Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​កម្ពុជា​នឹង​ទៅ​សម្ភាស​ជនភៀសខ្លួន​នៅ​កោះ​ណាវរូ​នៅ​ដើម​ខែ​មិថុនា

Image may be NSFW.
Clik here to view.
ភូមិគ្រឹះ​ដែល​ជនភៀសខ្លួន ៤​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវរូ ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៥ RFA/Morm Moniroth


ដោយ ប្រាជ្ញ ចេវ RFA 2016-05-21

មន្ត្រី​ជំនាញ​កម្ពុជា នឹង​ទៅ​សម្ភាស​ជនភៀសខ្លួន​ពីរ​នាក់ នៅ​កោះ​ណាវរូ (Nauru) នៅ​ដើម​ខែ​មិថុនា ខាង​មុខ ដើម្បី​រក​អ្នក​ដែល​មាន​បំណង​ស្ម័គ្រចិត្ត​មក​រស់​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​សង្គម​ស៊ីវិល​ធ្វើ​ការ​ងារ​លើ​ផ្នែក​សិទ្ធិមនុស្ស ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ មុន​ទៅ​សម្ភាស​ទទួល​យក​ជនភៀសខ្លួន ខណៈ​ជន​ភៀស​ស្ទើរ​តែ​ទាំង​អស់​បាន​មក​ដល់​​កម្ពុជា ហើយ ក៏​នាំ​គ្នា​ទៅ​រស់​នៅ​ស្រុក​កំណើត​វិញ។

ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុខវិជ្ជា ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ថា ភាគី​កម្ពុជា ដែល​មាន​មន្ត្រី​ជំនាញ​ចំនួន ៣​រូប បាន​រៀបចំ​រួចរាល់​អស់​ហើយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី សម្ភាស​ជនភៀសខ្លួន​នៅ​កោះ​ណាវរូ ដោយ​រង់ចាំ​តែ​ការ​ឆ្លើយ​តប​ពី​ភាគី​អូស្ត្រាលី​ប៉ុណ្ណោះ។  លោក​បន្ត​ថា នៅ​ពេល​ជនភៀសខ្លួន​មក​ដល់​ប្រទេស​កម្ពុជា ពួកគេ​មាន​លទ្ធភាព​ទៅ​រស់​នៅ​ប្រទេស​ផ្សេង ឬ​ចង់​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​ករណី​មិន​ចេះ​រស់​នៅ​ក្នុង​ប្រទេស​នេះ៖ «»។

ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន លោក តាន់ សុខវិជ្ជា ឲ្យ​ដឹង​ទៀត តាម​គម្រោង​ភាគី​កម្ពុជា ត្រូវ​ទៅ​សម្ភាស​ខ្លួន​មុន​ខែ​មិថុនា ប៉ុន្តែ​ដោយសារ​ភាគី​អូស្ត្រាលី មាន​កិច្ចការ​ផ្ទៃក្នុង​ទាក់ទង​រឿង​បោះឆ្នោត​ទើប​ស្នើ​ពន្យារ​ពេល។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​អូស្ត្រាលី បាន​ជូន​ដំណឹង​មក​កម្ពុជា ថា មាន​ជនភៀសខ្លួន​ពីរ​នាក់​ជា​ជនជាតិ​អ៊ីរ៉ង់ (Iran) ស្ម័គ្រចិត្ត​មក​រស់​នៅ​ប្រទេស​កម្ពុជា។

សព្វ​ថ្ងៃ​នេះ ជនភៀសខ្លួន​ដែល​យល់​ព្រម​មក​រស់​នៅ​ប្រទេស​កម្ពុជា នៅ​សល់​តែ​ម្នាក់​ទេ កំពុង​រស់​នៅ​ប្រទេស​កម្ពុជា ក្រៅ​ពី​នេះ បាន​ស្នើ​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ។ កាល​ពី​ខែ​មីនា ជនភៀសខ្លួន​ផ្ទេរ​ពី​កោះ​ណាវរូ ពីរ​នាក់​ថា ស្ដាយ​ក្រោយ​ដែល​សម្រេច​ចិត្ត​មក​នៅ​កម្ពុជា។ ជនភៀសខ្លួន​ដែល​ផ្ដល់​បទសម្ភាសន៍​នោះ គឺ​លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) វ័យ ២៦​ឆ្នាំ ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) កាន់​សាសនា​ឥស្លាម ត្រូវ​បាន​សារព័ត៌មាន ហ្វ៊ែរ ហ្វែក្ស មេឌា (Fairfax Media) ស្រង់​សម្ដី​ថា លោក​មាន​អារម្មណ៍​ឯកោ ហើយ​ខ្លាច​ស្លាប់​នៅ​កម្ពុជា។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​ឡើង​វិញ​មុន​ទៅ​សម្ភាស​ទទួល​យក​ជនភៀសខ្លួន ព្រោះ​តែ​ជនភៀសខ្លួន​ស្ទើរ​តែ​ទាំង​អស់​បាន​មក​ដល់​ប្រទេស​កម្ពុជា បាន​ស្នើ​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅ​តែ​ព្រួយបារម្ភ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ជន​ភៀស​ខ្លួន​ពិបាក​រស់​នៅ ខណៈ​ប្រទេស​មួយ​នេះ មាន​កេរ​ឈ្មោះ​មិន​សូវ​ល្អ​រឿង​គោរព​សិទ្ធិមនុស្ស៖ «»។

រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្ដល់​កញ្ចប់​ជំនួយ​មាន​ទឹកប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើ​ប្រមាណ ៣៥​លាន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​កិច្ច​ព្រមព្រៀង​ទទួល​យក​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​២០១៤។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជនភៀសខ្លួន​ខ្លះ​ចង់​មក​កម្ពុជា ដើម្បី​ងាយ​ស្រួល​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​លីកាដូ លោក អំ សំអាត និយាយ​ថា ជនភៀសខ្លួន​ពេល​កំពុង​រស់​នៅ​លើ​កោះ​ណាវរូ បើ​ចង់​វិល​ទៅ​ប្រទេស​កំណើត​ក៏​បាន​ដែរ ដោយ​មិន​បាច់​ឆ្លង​កាត់​កម្ពុជា​ទេ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>