↧
តុលាការខេត្តកោះកុង សម្រេចផ្តន្ទាទោសសកម្មជនបរិស្ថានទាំង២នាក់ ចំនួន១ឆ្នាំ និងបង់ប្រាក់ ១លានរៀល
↧
កម្មវិធីទូរទស្សន៍អាស៊ីសេរីសម្រាប់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨
↧
↧
សេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានត្រូវបានតាក់តែងចប់សព្វគ្រប់
ដោយ មួង ណារ៉េត RFA 2018-01-26
ក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែលមានសមាសភាពចម្រុះពីក្រសួងព័ត៌មាន អង្គការយូណេស្កូ (UNESCO) អង្គការសង្គមស៊ីវិល និងអ្នកជំនាញសារព័ត៌មាន បានបញ្ចប់ការតាក់តែងសេចក្ដីព្រាងបឋមនៃច្បាប់ដ៏សំខាន់មួយនេះហើយ នៅថ្ងៃទី២៦ ខែមករា នេះ បន្ទាប់ពីមានកិច្ចប្រជុំពិនិត្យឡើងវិញរយៈពេល ៣ថ្ងៃ នៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
អ្នកជំនាញអះអាងថា សេចក្ដីព្រាងច្បាប់នេះ អាចទទួលយកបាន ព្រោះបានចែងលម្អិតអំពីប្រភេទព័ត៌មានសម្ងាត់។ តែពួកគេក៏ស្នើឱ្យដាក់បញ្ចូលនូវគោលការណ៍តម្កល់ផលប្រយោជន៍សាធារណៈជាធំផងដែរ ក្នុងករណីព័ត៌មានដែលត្រូវបានស្នើសុំនោះជាប្រភេទព័ត៌មានសម្ងាត់។
នៅទីបំផុតសេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានដែលក្រុមអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជន ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានលេចចេញជារូបរាងហើយ ក្រោយពេលក្រុមការងារបច្ចេកទេសបានបិទបញ្ចប់ការត្រួតពិនិត្យឡើងវិញ ដោយមានការលុបចោលមាត្រា និងកថាខណ្ឌមួយចំនួនដែលមានភាពចម្រូងចម្រាស។
សេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ មាន ៩ជំពូក និង ៣៨មាត្រា ក្រោយពេលធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៦ មករា។ បន្ទាប់ពីបញ្ចប់ការតាក់តែង ក្រសួងព័ត៌មាន និងអង្គការយូណេស្កូ (UNESCO) គ្រោងនឹងប្រកាសសេចក្ដីព្រាងច្បាប់បឋមនេះ ជាផ្លូវការនៅថ្ងៃទី៣១ មករា ខាងមុខមុននឹងបញ្ជូនទៅគណៈកម្មការអន្តរក្រសួង នៃទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីប្រជុំត្រួតពិនិត្យ និងបញ្ជូនបន្តទៅរដ្ឋសភាដើម្បីប្រជុំអនុម័ត។
នាយកប្រតិបត្តិស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី ថ្លែងប្រាប់អាស៊ីសេរី ក្រោយកិច្ចប្រជុំថា សេចក្ដីព្រាងបឋមនេះ ជាសេចក្ដីព្រាងច្បាប់ដែលអាចទទួលយកបាន ព្រោះចំណុចមួយចំនួនដែលជាការទាមទាររបស់ក្រុមអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងសាធារណជនទាក់ទងនឹងប្រភេទព័ត៌មានសម្ងាត់នោះ ត្រូវបានចែងលម្អិតនៅក្នុងសេចក្ដីព្រាងច្បាប់នេះ៖ «កន្លងមកព័ត៌មានសម្ងាត់ មិនបានរៀបរាប់ឲ្យបានលម្អិតទេ...»។
ប្រភេទព័ត៌មានសម្ងាត់ដែលស្ថាប័នសាធារណៈ អាចបដិសេធផ្ដល់ជូនសាធារណជននោះ រួមមានទី១ ព័ត៌មានបណ្ដាលឱ្យអន្តរាយដល់វិស័យការពារជាតិ និងសន្តិសុខជាតិទី២ គឺព័ត៌មានដែលបណ្ដាលឱ្យអន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ទី៣ គឺព័ត៌មានដែលធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ទី៤ គឺព័ត៌មានដែលបណ្ដាលឱ្យរាំងស្ទះដល់ដំណើរការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ទី៥ ព័ត៌មានដែលបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពឯកជន និងចុងក្រោយគឺព័ត៌មានដែលទាក់ទងនឹងកិច្ចប្រជុំផ្ទៃក្នុងរបស់ស្ថាប័នសាធារណៈ ដំណើរការនៃការតាក់តែង និងការប្រឡងដែលរៀបចំឡើងដោយស្ថាប័នសាធារណៈ។ សេចក្ដីលម្អិតនៃប្រភេទព័ត៌មានសម្ងាត់ទាំងនេះ មានចែងនៅក្នុងមាត្រា ២០ នៃសេចក្ដីព្រាងបឋមនៃច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ។
ម្យ៉ាងវិញទៀត ខ្លឹមសារនៃមាត្រា និងកថាខណ្ឌមួយចំនួនដែលជាក្តីព្រួយបារម្ភ និងជាហានិភ័យសម្រាប់អ្នកផ្ដល់ និងអ្នកស្នើសុំព័ត៌មាននោះ នៅក្នុងសេចក្ដីព្រាងច្បាប់លើកមុន ក៏ត្រូវបានលុបចោលផងដែរ ឧទាហរណ៍ដូចជា មាត្រា៣០ និងកថាខណ្ឌទី១ នៃមាត្រា២៩ ជាដើម។
កថាខណ្ឌទី១ នៃមាត្រា២៩ ដែលត្រូវបានលុបចោលនោះចែងថា បុគ្គលណាប្រព្រឹត្តអំពើឆាឆៅរំខាន រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ប្រតិបត្តិការរបស់មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានក្នុងការបំពេញកាតព្វកិច្ចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១ម៉ឺន ទៅ ១សែនរៀល។
ចំណែកមាត្រា ៣០ ដែលត្រូវបានលុបចោលដែរនោះ ចែងថា អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តអំពើឆាឆៅ រំខាន រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ប្រតិបត្តិការបំពេញភារកិច្ចរបស់មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ដូចមានចែងក្នុងមាត្រា១៥ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសតាមបទបញ្ញត្តិមាត្រា៥០៥ នៃក្រមព្រហ្មទណ្ឌ គឺបទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ។
ទោះបីជាយ៉ាងណានាយកប្រតិបត្តិស្ដីទីនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី អះអាងថា មានចំណុចមួយទៀតដែលជាការស្នើរបស់ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល នោះគឺការតម្កល់ផលប្រយោជន៍សាធារណៈជាធំ ពោលគឺស្ថាប័នរដ្ឋមិនត្រូវចេះតែបដិសេធទៅនឹងសំណើសុំព័ត៌មានដោយអះអាងថា ប្រភេទព័ត៌មានដែលស្នើសុំនោះ ជាព័ត៌មានសម្ងាត់ ហើយអាចប៉ះពាល់ដល់សន្តិសុខជាតិនោះទេ។ ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងពិចារណាដាក់បញ្ចូលចំណុចនេះមួយទៀតនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន៖ «យើងចង់បានដាក់បញ្ចូលដាច់ដោយឡែកមួយ...»។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលបានព័ត៌មានដែលសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាអោយបានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានា ត្រូវផ្ដល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក លោក ស៊ឹង សែនករុណា ថ្លែងថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះគឺជាការចង់បានរបស់សាធារណជន ក៏ប៉ុន្តែដើម្បីឱ្យច្បាប់នេះអាចអនុវត្តទៅបានដោយរលូនវាទាមទារឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ម្យ៉ាងវិញទៀត ក្រសួងសាមី ត្រូវបង្កើតយន្តការតាមដាន និងដាក់ទោសទណ្ឌដល់មន្ត្រីសាធារណៈទាំងឡាយណាដែលមិនគោរពតាមបទប្បញ្ញត្តិនៃច្បាប់នេះ៖ «ហើយយើងគួរមានអ្នកត្រួតពិនិត្យបន្ថែមទៀតទៅលើការអនុវត្តច្បាប់ទាំងឡាយ ជាពិសេសក្រសួងសាមី»។
ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានតម្រូវឱ្យគ្រប់ស្ថាប័នសាធារណៈត្រូវបង្កលក្ខណៈងាយស្រួល ព្រមទាំងបើកទូលាយក្នុងការផ្ដល់ព័ត៌មានគ្រប់ប្រភេទដល់សាធារណជនតាមការស្នើសុំដោយគ្មានការរើសអើងតាមបែបបទដែលងាយយល់ ក្នុងពេលវេលា និងតម្លៃសមស្រប លើកលែងតែព័ត៌មានសម្ងាត់ដែលស្ថិតក្នុងបទប្បញ្ញត្តិហាមឃាត់។
មន្ត្រីទទួលបន្ទុកព័ត៌មានត្រូវពិនិត្យសំណើសុំព័ត៌មានឱ្យបានឆាប់បំផុត និងត្រូវឆ្លើយតបទៅអ្នកស្នើសុំជាលាយលក្ខណ៍អក្សរថា មាន ឬ គ្មានព័ត៌មាននោះ ឬមួយក៏ជាប្រភេទព័ត៌មានសម្ងាត់ មិនឱ្យលើសពីរយៈពេល ៥ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃទទួលបានសំណើសុំ ហើយបើមានការឯកភាពទទួលយកថ្លៃសេវាពីអ្នកស្នើសុំរួចហើយ ស្ថាប័នសាធារណៈត្រូវផ្ដល់ព័ត៌មានជូនអ្នកស្នើសុំក្នុងរយៈពេល ១៥ថ្ងៃ។
ក្នុងករណីមន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ពុំបានបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិនៃច្បាប់នេះទេ ពួកគេនឹងត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតឡើយ៕
↧
រងគ្រោះជាង ១ទសវត្យ៍ ក្នុងជីវិតជាស្ត្រីបម្រើការងារតាមផ្ទះនៅក្រៅប្រទេស
ជាង ១៣ឆ្នាំមកហើយដែល អ្នកស្រី អេង ពៅ ត្រូវបានឃ្លាតឆ្ងាយពីប្រទេសកំណើត និងត្រូវបានទទួលរងអំពើហិង្សា និងកេងកម្លាំងពលកម្មនៅក្រៅប្រទេស។ អ្នកស្រី ពៅ បានរត់ចេញពីផ្ទះនៅពេលអាយុបាន១៦ ឆ្នាំដោយសារឪពុកចុងធ្វើបាប។ គាត់បានមករស់នៅជាមួយម្តាយចឹញ្ចឹមឈ្មោះ មាហ៊ីយ៉ា។ កាលឆ្នាំ ២០០៥ គាត់បានសម្រេចចិត្តទៅធ្វើការជាស្ត្រីបម្រើការងារតាមផ្ទះនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីប្តីរបស់គាត់បានចាកចេញទៅធ្វើពលករនៅប្រទេសថៃហើយបានបាត់បង់ជីវិតនៅទីនោះ។ ប៉ុន្តែក្ដីសង្ឃឹមថានឹងរកលុយដើម្បីផ្គត់ផ្គង់ កូនអាយុ៤ឆ្នាំ និងម្តាយចិញ្ចឹមរបស់ខ្លួនទៅជាភាពងងឹតសូន្យសុង បន្ទាប់ពីអ្នកស្រីបានទៅដល់។
↧
ទីកម្សាន្តធម្មជាតិ ទឹកធ្លាក់ ក្នុងខេត្តមណ្ឌលគិរី
ជាទីកន្លែងសម្បូរទៅដោយបណ្តុំទេសភាពនៃព្រៃភ្នំលាយឡំនឹងព្រៃឫស្សីដុះយ៉ាងច្រូងច្រាង តាមផ្លូវថ្មើរជើងមានចម្ងាយ ៣ គីឡូម៉ែត្រ ចេញពីភូមិឋាននៃតំបន់សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ទីកម្សាន្តធម្មជាតិទឹកធ្លាក់លែងក្រៀង កម្រនឹងភ្ញៀវទេសចរជិតឆ្ងាយណាបានប្រទះឃើញណាស់។
↧
↧
Former songwriter for the stars reflects on a life well-lived
![]() |
Oum Dara at his home in Phnom Penh earlier this week. Heng Chivoan |
Rinith Taing | The Phnom Penh Post
Publication date 26 January 2018 | 08:38 ICT
Oum Dara was once the songwriter, composer and violinist behind some of Cambodian music’s most legendary singers like Sinn Sisamouth and Ros Sereysothea. Today, he has little to show for it materially, but happily looks back on his nearly eight decades.
