Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

លោក​ផៃ​ស៊ីផា​ន​​៖​ការរិះគន់​​លោក​សួន សេរី​រដ្ឋា​​ពាក់ព័ន្ធ​​វិស័យ​​​កងទ័ព​​ដោយ​​ខ្វះ​ការ​យល់ដឹង​​

$
0
0


VAYO, ដោយ៖ លាង ធីតា 21-05-2016

“​ការលើកឡើង​របស់​លោក សួន សេរី​រដ្ឋា​ហាក់ដូចជា​ខ្វះខាត​ការស្វែងរក​ព័ត៌មាន ខ្វះ​ការយល់ដឹង​ពី​ច្បាប់ និង​ខ្វះខាត​ការយល់ដឹង​ពី​រចនាសម្ព័ន្ធ​នយោបាយ​វិស័យ​កងទ័ព​”​។ នេះ​ជា​លើកឡើង​របស់​លោក​ផៃ​ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​លោក​សួន សេរី​រដ្ឋា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​និយាយ​រិះគន់ ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​សិទ្ធិ​នយោបាយ​របស់​ខ្លួន ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​សាខា​គណបក្ស​នៅក្នុង​ជួរ​កងទ័ព​។ លោក​សួន សេរី​រដ្ឋា​ថែមទាំង​ព្រមាន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ថា កុំឱ្យ​មាន​បញ្ហា​រើសអើង​នយោបាយ ក្នុង​ជួរ​កងទ័ព​កើត​មាន​ឱ្យសោះ ពីព្រោះ​កងទ័ព​មិនមែន​កាន់​ប៊ិច​សរសេរ​ទេ​។

​ជា​ការឆ្លើយតប លោក​ផៃ​ស៊ីផា​ន​បញ្ជាក់ថា ការលើកឡើង​បែប​នេះ ជា​ការគិត​ខុស ការមិនយល់ ឬ​គិត​នៅក្នុង​ភាព​មិន​សុចរិត​ប៉ុណ្ណោះ​។ នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាងច្បាស់​ថា នាយក​រដ្ឋមន្ត្រី​ជា​មេបញ្ជាការ ដើម្បី​ការពារ​វិស័យ​សាធារណៈ វិស័យ​ការពារ​ជាតិ និង​ការពារ​និត្យានុកូភាព​។ ដូច្នេះ មិន​មាន​កំហុសឆ្គង​ឡើយ ដោយ​យោធា​ស្ថិតនៅក្រោម​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​។ ប៉ុន្តែ ក្នុង​ជួរ​យោធា មិន​មាន​ការបំរើ​គណបក្សនយោបាយ​ណាមួយ​ឡើយ​...


​គួរបញ្ជាក់​ថា សម្ដេច​ហ៊ុន សែន​ធ្លាប់បាន​ប្រកាស​ហើយ​ថា កង​ប្រដាប់អាវុធ​ត្រូវមាន​កាតព្វកិច្ច​ចែង​នៅក្នុង​មាត្រា​៥២ ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​មាត្រា​នោះ បញ្ជាក់ថា នាយក​រដ្ឋមន្ត្រី​ជា​មេបញ្ជាការ​ផ្ទាល់ នៅក្នុង​ជួរ​កងទ័ព​៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>