Image may be NSFW.
Clik here to view.
ដោយ សុ ជីវី RFA 2016-08-26
ក្រុមមេធាវីការពារសិទ្ធិអោយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្នើសាលាឧទ្ធរណ៍បញ្ឈប់ការសម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ និងទម្លាក់បទចោទលើកូនក្ដី។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចជាស្ថាពរដាក់ឲ្យមានការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ករណីបដិសេធមិនចូលខ្លួនទៅបំភ្លឺជាសាក្សីពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។
មេធាវីមួយរូបគឺលោក សំ សុខគង់ អោយដឹងថា ការសម្រេចរបស់សាលាដំបូងបានធ្វើអោយប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់លោក កឹម សុខា ដែលជាកូនក្ដីនៅមានអភ័យឯកសិទ្ធិសភា។
លោកមេធាវី សំ សុគង់ អោយដឹងតាមទូរស័ព្ទថា បណ្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងនេះ ដោយសារក្រុមមេធាវីសំអាងហេតុផលចំនួន ៣ រួមមាន លោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភា ដែលការពារដោយរដ្ឋធម្មនុញ្ញមាត្រា ៨០។ មួយទៀតគឺករណីនេះមិនមែនជាបទល្មើសជាក់ស្ដែងដែលចាំបាច់ត្រូវឆ្លងកាត់ការដកអភ័យឯកសិទ្ធិសភាជាមុនសិន។ ចំណុចចុងក្រោយគឺការចោទប្រកាន់ពុំគ្រប់ធាតុផ្សំនៅឡើយ ដ្បិតក្រុមមេធាវីតំណាងកូនក្ដីបានជូនដំណឹងពីហេតុផលមិនចូលខ្លួននៅគ្រប់ដំណាក់កាលនៃនីតិវិធី។
លោក សំ គង់ បញ្ជាក់ថា ក្រុមមេធាវីស្នើអោយសាលាឧទ្ធរណ៍ពិចារណាសំណុំរឿងនេះឡើងវិញ៖ «»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីមន្ត្រីនៅសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយនៅថ្ងៃទី២៦ ខែសីហា។
សេចក្ដីសម្រេចស្ថាពររបស់តុលាការក្រុងភ្នំពេញ ដែលបានបិទការស៊ើបសួរជាស្ថាពរ កាលពីថ្ងៃទី២៣ ខែសីហា ដាក់ឲ្យមានការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ ចៅក្រមសាលាដំបូងចោទប្រកាន់លោក កឹម សុខា ថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែងដោយមិនបានចូលខ្លួនទៅបំភ្លឺជាច្រើនលើកពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្មករណីនាង ខុម ចាន់តារាទី ហៅស្រីមុំ។
សេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សប្រឆាំងកាលពីថ្ងៃទី២៥ ខែសីហា ចាត់ទុកការសម្រេចនោះថា ជាការរំលោភរដ្ឋធម្មនុញ្ញ។ ពួកគេហៅករណីនេះថា ជាការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយដើម្បីធ្វើទុក្ខបុកម្នេញឥតឈប់ឈរប្រឆាំងសកម្មជន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ។
ចំពោះអ្នកតាមដានស្ថានការណ៍នយោបាយហៅការប្ដឹងផ្ដល់គ្នានេះថា មិនធ្វើឲ្យកម្ពុជា ចំណេញអ្វីក្រៅពីការចង់ឈ្នះចាញ់របស់អ្នកនយោបាយ។ លើសពីនេះគឺជាការបង្ហាញថា និន្នាការនយោបាយមានឥទ្ធិពលជាងព្យាយាមដាក់សម្ពាធលើភាគីម្ខាងទៀតនឹងជះឥទ្ធិពលទៅលើយុត្តិធម៌ក្នុងសង្គមបង្កើតវណ្ណខ្ពស់ទាបស ខ្មៅ ជាពិសេស ជាការហែកហួរសង្គមឲ្យទៅជាចម្រៀកៗទៀតផង៕