Quantcast
Channel: KI Media - Khmer Intelligence
Viewing all 40045 articles
Browse latest View live

លោក ស ខេង ថា ចលនា​សង្គ្រោះ​ជាតិ​ខុសច្បាប់ និង​បំផ្លាញ​ប្រជាធិបតេយ្យ

$
0
0
ឯកឧត្តម ស ខេង ដើរចេញពីវិមានរដ្ឋសភាបន្ទាប់ពី កិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

កាន់ វិច្ឆិកា VOA Khmer 25 មករា 2018

លោក ស ខេង ថ្លែង​ថា​ ​ទាំង​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ព្រមទាំង​បក្សពួក​ផ្សេង​ទៀត​ ​សុទ្ធ​តែ​ប្រឈម​នឹង​ការ​ទទួល​ទោស​ ​បើ​ទោះបី​ជា​លោក​ ​កឹម សុខា​ ​ប្រកាស​​មិន​ចូល​រួម​ជាមួយ​ចលនា​នេះ​ក៏​ដោយ។

ភ្នំពេញ — លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រកាស​ថា​ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​លោក​ ​សម រង្ស៊ី​និង​លោក​ ​កឹម សុខា​ ​ព្រមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ ​សុទ្ធ​តែ​ប្រឈម​នឹង​ការ​មាន​ទោសដោយ​សារការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ ​បើ​ទោះបី​ជា​លោក​ ​កឹម សុខា​ ​អះអាង​ថា​មិន​ចូលរួមជាមួយ​ចលនា​នេះ​ក្តី។​

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨​ ​របស់​សាលា​ខេត្ត​បាត់ដំបង​ ​កាលពីថ្ងៃទី​២៣ ខែ​មករា​នេះ​ លោក​ ​ស ខេង​ ​ថ្លែងថា​ ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​ ​ដោយ​លោក​ ​សម រង្ស៊ី​ ​អតី​ត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​នីរទេស​ខ្លួន​នៅ​បរទេស​ ​គឺ​ជា​ចលនា​ខុសច្បាប់​ ​និង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ​លោក​ ​បន្ថែម​ថា​ ​ទាំង​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ព្រមទាំង​បក្សពួក​ផ្សេង​ទៀត​ ​សុទ្ធ​តែ​ប្រឈម​នឹង​ការ​ទទួល​ទោស​ ​បើ​ទោះបី​ជា​លោក​ ​កឹម សុខា​ ​ប្រកាសមិន​ចូល​រួម​ជាមួយ​ចលនា​នេះ​ក៏​ដោយ។​

​លោក​ ​ស ខេង​ ​មាន​ប្រសាសន៍​បន្ថែម​ថា៖

«ចូល​រួម​ឬ​មិន​ចូលរួម​ក៏​ដោយ​ក៏​ខុស​ច្បាប់​ដូចគ្នា​ទេ។ មិន​ចូល​រួម​ជា​អ្នក​មាន​គំនិត​មួយ​ថា​ស្រមើ​ស្រម៉ៃ​ថា​ថ្ងៃណាមួយ​សង្គ្រោះ​ជាតិ​នឹង​រស់​ឡើង​វិញ។ បើ​ចូលរួម​ហាក់​ដូច​ទទួល​ស្គាល់​ការ​រំលាយ។ អាហ្នឹង​វា​មិន​ខុស​ដែរ?​ អាហ្នឹង​បាន​ន័យ​ថា ខ្លួន​នៅ​តែ​ស្រមើ​ស្រម៉ៃ​មិន​គោរព​ច្បាប់ ​មិន​គោរព​ការរំលាយ​គណបក្ស។ ប៉ុន្តែ​អ្នក​ដែល​បង្កើត​ជាចលនា​នោះ ​មាន​ន័យ​ថា ​ជា​ស្វ័យ​ប្រវត្តិ​ទទួល​ស្គាល់​ការ​រំលាយ​ហើយ»។

លោក​ ​ស ខេង​ ​បន្ថែម​ថា​ ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ​ ​នឹង​មាន​គណបក្ស​នយោបាយដើរ​តួ​ជា​គណបក្ស​ប្រឆាំង​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប៉ុន្តែ​លោក​ថា ​នឹង​មិនមាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​ក៏មិន​អាច​មាន​ការ​បង្កើត​គណ​បក្ស​ប្រឆាំង​ថ្មី​ដើម្បី​ចូលរួម​បោះឆ្នោត​នោះ​ដែរ​ ដោយ​លោក​ថា​ ពេល​វេលា​នៃ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។​

រូបថត​ទាញ​ចេញ​វីដេអូមួយ​មាន​រយៈពេល​៥​នាទី​ ​ដែល​ត្រូវ​បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ​ដោយ​មាន​លោក​ ​សម រង្ស៊ី​ ​អង្គុយ​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូបទៀត ​នៅ​ទី​ក្រុង​រ៉ូម​ ​ប្រទេស​អ៊ីតាលី។ (រូបថត​ទាញ​ចេញ​ពី​វីដេអូ​មួយ​ក្នុង​ទំព័រ​ហ្វេសប៊ុក Sam Rainsy)

ចលនា​សង្រ្គោះ​ជាតិ​ ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ដោយ​លោក​ ​សម រង្ស៊ី​ ​និង​តំណាងរាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​បាន​រំលាយ​មួយចំនួន​ទៀត​ ​កាល​ពី​ថ្ងៃ​ទី​១២​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ​ក្នុង​គោល​បំណង​ស្តារ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា​ ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ ​លោក​ ​កឹម សុខា​ ​និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោតដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា។​

ក្រោយ​ការ​បង្កើត​ចលនា​នេះ​បាន​ប៉ុន្មាន​ថ្ងៃ​ ​លោក​ ​កឹម សុខា​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ ​ព្រមទាំង​អតីតមន្រ្តី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​លោក​ ​កឹម សុខា​ ​ប្រកាស​មិន​ចូលរួម​ជាមួយ​ចលនា​នេះ។​

លោក​ ​មាស នី​ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ថា​ ​ការ​ប្រកាស​របស់​រដ្ឋា​ភិបាល​ដែលថា​ទង្វើ​ណាមួយ​របស់​គណ​បក្ស​ប្រឆាំង​គឺជា​ទង្វើ​ខុស​ច្បាប់​ ​គឺជា​រឿង​ធម្មតា​សម្រាប់​គូ​បដិបក្ខ​នយោ​បាយ។​ ​ប៉ុន្តែ​លោក​ថា​ ​ការ​មិនស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ​គឺ​ជា​ការព្រួយ​បារម្ភសម្រាប់កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖

«ដោយសារ​តែ​វិបត្តិ​ដែល​កើត​មាន​មក​ដល់​ពេល​នេះ ​វា​ជា​វិបត្តិ​នយោបាយ​ យើង​មិន​ឃើញ​ក្រលា​ណាមួយ​ដែល​ថា​វាមាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​ទាំង​ស្រុង​ទេ ដល់​អញ្ចឹង​ទៅ​កាលណា​រឿង​អីក៏​ដោយ កាលណា​វា​ជា​រឿង​នយោបាយ ​ទោះបីជា​ចេញ​ច្រកណា​ក៏​មិនអាច​គេច​រួច​លុះត្រា​តែ​ស្ថានការណ៍​នយោបាយ​ហ្នឹង​វា​ធូរ​ស្រាល​ឡើង​វិញ​ទើប​បាន​វា​មាន​ដំណោះស្រាយ»។​

លោក មាស នី ​បន្ថែម​ថា ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​គឺ​ជា​យុទ្ធសាស្រ្តរបស់​អតីត​គណបក្ស​ប្រឆាំង​ក្នុង​ការ​ថែររក្សា​ទំនុក​ចិត្ត​របស់​អ្នក​គាំទ្រ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ ខណៈ​ដែល​អតីត​ប្រធាន​គណបក្ស​នេះ​មួយ​រូប​កំពុង​នីរទេស​ខ្លួន​នៅ​បរទេស​ ​ហើយ​មួយ​រូប​ទៀត​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។​

លោក​ ​សម រង្ស៊ី​ ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បង្ហោះ​សារ​ជា​អក្សរ​មួយ​លើ​ទំព័រ​ Facebook​ របស់​លោក​ថា ​ចលនា​សង្គ្រោះជាតិ​នឹង​ត្រូវរៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ ​ព្រម​ទាំង​បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​សំខាន់ៗ​ ​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​ចលនា​នេះ។ លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ​ចលនា​នេះ​នឹង​ធ្វើ​ឡើង​ដោយ​អហិង្សា​ ​ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់រដ្ឋា​ភិបាលបាន​ហៅ​ចលនា​សង្គ្រោះ​ជាតិនេះ​ ថា​ជា​ ​«អំពើភេរវកម្ម»​ ​ដែល​ត្រូវ​តែ​កម្ទេចចោល។​

ចលនា​សង្គ្រោះ​ជាតិ ​បង្កើត​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​ហើយ​មន្រ្តី​ជាន់​ខ្ពស់​ ​និង​តំណាងរាស្រ្ត​មួយ​ចំនួន​ទៀត​របស់​គណ​បក្ស​នេះ​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិ​បាល៕

Cambodian fencers return with medal haul

$
0
0
Cambodia’s fencing team arrives back at Phnom Phnom airport on Tuesday. Sreng Meng Srun

Chhorn Norn | The Phnom Penh Post
Publication date 25 January 2018 | 07:27 ICT

Cambodian fencers brought home a silver and two bronze medals from the 2018 South East Asian Fencing Federation Junior and Cadet Fencing Championships in Malaysia this week, with the national trainer claiming the success had stunned the Kingdom’s regional rivals, who he said had underestimated his team.

Grand epee trainer Sok Ang told reporters on arriving at Phnom Penh International Airport on Tuesday: “This time we finished the competition with good results and also gained a lot of experience.

“On previous occasions, some rival countries had underestimated us and thought us at the lowest level and not as strong opponents.

“However, this time round we gave the Philippine team a big surprise because they expected to be stronger than us but lost to our female athlete Chhay Linly on her way to the final.

“Indonesia and Singapore as well as the host country also hailed us as having improved a lot.

“The President of the Malaysian fencing federation even came up to me and said he will come to visit us at our training facility.”

The Cambodian Federation sent nine athletes including three women to participate in the 2018 championships, and the team won silver medal in the women’s singles category through Chhay Linly.

She beat a Philippine opponent in the last 16, then beat a Singaporean in the quarterfinal and another Singaporean in the semis before losing to an Indonesian in the final.

Cambodia also took home bronze in the women’s and men’s team categories.

Ang, who is the general-secretary of the Fencing Federation of Cambodia, described the medal haul from the Southeast Asian event as a remarkable achievement, one following the master plan set in place by the federation ahead of Cambodia hosting the Sea Games in 2023.

