Quantcast
Viewing all articles
Browse latest Browse all 40045

លោក សម រង្ស៊ី រិះគន់​បក្ស​កាន់​អំណាច កំពុង​ប្រើ​ល្បិច​យក​ឈ្នះ​ការ​បោះឆ្នោត

Image may be NSFW.
Clik here to view.
លោក​ សម​ រង្ស៊ី ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍ឲ្យ​ខ្មែរ​ថាមស៍ នា​ពេល​កន្លង​មក។ KT/Fabien Mouret


តាំង វីដា Friday, 27 May 2016 ខ្មែរ​ថាមស៍

ភ្នំពេញ៖(ខ្មែរថាមស៍)លោកសមរង្ស៊ីប្រធាន​គណបក្ស​ប្រឆាំងដែល​កំពុង​និរទេស​ខ្លួន​ក្រៅ​ប្រទេសបាន​រិះគន់​គណបក្ស​កាន់​អំណាច​ថា​កំពុង​ប្រើ​​ល្បិច​កល​ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខតាមរយៈ​ការ​គាប​សង្កត់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​គូ​បដិបក្ខ។

កាល​ពី​ថ្ងៃ​ពុធ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែនបាន​ប្រកាស​ថាការ​ដែល​លោក​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​និង​ការ​បោះ​ឆ្នោ​ត​ថ្នាក់​ជាតិគឺ​ដើម្បី​ជួយ​សម្រួល​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណបក្ស​នយោបាយ ក៏​ដូច​ជា​ប្រជាពលរដ្ឋ មាន​ពេល​វេលា​គ្រប់គ្រាន់ ក្នុង​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ប្រកួតប្រជែង។ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​រំពឹង​ថា នឹង​មិន​មាន​ការ​អត្ថាធិប្បាយ​ណា​មួយ​ឲ្យ​លើស​ពី​អ្វី ដែល​លោក​បាន​​លើក​ឡើង​នេះ ដើម្បី​ជា​ប្រយោជន៍​របស់​ភាគី​ណា​មួយ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ បាន​បង្ហោះ​នៅ​លើ​ Facebook របស់​លោក ដោយ​បង្ហាញ​ការ​យល់​ឃើញ​ទៅ​លើ​ការ​ប្រកាស​កាល​បរិច្ឆេទ​ទាំង​នោះ មិន​គ្រប់គ្រាន់​ទេ ដើម្បី​ធានា​ថា​ ការ​បោះឆ្នោត​ទាំង​ពីរ​នោះ នឹង​មាន​លក្ខណៈ​អាច​ជឿ​ទុក​ចិត្ត​បាន ហើយ​អាច​ទទួល​យក​បាន សម្រាប់​ប្រជារាស្ត្រ​ខ្មែរ និង​សហគមន៍​អន្តរជាតិ។

លោក សម រង្ស៊ី បាន​ហៅ​ការ​ប្រកាស​ពី​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នៅ​ពេល​នេះ​ថា អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ អំពី​បំណង​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល ពីព្រោះ​វា​អាច​បង្វែរ​អារម្មណ៍​ពី​ទង្វើ​ជាក់ស្តែង​របស់​រដ្ឋាភិបាល ដែល​កំពុង​តែ​ត្រៀម​ល្បិច​កល ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ ទោះ​ជា​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏​ដោយ។ លោក​ថា៖ «រដ្ឋាភិបាល បាន​យក​តុលាការ ដែល​ខ្លួន​គ្រប់គ្រង និង​បញ្ជា​តាម​ចិត្ត ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​ប្រឆាំង និង​ហ៊ាន​ទិតៀន​ខ្លួន ក្នុង​នោះ​មាន​ទាំង​ថ្នាក់​ដឹក​នាំ និង​សមាជិក​សង្គម​ស៊ីវិល​ផង​ដែរ ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន តាម​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ»។

