញ​ផ្នែក​នេសាទ និង​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​ថា គ្រឿងក្នុង​របស់​ត្រី​ក្រពត ជាពិសេស​ថ្លើម​របស់​ត្រី​នេះ មាន​ជាតិពុល​ខ្លាំង​ម្យ៉ាង ដែល​មាន​ឈ្មោះ​ថា តេត្រូដូតុកស៊ីន (Tetrodotoxin)៕

កម្មវិធី​តម្លាភាព​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​ជំរុញ​ឲ្យ​មាន​ការ​អនុលោម​តាម​បទដ្ឋាន​ការងារ

Image may be NSFW.
Clik here to view.
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។ Photo: RFA

ដោយ មាន ឫទ្ធិ RFA 2018-01-23

របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៣៤ របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ ស្តី​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា រក​ឃើញ​ថា កម្មវិធី​តម្លាភាព​របស់​គម្រោង​នេះ​កំពុងតែ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​តាម​បទដ្ឋាន​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​នានា។

កម្មវិធី​តម្លាភាព​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នេះ អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​អនុវត្ត​របស់​រោងចក្រ​នីមួយៗ ទៅ​លើ​បញ្ហា​ចម្បងៗ​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ។

​របាយការណ៍​ឲ្យ​ដឹង​ថា ការ​កែលំអ​គួរ​ឲ្យ​កត់សម្គាល់​រួម​មាន ការ​ផ្តល់ ការ​បណ្ដុះបណ្ដាល​ដល់​កម្មករ​និយោជិត អំពី​ការ​ជម្លៀស​បន្ទាន់ និង​ការ​ធានា​ថា ច្រក​ទ្វារ​ចេញ​ចូល​របស់​រោងចក្រ មិន​ត្រូវ​បាន​ចាក់​សោ​ក្នុង​អំឡុង​ពេល​ម៉ោង​ធ្វើការ​ដែល​បញ្ហា​ទាំង​ពីរ​នេះ​មាន​សារសំខាន់​បំផុត​ក្នុង​ការ​បង្កើន​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​ក្នុង​ករណី​សង្គ្រោះ​បន្ទាន់។

​របាយការណ៍​ក៏​រក​ឃើញ​ផង​ដែរ​ថា មាន​ការ​ធ្លាក់​ចុះ​នូវ​អត្រា​នៃ​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ ពោល​គឺ​ពី ៧៤​ករណី នៅ​ពេល​ចេញ​របាយការណ៍​លើក​ទី​៣១ មក​នៅ​ត្រឹមតែ ៤​ករណី នៅ​ពេល​ចេញ​របាយការណ៍​បច្ចុប្បន្ន។ បញ្ហា​ពលកម្ម​កុមារ​នៅ​តាម​រោងចក្រ គឺ​ជា​បញ្ហា​ដែល​មិន​អាច​អនុគ្រោះ​បាន​ឡើយ ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ។

ក្រៅ​ពី​របក​គំហើញ​ខាង​លើ​នេះ បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែល​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា។ របាយការណ៍​គូស​បញ្ជាក់​ថា ការណ៍​នេះ​គឺ​ដោយសារ​តែ​រោងចក្រ​មិន​អាច ឬ​មិន​ចង់​ចំណាយ​ច្រើន​ទៅ​លើ​ធនធាន​ចាំបាច់​នានា ដូចជា ការ​ប្រើប្រាស់​ឧបករណ៍ ភ្លើង​បំភ្លឺ និង​ប្រព័ន្ធ​ខ្យល់​ចេញ​ចូល​ជាដើម។ ជាមួយ​គ្នា​នេះ​ដែរ រោងចក្រ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​នីតិវិធី និង​គោលការណ៍​ច្បាស់លាស់ ឬ​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ការងារ និង​សុខភាព​ការងារ​នៅ​ឡើយ​ទេ។

​របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៣៤ របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ ស្តី​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ផ្អែក​តាម​ទិន្នន័យ​ពី​របាយការណ៍​វាយតម្លៃ​ចំនួន ៣៩៥ របាយការណ៍ ដែល​ប្រមូល​បាន​មក​ពី​ការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​រោងចក្រ​សរុប​ចំនួន ៤៣៩ រោងចក្រ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៧៕

តុលាការ​នាំ​​មន្ត្រី​ប៉ូលិស​ដែល​បាញ់​ចំ​​មនុស្ស​ស្លាប់​ពេល​បង្ក្រាប​កន្លែង​ជល់​មាន់​មក​សាកសួរ

Image may be NSFW.
Clik here to view.
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ Photo: RFA

