Image may be NSFW.
Clik here to view.
ដោយ ប្រាជ្ញ ចេវ RFA 2016-10-20
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យប៉ះពាល់ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រហូតបណ្ដាលឲ្យបាក់ទំនប់មិនបណ្ដាលឲ្យបាត់បង់អាយុជីវិតពលរដ្ឋទេ។ ទន្ទឹមគ្នានោះដែរ ស្រូវស្រែពលរដ្ឋនៅខេត្តកំពង់ស្ពឺ ជាង ៣.០០០ហិកតារប្រឈមការខូចខាត។
នាយខុទ្ទកាល័យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ឲ្យអាស៊ីសេរី ដឹងថ្ងៃទី១៩ ខែតុលា ថា ខេត្តកំពង់ស្ពឺ ទឹកជំនន់ប៉ះពាល់ចំនួន ៣ស្រុក គឺស្រុកគងពិសី ស្រុកសំរោងទង និងស្រុកភ្នំស្រួច ដែលបណ្ដាលឲ្យលិចស្រូវជាង ៤.៧០០ហិកតារ ហើយស្រូវប្រឈមនឹងការខូចខាតចំនួន ៣.០១៦ហិកតារ លិចផ្ទះពលរដ្ឋ ១.៨០០ខ្នងផ្ទះ។
លោកបន្តទៀតថា ការបាក់ទំនប់ស្ទឹងព្រែកត្នោត ធ្វើឲ្យប៉ះពាល់ពលរដ្ឋចំនួន ៩សង្កាត់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលពលរដ្ឋប៉ះពលរដ្ឋជិត ៥៧០គ្រួសារ។ លោកថា អាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន ២៣០គ្រួសារ ឲ្យទៅរស់នៅទីទួលសុវត្ថិភាព។
Image may be NSFW.
Clik here to view.
មន្ត្រីជំនាញដដែលឲ្យដឹងដែរថា អ្នកពាក់ព័ន្ធបានទប់ស្កាត់មិនឲ្យប្រព័ន្ធទឹកបែកធ្លាយបន្តទៀត។ លោក កែវ វី ប្រាប់ទៀតថា ពេលនេះកម្ពស់ទឹកបានធ្លាក់ចុះជាងមួយម៉ែត្រ៖ «យើងបង្វែរ ឬបំបែកមុខទឹកឲ្យហូរទៅចុះស្ទឹងព្រែកហូរដើម្បីធ្លាក់ចូលទៅទន្លេមេគង្គអីទៅ នេះជាការងារ និងក្រុមជំនាញយើងសហការគ្នាធ្វើ»។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ កម្ពុជា រងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាបនៅបន្តមានឥទ្ធិពលមកលើកម្ពុជា ជាហេតុធ្វើឲ្យទឹកភ្លៀងនៅតែបន្តធ្លាក់។ ខេត្តដែលប្រឈមនឹងការលិចលង់រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល ភ្នំពេញ និងខេត្តកំពង់ស្ពឺ។ នៅតាមបណ្ដាខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ ចំណែកខេត្តកោះកុង ព្រះសីហនុ កំពត កែប និង តាកែវ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
អាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែម ពីរដ្ឋមន្ត្រី ឬអ្នកនាំពាក្យក្រសួងធនធានទឹកបានទេ នៅថ្ងៃទី១៩ ខែតុលា។
លោក កែវ វី បញ្ជាក់ថា មិនមែនកម្ពុជា ទើបគ្រោះទឹកជំនន់នៅរយៈពេលប៉ុន្មានថ្ងៃនេះទេ គឺបានជួបប្រទះចាប់តាំងពីខែមិថុនា មកម្ល៉េះ។ ប៉ុន្តែទឹកលិចលង់ខ្លាំងប៉ុន្មានថ្ងៃនេះ ដោយសារបាក់ទំនប់ស្តុកទឹកសម្រាប់ធ្វើស្រែរដូវប្រាំងនៅក្នុងខេត្តកំពង់ស្ពឺ។
ដោយឡែក ពលរដ្ឋរស់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក អ៊ូង ចេប ឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ថា នៅតំបន់ដែលពួកគាត់រស់នៅ ទឹកនៅតែបន្តហក់ឡើងដែលកំពុងគំរាមកំហែងដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពលរដ្ឋដដែលស្នើឲ្យអាជ្ញាធរ ឬអ្នកពាក់ព័ន្ធបញ្ចៀសទឹកចេញពីកន្លែងលោករស់នៅឲ្យបានលឿនតាមតែធ្វើទៅបាន៖ «ព្រួយបារម្ភថា បើទឹកលិចយូរថ្ងៃទៅ ទៅណាមកណាអត់កើត ហើយធ្វើការងារអត់កើត កូនចៅក៏ទៅធ្វើការងារអត់កើត»។
យ៉ាងហោចណាស់ទំនប់ទឹកនៅក្នុងខេត្តកំពង់ស្ពឺ ចំនួនពីរ គឺទំនប់អាងភូមិស្វាយ ក្នុងស្រុកគងពិសី និងទំនប់ព្រែកត្នោត ក្នុងស្រុកសំរោងទង រងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង៕