Image may be NSFW.
Clik here to view.
ដោយ ហ៊ុំ ចំរើន RFA 2016-05-26
ប្រជាពលរដ្ឋមួយគ្រួសារនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ចោទប្រកាន់ស្នងការនគរបាលខេត្ត ថាអាងអំណាចជាមន្ត្រីធំ ទៅរំលោភយកដីរបស់ពលរដ្ឋតូចតាចធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយខុសច្បាប់។ ប៉ុន្តែលោកស្នងការនគរបាលខេត្ត អះអាងថា ដីដែលមានទំនាស់នោះជាកម្មសិទ្ធិរបស់លោកស្របច្បាប់។
ពលរដ្ឋមានទំនាស់ដីធ្លីនៅក្រុងប៉ៃលិន ស្នើឲ្យអាជ្ញាធរខេត្តប៉ៃលិន និងមន្ត្រីពាក់ព័ន្ធ បើកការស៊ើបអង្កេតលើករណីនេះឲ្យបានសុក្រឹត និងយុត្តិធម៌។
ពលរដ្ឋភាគីទំនាស់រស់នៅភូមិបរហុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន គឺលោក ចាន់ ថានី ឲ្យដឹងនៅថ្ងៃទី២៦ ឧសភា ថា ស្នងការនគរបាលខេត្តប៉ៃលិន ឈ្មោះ ជា ច័ន្ទឌិន បានជីកស្រះទឹករំលោភយកដីរបស់លោកទំហំទទឹង ៤២ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកអះអាងថា ដីនោះកាលពីឆ្នាំ២០០៣ លោកបានទិញពីពលរដ្ឋម្នាក់ឈ្មោះ មាស សុខុម ដោយមានអាជ្ញាធរមូលដ្ឋានចុះហត្ថលេខាត្រឹមត្រូវ៖ «បាទ! ខ្ញុំមានច្បាប់គ្រប់គ្រាន់ទាំងអស់ ប៉ុន្តែក្រោយមក លោក ជា ច័ន្ទឌិន គាត់ទៅអភិវឌ្ឍផែស្ងួតនៅលើដីនោះ ហើយបានកាយដីនោះជាច្រើនសាធ្វើឲ្យខូចទ្រង់ទ្រាយដីទៀតផង។ ហើយពេលខ្ញុំទៅសុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឲ្យជួយទប់ស្កាត់ដែរ តែអាជ្ញាធរខ្លាចអំណាចលោកស្នងការ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ច័ន្ទឌិន មានប្រសាសន៍ថា ដីទំនាស់នោះជាកម្មសិទ្ធិរបស់លោកដោយមានឯកសារកាន់កាប់ត្រឹមត្រូវ គឺពុំបានទៅរំលោភយកដីរបស់ប្រជាពលរដ្ឋណាម្នាក់ មកធ្វើជាកម្មសិទ្ធិដូចការចោទប្រកាន់ឡើយ៖ «ប៉ុន្មានសិបឆ្នាំមុន ម៉េចបានមិនរករឿង ទើបមករករឿងឆ្នាំនេះ ដូចវាមិនត្រូវ។ ហើយព្រំប្រទល់ដីនោះទៀត សួរទៅជាប់អ្នកណា ក៏គេមិនដឹងដែរ។ បើនិយាយទៅគាត់មានតែបង្កាន់ដៃកាន់កាប់ដីតែម្នាក់ឯងទេ»។
ទាក់ទងនឹងបញ្ហានេះដែរ អនុប្រធានភូមិអូររអិល លោក ប៊ុន ចាន់វុទ្ធី អះអាងថា ដីទំនាស់នោះ ដើមឡើយជាកម្មសិទ្ធិរបស់លោក មាស សុខុម ប្រាកដមែន។ លោកបន្ថែមថា កាលពីឆ្នាំ២០០៣ លោកបានចុះហត្ថលេខាទិញលក់រវាងលោក មាស សុខុម មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជាមួយលោក ចាន់ ថានី ប៉ុន្តែលោកថា អ្នកទាំងពីរពុំបានបញ្ជាក់អំពីតម្លៃលក់ប្រាប់លោកនោះទេ៖ «រឿងនេះក្រោយមកលោក ជា ច័ន្ទឌិន គាត់ថាមានប្លង់មានអី។ ខ្ញុំក៏អត់យល់ដែរ។ ខ្ញុំមិនដឹងថា គាត់ទៅធ្វើប្លង់ពីណាមកទេ។ ខ្ញុំគ្រាន់តែបានដឹងឮពីការទិញលក់ប៉ុណ្ណឹងទេ»។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ករណីនេះ ភាគីទាំងសងខាងគួរទុកដីទំនាស់ឲ្យនៅទំនេរមួយរយៈសិន ដើម្បីមន្ត្រីស្ថាប័នពាក់ព័ន្ធដោះស្រាយឲ្យបានចប់សព្វគ្រប់ ថាជាកម្មសិទ្ធិរបស់បុគ្គលណាមួយ ទើបមានសិទ្ធិចូលកាន់កាប់ដីនោះបាន៖ «បើកាលណាយើងទៅឈូសឆាយដីមុនពេលដោះស្រាយ។ អ៊ីចឹងមានន័យថា យើងបានទៅរំលោភបំពានលើដីនោះហើយ»។
ករណីទំនាស់នេះ កន្លងមកភាគីដើមបណ្ដឹងធ្លាប់ប្ដឹងទៅអាជ្ញាធរឃុំ ស្រុក និងខេត្តប៉ៃលិន តាំងពីឆ្នាំ២០០៧ រហូតមក តែពុំទទួលបានលទ្ធផល។ នៅដើមឆ្នាំ២០១៦ ដើមបណ្ដឹងបានសម្រេចប្ដឹងទៅសាលាដំបូងខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់វិញម្ដង ប៉ុន្តែខាងតុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយ៕