Oum Dara lies on a hard wooden bed in his family’s hole-in-the-wall apartment in the capital, listening to the tinny notes of Rob Oun Neng Hery (“That’s you, My Dear”) playing from his cellphone. It’s a song he wrote for the iconic singer Sinn Sisamoth in the 1970s.
“That’s you, my dear, who is my fate . . . Please show mercy, and keep it meaningful, until the last day we breathe,” Sisamouth croons.
Dara wrote the song for a beautiful woman more than 40 years ago, but that now feels like a past life. The pictures on his wall show the other famous singers he used to work with, including Pen Ron, Ros Sereysothea, and Meas Hok Seng, from when he was a violinist, music composer and lyricist during the Kingdom’s Sangkum period, commonly known as the Golden Age.
“My life at that time was almost perfect,” Dara says. “I could enjoy doing what I was passionate about while earning big money, enough for me to have a big house and a modern Kawasaki, while many people recognised me outside. But, now, they are all gone.”
Born in 1940 in Koh Sotin district in Kampong Cham province, Dara was the son of a customs official and first learned to play violin at the age of 14 from a forest ranger named Keo Vokrat. His father later hired a French violin tutor to come to his house. After a stint as an elementary school teacher, he took up the violin professionally, just as the popular music scene was beginning to flourish.
During the early ’60s, Dara moved to the capital to play for National Radio of Cambodia, and became well known when in 1966 he was asked to compose the music for Lolok Nhy Chmol (“A Couple of Doves”), sung by Meas Hok Seng. Within a few years, Dara was not only writing music but the lyrics as well, and his songs are still listened to today across generations.
The stories in them, typically of love gone wrong, are from his own experiences, like Os Sangkhem (“Out of Hope”), in which Sinn Sisamouth channels Dara’s unrequited love for a female colleague at the National Radio station.
Chhob Srolanh Oun Tov (“Please Stop Loving Me”), sung by Ros Sereysothea, describes his sadness when his first wife asked him for a divorce in 1973 because, he says, of his focus on his career and not on her.
“My own experience and the story of people I know add colour to the song and music,” Dara says.
![]() |
A photo from Oum Dara’s wedding to his second wife, Sam Vanna. Photo supplied |
He was alone and did not bring anything with him – and certainly not a violin. However, unlike many Cambodian artists who were killed by Khmer Rouge cadres because of their professions, Dara was able to escape the killing, starvation and even hard labour thanks to his musical skill.
“A Khmer Rouge cadre recognised me, and asked me to join their troupe as a violinist,” he said. “I was ordered to play songs about communism and revolution, especially in front of the diplomats from China. I did not like it at all, but this job helped me survive, and I even had enough to eat since I always got to eat with the cadre.”
After the fall of the Pol Pot regime, Dara moved from one job to another and spent a short time living at a refugee camp along the Thai border, before resuming his career as a musical instructor and composer for the Ministry of Information.
But he never recovered professionally from the destruction of the Khmer Rouge and today he is living in poverty. All that is left of his career is a violin and a cache of unreleased songs. A traffic accident 10 years ago immobilised the legendary violinist and impaired his ability to play the violin.
Dara’s wife, Sam Vanna, 60, says her husband’s humility, and lack of sociability, prevented him from moving up the ranks of society.
“Unlike many artists, he is not a boot-licker,” Vanna says. “He would not write a song that promotes or praises anyone, or copies other’s works. I am angry with him sometimes for that, but I am also proud of him.”
Oum Tharath, Dara’s younger daughter and a successful mixed martial arts fighter, said she is disappointed that she could not carry on her father’s legacy.
“Despite our hard life, I am proud of having a father who is a famous musician who created masterpieces and originality,” Tharoth said. “As a child, I also wanted to learn to play violin, but I am not keen on it, and more into sport.”
Dara, meanwhile, said he has lived a life of happiness, and if there is another to come he would like to be born a musician again.
“I want the next generations of Cambodians to strongly promote music, like how people do in developed countries,” Dara said. “It is one of the things that make life enjoyable.”
↧
"អន្តរាគមន៍របស់សមាជិកព្រឹទ្ធសភាអាមេរិកដាក់សម្ពាធលើកម្ពុជាបន្ថែមនៅអ.ស.បនឹងគ្មានប្រសិទ្ធភាព"
![]() |
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ Photo: RFA |
ដោយ ហេង សកល RFA 2018-01-26
បញ្ហារំលោភសិទ្ធិមនុស្ស និងរំលាយបក្សប្រឆាំងនៅកម្ពុជា នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ ទោះបីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាល ហើយផ្អាកជំនួយដល់ការបោះឆ្នោតក៏ដោយចុះ។ នៅសប្ដាហ៍នេះ សមាជិកព្រឹទ្ធសភាអាមេរិក ពីខាងទាំង២គណបក្ស គឺគណបក្សប្រជាធិបតេយ្យ និងពីខាងគណបក្សសាធារណរដ្ឋ បានបន្តស្វែងរកគំនាបបន្ថែមទៀតដើម្បីធ្វើយ៉ាងណាអោយរដ្ឋាភិបាលកម្ពុជា ស្ដារស្ថានភាពនយោបាយនៅកម្ពុជា ឡើងវិញ។ មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចតែងតែចំអកថា យន្តការស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ជាយន្តការគ្មានប្រសិទ្ធភាព ទោះជាធ្វើឡើងដោយសហរដ្ឋអាមេរិក ក៏ដោយ។
មន្ត្រីនាំពាក្យរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គឺលោក សុខ ឥសាន ថ្លែងនៅថ្ងៃទី២៦ មករា ថា កិច្ចប្រឹងប្រែងរបស់សមាជិកព្រឹទ្ធសភាអាមេរិក ដែលស្នើសុំទៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ ឲ្យបង្កើនសម្ពាធលើកម្ពុជា នឹងមិនមានប្រសិទ្ធភាពទេ។
លោក សុខ ឥសាន៖ «កន្លងទៅនេះ កូនស្រីលោក កឹម សុខា ហ្នឹង ក៏បានទៅប្រជុំជាមួយលោកស្រី ហាលី (Niki Haley) ទៅប្រជុំជាមួយអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិរបស់អាមេរិក ហើយនិងអចិន្ត្រៃយ៍អ៊ី.យូ (EU) ជាមួយគ្នាម្ដងហើយ កាលពីពីរខែមុន ចង់ឲ្យព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។ ខ្ញុំយល់ថា រាល់សំណើនេះ មិនសម្រេចលទ្ធផលទេ ពីព្រោះវាផ្ទុយអំពីខ្លឹមសារនៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដែលណែនាំមិនឲ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិហ្នឹង»។
សេចក្ដីថ្លែងនេះគឺជាការឆ្លើយតបទៅក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ដែលកាលពីថ្ងៃទី២៤ ខែមករា បានសរសេរលិខិតដាក់ទៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ គឺអ្នកស្រី នីគី ហាលី (Niki Haley) ដើម្បីឲ្យបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ខុសច្បាប់ ការរំលាយបក្សប្រឆាំង ការចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ ព្រមទាំងហាមមិនឲ្យមន្ត្រីបក្សប្រឆាំងជាង ១០០នាក់ ធ្វើនយោបាយទៀតផង។
សមាជិកព្រឹទ្ធសភាទាំងនេះ ក៏សង្កត់ធ្ងន់ថា អាជ្ញាធរកម្ពុជា បានកាត់ទោសថ្នាក់ដឹកនាំបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ៣៥នាក់ ដោយមិនស្របតាមបទដ្ឋានអន្តរជាតិសោះ។
