Image may be NSFW.
Clik here to view.
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Wed, 19 October 2016
ភ្នំពេញ: គណបក្សប្រឆាំងបានរៀបចំរួចរាល់អស់ហើយដើម្បីប្រារព្ធខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ នៅទីលានប្រជាធិបតេយ្យដោយរំពឹងថានឹងមានអ្នកចូលរួមជាច្រើនពាន់នាក់នៅក្នុងពិធីនោះ។
នៅក្នុងលិខិតផ្ញើជូនសាលារាជធានីភ្នំពេញកាលពីម្សិលមិញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) បានជម្រាបជូនលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថាក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងប្រារព្ធពិធីអបអរសាទរខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ២០១៦ ខាងមុខនៅឯទីលានប្រជាធិបតេយ្យ និងបានស្នើទៅលោកអភិបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការការពារសន្តិសុខ និងសុវត្ថិភាពដល់អង្គពិធី និងអ្នកចូលរួម។
នៅពេលទាក់ទងកាលពីម្សិលមិញអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បានបញ្ជាក់ថាលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកបានទទូលរួចហើយប៉ុន្តែអាជ្ញាធរនៅមិនទាន់បានសម្រេចនៅឡើយទេថាតើគួរអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិប្រារព្ធពិធីនេះឬក៏អត់ប៉ុន្តែសាលារាជធានីភ្នំពេញនឹងអញ្ជើញគណបក្សសង្គ្រោះជាតិមកពិភាក្សាអំពីការប្រារព្ធពិធីនៅថ្ងៃនេះ។
លោក មានចាន់យ៉ាដា ថ្លែងថា៖ «យើងត្រូវតែពិនិត្យមើលដោយសារតែនៅក្នុងលិខិតនោះបានបញ្ជាក់ថានឹងមានអ្នក [ចូលរួម] ជាច្រើនពាន់នាក់។ យើងត្រូវតែពិភាក្សាគ្នាពីព្រោះនៅក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មត្រូវតែបញ្ជាក់ចំនួន [អ្នកចូលរួម] ឲ្យបានច្បាស់លាស់។ ដូច្នេះខ្ញុំត្រូវតែអញ្ជើញម្ចាស់សំណើដើម្បីមកពិភាក្សាគ្នាពីការរៀបចំកម្មវិធី និងអំពីចំនួនអ្នកចូលរួម»។
ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ដែលជាតំណាងរាស្រ្តម្នាក់ក្នុងចំណោមតំណាងរាស្ត្រផ្សេងទៀតដែលបានផ្ញើលិខិតទៅអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានថ្លែងថាចំនួនអ្នកចូលរួមមិនអាចកំណត់បានទេពីព្រោះសាធារណជនអាចចូលរួមនៅក្នុងពិធីនេះបានខណៈដែលពួកគេទាំងនោះមានបំណងដើម្បីប្រារព្ធពិធីអបអរសាទរខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយពួកគេក៏អាចធ្វើការសម្តែងមតិបានផងដែរ។
តំណាងរាស្ត្រសភាគណបក្សសង្គ្រោះជាតិនឹងទៅពិភាក្សាជាមួយអាជ្ញាធរក្រុងភ្នំពេញនៅថ្ងៃនេះ។
លោក ហូរ វ៉ាន់ បានថ្លែងថា៖ «សាធារណជនចូលរួមអ្នកណាអាចរាប់ចំនួន [អ្នកចូលរួម] បាន។ ដូច្នេះយើងត្រូវតែសរសេរថាមាន [អ្នកចូលរួម] ជាច្រើនពាន់នាក់។ ដូច្នេះសូមឱ្យសាលារាជធានីភ្នំពេញគិតមើល»។
លោក ហូរ វ៉ាន់ បន្ថែមថានេះគ្រាន់តែជាការអបអរសាទរខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ ប៉ុណ្ណោះហើយពិធីនេះក៏អាចហៅបានថាជាការធ្វើបាតុកម្មផងដែរព្រោះអ្នកចូលរួមគាត់អាចធ្វើការសម្តែងមតិបានប៉ុន្តែពួកគាត់មិនដើរហែក្បួននោះទេ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងដោយភាគីជម្លោះរវាងខ្មែរ និងខ្មែរពីគ្រប់ភាគីដើម្បីបញ្ចប់សង្គ្រាមស៊ីវិលមួយដែលបន្តក្រោយពីរបបខ្មែរក្រហមក្នុងគោលបំណងបង្រួបបង្រួមជាតិហើយឈានទៅរកការបោះឆ្នោតក្នុងឆ្នាំ ១៩៩៣ ដែលរៀបចំដោយ UNTAC៕ NS