Translated by In Sopheng

Access-to-information law finally ready for enactment

$
0
0
Anne Lemaistre, Unesco’s representative in Cambodia, and Minister of Information Khieu Kanharith lead final discussions on the long-awaited access to information law in Sihanoukville yesterday. Photo supplied

Daphne Chen | The Phnom Penh Post
Publication date 25 January 2018 | 07:21 ICT

Cambodia's long-awaited access-to-information law – one that human rights experts say is critical for combating corruption in Cambodia – is in its final stretches, though observers yesterday expressed scepticism that the government would implement the law in the way it’s intended.

Representatives from the Ministry of Information and Unesco, which have led the effort to draft the law over the last two years, say they expect the final version to come out Friday, at the end of a three-day review meeting in Sihanoukville.

Unesco Cambodia representative Anne Lemaistre said yesterday that stakeholders were working through the night to finish up portions of the law.“We know each other quite well now,” Lemaistre said. “We still need to discuss some things, but I’m really satisfied. It went very well.”

Rights organisations in Cambodia have been campaigning for a freedom of information law since the early 2000s.

If passed, the proposed legislation means that public officials will be required to release budget documents, spending records, draft laws, meeting minutes and any other type of recorded information to the public upon request, with ostensibly limited exceptions.

Moeun Chhean Nariddh, director of the Cambodian Center for Independent Media, said he was impressed by the draft law, which sets a deadline of 15 working days for officials to respond to legitimate information requests.

It seems “that the government, particularly the Ministry of Information, does have a genuine will and wish to have the access to information law”, he said.

Nevertheless, concerns remain. The law carves out exceptions for some documents deemed confidential, including those that may harm national security, damage international relations or disrupt law enforcement investigations.

Sutawan Chanprasert, a Bangkok-based program officer at the Asian Forum for Human Rights and Development, said the law could be a “milestone” for Cambodia if implemented correctly but that the possibility of hiding information under those exceptions remained.

“Given the human rights situation in Cambodia . . . it is not convincing that the government is so eager in terms of promoting human rights,” Sutawan said.

Chak Sopheap, director of the Cambodian Center for Human Rights, also raised the possibility that the law could be misused. “As we have seen in the past, some laws which are originally intended to protect individuals’ fundamental freedoms, such as the [Law on NGOs], have been instead misused to restrict people’s freedoms, due to the vagueness of their terms,” Sopheap said in an email.

Lemaistre, however, expressed confidence that exceptions had been narrowly defined. For example, national security concerns are broken down into specific categories of information, such as weapons development plans, military base maps and intelligence, she said.

But enforcement remains a concern, given that Cambodia’s courts – perceived as among its most corrupt institutions, and routinely accused of being beholden to the executive – can be trusted to punish officials who do not release legitimately requested information.

Ouk Kimseng, spokesman for the Ministry of Information, said the ministry is advocating for a public, independent ombudsman office to mediate complaints.

After the draft law is finished, it will head to an inter-ministerial review group before it reaches the National Assembly, he said.

“We have been working for such a long time,” Kimseng said. “We need to make it as good as possible.”

Army ‘reforms’ floated

$
0
0
Interior Minister Sar Kheng arrives in Battambang for a meeting on Tuesday, where he declared that Kem Sokha could still be held responsible for the actions of the Cambodia National Rescue Movement. Fresh News

Mech Dara | The Phnom Penh Post
Publication date 25 January 2018 | 07:24 ICT

High-ranking defence officials on Tuesday said that the army needed to make “reforms” focused on maintaining discipline and ruling party loyalty among soldiers – even going so far as to restrict what soldiers post online.

Military Police Chief Sao Sokha, speaking at the force’s annual review, warned that “colour revolution must be prevented” by keeping an eye on the mentality of the country’s soldiers. He specifically said soldiers must be discouraged from sharing any posts on Facebook that favour the now-dissolved opposition Cambodia National Rescue Party.

“They must not share a Facebook user who says bad things – this helps propaganda for the enemy,” Sokha said.

Sokha went on to say the army needed to focus on “discipline reforms” and must “educate the mind and spirit . . . to make all soldiers understand clearly their role and work, and have the correct concept of right and wrong”.

While the armed forces are meant to be neutral, officers often speak out in support of the Cambodian People’s Party, with many high-ranking officials also serving on party committees.

Prime Minister Hun Sen has said previously that the armed forces do not need to maintain neutrality towards the CNRP, because of its alleged involvement in a conspiracy against the government.

Sokha also claimed on Tuesday that the military is training to prepare for an “attack on the city” of Phnom Penh, without providing details. In the same meeting, he condemned the Sam Rainsy-led Cambodia National Rescue Movement as a “terrorist” organisation.

The movement was announced in the wake of the dissolution of the CNRP, with Rainsy pledging to use it to call for protests.

Imprisoned party leader Kem Sokha has rejected the movement, with his supporters preferring to operate under the banner of the CNRP itself.

In a speech in Battambang on Tuesday, Interior Minister Sar Kheng warned that Sokha and others could still be held legally responsible for Rainsy’s movement even if they don’t publicly support it.

“Whether they participate or not, they are part of the same illegal group . . . for the ones who do not participate, they have the idea that one day CNRP will resurrect,” he said, adding “this is also illegal”.

Despite the seeming paranoia surrounding the CNRM, Kheng said he doesn’t expect any “big issues” in the run-up to July’s national election.

“But there can be challenges because we dissolved a party which gained significant support,” he added.

Despite the controversy, the Khmer Rouge Tribunal is a success

$
0
0
The public gallery at the tribunal (Photo: Tom Fawthrop)

Lowy Institute | THURSDAY 25 JAN 2018 | 12:37 | SYDNEY

The genocidal nightmare of the Khmer Rouge finally came to an end on 7 January 1979, 39 years ago this month. Evidence mass of graves and some of the worst crimes of the 20th century were soon discovered and preserved. But the Cold War killed any prospect of a tribunal. Justice was all but frozen for decades – until 2006.

In that year, the UN-backed Khmer Rouge Tribunal was finally established in Phnom Penh. By 2010, survivors had gained some measure of justice with the conviction of Kaing Guek Eav, director of Phnom Penh's S21 prison which Cambodian film-maker Rithy Pan dubbed The Khmer Rouge Killing Machine in his 2003 documentary of the same name.

After 12 years, the tribunal is approaching the end of its mission amid wildly contrasting conclusions about its undeniable achievements and widespread perceptions of tarnished integrity.

Scathing attacks on the tribunal have appeared in various media outlets, including The Sydney Morning Herald, Time Magazine and The New York Times which belittled the court's achievements with the headline, '11 Years, $300 Million and 3 Convictions. Was the Khmer Rouge Tribunal Worth It?'.

The tribunal is based on a partnership between the Cambodian government and the UN, known as the Extraordinary Chamber in the Courts of Cambodia (ECCC), which includes international judges and lawyers alongside their Cambodian counterparts. The ECCC's reputation has been under siege constantly from reports of corruption, poor management and political interference. However, many survivors have been more concerned with the more fundamental issue of ending Khmer Rouge impunity. A group of ten victims represented by the International Federation for Human Rights (FIDH) praised the court's conviction of former Khmer Rouge leaders in August 2014:

"We will finally be able to mourn our relatives. It was important for us to see those who planned and ordered these crimes be held to account."


War crimes specialist and the UN Secretary-General's Special Expert on UN Assistance to the Khmer Rouge Trials, David Scheffer, hailed the conviction of the two most important surviving Khmer Rouge leaders:

"Today, the winds of international justice swept through the fields, forests, and towns of Cambodia where millions perished. After a conflict that killed a quarter of the population of Cambodia, two defendants, Khieu Samphan and Nuon Chea, were found guilty of crimes against humanity."

After the completion of three trials with five indictments and three convictions in 2017, the tribunal has been winding down; although two further cases, listed as 003 and 004, that are still under investigation have run up against objections from the Cambodian co-prosecutor and judges.

These results have not satisfied Human Rights Watch, whose report in 2014 claimed the tribunal was 'a failure with too few convictions and too much political interference'. But Human Rights Watch did not mention that many more arrests, indictments, and convictions would have been possible if the tribunal had not delayed for more than 30 years. Cynical Western diplomacy in the 1980s, such as endorsing the recognition of the Pol Pot regime in exile in Cambodia's seat at the United Nations, shielded Khmer Rouge leaders from prosecution.

This tortuous and twisted path to justice resulted in most of the top suspects being old men and women by the time the tribunal got going. Many, including Pot Pot, were already dead. Two other arrested top leaders, Ta Mok and Ieng Sary, died of illness before the ECCC could deliver its verdict. Is it so surprising that only a few old men have been convicted?

Many other yardsticks for judging the achievements of international justice exist beyond the narrow field of counting convictions. Among all the world's international justice tribunals, Cambodia's is the exemplar of public outreach and access. The ECCC's cavernous public gallery, with seating capacity for more than 450 onlookers, has enabled thousands to attend. The tribunal has engaged thousands more through its public outreach programs, including film screenings, study tours, and school lectures. Hundreds of thousands have watched the daily live television broadcasts.

As former ECCC legal affairs spokesman Lars Olsen put it:

"I met so many survivors to which the work of the tribunal mattered a great deal. All these encounters convinced me that the work of the tribunal matters to so many survivors, and that the ECCC was their only hope to get some sense of justice."

Or in the words of Youk Chhang, founder of the Cambodian DC-Cam (the Cambodian Documentation Centre about the Khmer Rouge era):

"Without the Khmer Rouge Tribunal, Cambodia would not be able to record and preserve the history of the Khmer Rouge regime for future generations, and establish a critical foundation for the rule of law."

The relative fairness of ECCC proceedings stands in sharp contrast to the workings of so many legal systems in Asian countries, especially the Cambodian courts. In 2017 the courts have been pressured by Prime Minister Hun Sen and the Cambodian People's Party to rubber-stamp dubious charges of treason and fomenting regime change against the Cambodia National Rescue Party, now officially a banned organisation.

As part of an evolving process of international justice moving beyond the outdated and also flawed Hague Tribunals, almost no one denies serious shortcomings in the workings of the ECCC's complex and cumbersome machinery. Mixed tribunals also provide a local or regionally based and less costly alternative to the International Criminal Court. Former co-prosecuting counsel at the ECCC Kip Hale notes the need to put the body's flaws in perspective:

"While some grievances justifiably deserve attention, they do not overshadow this tribunal's valuable contributions to the world's effort to hold accountable those who participate in genocide, crimes against humanity, and war crimes."

In other regional cases of egregious crimes, the truth remains under wraps. In Indonesia, official secrecy has blocked impartial investigation of the bloody purges of the 1960s in which hundreds of thousands were massacred. In a region where international justice has rarely set foot, Cambodia can take satisfaction in bravely confronting the horrors of the darkest chapter in their history.

មានឆ្លើយ មានឆ្លង...

លាសកុលាបស្រី Lea Sor Kolab Srey

$
0
0
លាសកុលាបស្រី Lea Sor Kolab Srey by Sinn Sisamuth ស៊ីន ស៊ីសាមុត

Who longs to live in real peace and harmony loves this nature

$
0
0



(by Chou Leang Hak)

Forget all the bad news in this world for a moment. Enjoy the beauty of these peaceful sceneries of superb nature from this video and imagine the new Heaven and new earth that is to come and that the Creator of all things has promised and will bring about in due time. Did you get your name in the Book of life yet? If no you know what to do while there is still time. No one knows how much time left on the clock. The sceneries of new Heaven and new earth may surpass thousands of times the beauty and the sense of true peace in this video you're watching now .