ទាក់ទងបញ្ហាគណបក្សប្រឆាំង ត្រូវបានលោក សុខ ឥសាន ការពារថា ជាការអនុវត្តច្បាប់ព្រហ្មទណ្ឌ ដែលចោទលោក កឹម សុខា ពីបទសន្ទិដ្ឋភាព ឬភាពត្រូវរ៉ូវគ្នាជាមួយបរទេសបង្កអំពើប្រទូសរ៉ាយមកដល់ប្រទេសជាតិខ្លួនឯង ហើយមិនមែនជាការគាបសង្កត់បក្សប្រឆាំងទេ៖ «អាហ្នឹងគឺរាជរដ្ឋាភិបាលលោកអនុវត្តតែផ្លូវច្បាប់ទេ។ ប៉ុន្តែបើសិនណាគណបក្សប្រឆាំង ឬមេបក្សប្រឆាំងមិនមានប្រព្រឹត្តបទល្មើសទេ វាអត់មានហេតុផលណាត្រូវតុលាការកំពូលរំលាយគណបក្សប្រឆាំងហ្នឹងចោលទេ ឬមួយក៏រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចមិនមានហេតុផល ឬមួយមូលដ្ឋានណាចាប់ឯកឧត្ដម កឹម សុខា មកដំណើរការនីតិវិធីតាមគោលការណ៍ច្បាប់ទេ។ អាហ្នឹងវាមានបញ្ហាអ៊ីចឹង»។
លិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកបន្តទៀតថា ការវាយប្រហារទូទៅរបស់រដ្ឋាភិបាលកម្ពុជា លើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ គឺកំពុងតែបង្ហាញពីការវាយប្រហារដែលមិនធ្លាប់មានលើប្រជាធិបតេយ្យដែលកំពុងដុះពន្លក និងផុយស្រួយរបស់កម្ពុជា។ ហេតុផលទាំងនេះហើយ ទើបយើងអំពាវនាវឲ្យអ្នកស្រីអំពាវនាវឲ្យបានខ្លាំងក្លាដល់ដៃគូ និងសម្ព័ន្ធមិត្តរបស់យើងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកអំពីបញ្ហាទាំងនេះនៅឯសន្និបាតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងពេលខាងមុខនេះ។ លើសពីនេះទៀត សមាជិកព្រឹទ្ធសភាអាមេរិក ស្នើសុំអ្នកស្រីពិភាក្សាជាមួយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិលផង។ សមាជិកព្រឹទ្ធសភាអាមេរិក នៅក្នុងសន្និសីទពិសេសនេះ ក៏ទទូចឲ្យអ្នកស្រីធ្វើការជាមួយរដ្ឋាភិបាលនានា ឲ្យចេញសេចក្ដីសម្រេចចិត្តខ្លាំងក្លាមួយដែលដាក់ប្រកាសអំពីរដ្ឋាភិបាលកម្ពុជា នៅលើវេទិកាអន្តរជាតិ។
ក្នុងលិខិតរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ចំនួន ៧រូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក បិន ខាឌីន (Ben Cardin) ដែលស្នើសុំទៅអ្នកស្រី នីគី ហាលី ឲ្យប្រើប្រាស់ឥទ្ធិពលការិយាល័យរបស់អ្នកស្រី និងយន្តការអង្គការអន្តរជាតិ ដាក់រដ្ឋាភិបាលកម្ពុជា អោយនៅឯកោដើម្បីកុំឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលបានភាពស្របច្បាប់ចេញពីការបោះឆ្នោតដោយមិនសេរី និងមិនយុត្តិធម៌នៅខែកក្កដា ខាងមុខនេះ។ សមាជិកព្រឹទ្ធសភាក៏ស្វាគមន៍ចំពោះសេចក្ដីថ្លែងការណ៍របស់សេតវិមាន ដែលផ្ដាច់ជំនួយដល់ គ.ជ.ប កាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕
↧
Réponses de L'Elysée et du Ministère de l'Europe et des Affaires Etrangères Française/ ចម្លើយរបស់Elyséeនិងក្រសួងការបរទេសបារាំង
Chers Compatriotes ! Chers Amis !
1-Kh / ក្នុងអំឡុងពេលធ្វើបាតុកម្មទីក្រុងប៉ារីស៍ ថ្ងៃទី21 ខែតុលា ឆ្នាំ2017 សកម្មជនរបស់យើងបានប្រមូលហត្ថលេខា ចំនួន 1500 នៅក្នុងប្រទេសបារាំង និងអឺរ៉ុប ដើម្បីដាក់ ពាក្យបណ្តឹង ទៅសហគមន៍អន្តរជាតិ។
នៅថ្ងៃទី 23 ខែតុលាឆ្នាំ 2017 គណៈប្រតិភូ 4 នាក់ (លោកស្រី Marica Hertzog, លោក CHAN Khémarin, TEP Monorom និង HAM Bunchhay)) បានប្រគល់ញត្តិ ទៅឱ្យដល់ដៃប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Emmanuel Macron, តាមរយៈ ផ្ទះកិត្តិយស អេលីសេ។
យើងបានទទួលចម្លើយជាបន្តបន្ទាប់ដូចខាងក្រោមនេះ:
- ចម្លើយពី ប្រធានខុទ្ទកាល័យ របស់លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅថ្ងៃទី 10.11.2017;
- ចម្លើយពី ប្រធានខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង និង អឺរ៉ុប នៅថ្ងៃទី 1/22/2018;
ភ្ជាប់មកជាមួយ: លិខិតស្នើសុំ នីង ចម្លើយទាំងពីរខាងលើ។
យើងរួមគ្នាប្រយុទ្ធដើម្បី:
- អនុវត្ត "កិច្ចព្រមព្រៀងទីក្រុងប៉ារីសសន្តិភាពនៃប្រទេសកម្ពុជា 23 ខែតុលាឆ្នាំ 1991"។
- សុំអោយសហគមន៍អន្ដរជាតិដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតទៅលើ របបផ្តាច់ការ លោកហ៊ុនសែន។
- ការស្ដារឡើងវិញនៃសេរីភាពជាមូលដ្ឋាននិងប្រជាធិបតេយ្យនៅកម្ពុជា។
- ការដោះលែងលោកគឺមសុខានិងអ្នកទោសនយោបាយទាំងអស់។
អ្នកតំណាង បាតុករ
លោក ហម ប៊ុនឆាយ
2-Fr / Durant l a manifestation du 21 octobre 2017, nos militants et activistes ont collecté environ 1500 signature, en France et Europe, complétant le dossier- revendication (pétition) adressé aux communautés internationales.
Le 23 octobre 2017, une délégation de 4 personnes ( Mme Marica Hertzog, MM. CHAN Khémarin, TEP Monorom et HAM Bunchhay) a remis la pétition en main-propre au Président de la République M. Emmanuel MACRON, via la loge d'honneur de l'Elysée.
Nous avons reçu successivement les réponses suivantes :
- la réponse du Chef de Cabinet du Président de la République Française , le 10/11/2017 ;
- la réponse du Chef de Cabinet du Ministère de l’Europe et des Affaires Etrangères, le 22/01/2018 ;
Ci-jointes : - la lettre de pétition ; la réponse du chef de Cabinet du Président de la République ; la réponse du Chef de Cabinet du Ministère de l’Europe et des Affaires Etrangères,
Ensemble, nous luttons pour réclamer :
- Les Applications strictes des «Accords de Paix de Paris sur le Cambodge du 23 octobre 1991» ;
- Des sanctions les plus sévères par la Communauté Internationale à l’encontre du régime HUN SEN;
- Le rétablissement des libertés fondamentales et la démocratie au Cambodge ;
- La libération de M. KEM SOKHA et de tous les prisonniers politiques..
Le coordinateur de la Manifestation
HAM Bunchhay
3-Ang / During the big demonstration of October 21, 2017, our activists collected about 1500 signatures, in France and Europe, completing the file-claim (petition) addressed to the international communities.
On October 23, 2017, a delegation of 4 people (Mrs. Marica Hertzog, MM. CHAN Khémarin, TEP Monorom and HAM Bunchhay) delivered the petition personally to the President of the Republic Mr. Emmanuel MACRON, via the lodge of honor of the Elysée.
We have successively received the following answers:
- the response of the Head of Cabinet of the President of the French Republic, 10/11/2017;
- the response of the Head of Cabinet of the Ministry of Europe and Foreign Affairs, 22/01/2018;
Attached: - the petition letter; the response of the Chief of Cabinet of the President of the Republic; the response of the Head of Cabinet of the Ministry of Europe and Foreign Affairs,
Together, we fight to claim:
- The Strict Applications of the "Paris Peace Agreement on Cambodia of 23 October 1991";
- The most severe sanctions by the international community against the HUN SEN dictatorship regime;
- The restoration of fundamental freedoms and democracy in Cambodia;
- The release of M. KEM SOKHA and all political prisoners.
The coordinator
![]()
![]()
1-Kh / ក្នុងអំឡុងពេលធ្វើបាតុកម្មទីក្រុងប៉ារីស៍ ថ្ងៃទី21 ខែតុលា ឆ្នាំ2017 សកម្មជនរបស់យើងបានប្រមូលហត្ថលេខា ចំនួន 1500 នៅក្នុងប្រទេសបារាំង និងអឺរ៉ុប ដើម្បីដាក់ ពាក្យបណ្តឹង ទៅសហគមន៍អន្តរជាតិ។
នៅថ្ងៃទី 23 ខែតុលាឆ្នាំ 2017 គណៈប្រតិភូ 4 នាក់ (លោកស្រី Marica Hertzog, លោក CHAN Khémarin, TEP Monorom និង HAM Bunchhay)) បានប្រគល់ញត្តិ ទៅឱ្យដល់ដៃប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Emmanuel Macron, តាមរយៈ ផ្ទះកិត្តិយស អេលីសេ។
យើងបានទទួលចម្លើយជាបន្តបន្ទាប់ដូចខាងក្រោមនេះ:
- ចម្លើយពី ប្រធានខុទ្ទកាល័យ របស់លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅថ្ងៃទី 10.11.2017;
- ចម្លើយពី ប្រធានខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង និង អឺរ៉ុប នៅថ្ងៃទី 1/22/2018;
ភ្ជាប់មកជាមួយ: លិខិតស្នើសុំ នីង ចម្លើយទាំងពីរខាងលើ។
យើងរួមគ្នាប្រយុទ្ធដើម្បី:
- អនុវត្ត "កិច្ចព្រមព្រៀងទីក្រុងប៉ារីសសន្តិភាពនៃប្រទេសកម្ពុជា 23 ខែតុលាឆ្នាំ 1991"។
- សុំអោយសហគមន៍អន្ដរជាតិដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតទៅលើ របបផ្តាច់ការ លោកហ៊ុនសែន។
- ការស្ដារឡើងវិញនៃសេរីភាពជាមូលដ្ឋាននិងប្រជាធិបតេយ្យនៅកម្ពុជា។
- ការដោះលែងលោកគឺមសុខានិងអ្នកទោសនយោបាយទាំងអស់។
អ្នកតំណាង បាតុករ
លោក ហម ប៊ុនឆាយ
2-Fr / Durant l a manifestation du 21 octobre 2017, nos militants et activistes ont collecté environ 1500 signature, en France et Europe, complétant le dossier- revendication (pétition) adressé aux communautés internationales.