ដោយ មួង ណារ៉េត RFA 2018-01-23

ប៉ូលិស​ម្នាក់​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កន្លែង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្រោយ​ផ្សារកាណាស៊ីធី រាជធានី​ភ្នំពេញ ត្រូវ​ស្ថាប័ន​របស់​ខ្លួន​បញ្ជូន​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​សាកសួរ​ហើយ ថ្ងៃ​ទី​២៣ ខែ​មករា​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តុលាការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​ដើម្បី​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​ជនរងគ្រោះ សាច់ញាតិ​របស់​ជន​រងគ្រោះ។

ប៉ូលិស​ដែល​ជា​ជនសង្ស័យ​នេះ ពេល​បញ្ជូន​មក​តុលាការ ស្ថិត​ក្នុង​សំលៀកបំពាក់​ស៊ីវិល ពាក់​អាវយឺត​ស្លៀក​ខោ​ជើងវែង និង​មាន​ពាក់​ម៉ាស​ផង​នោះ។ ជនសង្ស័យ​រូប​នេះ​ឈ្មោះ លោក ចន វិរៈ ពាក់​ស័ក្ដិ​១ ជា​មន្ត្រី​ប៉ូលិស​បម្រើ​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ។ លោក​ជា​ជនសង្ស័យ ក្នុង​ករណី​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កន្លែង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា កន្លងទៅ។

ការសម្រេច​បញ្ជូន​ប៉ូលិស​រូប​នេះ មក​តុលាការ ក្រោយពេល​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ដល់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​ដោយ​ចាប់​បញ្ជូន​មន្ត្រី​នគរបាល​រូប​នេះ។

ដូច​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ស្នងការរង​នគរបាល​ជាតិ និង​ជា​មេ​ប៉ូលិស​ក្រុងភ្នំពេញ បញ្ជា​ឲ្យ​ស៊ើបអង្កេត​រកមុខ​ប៉ូលិស​បង្ក​ហេតុ ពិនិត្យ​កាំភ្លើង ធ្វើ​កោសល្យវិច័យ​លើ​គ្រាប់កាំភ្លើង​ដែល​បាន​យក​ចេញពី​សាកសព​ជនរងគ្រោះ។

ដល់​ពេល​នេះ តុលាការ​ក្រុង​ភ្នំពេញ​មិនទាន់​បង្ហាញ​ចំណាត់ការ ឬ​ការចោទប្រកាន់​បែប​ណា​លើ​ជនសង្ស័យ​ដែល​ជា​ប៉ូលិស​នេះ​នៅឡើយ​ទេ។ ចំណែក​អ្នកច្បាប់ និង​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​នេះ ឲ្យ​ដឹង​ថា ជន​បង្ក​ត្រូវ​ទទួលខុសត្រូវ​ទាំង​សំណង​រដ្ឋប្បវេណី និង​ទោស​ព្រហ្មទណ្ឌ។ លោក​មេធាវី ឡោ ជុនធី យល់ថា សមត្ថកិច្ច​ដែល​ធ្វេសប្រហែស​នោះ​អាច​ប្រឈម​និង​ទោស​ព្រហ្មទណ្ឌ​ពី​បទ​ធ្វេសប្រហែស​ដោយ​អចេតនា​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា "​បទ​មនុស្សឃាត​ដោយ​អចេតនា គឺជា​អំពើ​បណ្ដាល ឱ្យ​ស្លាប់​អ្នក​ដទៃ ដោយ​ការ​ធ្វេស​ប្រហែស ការ​មិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា ត្រូវ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល"។

រីឯ​អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថា​លោក​គាំទ្រ​ចំណាត់ការ​ផ្លូវច្បាប់​ទាំង​ករណី​នេះ និង​ករណី​ផ្សេងទៀត ដែល​កើតឡើង​ព្រោះ​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ពេញលេញ​ដល់​ជនរងគ្រោះ បើ​ទោះ​ជា​ជនសង្ស័យ​ជា​សមត្ថកិច្ច​ក្ដី៖ «អ្នក​ប្រព្រឹត្ត​កម្រ​ទទួលទោស»។

ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ល្បែង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្រោយ​ផ្សា​រកាណាស៊ីធី ក្នុង​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​។ ជនរងគ្រោះ​ឈ្មោះថា សៀក រ៉ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ។