Don't miss it for the word. Real hell may be just a head like the killing field in Cambodia that no one saw coming - and it came in a big way. It was real hell. But this coming hell foretold in the Bible will surpass far higher than the degree of that horror in that killing field. People will want the rocks to fall upon them so they can hide from the Face of the coming Judge - the Christ. Don't wait and see! Do something for your life and the life of your loved ones who depend on your good common sense. Do it now! This is a fair warning that you must believe and take heed. By doing so you have nothing to lose. And that is true and a trillion dollar common sense. God bless.

Sean Pengse, former minister and fierce critic of Cambodia’s border disputes with Vietnam, dies at 82

$
0
0
Sean Pengse, a vocal activist on Cambodia’s controversial border disputes with neighbouring Vietnam, has passed away in France at the age of 82. Photo supplied

Ben Sokhean | The Phnom Penh Post
Publication date 25 January 2018 | 07:14 ICT

Sean Pengse, a former government minister under the Lon Nol regime and an outspoken critic on Cambodia’s border issues with Vietnam, has died in France at 82.

Pengse passed away after a long illness in the early hours of Tuesday morning, according to a statement issued by the Cambodia Border Committee, of which he was president.

Renowned for his engineering mind, he carved a controversial figure in Cambodia, where his vocal campaigns for the Kingdom’s territorial integrity often clashed with the ruling Cambodian People’s Party and the border treaties the government had signed with neighbouring Vietnam.

Pengse was married to the late Vann Daret, the niece of the late acclaimed architect Vann Molyvann. Pengse is survived by his four children, Serge, Theodore, Eric and Ketty. Born in Kampong Cham province in 1936, he attended high school at Lycée Sisowath in Phnom Penh before travelling to France, where he earned a diploma in engineering between 1959 and 1965.

Returning to Cambodia, he served as the director of mining services at the Ministry of Industry, Mines and Handicraft during the Sangkum era under Prince Norodom Sihanouk.

Shortly after the Lon Nol coup of 1970, he was named commissioner general of energy, mines and sea before being promoted to minister of industry, mines and Handicraft in 1973.

The following year he headed a Cambodian delegation involved in negotiating border disputes with Vietnam – a role that acted as a cornerstone for what would later become his legacy as a fierce advocate for territorial sovereignty.

Before the fall of Phnom Penh to the Khmer Rouge in 1975, Pengse fled to France, where he resided for much of his life.

He founded the Paris-based Cambodian Border Committee in 1999. Through the CBC, he repeatedly argued that Cambodia had lost land to Vietnam due to border treaties that were signed in the 1980s, when the Kingdom was still occupied by its stronger neighbour.

At a critical point in 2005, Pengse was charged in absentia for defamation over an interview he gave on Beehive Radio, criticising Prime Minister Hun Sen for signing a supplementary border treaty with Vietnam. Beehive President Mam Sonando, who conducted the interview, was swiftly jailed.

Again in 2010, Pengse claimed controversial border markers were planted illegally, because a 1985 treaty used as a basis for the border delineation was cancelled, and further said the government failed to consult landowners who lost their land as a result – both claims the government has denied.

The border remains a hot-button issue in Cambodia today. Former opposition lawmaker Um Sam An, a close associate of Pengse, is currently serving a two-and-a-half-year jail term for “incitement” for claiming on Facebook that the government had ceded territory by using incorrect maps to draw the border.

Dy Kareth, a former journalist during the Lon Nol regime and a close friend to Pengse, said he was both passionate and “furious” about the border issue, and he regarded the treaties as “a violation of international law”. But to those who knew him well, “he is a gentle, honest, generous man . . . with high morality”, Kareth added.

The Cambodian Watchdog Council also put out a statement mourning “the loss of a map-drawing expert and a valuable human resource to the Cambodian people, who spent half his life trying to protect Khmer sovereignty”.

Rong Chhun, a former union leader and member of National Election Committee, said Pengse had “sacrificed tremendously” for the sake of Cambodia’s land and maritime borders. “We are sad and shocked because we have lost an important person for the country,” he said. “Whenever he talked about the border, the government was not happy toward all of his statements. They rejected and reacted strongly back to him.

“All the ideas he stated should be taken into account and they should not be perceived as thorns in your eyes, because it was to help the nation to survive.”

Indeed, Cambodian People’s Party spokesman Sok Eysan, while offering his personal condolences to Pengse’s family for their loss, said the party was unlikely to issue a letter expressing similar sentiments. “We have different ideas, because he holds liberal ideas and he accused the CPP of being communist, and that accusation is in contrast to the reality,” Eysan said.

Sean Pengse’s body will be cremated on January 29 and the seventh day of his funeral will take place on February 3 at Purthivong pagoda in France.

ចេញក្រៅចង្រ្កាន GETTING OUT OF THE KITCHEN (ដោយ អ៊ុម ហាក់)

$
0
0
ចេញក្រៅចង្រ្កាន
GETTING OUT OF THE KITCHEN (ដោយ អ៊ុម ហាក់)
សីតុណ្ហភាពក្នុងជើងក្រាននយោបាយរបស់ក្រុមប្រឆាំងហាក់
ឡើងកំដៅខ្លាំងក្លានៅក្រៅប្រទេសគួរឱ្យបារម្ភក្រៃលែង។ នៅក្នុងជើងក្រាន នោះខ្ញុំសង្កេតឃើញដូចជាចុងភៅចាក់សាច់ឬបន្លែជោកទឹកចូលក្នុងខ្ទះខ្លាញ់ក្តៅជាហេតុនាំឱ្យឆេះភ្លើងក្នុងខ្ទះនឹងខ្ទាតខ្លាញ់ ក្តៅចេញក្រៅ។ ខ្លាញ់ក្តៅដែលលោតចេញពីខ្ទះ២-៣តំណក់បាន លោតមកត្រូវមុខខ្ញុំផងដែរ។ ខ្ញុំគិតថា(គ្រាន់តែគិតទេ)គួរដកខ្លួន មួយរយៈសិនចេញក្រៅចង្រ្កានក្តៅខ្លាំងនេះ មកដកដង្ហើមខាងក្រៅស្រូបខ្លិនឈ្ងុយឬខ្លោចនូវស្អីដែលគេកំពុងឆានោះសិន តែចេញឬមិនចេញខ្ញុំសូមអនុញ្ញាតបញ្ជាក់ចំណុចខ្លះដូចទៅ៖
១- ចំពោះពាក្យចោទថាខ្ញុំ‹‹មិនជួយចូកជួយចែវ យកជើងរាទឹក›› មិនជួយដោះស្រាយបានត្រិមវាយប្រហារ ឬវិភាគបានល្អ តែគ្មាន ដំណោះស្រាយ។ល។ ខ្ញុំបានឆ្លើយរួចហើយថាខ្ញុំជាជនល្ងង់ខ្លៅម្នាក់
អាចត្រឹមតែ(ខ្លាំងបំផុតត្រឹមតែអាច)ឃើញបញ្ហាតែប៉ុណ្ណោះ មិនមានសមត្ថភាពដោះស្រាយឡើយ។ មាតាកម្ពុជាកើតជម្ងឺមហារីក ធ្ងន់ធ្ងរណាស់ទៅហើយ គ្រូពេទ្យម្នាក់ពីរមិនសង្ឃឹមថាអាចព្យាបាល គាត់ជាឡើយ។ សង្ឃឹមថានឹងមានវេជ្ជបណ្ឌិតមួយចំនួនរួមគ្នាធ្វើកោសលវិច័យ បានច្បាស់លាស់ រួចព្យាបាលឬវះកាត់សង្រ្គោះគាត់ឱ្យទាន់ពេលវេលាបើមិនដូច្នោះទេម៉ែយើងនឹងស្លាប់អសារ បង់។ ស្តីពីរឿងបង្កើតចលនាសង្រ្គោះជាតិ នោះចុងអត្ថបទខ្ញុំដែលមានចំណងជើងថា ‹‹មានស្អី បន្ទាប់ពីនេះ››ខ្ញុំបាន‹‹អ៊ិនយាយ››ថា‹‹ខ្ញុំគ្មានជំនឿថាការបង្កើតចលនាសង្រ្គោះជាតិជាដំណោះស្រាយបញ្ហា មាតាខ្មែរគ្រានេះឡើយ››។ ហេតុអីបានជាខ្ញុំ‹‹អ៊ិនយាយ››យ៉ាងនេះ? សូមបកស្រាយ៖
២- រឿងបង្កើតចលនាសង្រ្គោះជាតិ
ក- លើឆាកអន្តរជាតិនិងនៅក្រៅស្រុកៈ
ក១- គេថាបក្សសង្រ្គោះជាតិស្លាប់តែលើក្រដាស់តែបក្សនេះនៅរស់រវើក។ ខ្ញុំយល់ស្របព្រោះថាគ្រាណាដែលសមាជិកបក្សទៅជួបអង្គការ ពិភពលោកនានាក្នុងឋានៈជាតំណាងបក្សគេយកចិត្តទុកដាក់ជា ជនរងគ្រោះ អាចនឹងគេជួយខណៈដែលចលនាសង្រ្គោះជាតិមិនទាន់ទាំងប្រសូតចេញពីផ្ទៃមាតាផង។ ខ្ញុំមិនដឹងថាក្នុងនាមចលនា គេយកចិត្តទុកដាក់ប៉ុណ្ណា។ ខ្ញុំនៅតែមិនជឿថាចលនាអាចធ្វើការ បានប្រសិទ្ធិភាពជាងគណបក្សឡើយ។ តាមដានតទៅទៀត។
ក២- បិតាស្ថាបនិកចលនាអះអាងថាអង្គការនេះទូលំទូលាយអាចបង្រួបបង្រួម...(?)។ ខ្ញុំសង្កេតឃើញថាចលនាមួយនេះមិនទាន់ទាំងបានទៅសាលាឃុំចុះសំបុត្រកំណើតផងបែរជាសកម្មជននិងអ្នក
គាំទ្របក្សបែកបាក់គ្នាគួរឱ្យព្រឺក្បាល។ សង្ស័យ(គា្រន់តែសង្ស័យ)ថាចលនានេះបាចអង្កាមច្រាសខ្យល់ទេដឹង?
ខ- លើឆាកជាតិក្នុងស្រុកៈ
ខ១- គេថាចលនាអាចបំផុសបំផុលពលរដ្ឋខ្មែរក្នុងស្រុកឱ្យងើបឡើងបះបោរប្រឆាំងរបបហ៊ុនសែន...ដែលគណបក្សមិនអាចធ្វើបាន។ សួរថាគ្រាន់តែទាញមីក្រូមកស្រែកឬសរសេរក្នុងអន្តរបណ្តាញនៅ ក្រៅស្រុក ពលរដ្ឋខ្មែរនឹងងើបឡើងព្រមគ្នាបះបោរបានឬ? ទៅមិនរួចទេដឹង?
ខ២- មិនទាន់ទាំងចេញរូបរាងផង ចលនាសង្រ្គោះជាតិបានបង្កើតគ្រោះថ្នាក់ឱ្យអ្នកដើរតាមរួចទៅហើយ។ សុខ-ឥសានបានគម្រាមរួចទៅហើយថាចលនាសង្រ្គោះជាតិជាចលនាឧទ្ទាម ជនណាក៏ដោយ ឱ្យតែចូលរួមក្នុងចលនានេះនឹងត្រូវទទួលទោសតាមច្បាប់ម្រ៉ាយវា ឯណានោះ។ ជាអកុសលមានសមាជិកក្រុមប្រិក្សាឃុំសង្កាត់ខ្លះ‹‹ជ្រុលក្បាលក្រពើ››បានប្រកាសគាំទ្រចលនាដែលមិនទាន់របូតរលូតផង នោះ ជាហេតុត្រូវប្រឈមនឹងច្បាប់និតិមាត់របស់ហ៊ុនសែនទៅហើយ។ ក្រៅពីនេះខ្ញុំហាក់ឃើញកញ្ញាស៊ិនចាន់រ៉ូស្ហែតសំណព្វចិត្តខ្មែរទាំងក្នុងនឹងក្រៅប្រទេស ចៅសង្កាត់អូចារបែបសសៀរចូលគន្លង គ្រោះថា្នក់នេះផងដែរ។ ក្នុងករណីនេះខ្ញុំនឹងមិនអត់អោនឱ្យជនណាដែលកៀងគរនាងឱ្យរងគ្រោះឡើយ។
នៅទីបញ្ចប់ វាសនាមាតាខ្មែរមិនមែនជារឿងកំប្លុកកំប្លែងង ក៏មិនត្រូវជនណាយកមកធ្វើទ្រនាប់ជើងដើមបីអំណាចរបស់ខ្លួនបានឡើយ។
Come on! The destiny of our Mother Land is NEITHER a
Joke NOR a Comedy! Let’s get serious!!!
អ៊ុម ហាក់ ២៤មករា២០១៨