Le 23 octobre 2017, une délégation de 4 personnes ( Mme Marica Hertzog, MM. CHAN Khémarin, TEP Monorom et HAM Bunchhay) a remis la pétition en main-propre au Président de la République M. Emmanuel MACRON, via la loge d'honneur de l'Elysée.
Nous avons reçu successivement les réponses suivantes :
- la réponse du Chef de Cabinet du Président de la République Française , le 10/11/2017 ;
- la réponse du Chef de Cabinet du Ministère de l’Europe et des Affaires Etrangères, le 22/01/2018 ;
Ci-jointes : - la lettre de pétition ; la réponse du chef de Cabinet du Président de la République ; la réponse du Chef de Cabinet du Ministère de l’Europe et des Affaires Etrangères,
Ensemble, nous luttons pour réclamer :
- Les Applications strictes des «Accords de Paix de Paris sur le Cambodge du 23 octobre 1991» ;
- Des sanctions les plus sévères par la Communauté Internationale à l’encontre du régime HUN SEN;
- Le rétablissement des libertés fondamentales et la démocratie au Cambodge ;
- La libération de M. KEM SOKHA et de tous les prisonniers politiques..
Le coordinateur de la Manifestation
HAM Bunchhay
3-Ang / During the big demonstration of October 21, 2017, our activists collected about 1500 signatures, in France and Europe, completing the file-claim (petition) addressed to the international communities.
On October 23, 2017, a delegation of 4 people (Mrs. Marica Hertzog, MM. CHAN Khémarin, TEP Monorom and HAM Bunchhay) delivered the petition personally to the President of the Republic Mr. Emmanuel MACRON, via the lodge of honor of the Elysée.
We have successively received the following answers:
- the response of the Head of Cabinet of the President of the French Republic, 10/11/2017;
- the response of the Head of Cabinet of the Ministry of Europe and Foreign Affairs, 22/01/2018;
Attached: - the petition letter; the response of the Chief of Cabinet of the President of the Republic; the response of the Head of Cabinet of the Ministry of Europe and Foreign Affairs,
Together, we fight to claim:
- The Strict Applications of the "Paris Peace Agreement on Cambodia of 23 October 1991";
- The most severe sanctions by the international community against the HUN SEN dictatorship regime;
- The restoration of fundamental freedoms and democracy in Cambodia;
- The release of M. KEM SOKHA and all political prisoners.
The coordinator



↧
អង្គការសិទ្ធិមនុស្សខ្មែរ-អាមេរិកាំងគាំទ្រចលនាសង្គ្រោះជាតិ
ម៉ែន គឹមសេង 27 មករា 2018
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។
វ៉ាស៊ីនតោន — អង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ (CAHRAD) ដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ការបង្កើតចលនាសង្គ្រោះជាតិបើទោះបីជាអាជ្ញាធរកម្ពុជាចាត់ទុកចលនានេះថាខុសច្បាប់និងគំរាមបង្ក្រាបក៏ដោយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការកាលពីថ្ងៃទី២៥ ខែមករា អង្គការ CAHRAD បានចាត់ទុកចលនាសង្គ្រោះជាតិ ថាមានផលប្រយោជន៍ស្រដៀងគ្នានឹងសកម្មភាពរបស់ពួកខ្លួន។

អង្គការនេះបានបន្ថែមថា៖
«នៅពេលណាមានចលនាដោយសន្តិភាពនិងអហិង្សាដើម្បីប្រមូលផ្តុំពលរដ្ឋកម្ពុជាការពារសិទ្ធិរបស់ពួកគេកាន់តែច្រើនគឺកាន់តែប្រសើរក្នុងការលើកកម្ពស់ប្រជាធិបតេយ្យពិតប្រាកដ ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ យុត្តិធម៌និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
កាលពីថ្ងៃទី១២ ខែមករា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកស្តីពីការរៀបចំបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការនៅខែមករានេះដោយក្នុងនោះលោកបានបង្ហោះឯកសារស្តីពីសមាសភាពស្ថាបនិកជាច្រើនរូបដែលមកពីគណបក្សសង្គ្រោះជាតិ។ ក្នុងនោះមានលោក សម រង្ស៊ី លោកស្រី ជូឡុង សូម៉ូរា លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាដើម។
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។
ចលនានេះបង្កើតឡើងក្នុងគោលបំណងស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រុមស្ថាបនិក។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលកម្ពុជាប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ថា មានឃុបឃិតជាមួយនឹងបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏កំពុងស្ថិតនៅក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ដូចគ្នានេះដែរ។
សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ថាជាការបំបិទសំឡេងបក្សប្រឆាំងនៅកម្ពុជា។
បន្ទាប់ពីមានការប្រកាសបង្កើតចលនាសង្គ្រោះជាតិមានសេចក្តីរាយការណ៍នានាពីការខ្វែងគំនិតគ្នារវាងមន្ត្រីគណបក្សដែលមានប្រភពដើមមកពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី។
លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១៥ ខែមករាលាលែងចេញពីចលនានេះវិញបន្ទាប់ពីចូលរួមបានតែបីថ្ងៃប៉ុណ្ណោះដោយលោកលើកហេតុផលពីការ«មិនយល់ស្របគ្នា»ក្នុងការបង្កើតចលនានេះនិងដើម្បីទុកពេលបន្តទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏ប្រកាសមិនចូលរួមជាមួយចលនានេះដែរ។
នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានលោក សម រង្ស៊ី បានបញ្ជាក់ថា វាជាការយោគយល់បានដល់អារម្មណ៍របស់លោក កឹម សុខា ដែលមិនអាចសម្តែងការគាំទ្រចលនានេះបានព្រោះវាជាគ្រោះថ្នាក់ចំពោះគាត់ដែលកំពុងស្ថិតនៅក្នុងដៃរបស់លោក ហ៊ុន សែន ក្នុងពេលដែលចលនាសង្គ្រោះជាតិប្រកាសពីគោលបំណងប្រឆាំងដើម្បីបញ្ចប់ការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានបន្ថែមទៀតថា៖
«ដើម្បីហេតុផលសន្តិសុខនិងដើម្បីឱ្យចលនារបស់យើងដែលទើបបង្កើតថ្មីនេះដំណើរការប្រកបដោយប្រសិទ្ធភាព ខ្ញុំសូមស្នើឱ្យមេដឹកនាំពិតប្រាកដនៃចលនាសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជានិងបរទេសកុំសម្តែងការគាំទ្ររបស់ពួកគេដោយចំហ និងកុំបង្ហាញឈ្មោះរបស់ពួកគេ»។
អាជ្ញាធរកម្ពុជាបានចាត់ទុកចលនាសង្គ្រោះជាតិ ថាកំពុងតែរៀបចំធ្វើសកម្មភាព«ភេរវកម្ម» គឺ«មិនមែននយោបាយទេ» ហើយថា មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងត្រូវមានទោស រួមទាំងលោក កឹម សុខា ផងដែរបើទោះបីជាលោកប្រកាសមិនចូលរួមក៏ដោយ។
អង្គការ CAHRAD បានបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះគឺអង្គការនេះមិនមើលឃើញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាឡើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនិងយកអាសនៈសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥.០០០ទៅចែកឱ្យបក្សដទៃមក។
អង្គការ CAHRAD បានបន្ថែមថា៖
«សកម្មភាពមិនស្របតាមលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជាបានបណ្តាលឱ្យពលរដ្ឋកម្ពុជាប្រហែលពាក់កណ្តាលប្រទេសបាត់បង់ជំនឿរបស់ពួកគេមកលើរាជរដ្ឋាភិបាលនិងដំណើរការបោះឆ្នោតដែលជារូបមន្តមួយដែលអាចនាំទៅដល់អស្ថិរភាពនៅក្នុងប្រទេសនិងតំបន់»។
អង្គការ CAHRAD ធ្វើការយ៉ាងជាប់ជាប្រចាំជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកនិងប្រមូលផ្តុំសហគមន៍ខ្មែរធ្វើសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងនោះមានការចូលរួមរំឭកជាប្រចាំដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងទាមទារឱ្យភាគីកម្ពុជានានាគោរពតាមស្មារតីនៃកិច្ចព្រមពៀងដែលបានចុះបានចុះហត្ថលេខាកាលពី២៦ឆ្នាំមុនមួយនេះ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំនេះ៕
↧
↧
លោក សួង សុភ័ណ្ឌ៖ ស្រុកខ្មែរមានមនុស្សតែ ២ នាក់គត់ដែលអត់បង្កើតបក្ស ប៉ុន្តែធ្វើប្រធានបក្ស
អ្នកនយោបាយវ័យក្មេង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ ហាក់ដូចជាកំប្លែងលេងពេកហើយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយលោកកំពុងសម្លឹងឃើញកៅអីនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន សម្រាប់រយៈពេល ២ អាណត្តិទៀត គឺលោកមានសមត្ថភាពអាចដណ្តើមយកមកអង្គុយ ដើម្បីគ្រប់គ្រងអំណាចម្តង ដែលលោកចាត់ទុកថា ការទៅអង្គុយកៅអីនៅទីកំពូលនេះវាជាការផ្លាស់ប្តូរតាមច្បាប់ធម្មជាតិ។
↧
Odom pheak riyea tea hean ឧត្ដមភរិយាទាហាន
Odom pheak riyea tea hean ឧត្ដមភរិយាទាហាន (សោភាមាសបង) by Sinn Sisamuth ស៊ីន ស៊ីសាមុត and Ros Sereysothea រស់ សេរីសុទ្ធា
↧
លិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក ស៊ាន ប៉េងសែ ពីសហគមន៍ខ្មែរកម្ពុជាក្រោម
↧
លោកគ្រូ កេង វ៉ាន់សាក់ និង គិន ចន្ទតារា កែសម្រួលដោយលោកគ្រូ សំ វិជ្ជា
↧
↧
Chinese Investment in Cambodian Preah Sihanoukville Province Pushes up Crime Rate, Says Governor
Govenor Yun Min said in a three-page letter sent to the interior minister that the Chinese influx had "created opportunities for Chinese mafia to come in and commit various crimes and kidnap Chinese investors, causing insecurity in the province".
