Image may be NSFW.
Clik here to view.
ឡាយ សាមាន ភ្នំពេញ ប៉ុស្តិ៍ Wed, 25 May 2016
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋទូទាំងប្រទេសដើម្បីដាក់ថ្វាយព្រះមហាក្សត្រ និងស្ថាប័នពាក់ព័ន្ធមួយចំនួនឲ្យជួយព្រះរាជអន្តរាគមន៍ និងអន្តរាគមន៍ឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកទោសនយោបាយហើយការប្រមូលស្នាមមេដៃនេះត្រូវបានរារាំងពីសំណាក់អាជ្ញាធរនៅតាមខេត្តមួយចំនួន។
អ្នកនាំពាក្យគណបក្សសសង្គ្រោះជាតិលោក យឹម សុវណ្ណ ប្រាប់ភ្នំពេញប៉ុស្តិ៍ថាយុទ្ធនាការប្រមូលស្នាមមេដៃទាំង ២៥ ខេត្តរាជធានីនេះបានចាប់ផ្តើមតាំងពីសប្តាហ៍មុនហើយនឹងបញ្ចប់នៅចុងខែឧសភានេះរួចយកស្នាមមេដៃនេះដាក់ថ្វាយព្រះមហាក្សត្រ និងស្ថាប័នពាក់ព័ន្ធឱ្យជួយព្រះរាជអន្តរាគមន៍ និងអន្តរាគមន៍ដោះលែងអ្នកទោសនយោបាយ។ លោកថាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋជាវិធីមួយក្នុងការស្វែងរកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធទោះបីមានសង្ឃឹមតិចក្តី។ លោកថា៖ «យើងមិនកំណត់ថាយកស្នាមមេដៃប៉ុន្មានទេបានប៉ុន្មានយកប៉ុណ្ណឹងនៅក្នុងកិច្ចការនយោបាយទោះជាមានជំនឿតែ ១ ឬ ២ ភាគរយក៏យើងត្រូវតែធ្វើដែរ»។ លោកឪ្យដឹងដែរថាពេលប្រមូលចប់សព្វគ្រប់នឹងដាក់ថ្វាយព្រះមហាក្សត្រនៅចុងខែមិថុនាឆ្នាំ ២០១៦ ខាងមុខនេះ។
ក្រុមប្រឹក្សាឃុំត្រពាំងភ្លាំងស្រុកឈូក ខេត្តកំពតលោក ដូង ផុន មកពីគណបក្សសង្គ្រោះជាតិថ្លែងថាខណៈពេលកំពុងប្រមូលស្នាមមេដៃក៏មានការរំខានមួយចំនួនពីសំណាក់អាជ្ញាធរ និងបានកោះហៅរូបលោកឱ្យទៅបំភ្លឺទាក់ទងនឹងការប្រមូលមេដៃនេះ។ លោកថា៖ «គេថាពួកខ្ញុំបង្ខិតបង្ខំឱ្យពលរដ្ឋផ្តិតមេដៃប៉ុន្តែខ្ញុំមិនបានគំរាមកំហែងពួកគាត់ទេគឺខ្ញុំសុំដោយស្ម័គ្រចិត្តបើគាត់ផ្តិតមេដៃឲ្យខ្ញុំក៏យកទៅបើគេមិនផ្តិតខ្ញុំក៏មិនថាអ្វីដែរ»។ លោកឱ្យដឹងដែរថាកាលពីថ្ងៃចន្ទវេលាម៉ោង ៣ រសៀលប៉ូលិសប៉ុស្តិ៍រដ្ឋបាលបានទូរស័ព្ទមកលោកដោយហៅទៅសាកសួរតែលោកបានបដិសេធប៉ុន្តែកាលពីម្សិលមិញលោកក៏បានចូលទៅបំភ្លឺនៅវេលាម៉ោងជាង ៤ ល្ងាចដោយសារប៉ូលិសចំនួនបីនាក់បានអញ្ជើញលោកទៅប៉ុស្តិ៍រដ្ឋបាលត្រពាំងភ្លាំង។ លោកថា៖ «គេបានសួរយើងពីការចុះធ្វើសកម្មភាពសុំមេដៃពីពលរដ្ឋថាមានសម្លុតពលរដ្ឋអត់? តែខ្ញុំថាមិនបានបង្ខំទេតែគេស្នើឱ្យយើងឈប់ធ្វើសកម្មភាពសិនហើយខ្ញុំនឹងឈប់សកម្មភាពនេះមួយរយៈសិន»។ បើតាមលោក ដូង ផុន យុទ្ធនាការប្រមូលស្នាមមេដៃនេះបានចាប់ផ្តើមកាលពីថ្ងៃទី ២១ ឧសភាហើយក្នុងឃុំរបស់លោកប្រមូលបានជិត ៤០០ មេដៃហើយតែលោកនឹងផ្អាកការប្រមូលសិនបន្ទាប់ពីមានការរំខានពីអាជ្ញាធរ។ លោក ដូង ផុន បានចាត់ទុកការដែលប៉ូលិសហៅលោកទៅសាកសួរថាជាផ្នែកមួយនៃការគំរាមកំហែងផ្នែកនយោបាយ។
មេប៉ុស្តិ៍ត្រពាំងភ្លាំងកាលពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថាជាប់រវល់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ជិន ប៊ុនធឿន ថ្លែងថាការប្រមូលស្នាមមេដៃវាជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិតែលោកថាត្រូវមើលថាការប្រមូលនោះដើម្បីអ្វី។ លោកថា៖ «ការប្រមូលនោះជាសិទ្ធិរបស់គាត់ប៉ុន្តែបើសិនជាជនជាប់ទោសហើយត្រូវបានដោះលែងវិញដោយគ្រាន់តែមនុស្សមួយក្រុមដើរសុំមេដៃពីប្រជាពលរដ្ឋដើម្បីឱ្យដោះលែងនោះវាស្នើនឹងជាន់ឈ្លីនីតិរដ្ឋស្មើនឹងប្រទេសអត់មានច្បាប់ ឬមួយច្បាប់ប្រទេសយើងមានតម្លៃស្មើអ្នកទោសទាំងនោះ។ អ៊ីចឹងប្រជាជនរាប់លាននាក់ទៀតគេទទួលយកមិនទាន់បានទេ»។
ការចាប់ឃុំខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ៤ រូប និងមន្ត្រី គជប ១ រូបក្នុងពេលថ្មីៗនេះព្រមទាំងការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំងជាច្រើនរូបជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមកបានធ្វើឲ្យគណបក្សសង្គ្រោះជាតិបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិដោយបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ ក្រុមតំណាងរាស្ត្របក្សប្រឆាំងក៏បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រសុំឱ្យព្រះអង្គជួយធ្វើព្រះរាជអន្តរាគមន៍ឱ្យមានការដោះលែងលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាបដែលត្រូវបានចាប់ឃុំខ្លួនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែមេសានៅក្នុងខេត្តសៀមរាប។
តាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានចុះផ្សាយថាចាប់តាំងពីខែឧសភាឆ្នាំ ២០១៥ ការបំភិតបំភ័យរបស់រាជរដ្ឋាភិបាលមកលើអ្នករិះគន់គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗហើយចំនួនអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាកាន់តែមានការកើនឡើងយ៉ាងខ្លាំងនៅពេលដែលអាជ្ញាធរកាន់តែប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌដើម្បីបំបិទសំឡេងមតិរិះគន់ដែលរហូតមកទល់ពេលនេះមានអ្នកទោសនយោបាយចំនួន ២៩ រូបហើយរួមទាំងមន្ត្រីសិទ្ធិមនុស្សផងដែរ៕