លោក​ សម រង្ស៊ីបាន​អះអាង​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹម​តែ​បំបាត់​សិទ្ធិ​សេរីភាព របស់​ប្រជារាស្ត្រ​ខ្មែរ ក្នុង​ការ​សម្ដែង​មតិ​ប៉ុណ្ណោះ​ទេ តែ​បាន​ទាំង​បំផ្លាញ​តុល្យភាព​នយោបាយ​ក្នុង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) ដោយ​បាន​ចាប់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ គ.ជ.ប. ដែល​មក​ពី​សង្គម​ស៊ីវិល ព្រម​ទាំង​ត្រៀម​ឲ្យ​តុលាការ​កោះហៅ​សមាជិក​ដ៏​សំខាន់​មួយ​រូប​នៃ គ.ជ.ប. ដែល​ត្រូវ​បាន​តែង​តាំង​តាម​សំណើ​របស់​គណ​បក្ស​ប្រឆាំង។

លោកបន្ត​​ថា៖ «ទង្វើ​បែប​នេះ​របស់​រដ្ឋាភិបាល គឺ​ជា​ការ​បំផ្លាញ​ការ​ជឿ​ទុក​ចិត្ត​របស់​ប្រជារាស្ត្រ​ចំពោះ គ.ជ.ប. ថ្មី ដែល​ទើប​តែ​បាន​បង្កើត ព្រម​តាំង​ជា​ការ​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត​ទាំង​មូល​តែ​ម្តង។ ជា​ចុង​ក្រោយ រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ត្រូវ​យល់​ឲ្យ​ច្បាស់​ថា ក្នុង​របប​ប្រជាធិបតេយ្យ​អាស្រ័យ​សភា ការ​បោះឆ្នោត​នីមួយៗ ត្រូវ​តែ​មាន​ការ​ចូលរួម​ដាច់​ខាត ពី​ប្រធាន​គណបក្ស​ប្រឆាំង។ បើ​មិន​ដូច្នោះ​ទេ ការ​បោះឆ្នោត​នោះ​គ្មាន​ន័យ និង​គ្មាន​តម្លៃ​ទាល់​តែ​សោះ»។

តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្តបាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​កាល​បរិច្ឆេទ​បោះឆ្នោត ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​ជំរុញ​រដ្ឋាភិបាល​សុំ​ការ​កំណត់​ឲ្យ​ឆាប់​រហ័ស ក្នុង​គោល​បំណង​ងាយ​ស្រួល​រៀបចំ​ការងារ​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក​​បាន​​មាន​ប្រសាសន៍​ថា៖ «ឯកឧត្តម​ សម រង្ស៊ី តែង​តែ​បែប​នេះ មុន​នឹង​ទាមទារ​ឲ្យ​ប្រកាស ដល់​ពេល​យើង​ប្រកាស​ទៅ កាត់​រិះគន់​វាយ​ប្រហារ មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា… វា​ក្លាយ​ជា​វប្បធម៌​របស់​គាត់​ទៅ​ហើយ យើង​មិន​ខ្វល់​នោះ​ទេ»។

ក្នុង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប តំណាង​ឲ្យ​អ្នក​បោះឆ្នោត ៤៥ ភាគរយ​បាន​ចុះ​ហត្ថលេខា​​​​រួម​គ្នា​លើ​លិខិត​អន្តរាគមន៍​ផ្ញើ​ជូន​លោក បាន គីមូន អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ ដោយ​រៀបរាប់​ថា ជិត ២៥​ឆ្នាំ​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​​​សន្តិភាព​​​ក្រុង​ប៉ារីស មក ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​គាំង​ដំណើរ​ ដោយ​ហេតុ​ថា ស្ថាប័ន​សំខាន់​ទាំង​បី​រួម​មាន អង្គការ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​​តុលាការ ត្រូវ​បាន​គណបក្ស​កាន់​អំណាច ​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។

បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ចំណែក​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៨៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>