U.S. News, January 26, 2018
China's growing presence and investment in a fast-developing Cambodian port and province have pushed up the crime rate and brought instability, its governor said in a letter to the government.
Anti-China comments are rare in a country that has welcomed Chinese investment with open arms. Prime Minister Hun Sen is a close Beijing ally and China is Cambodia's biggest source of foreign direct investment by far.
Preah Sihanoukville province in the southwest has seen a construction boom in recent years supported by a steady stream of Chinese money into building hotels, casinos and thousands of apartments.
Govenor Yun Min said in a three-page letter sent to the interior minister that the Chinese influx had "created opportunities for Chinese mafia to come in and commit various crimes and kidnap Chinese investors, causing insecurity in the province".
Reuters obtained the letter on Friday and confirmed its authenticity with Yun Min and the Interior Ministry.
Sihanoukville is an illustration of how China's money has transformed a sleepy backpacker town into an economic hub, binding Cambodia's economy even closer to China.
China's support has allowed Hun Sen to defy Western criticism of a crackdown on his opponents. The opposition Cambodia National Rescue Party was dissolved by Cambodia's Supreme Court at the request of Hun Sen's government.
That followed a crackdown on opposition figures, independent media and civil society groups.
In his letter to the government, Yun Min also complained about drunk Chinese getting into fights in restaurants and about rising hotel prices as a result of Chinese interest in Sihanoukville.
Not all his comments were negative, however. Yun Min said Chinese investment had created jobs and pushed up real estate prices in the province.
Khieu Sopheak, a spokesman for the interior ministry, said he had not yet seen the letter but added that Cambodia would not be controlled by the Chinese.
"We still keep our sovereignty, the Chinese can't control us," Khieu Sopheak told Reuters. "If they come as proper investors and respect our laws, it's fine."
↧
សហគមន៍នៅខេត្តបាត់ដំបងរួមគ្នាការពារតំបន់អភិរក្សធ្វើឲ្យផលត្រីកើនឡើង
![]() |
បទល្មើសនេសាទនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។ Photo Provided |
ដោយ ជាតិ ចំណាន RFA 2018-01-27
ប្រជាសហគមន៍បឹងអភិរក្សត្រីមួយកន្លែងនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសាមគ្គីគ្នាការពារតំបន់អភិរក្សដើម្បីទាញយកផលត្រីជាប្រយោជន៍រួមរបស់ពលរដ្ឋនៅក្នុងសហគមន៍ ដោយពុំមានប្រាប់ខែឧបត្ថម្ភនោះទេ។ ប្រជាសហគមន៍លើកឡើងថា ផលត្រីឆ្នាំនេះកើនឡើងច្រើនជាងឆ្នាំមុនទ្វេដង គឺដោយសារការរួមគ្នាការពារតំបន់អភិរក្សបានល្អ និងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងពីប្រជាពលរដ្ឋ។
ប្រជាសហគមន៍នៅតំបន់អភិរក្សមច្ឆាជាតិនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លើកឡើងថា បើទោះបីជាផលត្រីនៅតំបន់អភិរក្សរបស់ពួកគេបានកើនច្រើនជាងឆ្នាំមុនក៏ដោយ ក៏ប៉ុន្តែពួកគាត់នៅតែបន្តយាមកាមជាប្រចាំមិនអាចឈប់បាននោះទេ។
ប្រធានសហគមន៍នៅតំបន់អភិរក្សបឹងទឹកខ្មៅ ក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ លោក អ៊ុន ហាក់ ឲ្យដឹងនៅថ្ងៃទី២៦ មករា ថា នៅតំបន់អភិរក្សដែលពួកគាត់គ្រប់គ្រងឆ្នាំនេះ គឺត្រីសម្បូរជាងកាលពីឆ្នាំ២០១៧ មានចំនួនទ្វេដង។
លោក អ៊ុន ហាក់ បន្ថែមថា ផលត្រីកើនឡើងនេះ ដោយសារឆ្នាំនេះទឹកបឹងទន្លេសាបធំជាងឆ្នាំមុន ដោយទឹកឡើងលិចតំបន់អភិរក្សទើបធ្វើឲ្យផលត្រីសំបូរជាងកាលពីឆ្នាំកន្លង។ ទោះជាយ៉ាងណាលោកអះអាងថា ផលត្រីកើនឡើងក៏ដោយសារសហគមន៍របស់ពួកគាត់ ដែលមានគ្នាចំនួន ៦នាក់បានយាមការពារតំបន់អភិរក្ស ដោយប្ដូរវេនគ្នាប្រចាំការ២នាក់ក្នុងមួយថ្ងៃ៖ «ខ្ញុំគិតថា ថ្ងៃខ្ញុំធ្វើការឯកជនផ្ទាល់ខ្លួន ហើយយប់ឡើងនាំគ្នាទៅការពារតំបន់អភិរក្ស ដើរការពារទល់ភ្លឺ ហើយខ្ញុំគិតថា ខ្ញុំធ្វើនេះមិនចង់យកមុខយកមាត់ ឬចង់បានស្អីធំដុំទេ ប៉ុន្តែបងប្អូនចាត់តាំងឲ្យខ្ញុំធ្វើហើយ ដូច្នេះខ្ញុំត្រូវតែទទួលខុសត្រូវ ធ្វើឲ្យត្រីវាសម្បូរតែម្ដង»។
មន្ត្រីសហគមន៍រូបនេះឲ្យដឹងទៀតថា នៅក្នុងបឹងអភិរក្សឆ្នាំនេះសម្បូរត្រីល្អៗច្រើនប្រភេទ ដូចជាត្រីសណ្ដាយ ត្រីក្រាយ ត្រីឆ្លាំង ត្រីរ៉ស់ និងត្រីឆ្ដោរជាដើម។
អ្នកអភិរក្សបឹងទឹកខ្មៅសហគមន៍ភូមិព្រែកត្រប់ ម្នាក់ទៀត លោក គង់ តុងហាន់ អះអាងថា ពួកគាត់យាមការពារតំបន់អភិរក្សដោយពុំមានប្រាក់ខែនោះទេ គឺធ្វើដោយទឹកចិត្ត ក្នុងគោលបំណងដើម្បីរក្សាកុំឲ្យដាច់ពូជត្រី និងឲ្យមានត្រីច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទដោះស្រាយជីវភាពគ្រួសារ៖ «ថ្ងៃក៏យើងដើរល្បាតដែរ យើងអត់ហ៊ានចោលទេ ថ្វីត្បិតតែប្រជាពលរដ្ឋគាត់យល់ដឹងច្រើនមែន ក៏ប៉ុន្តែយើងយាមរហូត។ យើងដើរល្បាតទៅអង្គុយតាមក្រោយដើមឈើនៅជិតបឹងហ្នឹង យើងធ្វើដោយឆន្ទៈយើងតែម្ដង ព្រោះអីយើងឃើញធនធានយើងមានយើងក៏ចេះតែធ្វើទៅ ហើយប្រជាពលរដ្ឋគាត់សប្បាយចិត្តទៅ»។
លោក គង់ តុងហាន់ បន្ថែមទៀតថា ផលត្រីកើងឡើងនេះក៏ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងពេលមុនៗ គឺពលរដ្ឋភាគច្រើនមិនសូវលួចធ្វើនេសាទក្នុងតំបន់អភិរក្សទេ ដែលធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការយាមការពារតំបន់អភិរក្ស ហើយអាជ្ញាធរមូលដ្ឋានក៏បានសហការល្អជាមួយពួកគាត់សហគមន៍ដែរ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីជលផលឃុំបានចុះមកសួរសុខទុក្ខញឹកញាប់ ដែលជំរុញឲ្យពួកគេមានកម្លាំងចិត្តមួយផ្នែកទៀត ក្នុងការអភិរក្សធនធានមច្ឆាជាតិ។
ទាក់ទងនឹងបញ្ហានេះ មេភូមិព្រែកត្រប់ លោក យ៉ោក កន មានប្រសាសន៍ថា បើទោះជាផលត្រីនៅតំបន់អភិរក្សបឹងទឹកខ្មៅច្រើនជាងកាលពីឆ្នាំ២០១៧ ក្ដី ក៏ប៉ុន្តែត្រីមិនសូវសំបូរដូចកាលពីសម័យទសវត្សរ៍ឆ្នាំ១៩៩០ នោះទេ ព្រោះទឹកទន្លេសាបមិនទាន់ឡើងដល់កម្រិតហៀរចូលស្ទឹងសង្កែនោះទេ។ ទោះជាយ៉ាងណាលោក យ៉ោក កន អះអាងទៀតថា ប្រសិនប្រជាសហគមន៍មិនខ្នះខ្នែងទេ ត្រីនៅតំបន់អភិរក្សក៏មិនមាននៅសល់ដែរ ព្រោះប្រជាពលរដ្ឋនឹងចូលទៅលួចធ្វើនេសាទចាប់យកត្រីអស់ជាពុំខាន ចំណែកឯអាជ្ញាធរភូមិក៏គ្មានថវិកា និងកម្លាំងមនុស្សគ្រប់គ្រាន់ដើម្បីយាមការពារដោយខ្លួនឯងបានឡើយ។