ភរិយា​ជនរងគ្រោះ​លោកស្រី ណុប ផានី រៀបរាប់​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឡើង​ទៅ​បន្ទប់​ជួល​របស់​គាត់​នៅ​ជាន់​លើ បន្ទាប់មក​គាត់​បាន​អើត​ក្បាល​មើល​គេ​លេង​ជល់​មាន់ នៅ​ខាងក្រោម​បន្ទប់។ លោកស្រី​បន្ត​ថា ក្នុង​គ្រា​ដដែល​នោះ ស្រាប់តែ​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ចុះទៅ​បង្ក្រាប​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់ នៅ​ក្រោយ​ផ្សារ​កាណាស៊ីធី ដោយ​បាន​បាញ់​ឡើង​ទៅលើ ជាច្រើន​គ្រាប់​បណ្ដាល​ឲ្យ​ត្រូវ​ចំ​បំពង់ក និង​ដៃ​ស្ដាំ​ប្តី​លោកស្រី។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា ករណី​ធ្វេសប្រហែស​សមត្ថកិច្ច​ក្នុង​ពេល​បំពេញការងារ​រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជីវិត​ដោយ​គ្មាន​កំហុស​មិនមែន​ជា​លើកទីមួយ​ទេ។ លោក​ថា ការ​ជំរុញ​របស់​មេ​ប៉ូលិស ឲ្យ​បំបែកសំណុំរឿង​នេះ​ជា​កាត់បន្ថយ​គ្រោះថ្នាក់ របស់​ពលរដ្ឋ​ព្រោះ​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​ផង និង​ជា​ការ​ស្តា​មុខមាត់​របស់​សមត្ថកិច្ច​ផង។ យើង​ចង់​ដឹង​ពី​មូលហេតុ ដែល​ឈាន​ដល់​មានការ​បាត់បង់​មនុស្ស​បែបនេះ។

បើទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាត់វិធានការ​បិទ​ល្បែង​ជល់មាន់ តាំងពី​យូរលង់​មក​ហើយ បទល្មើស​នេះ​នៅតែ​បន្ត​កើតមាន​ដដែល។ ថ្មីៗ​មុន​នេះ អាជ្ញាធរ​ទើប​បង្ក្រាប​វង់ល្បែង​ជល់​មាន់​ដ៏​ធំ​មួយ ដែល​ក្មួយ​ប្រសារ​របស់​លោក ហ៊ុន សែន ផ្ទាល់​តែម្ដង​ជា​អ្នក​បើក។ លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​បាញ់សម្លាប់​ក្មួយ​ប្រសារ​នោះ បើ​ហ៊ាន​តដៃ​ពេល​ចាប់ខ្លួន។ ប៉ុន្តែ ការ​បង្ក្រាប​លើក​នោះ ពុំ​មាន​ការ​បាត់​បង់ជីវិត​មនុស្ស​ទេ គឺ​ងាប់​តែ​មាន់​តែ ៩២ ក្បាល​ប៉ុណ្ណោះ ដោយ​តុលាការ​កាត់ទោស​ប្រហារជីវិត​មាន់​ជល់​ទាំងនោះ។

សង្គម​ស៊ីល​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​គួរ​បន្ថែម​ការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ដល់​មន្ត្រី​ប៉ូលិស ជាពិសេស គឺ​ប៉ូលិស​នៅ​មូលដ្ឋាន​ក្នុង​ការ​ប្រើ​បច្ចេកទេស​ដែល​ចុះ​បង្ក្រាប​បទល្មើស ព្រោះ​កន្លងមក​ការ​ធ្វេស​ប្រហែស​របស់​សមត្ថកិច្ច​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រើន​រូប​មក​ហើយ​បាត់បង់​ជីវិត​ដោយ​គ្មាន​ទោសកំហុស៕

កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី​សម្រាប់​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​២០១៨

Woman who threw shoe at CPP billboard ‘pressed’ to return

Image may be NSFW.
Clik here to view.
Kampong Speu native Sam Sokha is seen in a screenshot of a video showing her throwing a sandal at a Cambodian People’s Party billboard last April. Facebook

Ananth Baliga and Niem Chheng | The Phnom Penh Post
Publication date 24 January 2018 | 06:54 ICT

A Cambodian woman wanted for “incitement” for throwing a sandal at a Cambodian People’s Party billboard last year is being pressured by government officials to return to Cambodia from Thailand, where she fled seeking asylum and was recently arrested for overstaying her visa, according to an international rights group.

Sam Sokha, a Kampong Speu province native, posted a video on Facebook last April of her throwing her sandal twice at a ruling party billboard in Preah Sihanouk province. The first throw was aimed at an image of Prime Minister Hun Sen, and the second at one of National Assembly President Heng Samrin.

The former unionist then fled to Thailand and was charged in June by the Kampong Speu Provincial Court with “incitement to discriminate” and insulting a public official, charges that carry a combined sentence of over three years in prison.

Amnesty International yesterday reported that Sokha was arrested on January 6 in Bangkok for overstaying her visa, and was convicted and given a suspended sentence of two months in prison, placed on probation and fined 3,000 baht (about $94).