Please Be Extra Careful about Door-to-Door Sale.

$
0
0
សូមប្រយ័ត្នចំពោះបុរសម្នាក់នេះវានិងដើរលក់សាប៑ូទៅោតាមផ្ទះ និងប្លន់
យករបស់មានតម្លៃបន្ទាប់បានឱ្យយើងហិតក្លិនសាប៑ហើយសន្លប់បាត់

 This one is very dangerous. Please pass this news to your 
friends and families NOW before it is too late.

     

ពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ​ជាង​១០០​នាក់​តវ៉ា​​សុំ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី

$
0
0
ពលរដ្ឋ​ឃុំ​ឈើទាល និង​ឃុំ​ស្វាយធំ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​សាលាខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ​២០១៨។ Photo Provided

ដោយ តាំង សារ៉ាដា RFA 2018-01-25

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ ប្រមាណ​ជាង ១០០​នាក់ លើក​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​ពន្លឿន​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី។ រី​ឯ​មន្ត្រី​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ថា អាជ្ញាធរ​គ្មាន​ចេតនា​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ទេ ដែល​បណ្ដាល​ឲ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ធ្លាក់​ដុនដាប។

ការ​លើក​គ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​ស្វាយរៀង​នេះ បន្ទាប់​ពី​ពលរដ្ឋ​មិន​ឃើញ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​​ដោះស្រាយ​តាម​ការ​សន្យា​នោះ​ទេ ខណៈ​ដែល​វិវាទ​ដីធ្លី​នេះ​ត្រូវ​បាន​អូស​បន្លាយ​រយៈពេល​ជិត ១០​ឆ្នាំ​ទៅ​ហើយ​នោះ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ អ្នកស្រី យស សុភ័ណ្ឌ រៀបរាប់​ថា ប្រជាកសិករ​ប្រមាណ ១០០​នាក់ មក​ពី​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ឈើទាល និង​ឃុំ​ស្វាយធំ ក្នុង​ស្រុក​ស្វាយជ្រំ បាន​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​នៅ​ខាង​មុខ​សាលាខេត្ត​ស្វាយរៀង ដើម្បី​ឲ្យ​អាជ្ញាធរ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ដំណោះស្រាយ​ជូន​ពួកគាត់។ អ្នកស្រី​បន្ថែម​ថា កន្លង​មក​អាជ្ញាធរ​បាន​ត្រឹមតែ​សន្យា តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ​នោះ​ឡើយ ដែល​បណ្ដាល​ឲ្យ​ពួកគាត់​រង់ចាំ​ទាំង​អស់​សង្ឃឹម និង​ជួប​ការ​លំបាក គ្មាន​ដី​បង្កបង្កើនផល និង​មាន​ជីវភាព​ខ្វះខាត​ជាដើម៖ «ពួក​ខ្ញុំ​តវ៉ា​ច្រើន​ឆ្នាំ​ហើយ ចំណែក​ពួក​គាត់​សន្យា​ថា នឹង​អោយ​សំណង​ម្ដង​ហើយ​ម្ដង​ទៀត តែ​ចេះ​តែ​បាត់​ទៅៗ ទើប​ពួក​ខ្ញុំ​នាំ​គ្នា​មក​សួរ​នាំ​អំពី​កិច្ច​សន្យា​របស់​ពួកគាត់​ជា​អាជ្ញាធរ»។

អ្នកស្រី​បញ្ជាក់​ថា វិវាទ​ដីធ្លី​នេះ គឺ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ធនធាន​ទឹក បាន​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ដោយ​ជីក​អាង​ស្តុក​ទឹក​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដីធ្លី​ពលរដ្ឋ​ជិត ១៥០​គ្រួសារ លើ​ផ្ទៃដី​ទំហំ​ជាង ៨០​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​ឈើទាល និង​ឃុំ​ស្វាយធំ ក្នុង​ស្រុក​ស្វាយជ្រំ។

អាជ្ញាធរ​មូលដ្ឋាន និង​ខេត្ត បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា នឹង​ជួយ​ដោះស្រាយ​ដោយ ផ្តល់​ជា​សំណង ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ពលរដ្ឋ​នៅ​មិន​ទាន់​បាន​ទទួល​សំណង​នៅ​ឡើយ។ ពលរដ្ឋ​ទាមទារ​សំណង​ក្នុង​មួយ​ការ៉េ​ចំនួន ៥​ដុល្លារ។

​ក្នុង​ពេល​តវ៉ា​នោះ អាជ្ញាធរ​ខេត្ត​បាន​ហៅ​តំណាង​ពលរដ្ឋ​ចូល​ជួប​ពិភាក្សា។ ក្នុង​ជំនួប​នោះ អ្នកស្រី យស សុភ័ណ្ឌ បញ្ជាក់​ថា អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ ប្រាប់​ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​កំពុង​រង់ចាំ​ដំណោះស្រាយ​ពី​ខាង​ក្រសួង​ធនធាន​ទឹក​នៅ​ឡើយ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​រំសាយ​វិញ ដោយ​សន្យា​ថា នឹង​ផ្តល់​ព័ត៌មាន​ជូន​ពលរដ្ឋ​ភ្លាម បន្ទាប់​ពី​មាន​ដំណោះស្រាយ​ពី​ខាង​លើ។

​មន្ត្រី​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក មៃ វុទ្ធី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ហាក់​ដូចជា​គ្មាន​ចេតនា​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​ឡើយ ព្រោះ​ពេល​ចុះ​ជួប​ពលរដ្ឋ​បាន​ប្រកាស​នឹង​ជួយ​ដោះស្រាយ តែ​ពេល​ពលរដ្ឋ​រំសាយ ការ​តវ៉ា​បែរ​ជា​គ្មាន​ដំណឹង​ពី​ការ​ដោះស្រាយ​ឡើយ​ជិត ១០​ឆ្នាំ​មក​នេះ។

លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដំណោះស្រាយ ខណៈ​ជីវភាព​របស់​ពលរដ្ឋ​កំពុង​ធ្លាក់​ដុន​ដាប់ បន្ទាប់​ពី​បាត់បង់​ដី​បង្កបង្កើនផល​របស់​ពួកគាត់៖ «ជីវភាព​របស់​ពួកគាត់​គឺ​ប៉ះពាល់​ច្រើន ព្រោះ​ពួកគាត់​ទី​ពឹង​ទៅ​លើ​ដី​ស្រែ តែ​នៅ​ពេល​ប៉ះពាល់​ដីធ្លី​តាំង​ពី​ឆ្នាំ​២០០៩ រហូត​មក​ដល់​បច្ចុប្បន្ន គឺ​ពួកគាត់​ពិបាក​ធ្វើ​ស្រែ នៅ​ពេល​ពួក​គាត់​ធ្វើ មាន​ផល​ប៉ះពាល់ មាន​ការ​រារាំង​ពី​អាជ្ញាធរ ដូច្នេះ​បណ្ដាល​ឲ្យ​ជីវភាព​របស់​ពួកគាត់​ធ្លាក់​ចុះ»។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង នៅ​តែ​មិន​ឆាប់​ដោះស្រាយ​ជូន​ពួកគាត់​ទេ​នោះ ពួកគាត់​នឹង​លើក​គ្នា​លើក​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ធនធាន​ទឹក និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​មួយ​ចំនួន​ទៀត នៅ​ទីក្រុង​ភ្នំពេញ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន៕

អ្នក​ស្រុក​រមាសហែក​លើក​គ្នាមក​​គាំទ្រ​តំណាង​សហគមន៍​ដីធ្លី​ចូល​បំភ្លឺ​នៅ​តុលាការ

$
0
0
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រង់ចាំ​តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៨។ Photo provided

ដោយ ម៉ៅ សុធានី RFA 2018-01-25

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ​សម្រេច​​លើក​ពេល​ការ​សាកសួរ​​តំណាង​សហគមន៍​ដីធ្លី​ចំនួន ៤​នាក់ ​នៅ​ស្រុក​រមាសហែក ​ទៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ វិញ។ ការ​ពន្យារ​ពេល​នេះ​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ ​ប្រមាណ​ជាង ១០០​នាក់​ ​បាន​លើក​គ្នា​ទៅ​គាំទ្រ​តំណាង​សហគមន៍​ដីធ្លី​ ខណៈ​ពួក​គេ​ចូល​ទៅ​​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា។

តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក លើក​ឡើង​ថា ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ដីកា​កោះ​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​ព្រួយ​បារម្ភ​ខ្លាច​រង​សម្ពាធ​ពី​តុលាការ​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ទើប​សម្រេច​ចូល​បំភ្លឺ​តុលាការ។

តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក អ្នកស្រី​ ខៀវ សាវុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មករា ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បង្គាប់​ឲ្យ​ពួកគាត់​ទាំង​អយុត្តិធម៌ គឺ​ដោយសារ​ពួក​គាត់​តវ៉ា​ទាមទារ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន អិន.ខេ.វិនឈ័រ (N.K Ventures) ដែល​បាន​រំលោភ​លើ​ដី​ជាង ៨០០​ហិកតារ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤៤០​គ្រួសារ នៅ​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ អ្នកស្រី​បន្ថែម​ថា​ ពួកគាត់​បាន​ដាំដុះ​នៅ​លើ​ដី​ទំនាស់​នេះ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ចេញ​ពួកគាត់​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​នោះ​បន្ត​ទៀត​ ហើយ​ពួកគាត់​ក៏​បាន​តវ៉ា​ជា​បន្តបន្ទាប់​មក៖ «ពីរ​សហគមន៍​ផ្សេង​មក​ជួយ​គាំទ្រ​ពួក​ខ្ញុំ​ចូល​បំភ្លឺ​តុលាការ​ ដោយសារ​ពួក​គាត់​ឃើញ​ថា ពួក​ខ្ញុំ​គ្មាន​កំហុស។ ដី​ហ្នឹង​ពី​មុន​ពួក​ខ្ញុំ ហើយ​ក្រោយ​មក​រដ្ឋ​គេ​យក​ទៅ​វិនិយោគ​ទុន​ឲ្យ​ក្រុមហ៊ុន​ឯកជន ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ពួក​ខ្ញុំ​ទេ»។

​​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។ ប៉ុន្តែ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង គឺ​លោក ហេង ផល្លា ចុះ​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១៧ បង្គាប់​តំណាង​សហគមន៍​ដីធ្លី​នៅ​ស្រុក​រមាសហែក ចំនួន ៤​នាក់ គឺ​អ្នកស្រី ម៉ម ស៊ីណា អាយុ ៥១​ឆ្នាំ លោក​ ធឿន វ៉ែង អាយុ ៥៣​ឆ្នាំ លោក សំ វឿន អាយុ ៤៣​ឆ្នាំ​ និង​អ្នកស្រី ខៀវ សាវុន អាយុ ៣៨​ឆ្នាំ ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​មករា ដើម្បី​ផ្ដល់​ចម្លើយ​អំពី​រឿង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​រំលោភ​កាន់​កាប់​ដី​ឯកជន​របស់​រដ្ឋ នៅ​ភូមិ​ស្រែឫស្សី ឃុំ​អំពិល​ ស្រុក​រមាសហែក។

ចំណែក​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក អ្នកស្រី ឥន សូត្រ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ពួកគាត់​មក​គាំទ្រ​នៅ​មុខ​​សាលាដំបូង​ខេត្ត​ស្វាយរៀង គឺ​ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​តុលាការ​ចាប់​តំណាង​របស់​ពួកគាត់​ដាក់​ពន្ធនាគារ​ ដោយ​​ពុំ​បាន​រក​យុត្តិធម៌​ជូន​ពួកគាត់៖ «ហ្នឹង​ហើយ​ខ្លាច​ពួកគាត់​មក​គ្នា​តិច​ទៅ​គេ​ចាប់​ពួកគាត់​ដាក់​គុក​ មាន​អ្នក​ណា​ជួយ​ពួកគាត់​បាន ព្រោះ​អី​ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ ព្រោះ​ដី​ជា​ដី​របស់​សហគមន៍​មែន។ ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួកគាត់»។

ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន​ លើក​ឡើង​​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បង្គាប់​ឲ្យ​សហគមន៍​ដីធ្លី​ចូល​បំភ្លឺ​ក្នុង​រឿង​នេះ​ គឺ​ជា​ការ​គំរាមកំហែង​មួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ការពារ​មិន​ឲ្យ​ពួកគាត់​តវ៉ា​ជា​មួយ​ក្រុមហ៊ុន​បន្ត​ទៀត៖ «ហើយ​ខ្ញុំ​គិត​ថា​យុទ្ធសាស្ត្រ​ការ​គំរាមកំហែង​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​គួរ​តែ​មិន​ត្រូវ​ធ្វើ​ទៅ​លើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ទេ​ អាជ្ញាធរ​គួរ​តែ​ងាក​មក​ធ្វើ​ការ​ដោះស្រាយ​ ដោយ​រក​វិធី​សាស្ត្រ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដំណោះស្រាយ​សមស្រប​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ទទួល​បាន​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ជា​ជាង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ»។

លោក​ ថេង សាវឿន បន្ថែម​ទៀត​ថា កន្លង​មក​តុលាការ​បាន​កោះហៅ​តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក ចូល​បំភ្លឺ​ចំនួន ៩​នាក់​រួច​មក​ហើយ ក៏​ប៉ុន្តែ​តុលាការ​ហាក់​មិន​បាន​ដោះស្រាយ​អ្វី​ជូន​ពួកគាត់​នោះ​ឡើយ។ ក្រុម​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង ៤​រសៀល ថ្ងៃ​ទី​២៥ ខែ​មករា ដដែល​​ បន្ទាប់​ពី​អ្នក​ភូមិ​​រង់ចាំ​តំណាង​របស់​ពួកគេ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ប្រមាណ ២​ម៉ោង ដោយ​​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បាន​ប្រាប់​ពួកគាត់​ថា​ បាន​ពន្យារ​ពេល​នៃ​ការ​សាកសួរ​ទៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ វិញ ក្រោម​ហេតុផល​មាន​សំណុំរឿង​ច្រើន​មិន​អាច​សាកសួរ​ទាន់។ ទោះ​ជា​យ៉ាង​ណា​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគេ​នឹង​លើក​គ្នា​មក​គាំទ្រ​តំណាង​របស់​ខ្លួន​​សា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ៕

គ្រួសារ​យុវជន​ដែល​សមត្ថកិច្ច​បាញ់​សម្លាប់​ពេល​បង្ក្រាប​គ្រឿងញៀន​ទទួល​យក​សំណង​តែ​ទាមទារ​ឲ្យ​ចាប់​ជន​ដៃដល់

$
0
0
ម្ដាយ​យុវជន ហឿន ស៊ុយទ្រី លោកស្រី ទន់ វួចហៀង បង្ហាញ​រូបថត​កូន​ប្រុស​នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹងត្រាញ់​ខាង​ត្បូង ស្រុក​សំរោង ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth

ដោយ មួង ណារ៉េត RFA 2018-01-24

គ្រួសារ​របស់​យុវជន ដែល​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច​បាញ់​បែក​លលាដ៍ក្បាល នៅ​ពេល​ចុះ​បង្ក្រាប​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៧ ប្រាប់​ថា ក្រុម​គ្រួសារ​ទទួល​បាន​សំណង​រដ្ឋប្បវេណី​រួចរាល់​ហើយ ប៉ុន្តែ ពួកគេ​ទទូច​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ក្នុង​បណ្ដឹង​អាជ្ញា។

ឪពុក​យុវជន ហឿន ស៊ុយទ្រី ដែល​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថកិច្ច​ខែត្រ​តាកែវ គឺ​លោក ហម សាវី ថា ក្រុម​គ្រួសារ​បាន​យល់ព្រម​ទទួល​យក​លុយ​ចំនួន ៨.០០០​ដុល្លារ ពី​ក្រុម​គ្រួសារ​របស់​ជន​ដៃដល់ ដើម្បី​ទុក​ធ្វើ​បុណ្យខួប​មួយ​ឆ្នាំ​ឲ្យ​កូនប្រុស។ លោក​ថា ក្រុម​គ្រួសារ​ព្រម​ទទួលយក​ថវិកា​នេះ ដោយសារ​ជា​សំណង​ជំងឺ​ចិត្ត ក្នុង​បណ្ដឹង​រដ្ឋប្បវេណី ប៉ុន្តែ​សម្រាប់​បណ្ដឹង​ផ្នែក​ព្រហ្មទណ្ឌ ក្រុម​គ្រួសារ​នៅតែ​ទាមទារ​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​ដៃដល់ និង​ទទូច​ឲ្យ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខែត្រ​តាកែវ ឈ្មោះ ជ័យ ឬទ្ធី ទទួល​ខុស​ត្រូវ ព្រោះ​មន្ត្រី​រូប​នេះ ជា​អ្នកដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលណោះ ដូច្នេះ​គ្រួសារ​ទទូច​ឲ្យ​ចេញមុខ​បកស្រាយ​ជាមួយ​ក្រុម​គ្រួសារ​សព។ «»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច យុវជន​ម្នាក់ ឈ្មោះ ហឿន ស៊ុយទ្រី បាន​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ ១​គ្រាប់កាំភ្លើង​ធ្លុះ​លលាដ៍ក្បាល។ ឪពុកម្ដាយ​របស់​ជន​រងគ្រោះ​បាន​ចោទប្រកាន់​ក្រុម​សមត្ថកិច្ច​ថា បាន​ចាប់​វាយ​ខ្នោះដៃ​កូន​គាត់​ទៅ​ក្រោយ បន្ទាប់​មក​ប៉ូលិស​បាន​វាយ បង្ខំ​ឲ្យ​យុវជន ហឿន ស៊ុយទ្រី សារភាព​ថា លាក់​ទុក​ថ្នាំញៀន​នៅ​ទីណា ខណៈ​ដែល​សមត្ថកិច្ច​ឆែកឆេរ ផ្ទះ​មិន​ឃើញ​ថ្នាំញៀន។

ម្ដាយ​យុវជន ហឿន ស៊ុយទ្រី រំលឹក​ទិដ្ឋភាព​នោះ​ទាំង​ខ្លោចផ្សា ថា អ្នកស្រី​ទទួល​យក​មិនបាន​ទេ ចំពោះ​សកម្មភាព​សមត្ថកិច្ច វាយ​ធ្វើ​ទារុណកម្ម និង​បាន​បាញ់​សម្លាប់​កូន នៅ​ចំពោះ​មុខ​អ្នកស្រី។ ក្រោយ​ពី​លឺ​សំឡេង​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ ម្ដាយ​ជនរងគ្រោះ ប្រាប់​ថា សមត្ថកិច្ច​បាន​ដោះអាវ ដើម្បី​គ្រប់​ក្បាល​ជនរងគ្រោះ និង​អូស​បណ្ដើរ​ចេញពី​កន្លែង​កើតហេតុ។ ម្ដាយ​ជនរងគ្រោះ​អះអាង​ថា គាត់​បាន​អង្វរ​សមត្ថកិច្ច​យូរ​ណាស់ ទម្រាំ​អនុញ្ញាត​ឲ្យ​បាន​យក​កូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នៅ​ក្បែរ​ផ្ទះ ទាំង​ជាប់​ខ្នោះដៃ ក្រោយ​មក គ្រួសារ​បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខែត្រ​តាកែវ។ ពេល​ទៅ​ដល់ មន្ទីរពេទ្យ​ខែត្រ​តាកែវ គ្រួសារ​ជនរងគ្រោះ អះអាង​ថា សមត្ថកិច្ច បាន​ដោះ​ខ្នោះដៃ​ឲ្យ​ជនរងគ្រោះ និង​បាន​នាំ​គ្នា​រត់ចោល​ជនរងគ្រោះ ឯ​ក្រុម​គ្រួសារ​បាន​ទៅ​ខ្ចី​លុយ​គេ ដើម្បី​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ ទាំង​កណ្ដាលយប់។

ម្ដាយ​ជនរងគ្រោះ អ្នកស្រី ទន់ វួចហៀង អះអាង​ថា ក្រោយ​ការ​បាញ់​សម្លាប់​កូន​អ្នកស្រី​ភ្លាម សមត្ថកិច្ច​ស្រុក​សំរោង ខែត្រ​តាកែវ បាន​ហៅ​គ្រួសារ​ទៅ​សម្របសម្រួល​ដើម្បី​យក​លុយ ៤.០០០​ដុល្លារ ដើម្បី​ជា​ថ្នូរ​ឈប់​ឲ្យ​ក្រុម​គ្រួសារ​ប្ដឹង​ទៅ​តុលាការ។ គ្រួសារ​ជនរងគ្រោះ មិន​ព្រម​ទទួលយក និង​ទាមទារ​ឲ្យ​អ្នកដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន គឺ​ព្រះរាជអាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ ឈ្មោះ ជ័យ រិទ្ធី និង​ជន​ដៃដល់​ដែល​បាន​បាញ់​កូន​អ្នកស្រី ឲ្យ​ទទួលទោស​តាមច្បាប់។

ម្ដាយ​ជនរងគ្រោះ​រំលឹក​ព្រឹត្តិការណ៍ កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា​ថា នៅ​ម៉ោង​ប្រហែល ៦​ល្ងាច ក្រុម​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ ដែល​អះអាង​ថា ពួកគេ គឺជា​មន្ត្រី​ព្រះរាជអាជ្ញា និង​មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​តាកែវ ទទួល​បន្ទុក​ចុះ​បង្ក្រាប​គ្រឿងញៀន បាន​ចូល​ទៅ​ចាប់​យុវជន ហឿន ស៊ុយទ្រី វាយ​ខ្នោះ បាញ់​មួយ​គ្រាប់​ធ្លុះ​លលាដ៍ក្បាល ហើយ​ក្រោយ​បាញ់​ធ្លុះ​លលាដ៍ក្បាល​សមត្ថកិច្ច​បាន​ដោះអាវ​ជនរងគ្រោះ​គ្រប​លើ​ក្បាល និង​វាយដំ​បន្ថែម​ទៀត ទាំង​នៅ​នឹង​មុខ​របស់​ម្ដាយ​ជនរងគ្រោះ។ ម្ដាយ​ជនរងគ្រោះ ហៅ​ទង្វើ​បាញ់សម្លាប់ និង​វាយ​កូនប្រុស នៅ​ចំពោះ​មុខ​គាត់ និង​ការ​ស្រែក​ដង្ហោយ​សុំ​អង្វរ​ឲ្យ​លែង​កូន គឺជា​រូបភាព​ដ៏​ខ្លោចផ្សា ដែល​ដក់​ក្នុង​ចិត្ត​អ្នកស្រី ក្នុងនាម​ជា​ម្ដាយ។

គ្រួសារ​ជនរងគ្រោះ​បន្ត​អះអាង​ថា ដំបូង​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា​បាន​ឆែកឆេរ​ផ្ទះ​អ្នកស្រី​ទាំងមូល​ហើយ បើ​ទោះ​ជា​រក​មិន​ឃើញ​ថ្នាំញៀន​ដូច​ការសង្ស័យ​ក៏ដោយ ក៏​ពួកគេ​មិនបាន​លើកលែង​ឲ្យ​គ្រួសារ​អ្នកស្រី​ដែរ។ ម្ដាយ​ជនរងគ្រោះ​បន្ត​ថា ក្រុម​សមត្ថកិច្ច​បាន​ចាប់​ជនរងគ្រោះ​ដែល​ជា​កូន​អ្នកស្រី វាយ​បង្ខំ​ឲ្យ​ប្រាប់​ពី​កន្លែង​លាក់​ថ្នាំញៀន​នៅ​ក្នុង​ផ្ទះ ហើយ​កូន​អ្នកស្រី​បាន​ប្រាប់​ទៅវិញ​ថា គ្មាន​ថ្នាំញៀន​នោះ​ទេ។

ឪពុក​ជនរងគ្រោះ គឺ​លោក ហម សារី អះអាង​ថា កូនប្រុស​របស់​លោក មាន​ប្រវត្តិ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿងញៀន ប៉ុន្តែ​បាន​ផ្ដាច់​ជា​យូរ​មក​ហើយ ហើយ​បើ​ទោះ​ជា កូនប្រុស​ធ្លាប់​មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿងញៀន ក៏​មិន​ត្រូវ​បាញ់សម្លាប់​ដែរ លោក ហម សារី បន្ទោស​សមត្ថកិច្ច​ខែត្រ​តាកែវ ថា គ្មាន​សមត្ថភាព​ទប់ស្កាត់​គ្រឿងញៀន ទើប​មានបំណង​ចាប់​កូនប្រុស​លោក ដើម្បី​គំរាម​យក​ប្រាក់។

បើ​ទោះ​ជា​ឪពុក​ជនរងគ្រោះ មិន​ហ៊ាន​ចោទ​ថា សមត្ថកិច្ច​ជា​អ្នក​បាញ់​កូនប្រុស ព្រោះ​លោក​មិន​បាន​ឃើញ​ហេតុការណ៍​បាញ់​នោះ​ផ្ទាល់​ភ្នែក តែ​លោក​យល់ថា ប្រតិបត្តិការ​នោះ មានតែ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ទេ ដែល​មាន​កាំភ្លើង។ ឪពុក​ជនរងគ្រោះ​សង្ស័យ​ថា ការ​បង្ក្រាប​គ្រឿងញៀន​តែ​នៅ​ក្នុង​ផ្ទះ​របស់​លោក​កាលណោះ ជា​ចេតនា​ឆ្លៀតឱកាស ដើម្បី​បង្ខំ​គ្រួសារ ឲ្យ​លុយ​ទៅ​សមត្ថកិច្ច ជា​ថ្នូរ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​ករណី​គ្រឿងញៀន។ ឪពុក​ជនរងគ្រោះ ទទូច​ឲ្យ​សមត្ថកិច្ច​ចាប់​ជន​ដៃដល់​ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់។

សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់ លោក​មេធាវី ចាន់ ហឿន ពន្យល់​ថា ជា​គោលការណ៍​ច្បាប់​ក្នុង​រឿងក្ដី​ព្រហ្មទណ្ឌ​បែបនេះ គ្រួសារ​ជនរងគ្រោះ​មាន​សិទ្ធិ​ទទួល​បាន​សំណង​រដ្ឋប្បវេណី (ថវិកា) ដើម្បី​យក​ទៅ​ព្យាបាល ឬ​ចាត់ចែង​ផ្សេងៗ។ ប៉ុន្តែ បណ្ដឹង​អាជ្ញា​មិន​ត្រូវ​ផុត​រលត់​ទេ វៀរលែងតែ​ចៅក្រម​ស៊ើបសួរ រក​ឃើញ ជន​ត្រូវ​ចោទ​គ្មាន​ទោស។ «»

ត្បិត​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ទទួល​សំណង​រដ្ឋប្បវេណី​រួចរាល់ ប៉ុន្តែ គិត​មកដល់​ថ្ងៃ​ទី​២៤ មករា គ្រួសារ​ជនរងគ្រោះ អះអាង​ថា សមត្ថកិច្ច​មិនទាន់​ចាប់​បាន​ជន​ដៃដល់ ដែល​បាញ់សម្លាប់​កូនប្រុស​នោះ​ទេ ខណៈ​ដែល​សាលាដំបូង​ខែត្រ​តាកែវ ក៏​មិនទាន់​បាន​ចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ សង្ស័យ​ថា ករណី​នេះ ប៉ូលិស និង​មន្ត្រី​តុលាការ​ខែត្រ​តាកែវ អាច​ទទួល​បាន​ផលប្រយោជន៍​ពី​គ្នា ឬ​ទំនាស់​ផលប្រយោជន៍​ជាមួយគ្នា ទើប​ដំណើរការ​រឿងក្ដី​នេះ អូស​បន្លាយ​យូរ។ លោក សន ជ័យ មើល​ឃើញ​ថា ប្រសិនបើ​មន្ត្រី​យុត្តិធម៌ ពិតជា​ចង់​រក​យុត្តិធម៌​ជូន​ពលរដ្ឋ រឿងក្ដី​នេះ​ងាយស្រួល​រក​ជនល្មើស​យ៉ាង​ស្រួល ហើយ​ប្រសិនបើ​នៅតែ​មិន​ព្រម​មាន​ចំណាត់​ការ​នោះ​ទេ ស្ថាប័ន​តុលាការ​នៅ​ខែត្រ​តាកែវ នឹង​រង​ការរិះគន់ និង​ម៉ាក​ងាយ​ពី​ពលរដ្ឋ​ខែត្រ​តាកែវ ថា មិន​ឯករាជ្យ ឬ​ខ្លាច​អំណាច​អ្នកធំ។ «»

គ្រួសារ​ជនរងគ្រោះ និង​សង្គម​ស៊ីវិល ស្នើ​ឲ្យ​តុលាការ​ខែត្រ​តាកែវ ពន្លឿន​នីតិវិធី និង​ប្រញាប់​ចាប់​ខ្មាន់​កាំភ្លើង ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ៕

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ​បារម្ភ​សុវត្ថិភាព​ក្រោយ​រង​ការ​គំរាម​សម្លាប់​ពី​ក្រុម​ជនល្មើស

$
0
0
គោយន្ត​ដឹក​ឈើ​ដែល​ប្រជា​សហគមន៍ និង​មន្ត្រី​បរិស្ថាន​នៅ​ឃុំ​ធ្មា ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ចាប់​បាន​កាល​ពី​យប់​ថ្ងៃ​ទី​១៧ មករា ២០១៨។ Photo provided

ដោយ មាន ឫទ្ធិ RFA 2018-01-25

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ស្នើ​សុំ​​អាជ្ញាធរ​ជួយ​ឃ្លាំមើល​សុវត្ថិភាព​របស់​ពួកគាត់ និង​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ក្រុម​ជនល្មើស។ ការ​ស្នើ​សុំ​នេះ ក្រោយ​ពេល​ពួកគេ​មួយ​ចំនួន​រង​ការ​គំរាម​កំហែង​ដល់​អាយុជីវិត បន្ទាប់​ពី​ប្រជា​សហគមន៍​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន ចុះ​ចាប់​គោយន្ត​ដឹក​ឈើ​ចេញ​ពី​​តំបន់​ព្រៃឡង់ ជា​ច្រើន​គ្រឿង​កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា។

