Image may be NSFW.
Clik here to view.
ដោយ រដ្ឋា វិសាល RFA 2016-09-30
អាជ្ញាធរខេត្តរតនគិរី បានរៀបចំសំអាត និងលម្អសោភ័ណភាពក្រុងដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដូចធ្លាប់បានធ្វើរៀងរាល់ឆ្នាំ។ ជាពិសេសបានចាត់ចែងកងកម្លាំងយាមល្បាត នៅចំណុចគោលដៅសំខាន់ៗ និងតាមវត្តអារាមដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលនាំគ្នាធ្វើដំណើរ ទៅកាន់វត្តអារាមនានា។ លើសពីនេះទៀត មន្ត្រីទេសចរណ៍បានត្រៀមរៀបចំតំបន់កម្សាន្តនានា សម្រាប់អ្នកទេសចរណ៍ មកកម្សាន្តនារដូវភ្ជុំបិណ្ឌនេះ។
ខុសប្លែកពីថ្ងៃធម្មតាចាប់តាំងពីថ្ងៃមួយរោច ខែភទ្របទដែលជាថ្ងៃកាន់បិណ្ឌទី១ រហូតជិតដល់ថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំប្រពៃណីខ្មែរនៅក្រុងបានលុង ខេត្តរតនគិរី។ ប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រី នាំគ្នាយកម្ហូបអាហារ នំ ចំណី ទៀន ធូបផ្កាភ្ញី ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីបំពេញបុណ្យកុសលជូនអ្នកមានគុណ និងបុព្វការីជនរបស់ខ្លួន។
ចរាចរនៅតាមដងផ្លូវ ការលក់ដូរគ្រឿងសម្ភារៈប្រើប្រាស់ និងទីផ្សារលក់នំ ចំណី បន្លែត្រីសាច់ មាន សភាពថយចុះបន្តិចម្ដង នៃចំនួនប្រជាពលរដ្ឋដែលធ្វើឲ្យក្រុងបានលុងមានសភាពស្ងប់ស្ងាត់ ដោយសារប្រជាពលរដ្ឋខ្លះចាកចេញពីទីលំនៅបន្តបន្ទាប់គ្នាទៅកាន់បណ្ដាខេត្ត និងទៅរាជធានីភ្នំពេញដើម្បីជួបជុំឪពុកម្ដាយ ជីដូនជីតា សាច់ញាតិចូលរួមបុណ្យភ្ជុំបិណ្ឌ។
ប្រជាពលរដ្ឋរស់នៅសង្កាត់កាចាញ អ្នកស្រី យ៉េន ស្រីលក្ខ បញ្ជាក់ថា ស្ទើររៀងរាល់ឆ្នាំ អ្នកស្រីនិងកូនចៅ តែងរៀបចំយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ នៅថ្ងៃកាន់បិណ្ឌ ហើយបញ្ឈប់ការលក់ដូរប្រកបរបរចិញ្ចឹមជីវិត ពីរបីថ្ងៃមុនថ្ងៃភ្ជុំ ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅខេត្តកំពង់ចាម។ អ្នកស្រីបន្តថា ដោយសារតែខេត្តរតនគិរីមិនមែនជាទីកំណើត ហេតុនេះរៀងរាល់ឆ្នាំ ក្រុមគ្រួសារអ្នកស្រី តែងយកថ្ងៃបុណ្យភ្ជុំជាថ្ងៃជួបជុំជីដូនជីតា ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីធ្វើចំណីអាហារជូនអ្នកមានគុណដែលនៅរស់នៅ និងយកម្ហូបអាហារប្រគេនព្រះសង្ឃ ឧទ្ទិសកុសលជូនបុព្វការីជនដែលបានស្លាប់ចាកឋានទៅហើយក្ដី៖ «បើសិនឪពុកម្ដាយ ទៅវត្តយើងជូនឪពុកម្ដាយ ជាមុនហើយបានយកម្ហូបអាហារទៅវត្ត។ សំខាន់ទៀតគឺឪពុកម្ដាយធំជាងគេ ព្រោះនៅវត្តម្ហូបអាហារក៏អាចច្រើនដែរបើយើងគិតតែយកទៅវត្ត ក៏មិនសមជាកូនដែរ»។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅសង្កាត់ឡាបានសៀក អ្នកស្រី អៀ ចាន់ណារី ដែលប្រកបរបរលក់ដូរ នៅផ្សារបានលុង កត់សំគាល់ថា រដូវភ្ជុំបិណ្ឌឆ្នាំនេះ អ្នកលក់ដូរនៅទីផ្សារមិនអាចរកប្រាក់ចំណូលបានច្រើនដូចថ្ងៃធម្មតានោះទេ ពីព្រោះបរិមាណអតិថិជនអ្នកមកផ្សារទិញបន្លែត្រីសាច់បានថយចុះ មិនដូចរដូវបុណ្យចូលឆ្នាំខ្មែរ ឬចូលឆ្នាំចិន