Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សាលាឧទ្ធរណ៍​ថា​បើ​ឲ្យ​លោក អ៊ុំ សំអាន សាលាឧទ្ធរណ៍​ថា​បើ​ឲ្យ​លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ​នឹង​ធ្វើ​ឲ្យ​សង្គម​ច្របូក​ច្របល់

$
0
0
Sam Rainsy | ១៧ ឧសភា ២០១៦ / 17 May 2016, 11:00

នៅព្រឹកនេះ សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោក អ៊ុំ សំអាន ដោយសម្រេចបន្តនីតិវិធីនៃការឃុំខ្លួនលោក ខណៈដែលអភ័យឯកសិទ្ធិសភារបស់លោកមិនទាន់ត្រូវបានព្យួរ ឬដកក៏ដោយ។





ដោយ ប្រាជ្ញ ចេវ RFA 2016-05-17

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ​ទេ ដោយ​សំអាង​ថា បើ​ដោះលែង ​លោក អ៊ុំ សំអាន នឹង​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់ ព្រោះ​លោក​ជា​តំណាងរាស្ត្រ និង​ហេតុផល​​ទី​២ សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​បញ្ចប់​ការ​ស៊ើបសួរ​នៅ​ឡើយ។  ចំណែក​លោក អ៊ុំ សំអាន ហៅ​ការ​ឃុំ​ខ្លួន​លោក​ថា គឺ​ជា​ការ​រំលោភ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

មេធាវី​ការពារ​ក្ដី លោក អ៊ុំ សំអាន នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​ដែល​ជា​បណ្ដឹង​សាទុក្ខ​ដើម្បី​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ។ សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ចៅក្រម​សួរ​ដេញ​លោក អ៊ុំ សំអាន នៅ​ក្នុង​បន្ទប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់​នោះ​ទេ។
មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន លោក​មេធាវី ជូង ជូងី ថ្លែង​ក្រោយ​ចប់​សវនាការ​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​មិន​ត្រឹមត្រូវ​ទេ ព្រោះ​កូន​ក្ដី​របស់​លោក​ជា​សមាជិក​រដ្ឋសភា ដូច្នេះ​កូន​ក្ដី​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​ទេ។ លោក​បន្ត​ទៀត​ថា ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​បទល្មើស​ជាក់ស្ដែង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​កូន​ក្ដី​លោក​បង្ហោះ​ហ្វេសប៊ុក (Facebook) ជាង​មួយ​ឆ្នាំ​ទៅ​ហើយ មិន​បាន​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់ ឬ​ចលាចល​នោះ​ទេ៖ «»។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ពណ៌​ស្លា​ទុំ​ជា​សញ្ញា​សម្គាល់​ថា ជា​ជន​ជាប់​ចោទ និង​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ​ផង​នោះ លោក អ៊ុំ សំអាន នៅ​តែ​ក្លាហាន​និយាយ​ចំៗ​ថា លោក ហ៊ុន សែន រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក​ទាំង​កំពុង​មាន​អភ័យឯកសិទ្ធិ រហូត​មាន​ការ​ចោទ​ប្រកាន់​ដូច​នេះ។ លោក​យល់ថា ប្រសិនបើ​មាន​ដំណោះស្រាយ​នយោបាយ លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់៖ «»។

តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្រែក​ព្រមាន​ក្រោយ​ការ​ចោទ​នោះ​ថា ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​លោក​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យសម្ដី​ក្នុង​ទិស​ដៅ​ញុះញង់ បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ព្រមទាំង​មាន​ទិសដៅ​ទម្លាក់​នាយករដ្ឋមន្ត្រី។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក កែម ឡី  លើក​ឡើង​ថា តាំង​ពី​១៩៩៨ មក​បក្ស​កាន់​អំណាច​តែង​យក​ឈ្នះ​គូប្រកួត​តាម​រយៈ​ការ​វាយ​បំបែក។ លោក​ប្រៀបធៀប​ស្ថានការណ៍​នយោបាយ​កម្ពុជា នៅ​ពេល​នេះ​ថា "ត្រី​នៅ​ក្នុង​ទឹក​ថ្លា"គឺ​មាន​ន័យ​ថា ត្រី​ធំ​ស៊ី​ត្រី​តូច​សាហាវ​យ៉ាងណា​ក៏​មើល​ឃើញ​ដែរ៖ «»។

ដំណាលគ្នា​នៃ​ការ​ចាប់​ចង​មន្ត្រី​ជាន់​ខ្ពស់ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​បង្ហាញ​ឥរិយាបថ​ចង់​ជួប​ចរចា​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា រហូត​ទូល​ថ្វាយ​ព្រះមហាក្សត្រ សុំ​អោយ​ព្រះអង្គ​ព្រះរាជទាន​អន្តរាគមន៍​ករណី​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន។  ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​បាន​សញ្ញា​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ៕ ​
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (ឯកសណ្ឋាន​ពណ៌​ទឹក​ក្រូច) ពេល​នាំ​ខ្លួន​មក​កាន់​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>