Sokha had continued to use Facebook while in Thailand, and continued to criticise Cambodia’s premier but has had no social media activity since January 6.

After she was moved to Suan Phlu Immigration Detention Centre in Bangkok, Amnesty reports that she was visited by Cambodian government officials to “pressure” her to return home.

The report says that Sokha now faces a “real risk of imminent deportation by Thai authorities”, despite being protected by the UN Convention against Torture that prevents such deportations.

Thailand has not ratified the 1951 Refugee Convention, and has an extradition agreement with Cambodia.

“Amnesty International calls on Thai authorities to not deport UN Refugee Agency [UNHCR] recognised refugees from Cambodia and Viet Nam, who would be at real risk of persecution if returned to their countries,” the statement reads.

Amnesty also expressed concern at the “increased surveillance, harassment and intimidation” by Thai police officers and Cambodian agents of asylum seekers and refugees, saying it extended to opposition officials who fled Cambodia following a widely condemned crackdown on the Cambodia National Rescue Party last year.

The UN Refugee Agency yesterday said they were aware of the case but declined to comment, citing safety and confidentiality reasons. The Office of the High Commissioner for Human Rights in Cambodia said it did not have details on Sokha’s case.

“All over the world, UNHCR consistently advocates with governments to respect the principle of non-refoulement that prohibits sending people back to a place where their lives and freedoms could be in danger,” said Hannah Macdonald, a press officer with the refugee agency.

Sam Rithy, Sokha’s ex-husband, yesterday said that a friend of Sokha’s had informed him of the arrest and that Sokha had previously told him she had applied for refugee status. The father of two added that he had kept his distance from Sokha, fearing his own safety.

“She used to tell me that she applied to be a refugee at the UNHCR, but she did not say if she got it or not,” he said. “She never talked about the officials wanting to send her back to Cambodia.”

An official at the Cambodian Embassy in Bangkok said he was not aware of the case, and relevant officials at the Thai Embassy in Phnom Penh could not be reached.

Foreign Ministry spokesman Chum Sounry said he was unaware of any extradition request. National Police spokesman Kith Chantharith yesterday initially said he did not remember Sokha’s crime but went on to insist police would pursue her for her “brutal” actions.

“We have followed the case since she committed the brutal activity. We have hunted for her since that time. If you commit an illegal activity the police will follow you,” he said.

Human Rights Watch’s Phil Robertson said the pursuit of Sokha by the Cambodian government was itself illustrative of why she needed sanctuary, and called on the Thai government to push back on any extradition requests forwarded by Cambodian authorities.

“Thailand should also tell Phnom Penh that international human rights law requires protection of refugees and persons of concern identified by UNHCR, and that Bangkok will not put itself in hot water with the international community to help Cambodia abuse its people.”

Cambodia may be pressed by new EU palm oil regulations

Image may be NSFW.
Clik here to view.
A worker rests near harvested oil palm fruits at a factory in Sepang, Malaysia, in 2014. Mohd Rasfan/AFP

Cheng Sokhorng | The Phnom Penh Post
Publication date 24 January 2018 | 06:57 ICT

New proposed rules from the European Union restricting the import of palm oil would likely affect Cambodia’s nascent palm oil sector, but the country’s main exporter is hoping that demand from India and China will cushion the blow.

Cambodia’s palm oil exports rose by a whopping 143 percent last year, according to Ker Monthivuth, a sanitation expert at the Ministry of Agriculture. The country exported more than 44,000 tonnes of crude palm oil in 2017, up from nearly 19,000 tonnes the year before, he said.

But the booming industry could slow down due to a decision from European lawmakers last Wednesday to reform the bloc’s regulations surrounding palm oil imports, and specifically ban the use of palm oil in biofuels by 2020.

Environmental groups have long been critical of the deforestation and ecological consequences caused by many palm oil plantations globally.

The EU’s new rules could have a devastating effect on the global demand for palm oil if they are ratified by European governments, and the move has elicited protests in major palm oil exporting nations such as Malaysia.

Cambodia’s largest exporter of palm oil, a joint venture between the Mong Reththy group and Thailand’s TCC Group, exported around 37,000 tonnes of crude palm oil last year, mainly to Asian nations but with 15 percent of the exports headed to the EU as well, according to Prachak Kongtanomtham, vice president of sales and marketing at the Mong Reththy Investment Cambodia Oil Palm Co Ltd.

While the company’s exports grew by 73 percent last year, Prachak cautioned yesterday that the EU ban would likely decrease the price for palm oil and could present challenges for the industry.

“We will look to what happen in India and China, if they increase [consumption] volume,” he said. “We should find how can reduce our production cost, especially logistic cost and utility,” he added, noting that costs were “very high” in Cambodia.
Viewing all 40045 articles
Browse latest View live