សកម្មជន​ការពារ​ព្រៃឡង់ នៅ​ស្រុក​ជ័យសែន មួយ​ចំនួន​ដែល​រង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​កាន់​តែ​បារម្ភ​ពី​សុវត្ថិភាព ហើយ​អ្នក​ខ្លះ​មិន​ហ៊ាន​សម្រាក​នៅ​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ពេល​យប់​ថែម​ទៀត​ផង។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ រស់​នៅ​ឃុំ​ធ្មា សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ថ្មីៗ​នេះ​ក្រុម​ជនល្មើស​បាន​គំរាមកំហែង​មក​លើ​ប្រជា​សហគមន៍​ជា​ចំហ​តែម្ដង។ បញ្ហា​នេះ​កើត​ឡើង​ក្រោយ​ពេល​សកម្មជន​ការពារ​ព្រៃឡង់ ស្រុក​ជ័យសែន ចំនួន ៤​នាក់ រួម​នឹង​មន្ត្រី​បរិស្ថាន​ចំនួន ២​នាក់​ផង បាន​ស្ទាក់​ចាប់​គោយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ ចំនួន ៤​គ្រឿង កាល​ពី​យប់​ថ្ងៃ​ទី​១៧ មករា។ បន្ថែម​ពី​នេះ មាន​វត្ថុតាង​មួយ​ចំនួន​ទៀត ដូចជា ម៉ាស៊ីន​អារ​ឈើ ២​គ្រឿង ឈើ​ប្រណិត​ប្រភេទ​កកោះ ធ្នង់ ផ្ដៀក ជិត ៣​ម៉ែត្រ​គូប និង​មនុស្ស​ចំនួន ៥​នាក់។ វត្ថុតាង​ទាំង​នោះ សហគមន៍​បាន​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ដើម្បី​ដោះស្រាយ។ ក្រោយ​មក នៅ​ល្ងាច​ថ្ងៃ​ទី​១៨ មករា មាន​មនុស្ស​ពីរ​នាក់​ដែល​ជា​ម្ចាស់​គោយន្ត និង​ឈើ​ទាំង​នោះ ឈ្មោះ រោច និង​ឈ្មោះ ហេង មក​គំរាម​សម្លាប់​លោក និង​សកម្មជន​ម្នាក់ទៀត​ដល់​ផ្ទះ​តែម្ដង។ លើស​ពី​នេះ​ទៀត ពួកគេ​តែង​ផ្ដាំផ្ញើ​តាម​អ្នក​ភូមិ​ជា​បន្តបន្ទាប់​ឱ្យ​ប្រយ័ត្ន និង​ត្រូវ​ដោះស្រាយ​យក​វត្ថុ​តាង ដែល​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ប្រគល់​ជូន​ពួកគេ​វិញ៖ «ខ្ញុំ​ចង់​ឱ្យ​អាជ្ញាធរ ឬ​ខាង​សមត្ថកិច្ច ជួយ​ចាត់វិធានការ​ធ្វើ​ម៉េច កុំ​ឱ្យ​ខាង​ក្រុម​បទល្មើស​ហ្នឹង​មក​គំរាមកំហែង​ដល់​ក្រុម​សហគមន៍។ ធ្វើ​ម៉េច​ចេះ​សហការ​ជាមួយ​ក្រុម​សហគមន៍​ផង»។

​ប្រភព​ដដែល​អះអាង​ថា ពួកគាត់​មិនសូវ​ហ៊ាន​ចេញ​ដើរ​នោះ​ឡើយ ពិសេស​នៅ​ពេល​យប់។ ករណី​នេះ ប្រជា​សហគមន៍​នៅ​មិន​ទាន់​ដាក់ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​ទេ ពីព្រោះ​ពួកគេ​មិន​សូវ​មាន​ជំនឿ ម្យ៉ាង​យល់​ថា ប្រសិនបើ​សមត្ថកិច្ច​មិន​ចាត់​វិធានការ ពួកគាត់​កាន់​តែ​ប្រឈម​ជាមួយ​ក្រុម​ជនល្មើស​ថែម​ទៀត។

​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ពលរដ្ឋ​ឈ្មោះ រោច និង ហេង ព្រមទាំង​មេ​ប៉ុស្តិ៍​ឃុំ​ធ្មា លោក ព្រំ រួត បាន​ទេ នៅ​ថ្ងៃ​ទី​២៥ មករា។

​បណ្ដាញ​ស្នូល​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក សុខ ប្លោក លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​ពួកគាត់​ជាមួយ​ក្រុម​ជនល្មើស តែងតែ​​កើត​មាន​ឡើង។ លោក​បញ្ជាក់​ថា ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ សហការ​ល្អ​ជាមួយ​សហគមន៍ ព្រោះ​រាល់​ពេល​ពួកគាត់​ស្នើ​សុំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ល្បាត​ព្រៃ គឺ​ពួកគេ​តែង​ចូលរួម។ ប្រភព​ដដែល​អះអាង​ថា ទោះ​បី​​ជា​មាន​កិច្ចសហការ​ល្អ​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក៏ដោយ ប៉ុន្តែ​រាល់​ពេល​ចុះ​ល្បាត​ក្នុង​ព្រៃ​នៅ​ពេល​យប់​ម្តងៗ ប្រជា​សហគមន៍​តែង​ដាក់​វេន​គ្នា​យាម​ជា​ប្រចាំ ពីព្រោះ​ក្រុម​ជនល្មើស​បច្ចុប្បន្ន​មាន​ទាំង​អាវុធ​កែច្នៃ ហើយ​ខ្លះ​អាច​មាន​កាំភ្លើង​ទៀត​ផង។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ព្រៃឡង់ លោក សេង សុខហេង មាន​ប្រសាសន៍​ថា ករណី​គំរាមកំហែង​ដល់​អាយុជីវិត​សកម្មជន​ការពារ​ព្រៃឡង់ នៅ​ខេត្ត​ព្រះវិហារ ខាង​លោក​នឹង​ប្រមូល​ភស្តុតាង​ឱ្យ​បាន​ច្រើន ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ព្រោះ​ថា​នៅ​ប្រទេស​កម្ពុជា មាន​ច្បាប់ ហើយ​អាជ្ញាធរ​ដែនដី រួម​ទាំង​មន្ត្រី​មូលដ្ឋាន​មិន​គួរ​បណ្ដោយ​ឱ្យ​ជនល្មើស​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​នោះ​ទេ»។

​ព្រៃឡង់ មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដែល​មាន​ទំហំ​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ។ កាលពី​ថ្ងៃ​ទី​៩ ឧសភា ២០១៦ រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​តំបន់​ព្រៃឡង់ ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ។

លោក សេង សុខ​ហេង អះអាង​ថា ករណី​គំរាម​កំហែង​សកម្មជន​ការពារ​ព្រៃឡង់ កើត​មាន​ស្ទើរ​តែ​គ្រប់​ខេត្ត ដោយ​គ្រាន់​តែ​ខេត្ត​ខ្លះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ខេត្ត​ខ្លះ​ទៀត​មិន​សូវ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ចំពោះ​ក្រុម​ជនល្មើស​ទេ នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជា​សហគមន៍​នៅ​ថ្ងៃ​ខាង​មុខ។ ម្យ៉ាង​ទៀត ការណ៍​នេះ​បង្ហាញ​ថា អាជ្ញាធរ​អាច​ជាប់​សង្ស័យ​ទទួល​បាន​ផលប្រយោជន៍​ណាមួយ​ពី​ក្រុម​ជនល្មើស​តែម្ដង៕

តុលាការ​ខេត្ត​កោះកុង​នឹង​ប្រកាស​សាលក្រម​រឿង​ក្ដី​សកម្មជន​មាតា​ធម្មជាតិ​ថ្ងៃ​ទី២៦​មករា

$
0
0
(ពី​ឆ្វេង) លោក ឌឹម គុណឌី និង លោក ហ៊ុន វណ្ណៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ មុន​ពេល​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided

ដោយ ហេង សកល RFA 2018-01-25

សាលាដំបូង​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មករា នេះ បាន​បើកសវនាការ​ជំនុំជម្រះ​ក្ដី​សំណុំរឿង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប ដែល​ជាប់​ចោទ​ពី​បទ​ញុះញង់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់។ សវនាការ​រឿង​ក្តី​នេះ មាន​ការ​ចូលរួម​តាម​ដាន​ឃ្លាំមើល​ពី​សំណាក់​ក្រុម​គ្រួសារ​ជនជាប់ចោទ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ សកម្មជន​បរិស្ថាន និង​សកម្មជន​ដីធ្លី​ជាច្រើន​នាក់ ទាំង​នៅ​ក្នុង​បន្ទប់​សវនាការ និង​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ។

ក្រោយ​ដំណើរការ​សវនាការ​សួរដេញដោល​រយៈពេល​ជាង ៣​ម៉ោង តុលាការ​ខេត្ត​កោះកុង បាន​កំណត់​យក​ថ្ងៃ​ទី២៦ មករា វេលា​ម៉ោង ២កន្លះ គឺ​ជា​ថ្ងៃ​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ។

អតីត​អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ ឱ្យ​អាស៊ីសេរី​ដឹង​ថា ដំណើរការ​សវនាការ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ លើកលែងតែ​ភាគី​ដើម​បណ្ដឹង គឺ​តំណាង​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ តែ​ប៉ុណ្ណោះ ដែល​អវត្តមាន។ អ្នកនាង​បន្ត​ថា មេធាវី​ដើម​បណ្ដឹង​បាន​ព្យាយាម​លើក​យក​សំណួរ​ដាក់​បន្ទុក​ជាច្រើន​មក​ចោទសួរ​អតីត​សហការី​របស់​នាង គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី។

នាង​បន្ត​ទៀត​ថា ទាំង​តំណាង​អយ្យការ និង​មេធាវី​ដើម​បណ្ដឹង សុទ្ធតែ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​លើ​អតីត​សហការី​របស់​នាង​ឡើយ ពោល​គឺ​មានតែ​រូបភាព និង​វីដេអូ​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​នៅ​ក្នុង​លំហ​សមុទ្រ ដែល​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី បាន​ថត​យក នៅ​មុន​ការ​ឃាត់​ខ្លួន​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត មេធាវី​ដើម​បណ្ដឹង​បែរ​ជា​យក​រូបភាព​ចាស់ៗ​ដែល​អតីត​សហការី​របស់​នាង ថត​នៅ​កន្លែង​ផ្សេង យក​មក​ចោទប្រកាន់​ពួកគាត់​ទៅវិញ ដែល​នាង​ចាត់ទុកថា នេះ​ជា​រឿង​មិន​ត្រឹមត្រូវ។ «»

ឆ្លងកាត់​ដំណាក់កាល​សវនាការ​នេះ អ្នកនាង លឹម គីមស័រ រំពឹង​ថា អតីត​សហការី​របស់​នាង​ទាំង​ពីរ​រូប អាច​នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ព្រោះ​ពួកគាត់​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ហើយ​អ្វី​ដែល​ពួកគាត់​ទាំងពីរ​នាក់​បាន​ធ្វើ​នោះ គឺជា​ការ​ចូល​រួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ស្របតាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ «»

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ឃុំ​ខ្លួន តាំងពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ ២០១៧ ក្រោយ​ពេល​អ្នក​ទាំងពីរ​បាន​ជិះ​ទូក​ថតរូប​ភាព និង​វីដេអូ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា (Silica) ពីរ​គ្រឿងក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។

