Image may be NSFW.
Clik here to view.
ដោយ សុ ជីវី RFA 2016-05-21
គណបក្សយុវជនកម្ពុជា នឹងហែក្បួននាំញត្តិថ្វាយព្រះមហាក្សត្រស្នើសុំព្រះរាជតម្រិះករណីមន្ត្រីអង្គការអាដហុក ៤នាក់ និងមន្ត្រី គ.ជ.ប មួយរូបកំពុងជាប់ឃុំឃាំង។ ប្រធានគណបក្សយុវជនខ្មែររំពឹងថា សាធារណជនដែលឈឺឆ្អាលករណីនេះនឹងចូលរួមហែញត្តិ ដែលនឹងធ្វើនៅព្រឹកថ្ងៃ ទី៣០ ខែឧសភា ដោយជួបជុំគ្នានៅវិមានឯករាជ្យ ក្បែរព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។
គម្រោងហែញត្តិរបស់គណបក្សយុវជនកម្ពុជា នេះនឹងចាប់ផ្ដើមដោយមានសមាជិកបក្សនេះចំនួន ៥០នាក់ នឹងបើកចំហសម្រាប់សាធារណជនដែលចង់ចូលរួម។
មានប្រសាសន៍នៅរសៀលថ្ងៃទី២១ ខែឧសភា ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ អោយដឹងថា ញត្តិរបស់បក្សលោកគឺប្រាថ្នាទូលថ្វាយព្រះមហាក្សត្រដែលព្រះអង្គគង់ជាប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីអោយព្រះអង្គមានព្រះរាជតម្រិះលើបញ្ហានេះ។ បន្ថែមលើនេះលោកថា ប្រសិនបើមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ត្រូវតុលាការកាត់អោយមានទោសដោយប្រការណាមួយ ក្រុមរបស់លោកសូមព្រះមហាក្សត្រទ្រង់ព្រះរាជប្រទានការលើកលែងទោសដល់អ្នកទាំងអស់នោះ៖ «»។
លោក ពេជ្រ ស្រស់ បញ្ជាក់ថា ការដង្ហែញត្តិនេះធ្វើឡើងក្នុងក្របខណ្ឌបក្សរបស់លោក ហើយលោកនឹងជូនដំណឹងទៅសាលារាជធានីភ្នំពេញ ពីគម្រោងនេះ។ លោកថា ជំហររបស់បក្សគឺមិនមែនស្នើសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ឡើយ។
សេចក្ដីជូនដំណឹងរបស់គណបក្សនេះចុះថ្ងៃទី២១ ខែឧសភា លើកឡើងថា ពួកគេបានសម្រេចលុបចោលគម្រោងប្រមូលស្នាមមេដៃចំនួន ១ម៉ឺននាក់ដែលគ្រោងធ្វើកាលពីសប្ដាហ៍នោះ ដោយបារម្ភថា នឹងអាចមានការយល់ច្រឡំជាមួយគម្រោងប្រមូលស្នាមមេដៃដទៃផ្សេងទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន មានប្រសាសន៍ថា សាលារាជធានីនឹងពិនិត្យសំណើនេះ។
កាលពីពេលកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា នាយករដ្ឋមន្ត្រីអាចមានសិទ្ធិស្នើសុំឲ្យព្រះមហាក្សត្របន្ធូរបន្ថយទោសក្រោយសាលក្រមចូលជាស្ថាពររួច។ ប៉ុន្តែលោកព្រមានកុំឲ្យសង្គមស៊ីវិលធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ ដើម្បីដាក់សម្ពាធរដ្ឋាភិបាលឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដែលជាប់ឃុំ៖ «»។
គម្រោងហែញត្តិថ្វាយព្រះមហាក្សត្ររបស់គណបក្សយុវជនកម្ពុជា នេះ ក៏ស្របពេលដែលប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ គ្រោងធ្វើបាតុកម្មដើម្បីនៅពេលខាងមុខ ដើម្បីទាមទារឲ្យតុលាការដោះលែងមន្ត្រីជាប់ឃុំទាំង ៥រូបនោះដែរ។
កាលពីថ្ងៃទី២ ខែឧសភា តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីសមាគមអាដហុក ចំនួន ៤នាក់ គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ និងអ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា។ បុគ្គលិកសមាគមអាដហុក ៤រូបនោះត្រូវចោទពីបទសូកប៉ាន់សាក្សី ដែលត្រូវបានអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ចោទប្រកាន់ថា អ្នកទាំងនេះព្យាយាមល្បួងឲ្យផ្ដល់សក្ខីកម្មក្លែងទៅដល់តុលាការ។ ចំណែកលោក នី ចរិយា ត្រូវចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងសំណុំរឿងដដែលនេះ៕