Image may be NSFW.
Clik here to view.
ម៉ិច ដារ៉ា ភ្នំពេញ ប៉ុស្តិ៍ | Thu, 13 October 2016
ភ្នំពេញៈ លោកឧកញ៉ា ទ្រី ភាព ដែលល្បីពីរឿងកាប់ឈើខ្នាតធំនៅកម្ពុជានោះបានបរិច្ចាគរថយន្ត ៣ គ្រឿងទៅដល់មន្ត្រីជាន់ខ្ពស់កម្ពុជាជាការឆ្លើយតបតាមការស្នើសុំពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នេះបើតាមក្រុមហ៊ុនបានប្រកាសកាលពីម្សិលមិញ។
តាមហ្វេសប៊ុកក្រុមហ៊ុនទ្រីភាពគ្រុបបានបញ្ជាក់ថា៖ «តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននាំយកនូវរថយន្ត Hilux Revo ស៊េរីឆ្នាំ ២០១៦ ចំនួន ៣ គ្រឿងប្រគល់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភាចំនួន ១ គ្រឿងជូនឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីចំនួន ១ គ្រឿង និងជូនឯកឧត្តម មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីចំនួន ១ គ្រឿងដើម្បីប្រើប្រាស់បម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជា»។
ទោះបីយ៉ាងណាលោក អ៊ាង សុផល្លែត អ្នកនាំពាក្យផ្ទាល់របស់នាយករដ្ឋមន្ត្រីថ្លែងថាលោកមិនបានដឹងពីការស្នើនេះទេ។
បើទោះបីរូបភាពនៃការស្នើទៅអ្នកមានទ្រព្យ និងមានរឿងចម្រូងចម្រាសឲ្យបរិច្ចាគរថយន្តទៅសមាជិកព្រឹទ្ធសភាក្តីក៏អ្នកនាំពាក្យព្រឹទ្ធសភាលោក ម៉មប៊ុននាង បានអះអាងថានេះ «មិនមានផលប៉ះពាល់» ទេព្រោះជារឿងផ្ទាល់ខ្លួនហើយលោក ស៊ើយ កែវ គ្មានសមត្ថភាពសូកប៉ាន់នោះទេ។
កាលពីម្សិលមិញមិនអាចទាក់ទងសុំព័ត៌មានពីអ្នកទទួលពីររូបផ្សេងទៀតបានទេ។
ទោះយ៉ាងណាលោក សនជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាថ្លែងថាការផ្តល់ឲ្យនេះរដ្ឋាភិបាលមានកាតព្វកិច្ចបញ្ជាក់ពីការបរិច្ចាគនោះ។
លោកថា៖ «ពេលដែលជម្លោះផលប្រយោជន៍កាន់តែរីកធំទៅៗ...វាអាចក្លាយជាការសូកប៉ាន់ដោយប្រយោល»៕ NS