Quantcast
Viewing all articles
Browse latest Browse all 40045

និស្សិត​និង​ព្រះសង្ឃ​នៅ​បាត់ដំបង​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​បណ្ឌិត កែម ឡី

Image may be NSFW.
Clik here to view.
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ នា​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦។  RFA/Cheu Sideth


ដោយ​ សុ ជីវី RFA 2016-10-22

ក្រុម​និស្សិត​ និង​ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង ​ដែល​ធ្លាប់​ជា​សិស្ស​របស់​លោក​បណ្ឌិត កែម ឡី រួម​គ្នា​ធ្វើ​បុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត។

ព្រះភិក្ខុ​ព្រះនាម ស៊ិន ស៊ីន មាន​ថេរដីកា​ថា ពិធី​បុណ្យ​នេះ​មាន​រយៈពេល ២​ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​តុលា នៅ​ក្នុង​វត្តកណ្ដាល ក្រុង​បាត់ដំបង។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ទៀត​ថា គោលបំណង​នៃ​ការ​រៀបចំ​ពិធី​នេះ​គឺ​ដើម្បី​រំលឹក​ដឹង​គុណ​ដល់​សេចក្ដី​ល្អ​របស់​លោក បណ្ឌិត កែ ឡី៖ «ជា​រួម​យើង​ចង់​អោយ​អ្នក​នៅ​ខេត្ត​បាត់ដំបង​នេះ យល់​ថា នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​មាន​បណ្ឌិត​ម្នាក់​ដែល​គាត់​ធ្លាប់​បាន​ចូលរួម​ក្នុង​សង្គម​ច្រើន ជាពិសេស​ហ្នឹង​គឺ​គាត់​បាន​ចែក​រំលែក​ចំណេះ​ដឹង។ អោយ​គាត់​យល់​ថា នៅ​បាត់ដំបង​នេះ ក៏​មាន​អ្នក​ដែល​រៀបចំ​កម្មវិធី​ហ្នឹង (ខួប​១០០​ថ្ងៃ) ដែល​ពួកគាត់​អាច​ចូលរួម។ អ៊ីចឹង​យើង​ចង់​អោយ​ពួក​គាត់​យល់​ថា នៅ​ខ្មែរ​មាន​បណ្ឌិត​ម្នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់ ហើយ​យើង​ចង់​ផ្សព្វផ្សាយ​សេចក្ដី​ល្អ​របស់​គាត់​ដែល​គាត់​បាន​ធ្វើ​កន្លង​មក​​មាន​និស្សិត​ជា​ច្រើន​បាន​ដើរ​តាម​គាត់ រៀន​សូត្រ​ពី​គាត់»។

អ្នក​សិក្សា​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ដែល​មាន​រយៈពេល​ជាង ​៣​ខែ​ហើយ ​គិត​មក​ដល់​ខែ​តុលា​នេះ។

កាល​ពី​ថ្ងៃ​១៤ ដល់​ទី​១៧ ខែ​តុលា គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ដែល​មាន​ទាំង​ក្រុម​អង្គការ​​សង្គម​ស៊ីវិល ព្រះសង្ឃ និង​យុវជន​បាន​ប្រារព្ធ​ខួប ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ហែ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ទៅ​តម្កល់​នៅ​ទី​កប់​សព​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

តាម​កម្មវិធី​បុណ្យ​របស់​ក្រុម​អ្នក​រៀបចំ​ខួប​គម្រប់ ១០០​ថ្ងៃ​នៅ​ខេត្ត​បាត់ដំបង អោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​២២ ខែ​តុលា មាន​ការ​សូត្រ​មន្ត​ចម្រើន​ព្រះបរិត្ត និង​សម្ដែង​ធម៌​ទេសនា។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា នឹង​មាន​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ការ​សំណេះសំណាល​រំលឹក​ពី​ប្រវត្តិ​លោក​បណ្ឌិត កែម ឡី និង​ការ​ឡើង​ថ្លែង​មតិ​យោបល់​ពី​ក្រុម​យុវជន​អំពី​ទឹក​ចិត្ត​ពួកគេ​ចំពោះ​លោក​បណ្ឌិត ព្រមទាំង​ផ្សព្វផ្សាយ​សេចក្ដី​ល្អ​របស់​លោក​បណ្ឌិត កែម ឡី៕

Viewing all articles
Browse latest Browse all 40045

Trending Articles