លោក យ៉ោក កន៖ «គាត់ប្ដូរទៅយាមការពារហ្នឹង បើមានប្រាក់ខែទៅមិនថាទេ នេះគាត់ស្ម័គ្រចិត្ត ហើយប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ហ្នឹងដោយសង្ឃឹមលើពួកគាត់ហ្នឹងហើយជាអ្នកទៅយាមការពារដើម្បីបានពូជត្រី បើកុំឲ្យមានត្រីបឹងហ្នឹងពងកូនខែវស្សា ក៏អត់មានត្រីឲ្យប្រជាពលរដ្ឋធ្វើនេសាទដែរ។ ប្រជាពលរដ្ឋគាត់លំបាកនេសាទនោះ ឥឡូវគ្មានត្រីអីធ្វើនេសាទទេ ពួកគាត់ចុះទៅរកត្រីឆ្ងាយៗអស់ហើយ ត្រីដែលមាននៅក្នុងតំបន់អភិរក្សហ្នឹងឯង ឥឡូវពួកគាត់ចុះទៅរកនេសាទទៅតាមដងស្ទឹងផុតពីភូមិឆ្ងាយណាស់»។
បឹងអភិរក្សនេះមានផ្ទៃដីប្រហែល ២ហិកតារ និងចម្ងាយពីផ្ទះអ្នកស្រុកប្រមាណ ៣គីឡូម៉ែត្រ ស្ថិតក្នុងបឹងទឹកខ្មៅនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ។ ប្រជាសហគមន៍ឲ្យដឹងថាពួកគាត់បន្តយាមការពារតំបន់អភិរក្សរហូតដល់មានជំនន់ទឹកស្ទឹងសង្កែឡើងលិចមាត់បឹង គឺក្នុងចន្លោះពីខែកក្កដា ដល់ខែវិច្ឆិកា។ ប្រជាសហគមន៍បន្ថែមថា អំឡុងពេលទឹកឡើងលិចបឹងអភិរក្សហើយ គឺត្រីទាំងអស់បានឡើងទៅតាមក្រសែទឹកចេញទៅរស់នៅតំបន់ផ្សេង ហើយពេលនោះប្រជាពលរដ្ឋអាចធ្វើនេសាទចាប់ត្រីយកទៅលក់បាន ក៏ប៉ុន្តែនៅចម្ងាយប្រមាណ ២០០ម៉ែត្រពីតំបន់អភិរក្សមិនអនុញ្ញាតឲ្យធ្វើនេសាទនោះទេ ព្រោះដើម្បីអភិរក្សពូជត្រីឲ្យបន្តកើតកូនកើតចៅ សម្រាប់ឲ្យពលរដ្ឋធ្វើនេសាទនៅឆ្នាំក្រោយៗទៀត៕
↧
ពលរដ្ឋ៣គ្រួសារនៅខេត្តក្រចេះភ័យព្រួយរឿងទាហានគំរាមយកដីស្រែចម្ការ
![]() |
ជនជាតិដើមភាគតិចព្នងរស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាំគ្នាទៅពិនិត្យដីធ្លីដែលពួកគេចោទថាយោធារំលោភយកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ Photo courtesy of ADHOC |
ដោយ ហេង សកល RFA 2018-01-27
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅឃុំឃ្សឹម ស្រុកស្នួល ខែត្រក្រចេះ បារម្ភខ្លាចបាត់បង់ដីស្រែចម្ការចិញ្ចឹមជីវិត និងសុវត្ថិភាពក្រុមគ្រួសារ ក្រោយពីយោធាមួយក្រុមប្រដាប់ដោយអាវុធប្រើអំណាចជាទាហាន គំរាមអាយុជីវិតពួកគាត់។ យោធាទាំងនោះអះអាងថា ដីស្រែដែលអ្នកភូមិបីគ្រួសារអាស្រ័យផលបច្ចុប្បន្ន ជាកម្មសិទ្ធិរបស់ពួកគេ។
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល កាលពីពេលថ្មីៗនេះ បានស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីពិភាក្សាផ្នែកច្បាប់ ករណីយោធា ៣នាក់ គំរាមប្លន់យកដីពលរដ្ឋ ៥ហិកតារ និងយកគ្រឿងចក្រឈូសឆាយកំណត់ព្រំដីរបស់ពួកគាត់។
ជនជាតិដើមភាគតិចព្នងដែលត្រូវជាឪពុកជនរងគ្រោះ រស់នៅភូមិចឹង លោក ប្រ៉ក់ រ៉ូត ឲ្យដឹងនៅថ្ងៃទី២៧ មករា ថា យោធាមួយក្រុមប្រដាប់ដោយអាវុធ ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន បានជូនដំណឹងឲ្យពលរដ្ឋ ៣គ្រួសារ ចុះចេញពីដីចម្ការ ៥ហិកតារ ជាបន្ទាន់ បើពុំដូច្នេះទេ ពួកគេនឹងដុតកម្ទេចរោងចម្ការចោល។ លើសពីនេះទៀត យោធាទាំងនោះបានរារាំងមិនឲ្យពួកគាត់ដាំដុះលើដីទាំងនោះ និងគំរាមបាញ់ពលរដ្ឋ ប្រសិនបើនៅតែមានៈរឹងទទឹង។ លោកថា ពលរដ្ឋបីគ្រួសារដែលត្រូវទាហានគំរាមនោះ មិនហ៊ានដេកចាំចម្ការដូចមុននោះឡើយ និងមិនហ៊ានធ្វើចម្ការដាំដុះនោះទេ ព្រោះខ្លាចក្រែងយោធាទាំងនោះប្រើកាំភ្លើងបាញ់ និងចាប់ដាក់គុក៖ «ទាហានមានកាំភ្លើងស្រាប់ អ៊ីចឹងវាខលទៅគ្នាវាអីមិនដឹង ដល់យប់គំរាមយើង។ ខ្ញុំព្រួយដែរ ព្រោះគេមានអំណាច ដូចអា ភ័ណ ដូចអី គេទាហានគេកាប់ឈើម្នាក់ ១០ ទៅ ២០ហត្ថគេមានសាច់ញត្តិ និងខ្នង»។
បុរសដដែលបន្ថែមថា ក្រោយពីយោធាទាំងនោះគំរាម អ្នកភូមិបានផ្ដល់ដំណឹងទៅមេឃុំឲ្យជួយដោះស្រាយ និងអន្តរាគមន៍ឲ្យបញ្ឈប់គំរាមអាយុជីវិតពួកគាត់។ ពួកគាត់ប្ដេជ្ញាថា នឹងក្រាញននៀលមិនចាកចេញពីដីនោះជាដាច់ខាត ព្រោះជាដីកេរដូនតាដែលពួកគាត់ប្រើប្រាស់ច្រើនជំនាន់មកហើយ៖ «ខ្ញុំខលទៅខាងឃុំ គាត់ថាមិនអីទេដីយើងធ្វើទៅ។ គេអ្នកមានអំណាច ព្រោះយើងប្រជាពលរដ្ឋមានអី? បើគេធ្វើមានតែស្លាប់ បើទុកបានរស់»។
កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៨នេះ យោធាទាំងនោះបានយកគ្រឿងចក្រមួយគ្រឿង ចូលឈូសឆាយដីរបស់ពួកគាត់ ដើម្បីកំណត់ព្រំប្រទល់ដី និងដកបង្គោលរបងចាស់ៗចេញ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងយោធាស្រុកស្នួល ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៧ ខែមករា។
មេឃុំឃ្សឹម លោកស្រី ក្លាន ណារ៉េត នៅថ្ងៃទី២៧ មករា បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ ដោយសារជាប់រវល់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ប៊ី វ៉ាន់នី ឲ្យដឹងថា សមាគមអាដហុក បានទទួលពាក្យបណ្ដឹងរឿងនេះហើយ និងអន្តរាគមន៍ទៅអាជ្ញាធរឲ្យជួយស្វែងយុត្តិធម៌រឿងនេះ។ លោកចាត់ទុកការគំរាមរបស់យោធាទាំងនោះ ថាជាការរំលោភសិទ្ធិមនុស្ស និងផ្ទុយពីក្របខ័ណ្ឌច្បាប់ ជាពិសេសវានឹងប៉ះពាល់មុខមាត់របស់រដ្ឋាភិបាលផង។
លោកថា ជនរងគ្រោះមានសិទ្ធិប្ដឹងយោធាទាំងនោះទៅស្ថាប័នអយ្យការពីបទគំរាមដោយចេតនា៖ «ចង់បាននីតិរដ្ឋដែលគ្រប់គ្នាត្រូវឋិតនៅក្រោមច្បាប់ តែចំពោះអ្នកមានអំណាច និងអ្នកមានលុយបែរជាច្បាប់កាត់ចេញថា មិនឋិតក្រោមច្បាប់។ យើងសំណូមពរឲ្យអាជ្ញាធរស្រុក និងឃុំ ចាត់វិធានការលើជនប្រព្រឹត្ត និងអនុវត្តតាមនីតិវិធីច្បាប់»។
ក្រមព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែង និងសម្លាប់សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល៕
↧
សកម្មជនបរិស្ថានថាបើចង់ការពារព្រៃឈើឲ្យគង់វង្សទាល់តែផ្លាស់ប្ដូររដ្ឋាភិបាល
ដោយ វ៉ែន សុមេធ RFA 2018-01-26
ស្ថាបនិកចលនាមាតាធម្មជាតិ មានជំនឿថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនអាចការពារធនធានធម្មជាតិបាននោះទេ ព្រោះអ្នកដែលឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើ និងទទួលសំណូកពីបទល្មើសព្រៃឈើ សុទ្ធសឹងតែជាមន្ត្រីរដ្ឋាភិបាល អ្នកមានអំណាច គណបក្សប្រជាជន និងបក្សពួកសែស្រឡាយមន្ត្រីរាជការធំៗ រួមទាំងឧកញ៉ាមួយចំនួនដែលស្និទ្ធនឹងរដ្ឋាភិបាលទៀតផង។ សកម្មជនបរិស្ថានអះអាងថា ដរាបណាមន្ត្រីរាជការទាំងនោះនៅតែមានតួនាទីអនុវត្តច្បាប់ ព្រៃឈើនៅកម្ពុជា ពុំមានសង្ឃឹមថា នឹងអាចសង្គ្រោះបាននោះទេ។
លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) លើកឡើងថា ពេលខ្លះមន្ត្រីរដ្ឋាភិបាលបានដើរតួនាទីជាអ្នកអភិរក្សព្រៃឈើ ក៏ប៉ុន្តែមានពេលខ្លះក៏ជាឧបសគ្គរារាំងបេសកកម្មទប់ស្កាត់បទល្មើសព្រៃឈើរបស់សហគមន៍ និងអង្គការមួយចំនួន នៅគ្រាដែលពួកគេចុះល្បាតព្រៃម្តងៗ។ លោកបញ្ជាក់ថា នៅពេលដែលអង្គការសង្គមស៊ីវិល ក្រុមយុវជន និងសហគមន៍រួមគ្នាចុះល្បាតព្រៃ គឺឃើញកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានមកបំភិតបំភ័យ និងបំបាក់ស្មារតីពួកគេមិនឲ្យការពារព្រៃឈើ៖ «រដ្ឋាភិបាលសព្វថ្ងៃនៅកាន់អំណាច គឺមិនអាចការពារធនធានធម្មជាតិបានទេ។ ហេតុអ្វីយើងឃើញថា អ្នកដែលមានអំណាច និងបក្សពួក ជួនកាលមិត្តភ័ក្ដិគេ និងជួនកាលមេប៉ូលិស និងជូនកាលមេប៉េអឹម ឃុបឃិតគ្នាជាមួយក្រុមអន្ធពាលមួយចំនួនជាអ្នកនៅពីក្រោយការបំផ្លាញធនធានធម្មជាតិ»។