វៀតណាមនោះឡើយ។ លើសពីនេះរដូវភ្ជុំឆ្នាំនេះ ភ្លៀងធ្លាក់ច្រើនជាហេតុបង្កការលំបាក ដល់ប្រជាពលរដ្ឋក្នុងខេត្តធ្វើដំណើរទៅផ្សារទិញចំណីអាហារគ្រឿងប្រើប្រាស់ និងដោយឡែកភ្ញៀវទេសចរណ៍ ក៏មិនចូលចិត្តមកលេងកម្សាន្តតាមបណ្ដាខេត្តឆ្ងាយ ដូចខេត្តរតនគិរីជាពិសេសរដូវភ្ជុំបិណ្ឌ៖ «រដូវហ្នឹងគេចាយលុយ ដល់ពេលឥឡូវគេកាត់បន្ថយពាក់កណ្ដាល អត់ដូចរាល់ឆ្នាំទេ រាល់ឆ្នាំលក់បានគួរសមដែរ។ បើនិយាយរឿងថ្លៃវិញពាក់កណ្ដាល អត់ឡើងថ្លៃបានផង យើងលក់តាមតម្លៃចាស់ដដែលហ្នឹង»។
នៅថ្ងៃទី១ ខែតុលា ជាថ្ងៃបង្ហើយនៃពិធីបុណ្យភ្ជុំប្រជាពលរដ្ឋរស់នៅក្រុងបានលុង ខេត្តរតនគិរី នាំគ្នាធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្តអារាម និងនាំគ្នាជួបជុំគ្រួសារបរិភោគអាហារជុំគ្នាប្រជាពលរដ្ឋខ្លះទៀត នាំក្រុមគ្រួសារទៅកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ។ លើសពីនេះទៀត ជនជាតិដើមភាគតិចខ្លះក៏បានធ្វើម្ហូបអាហារទៅវត្ត ឬទៅលេងកម្សាន្តនៅវត្តអារាមដូចពលរដ្ឋខ្មែរដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ ទទួលស្គាល់ប្រជាពលរដ្ឋមួយចំនួនធំ បានចាកចេញពីខេត្តរតនគិរីទៅស្រុកកំណើត នៅរដូវភ្ជុំបិណ្ឌ ចំណែកភ្ញៀវទេសចរណ៍ក៏មានចំនួនតិចតួចបំផុតបានមកកម្សាន្តខេត្តរតនគិរី នៅរដូវភ្ជុំបិណ្ឌដូចរៀងរាល់ឆ្នាំដែរ។ លោកបន្តថា នៅរដូវភ្ជុំបិណ្ឌនេះ មានអ្នកទេសចរណ៍មកពីបណ្ដាខេត្តនានា មកចូលរួមបុណ្យភ្ជុំ នៅវត្តមួយចំនួនក្នុងខេត្តរតនគិរី តាមរូបភាពអ្នកទេសចរណ៍ សាសនាក៏ប៉ុន្តែតាមមណ្ឌលទេសចរណ៍នានាក្នុងខេត្តនៅតែបន្តរៀបចំអនាម័យ សណ្ដាប់ធ្នាប់ដើម្បីអ្នកទេសចរមកកម្សាន្ត៖ «មិនមែនតែបុណ្យភ្ជុំបុណ្យស្អី ក៍យើងប្រជុំគាត់មុនដែរ ដើម្បីត្រៀមបីថ្ងៃហ្នឹងយើងមានលក្ខណៈយ៉ាងម៉េច សុវត្ថិភាពយើងតែងតែប្រជុំជាមួយគណៈកម្មការខ្លះ យើងអាចធ្វើការជាមួយស្រុក។ យើងឃើញមានឡានទួរីស យាយជី តាជីគាត់មកធ្វើបុណ្យដែរតិចតួចទេ យើងហៅថាទេសចរណ៍សាសនា យើងអត់ទាន់រាប់បញ្ចូល ព្រោះគាត់សម្រាកនៅវត្ត»។
ទាក់ទិនពិធីបុណ្យភ្ជុំឆ្នាំនេះដែរ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន កត់សំគាល់ដែរថា ឆ្នាំនេះថ្វីត្បិតប្រជាពលរដ្ឋមួយចំនួនចាកចេញពីខេត្ត ទៅស្រុកកំណើត ប៉ុន្តែព្រះសង្ឃនៅគ្រប់វត្តអារាមទទួលបានចង្ហាន់គ្រប់គ្រាន់ដូចរៀងរាល់ឆ្នាំ។ លោកសំណូមពរឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅវត្តអារាម និងតំបន់កម្សាន្តចៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរ៖ «ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយល្បឿនកុំលឿនពេកគង់តែដល់ទេ ហើយត្រូវមានកញ្ចក់ត្រឹមត្រូវ។ ស្រួលយើងមើលក្រោយពេកបត់។ ជូនពរៗគ្រប់គ្នាមានសុខភាពល្អមានសុភមង្គល»។
នៅខេត្តរតនគិរី មកទល់នឹងឆ្នាំ២០១៦នេះ វត្តព្រះពុទ្ធសាសនាបង្កើតបាន ៣២វត្ត និងមានព្រះសង្ឃចំនួនជាង២០០អង្គ ដែលពុទ្ធបរិស័ទនៅទូទាំងខេត្តគោរពប្រតិបត្តិធ្វើបុណ្យទានចំរើនកុសលផលបុណ្យ៕