លោក អាឡិច បញ្ជាក់ថា លោកគ្មានជំនឿលើសមត្ថភាពរដ្ឋាភិបាលក្នុងការការពារព្រៃឡង់ និងព្រៃឈើទាំងមូលនៅកម្ពុជា ឲ្យគង់វង្សនោះទេ ហើយអ្នកដែលសម្រេចជោគវាសនាដង្ហើមចុងក្រោយនៃធនធានធម្មជាតិនៅកម្ពុជា គឺមានតែពលរដ្ឋខ្លួនឯងទេ ដែលត្រូវប្រើសិទ្ធិរបស់ខ្លួនផ្លាស់ប្ដូររដ្ឋាភិបាលផ្ដាច់ការចេញ ទើបអាចស្រោចស្រង់ព្រៃឈើបានខ្លះ៖ «ប្រជាពលរដ្ឋមូលដ្ឋាន សកម្មជន និងអង្គការណាមួយចាប់ផ្ដើមធ្វើសកម្មភាពណាដែរមានប្រសិទ្ធភាព ពាក់ព័ន្ធការពារបរិស្ថានយើងឃើញថា រដ្ឋាភិបាលយកឧបករណ៍មួយចំនួន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ប៉ូលិសទាហាន មកធ្វើបាបសកម្មជនមូលដ្ឋាននោះ»។
ស្រដៀងគ្នានេះដែរ អនុប្រធានសហគមន៍ការពារព្រៃឈើភូមិប្រមេរ ស្រុកត្បែងមានជ័យ ខែត្រព្រះវិហារ លោកស្រី រឿន ខាន់ មើលឃើញថា រដ្ឋាភិបាលហាក់មិនបើកភ្នែកមើលពីវិនាសកម្មព្រៃឈើដ៏ធំឋិតក្នុងព្រៃព្រះរកានោះទេ វាបានបង្កប៉ះពាល់ជីវភាពជនជាតិដើមភាគតិចរាប់ម៉ឺនគ្រួសាររស់នៅតំបន់នោះ និងជាហេតុដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។
![]() |
សាឡង់អូសឈើបណ្ដែតទឹកនៅទន្លេស្រែពក ក្នុងឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបសហគមន៍ស្រែគរ |
លោកស្រីថា ការកាប់ឈើមានតម្លៃ និងការដឹកជញ្ជូនខុសច្បាប់ បានក្លាយជារបរអាជីពរបស់ឈ្មួញ និងមន្ត្រីខិលខូចមួយចំនួនបានយកតួនាទីជាមន្ត្រីរដ្ឋាភិបាលដើម្បីទទួលផលពីជនល្មើស និងជាអ្នកនៅពីក្រោយខ្នងជនល្មើសកាប់ឈើខុសច្បាប់៖ «បើរដ្ឋាភិបាលអត់មកមើលភ្នែកម្ខាងទេ គេមិនយកចិត្តទុកដាក់ ព្រោះអីព្រៃឈើគឺថ្លើមឆ្ងាញ់របស់គេ។ លុយកាក់គេចាយសម្បូរហូរហៀរសព្វថ្ងៃនេះ ដូចជាប៉ូលិស និងមន្ត្រីបរិស្ថាន ដោយមិនបានទប់ស្កាត់តាមច្បាប់ ឃើញគេដឹកឈើមួយយប់ៗគ្រប់ច្រក។ ខ្ញុំមិនដឹងធ្វើយ៉ាងណា គ្រាន់តែលេបទឹកមាត់ស្តាយឈើ»។
ស្ត្រីដដែលបន្ថែមថា ជនជាតិដើមភាគតិចមួយចំនួនកំពុងព្រួយចិត្តខ្លាំង និងសោកស្ដាយពន់ពេកចំពោះការបាត់បង់ព្រៃឈើនៅតំបន់ព្រៃព្រះរកា ដែលដូនតាបានបន្សល់ទុកជាច្រើនជំនាន់មកហើយ ហើយបែរជាត្រូវរលាយទាំងស្រុងនៅក្នុងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្រីសង្កត់ធ្ងន់ថា រដ្ឋាភិបាលខ្លួនឯងត្រូវទទួលខុសត្រូវវិនាសកម្មព្រៃឈើដ៏ធំធេងនេះ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺករណីនេះ ក៏ប៉ុន្តែទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មថា មន្ត្រីសង្គមស៊ីវិលលើកឡើងនេះ ដោយសារតែចងគំនុំជាមួយរដ្ឋាភិបាល។ លើសពីនេះ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនសុទ្ធតែធ្វើសកម្មភាពបំពានលក្ខន្តិកៈរបស់ខ្លួន។
លោកសម្តែងសុទិដ្ឋិនិយមថា រដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសដោយកែច្នៃធនធានធម្មជាតិឲ្យទៅជាប្រយោជន៍របស់ប្រទេសជាតិ ដូចជាអភិវឌ្ឍទំនប់វារីអគ្គិសនី គឺចៀសមិនផុតពីប៉ះពាល់បរិស្ថាននោះទេ៖ «រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេស ដោយកែច្នៃធនធានធម្មជាតិឲ្យទៅជាប្រយោជន៍របស់ប្រទេសជាតិ ដូចជា បញ្ហាកសាងទំនប់វារីអគ្គិសនីផ្សេងៗ ចៀសមិនផុតប៉ះពាល់បរិស្ថាននោះទេ រដ្ឋាភិបាលគិតគូរបានវែងឆ្ងាយហើយ ទាល់តែមានផលចំណេញបានធ្វើ បើពុំមានផលចំណេញមិនធ្វើទេ»។
ទោះបីជាយ៉ាងណា អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក ឡូរ៉ង់ យល់ថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈទប់ស្កាត់បទល្មើសព្រៃឈើ គួរតែពិនិត្យមើលពីភាពស្របច្បាប់នៃការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង ដែលពលរដ្ឋប្រទះឃើញដឹកជញ្ជូនឈើតាមផ្លូវទឹក និងផ្លូវគោកពីគ្រប់តំបន់ឆ្ងាយចូលបាតអាងច្រើនឆ្នាំមកហើយ។
លោកយល់ថា មន្ត្រីថ្នាក់ក្រោម និងមន្ត្រីជំនាញមិនអនុវត្តច្បាប់ព្រៃឈើឲ្យបានពេញលេញ ហាក់បំផ្លាញសន្លឹកឆ្នោតរបស់គណបក្សប្រជាជន៖ «យើងសួរតើឈើដែលចេញតាមកុងទីន័រ ៣ ទៅ ៤ច្រកទៅកាន់ច្រកវៀតណាម ដែលចេញពីតំបន់ហ្នឹង (តំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ) អាហ្នឹងស្អីគេ? ហើយឈើតាំងពីមុនមកជញ្ជូនមិនទាន់អស់ ឬមួយក៏ឈើទាំងនេះជាឈើថ្មីដែលទើបនាំចូលពីតំបន់ផ្សេងមិនមែនជាតំបន់បាតអាង? ខ្ញុំគិតថា មន្ត្រីមូលដ្ឋានកំពុងបំផ្លាញសន្លឹកឆ្នោតរបស់បក្សប្រជាជន ប្រសិនគាត់មិនអនុវត្តច្បាប់ព្រៃឈើ»។
កាលពីខែសីហា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាជាតិលើកទី២ ស្ដីពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដោយលើកឡើងថា ការកាប់បំផ្លាញព្រៃឈើណាមួយគឺមិនខុសពីកាប់ក្បាលលោកនោះឡើយ ហើយលោកស្អប់បំផុតអ្នកកាប់ព្រៃឈើ។ លោកថា រាល់កិច្ចប្រជុំគណបក្សម្តងៗ លោកតែងរំឭកដល់មន្ត្រីរបស់ខ្លួនមិនត្រូវអត់ឱនចំពោះជនដែលប្រព្រឹត្តអំពើខុសច្បាប់ឡើយ បើទោះបីជាមានឋានៈអ្វីក៏ដោយ។ ក៏ប៉ុន្តែធាតុពិតគេសង្កេតឃើញថា បទល្មើសព្រៃឈើនៅតែកើតមានដដែល ជាពិសេសគឺការរត់ពន្ធឈើខុសច្បាប់ទៅប្រទេសវៀតណាម គឺមិនបានថយចុះឡើយ។ ក្រៅពីនេះ សហគមន៍ការពារព្រៃឈើ និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអ្នកមានអំណាច មន្ត្រី ឧកញ៉ាធំៗដែលពាក់ព័ន្ធការរកស៊ីឈើខុសច្បាប់ទេនោះ វានឹងមិនអាចកាត់បន្ថយការបំផ្លាញព្រៃឈើនៅកម្ពុជា ឡើយ៕
↧
↧
មេធាវីអតីតអ្នកយកព័ត៌មានអាស៊ីសេរីគ្រោងប្ដឹងឧទ្ធរណ៍ទាមទារសម្ភារៈដែលសមត្ថកិច្ចចាប់យក
![]() |
អតីតបុគ្គលិកវិទ្យុអាស៊ីសេរីលោក យាង សុជាមេត្តា (ឆ្វេង) និងលោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA |
ដោយ ហេង សកល RFA 2018-01-26
មេធាវីការពារក្តីឱ្យអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ (យាង សុជាមេត្តា) គ្រោងប្ដឹងឧទ្ធរណ៍នៅសប្ដាហ៍ក្រោយប្រឆាំងនឹងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលមិនព្រមប្រគល់សម្ភារៈដែលសមត្ថកិច្ចបានចាប់យក។ នេះជាបណ្ដឹងលើកទី៣ហើយ ក្នុងសំណុំរឿងសុំឱ្យតុលាការប្រគល់វត្ថុដែលបានចាប់យកប្រគល់ឲ្យគ្រួសារ។
លោក កែវ វ៉ាន់នី បានឱ្យអាស៊ីសេរី ដឹងកាលថ្ងៃសុក្រ ទី២៦ ថា មូលហេតុដែលលោកប្តឹងឧទ្ធរណ៍ដោយសារតែចៅក្រមស៊ើបសួរមិនព្រមប្រគល់សម្ភារៈដែលបានចាប់យកឱ្យកូនក្ដីលោកវិញ។ សម្ភារៈទាំងនោះរួមមាន ទូរស័ព្ទដៃចំនួន ៤គ្រឿង កុំព្យូទ័រមួយចំនួន កាមេរ៉ា និងសម្ភារៈមួយចំនួនទៀត។
លោក កែវ វ៉ាន់នី កាលពីពាក់កណ្ដាលខែមករានេះ បានដាក់ពាក្យជាលើកទី២ ស្នើសុំឱ្យតុលាការប្រគល់វត្ថុដែលបានចាប់យក ប៉ុន្តែត្រូវបានចៅក្រមស៊ើបសួរសម្រេចទាត់ចោលពាក្យស្នើសុំនេះ ដោយលើកមូលហេតុថា សម្ភារៈទាំងអស់នោះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ ប៉ុន្តែ លោក កែវ វ៉ាន់នី អះអាងផ្ទុយវិញថា សម្ភារៈទាំងនោះមិនឋិតនៅក្នុងការស៊ើបអង្កេតតទៅទៀតឡើយ៖ «»។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទលួចផលិតព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន ទោះបីអ្នកទាំងពីរបានឈប់ធ្វើការងារឲ្យអាស៊ីសេរី ហើយបដិសេធការចោទប្រកាន់ក៏ដោយ។
លោក កែវ វ៉ាន់នី កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ក៏បានទៅជួបកូនក្ដីទាំងពីររបស់លោកនៅពន្ធនាគារដើម្បីជម្រាបជូនព័ត៌មានទាំងនេះ ព្រមទាំងសួរសុខទុក្ខកូនក្ដីលោកផងដែរ។ លោកឱ្យដឹងបន្តថា លោក អ៊ួន ឈិន នៅតែប្រឈមនឹងបញ្ហាសុខភាព ដោយលោកឈឺភ្នែក និងកើតជំងឺរមាសពេញខ្លួនដដែល។
អ្នកច្បាប់ជាតិ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ អះអាងថា ការចោទប្រកាន់ ការឃុំខ្លួនលើអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងអយុត្តិធម៌។ ពួកគេស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកទាំងពីរដោយគ្មានលក្ខខណ្ឌ។ មកទល់ថ្ងៃសៅរ៍ ទី២៧ ខែមករា នេះ ចូលថ្ងៃទី៧៨ ហើយ ដែលតុលាការបានឃាត់ និងឃុំខ្លួនអ្នកទាំងពីរ៕
↧
តុលាការសហព័ន្ធអាមេរិកហាមរដ្ឋាភិបាលមិនឲ្យបញ្ជូនខ្មែរ៩២នាក់ទៅកម្ពុជាវិញមុនឲ្យពួកគេតវ៉ានៅតុលាការ
ដោយ យន់ សាមៀន RFA 2018-01-27
ចៅក្រមតុលាការសហព័ន្ធអាមេរិក អះអាងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនអាចបណ្ដេញពលរដ្ឋខ្មែរចំនួន ៩២នាក់ចេញពីសហរដ្ឋអាមេរិក ដោយមិនផ្ដល់ឱកាសឲ្យពួកគេតវ៉ារឿងក្ដីតាមផ្លូវតុលាការនោះទេ។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរអន្តោប្រវេសន៍របស់អាមេរិក បានបើកយុទ្ធនាការឆ្មក់ចាប់ខ្លួនពលរដ្ឋខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ និងខ្លះទៀតមានដីកាបណ្ដេញចេញជាច្រើនឆ្នាំមកហើយ។ ពលរដ្ឋខ្មែរទាំងនោះភាគច្រើនបានរត់គេចចេញពីរបបខ្មែរក្រហមកាលពីទសវត្សរ៍ទី៧០។
កាលពីថ្ងៃទី២៦ ខែមករា ចៅក្រម លោក ខូម៉ាក់ ខានី (Cormac Carney) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) បានសម្រេចថា ករណីកាត់ទោស និងដីកាបណ្ដេញខ្លួនចេញពីអាមេរិក របស់ពលរដ្ឋខ្មែរទាំង ៩២នាក់កំពុងបង្កើតជាចម្ងល់ជាច្រើន។ លោក ខូម៉ាក់ ខានី លើកឡើងហេតុផលមួយថា រដ្ឋាភិបាលអាមេរិក ជាច្រើនឆ្នាំមកហើយបានសន្យាដោយមិនស្មោះត្រង់ថា ពលរដ្ឋខ្មែរដែលបានតវ៉ាការបណ្ដេញចេញនឹងត្រូវអនុញ្ញាតឲ្យស្នាក់នៅអាមេរិក ក្រោមការតាមដានរបស់សមត្ថកិច្ច។ ចៅក្រមស្តីបន្ទោសថា រដ្ឋាភិបាលអាមេរិក មិនត្រូវបង្កើតសេចក្តីរំពឹងថា ពលរដ្ឋខ្មែរដែលត្រូវចោទពីបទឧក្រិដ្ឋទាំងនោះ នឹងអាចអនុញ្ញាតឲ្យស្នាក់នៅអាមេរិកឡើយ។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា បានប្រកាសមិនទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្ដេញពីអាមេរិក ប៉ុន្តែដោយសារតែអាមេរិក បានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា មិនឲ្យជាន់ទឹកដីអាមេរិក ទើបរដ្ឋាភិបាលខ្មែរសុខចិត្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបណ្ដេញចេញវិញ៕
ចៅក្រមតុលាការសហព័ន្ធអាមេរិក អះអាងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនអាចបណ្ដេញពលរដ្ឋខ្មែរចំនួន ៩២នាក់ចេញពីសហរដ្ឋអាមេរិក ដោយមិនផ្ដល់ឱកាសឲ្យពួកគេតវ៉ារឿងក្ដីតាមផ្លូវតុលាការនោះទេ។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរអន្តោប្រវេសន៍របស់អាមេរិក បានបើកយុទ្ធនាការឆ្មក់ចាប់ខ្លួនពលរដ្ឋខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ និងខ្លះទៀតមានដីកាបណ្ដេញចេញជាច្រើនឆ្នាំមកហើយ។ ពលរដ្ឋខ្មែរទាំងនោះភាគច្រើនបានរត់គេចចេញពីរបបខ្មែរក្រហមកាលពីទសវត្សរ៍ទី៧០។
កាលពីថ្ងៃទី២៦ ខែមករា ចៅក្រម លោក ខូម៉ាក់ ខានី (Cormac Carney) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) បានសម្រេចថា ករណីកាត់ទោស និងដីកាបណ្ដេញខ្លួនចេញពីអាមេរិក របស់ពលរដ្ឋខ្មែរទាំង ៩២នាក់កំពុងបង្កើតជាចម្ងល់ជាច្រើន។ លោក ខូម៉ាក់ ខានី លើកឡើងហេតុផលមួយថា រដ្ឋាភិបាលអាមេរិក ជាច្រើនឆ្នាំមកហើយបានសន្យាដោយមិនស្មោះត្រង់ថា ពលរដ្ឋខ្មែរដែលបានតវ៉ាការបណ្ដេញចេញនឹងត្រូវអនុញ្ញាតឲ្យស្នាក់នៅអាមេរិក ក្រោមការតាមដានរបស់សមត្ថកិច្ច។ ចៅក្រមស្តីបន្ទោសថា រដ្ឋាភិបាលអាមេរិក មិនត្រូវបង្កើតសេចក្តីរំពឹងថា ពលរដ្ឋខ្មែរដែលត្រូវចោទពីបទឧក្រិដ្ឋទាំងនោះ នឹងអាចអនុញ្ញាតឲ្យស្នាក់នៅអាមេរិកឡើយ។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជា បានប្រកាសមិនទទួលយកពលរដ្ឋខ្មែរដែលត្រូវបានបណ្ដេញពីអាមេរិក ប៉ុន្តែដោយសារតែអាមេរិក បានដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា មិនឲ្យជាន់ទឹកដីអាមេរិក ទើបរដ្ឋាភិបាលខ្មែរសុខចិត្តទទួលយកពលរដ្ឋខ្មែរដែលត្រូវបណ្ដេញចេញវិញ៕
↧
អូស្ត្រាលីជំរុញឲ្យប្រទេសកម្ពុជាប្រកាន់លទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស
![]() |
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុងពេលជួបជាមួយមន្ត្រីក្រសួងការបរទេសកម្ពុជា នារាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៤។ រូបឯកសារ Photo: RFA |
ដោយ មួង ណារ៉េត RFA 2018-01-26
អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ជំរុញឲ្យប្រទេសកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ ក្នុងសារផ្ញើជូនរដ្ឋាភិបាលកម្ពុជា ក្នុងទិវាបុណ្យជាតិប្រចាំឆ្នាំរបស់អូស្ត្រាលី នៅថ្ងៃទី២៦ ខែមករា អ្នកស្រី អែនជីឡា ឃ័រខូរ៉ែន (Angela Corcoran) បានរម្លឹកអំពីសារសំខាន់ខ្លាំងដែលពលរដ្ឋខ្មែរគ្រប់រូបអាចអនុវត្តសិទ្ធិជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ រួមទាំងសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការបង្កើតសមាគម។
ភ្លាមៗក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញថ្លែងការណ៍មួយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រដ្ឋាភិបាលអូស្ត្រាលី រម្លឹកប្រទេសកម្ពុជា ថាក្នុងនាមជាមិត្តភ័ក្តិរបស់កម្ពុជា ប្រទេសអូស្ត្រាលី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបអាចប្រើប្រាស់សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ជាពិសេសនៅមុនការបោះឆ្នោតជាតិ ដែលខិតជិតចូលមកដល់បែបនេះ។
អូស្ត្រាលី ចាប់ផ្ដើមចំណងការទូតជាមួយកម្ពុជា អស់រយៈពេល ៦៦ឆ្នាំមកហើយ គឺតាំងពីខែមករា ឆ្នាំ១៩៥២ មកម្ល៉េះ៕
↧