ដើម​បណ្តឹង​ក្នុង​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​រក​ស៊ី​នាំចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ពួកគេ​ទាំងពីរ​ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​កោះកុង ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ គឺ​លោក សំ ចំរើន អះអាង​ថា ខាង​តំណាង​អយ្យការ និង​មេធាវី​ដើម​បណ្ដឹង មិន​បាន​ដាក់​ភស្តុតាង​អ្វី​ថ្មី ក្រៅពី​ភស្តុតាង​ដែល​មាន​ស្រាប់ គឺ​លទ្ធផល​នៃ​កោសល្យវិច័យ​ទៅលើ​អង្គ​ចងចាំ ឬ​ម៉េម៉ូរី (Memory) ដែល​ផ្ទុក​រូបភាព​នៃ​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ដែល​ត្រូវ​បាន​ដកហូត​ពី​កូន​ក្តី​របស់​លោក​នៅ​ពេល​មានការ​ឃាត់ខ្លួន​ពួកគេ​តែ​ប៉ុណ្ណោះ។ «»

ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​ឃ្លាំមើល​ដំណើរការ​ក្ដី​នេះ​វិញ ក៏​អះអាង​ដែរ​ថា ពួកគេ​រក​មិន​ឃើញ​ថា លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ។

មន្ត្រី​ប្រឹក្សា​ច្បាប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង គឺ​លោក ហ៊ួរ អ៊ីន សង្កេត​ឃើញ​ថា ទាំង​តំណាង​អយ្យការ និង​មេធាវី​ដើម​បណ្តឹង គ្មាន​ភស្តុតាង​អ្វី​ដើម្បី​ដាក់​បន្ទុក​លើ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទាំង​ពីរ​រូប​នោះ​ឡើយ។ ចំណែក​ឯ​ខាង​មេធាវី​ជនជាប់ចោទ​វិញ បាន​បង្ហាញ​ភស្តុតាង​ផ្លូវច្បាប់ និង​អង្គហេតុ​ជាច្រើន ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​ដោះ​បន្ទុក​កូន​ក្ដី​របស់​ខ្លួន ដើម្បី​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ «»

ស្រប​ពេល​ដែល​អង្គ​ជំនុំជម្រះ​កំពុង​ដំណើរការ​កាត់​ក្តី​រឿង​នេះ នៅ​ខាងក្រៅ​បរិវេណ​តុលាការ​ឯណោះ​វិញ ក្រុម​សកម្មជន​បរិស្ថាន សហគមន៍​ដីធ្លី និង​សហគមន៍​មូលដ្ឋាន​ប្រមាណ ៣០​នាក់ បាន​ប្រមូល​ផ្គុំគ្នា​ដើម្បី​តាមដាន​សវនាការ​នេះ ក្រោម​ក្រសែភ្នែក​ឃ្លាំមើល​ពី​សំណាក់​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្ត​កោះកុង។

តំណាង​បណ្ដាញ​ស្ត្រី​នៃ​សហគមន៍​កោះ​ស្រឡៅ គឺ​លោកស្រី ម៉ូត សុផា ថ្លែង​ថា លោកស្រី និង​ពលរដ្ឋ​ផ្សេងទៀត ឡើង​មក​ជួបជុំគ្នា​នៅ​ខាងមុខ​តុលាការ​ខេត្ត​កោះកុង​នេះ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ច​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ រហូតដល់​ត្រូវ​គេ​ចាប់​ឃុំខ្លួន​ដោយ​អយុត្តិធម៌​បែបនេះ។ «»

ក្រុម​គ្រួសារ​ជនជាប់ចោទ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី និង​សហគមន៍​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​កោះកុង សុទ្ធតែ​អះអាង​ថា ពួកគាត់​នឹង​តាមដាន​ការប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី២៦ មករា ជា​បន្ត​ទៀត ហើយ​ពួកគាត់​សុទ្ធតែ​សំណូមពរ​ដល់​តុលាការ​ខេត្ត​កោះកុង ឱ្យ​ដោះលែង​សកម្មជន​ទាំងពីរ​រូប​នោះ​មក​វិញ ដើម្បី​ឱ្យ​ពួកគេ​អាច​ត្រឡប់​មក​ធ្វើ​ការងារ​ការពារ​បរិ​ស្ថាន និង​ធនធាន​ធម្មជាតិ​ឡើងវិញ៕

ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ប៉ោយប៉ែត​នឹង​សង់​រួចរាល់​ត្រឹម​ខែ​កក្កដា ឆ្នាំ២០១៨

$
0
0
រថភ្លើង​ដឹក​អ្នក​ដំណើរ ត្រៀម​ចេញ​ដំណើរ​ពី​ស្ថានីយ​នៅ​​ភ្នំពេញ ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ អាស៊ីសេរី RFA 2018-01-25

មន្ត្រី​នៃ​មន្ទីរ​សាធារណៈ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ លោក គឹម សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​មករា ថា គម្រោង​សាងសង់​ផ្លូវ​រថភ្លើង នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ត​ភ្ជាប់​គ្នា​រួចរាល់​ហើយ ក្នុង​នោះ​នៅ​សល់​តែ​ផ្លូវ​ស្ថានីយ​រទេះភ្លើង​ទេ ដែល​មិនទាន់​រួចរាល់​នោះ។

លោក​បន្ថែម​ថា មូលហេតុ​ដែល​សាងសង់​ស្ថានីយ​រទេះភ្លើង​មិនទាន់​ហើយ គឺ​ដោយសារ​ត្រូវ​ជួសជុល​អាគារ​ថ្មី​ផង និង​ត្រូវ​ធ្វើ​ផ្លូវបំបែក​ច្រើន​ខ្សែ​ផង៖ «ផ្លូវ​យើង​សាងសង់​ជិត​ចប់​អស់ហើយ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​នោះ គឺ​នៅ​សល់​តែ​បន្តិចបន្តួច​ទេ។ ចំណែក​កន្លែង​ជៀស​គ្នា​ក្នុង​រា​យើង​នៅ​សាងសង់​បង្ហើយ បើ​ពី​ប៉ោយប៉ែត​មក​សិរីសោភ័ណ​យើង​បាន​ត​ភ្ជាប់​អស់ហើយ»។

កាលពី​ចុង​ឆ្នាំ​២០១៧ អាជ្ញាធរ​ខ្មែរ និង​ថៃ​បាន​រួម​គ្នា​ត​ភ្ជាប់​ផ្លូវ​រថភ្លើង ពី​ព្រំដែន​ផ្សារ​រ៉ុងក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ភ្ជាប់​មក​កម្ពុជា តាម​ច្រក​ព្រំដែន អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ដំណើរការ​នៅឡើយ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​បន្ទាយមានជ័យ​លោក គឹម សុវណ្ណ អះអាង​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​បញ្ចប់​ការសាងសង់​ផ្លូវ​រថភ្លើង ពី​ក្រុងភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត​ដែល​មាន​ប្រវែង​ជាង​៣០០ គីឡូម៉ែត្រ នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៨ខាងមុខ ។ ចំណែក​ឯ បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​កម្ពុជា​-​ថៃ នៅ​មិនទាន់​បាន​កំណត់​ជាក់លាក់​នៅឡើយ។ ប៉ុន្តែ​ក្នុង​ជំនួប​រវាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូឆា នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ មករា បាន​បញ្ជាក់​ថា ផ្លូវ​ភ្លើង​ពី​បាងកក​មក​ភ្នំពេញ​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២០​ខាងមុខ៕

អាជ្ញាធរ​គំរាម​ពលរដ្ឋ​រឿង​ឈឺឆ្អាល​ការពារ​ព្រៃឈើ​និង​ចោទ​ថា​ជា​ក្រុម​បក្ស​ប្រឆាំង​និង​បដិវត្តន៍​ពណ៌

$
0
0
សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ ចុះ​ល្បាត​ព្រៃ​ឡង់​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr

ដោយ វ៉ែន សុមេធ RFA 2018-01-25

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខែត្រ​ភាគ​ឦសាន ភ័យ​ព្រួយ​រឿង​សុវត្ថិភាព នៅ​គ្រា​ដែល​ពួកគាត់​បាន​លាតត្រដាង​ពី​បទ​ល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្ដឹង​អាជ្ញាធរ​រដ្ឋាភិបាល​មួយ​ចំនួន ទៅ​តុលាការ ក្នុង​បំណង​សង្គ្រោះ​ធនធានធម្មជាតិ ក៏ប៉ុន្តែ​បែរជា​អាជ្ញាធរ​មូលដ្ឋាន គំរាម​ពួកគេ​ចាប់​ដាក់គុក និង​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល។ លើស​ពី​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​រើសអើង​ពលរដ្ឋ ឈឺឆ្អាល​ពី​បទ​ល្មើស​ព្រៃឈើ និង​ចាត់​ទុក​ពលរដ្ឋ​ទាំងនោះ ជា​ក្រុម​បក្ស​ប្រឆាំង និង​បដិវត្តន៍​ពណ៌។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ខែត្រ​ស្ទឹងត្រែង ក្រចេះ និង​ខែត្រ​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មករា​ថា ពួកគាត់​នៅតែ​ស្ម័គ្រចិត្ត​បំពេញ​កាតព្វកិច្ច ការពារ​ធនធានធម្មជាតិ​ដោយ​រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្ដឹង​មន្ត្រី​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ណា ដែល​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព ក្នុង​បំណង​ឲ្យ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​បី​មានការ​គំរាមកំហែង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ក្ដី។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី លោក ចយ ផល្លា ឲ្យ​ដឹង​ថា អភិបាលស្រុក​លំផាត់ លោក នូ ថេរ បាន​គំរាម​លោក​ចាប់​ដាក់គុក នៅ​គ្រា​ដែល​សហគមន៍​ការពារ​ព្រៃឈើ ៤​នាក់ និង​មន្ត្រី​នៃ​សមាគម​អាដហុក (Adhoc) មួយ​រួប បាន​ឯកភាព​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​មេឃុំ អភិបាលស្រុក និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទៅ​តុលាការ​កាលពី​ចុង​ឆ្នាំ២០១៧។ លោក​ចាត់​ទុក ការ​គំរាម​នេះ ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ​មិន​ឲ្យ​ឈឺឆ្អាល​អំពី​បទល្មើស​ព្រៃឈើ៖ «ប្រជាពលរដ្ឋ​បាន​ផ្ដិត​មេដៃ​គាំទ្រ​ការពារ​ព្រៃឈើ តែ​គាត់​មក​គំរាម​ខ្ញុំ ឲ្យ​ពួក​ខ្ញុំ​ធ្វើ​កម្លាំង​គាត់​តាមដាន ចាត់​វិធានការ​ចាប់​ខ្ញុំ​ដាក់គុក​តែម្ដង»។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៣ មករា​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​តាមដាន​លោក នៅ​គ្រា​ដែល​លោក​បាន​រាយការណ៍​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​រដ្ឋ​រឿង​មិន​អើ​ពើង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ លោក​ថា សហគមន៍​មូលដ្ឋាន​ក៏​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​មេភូមិ និង​មេឃុំ​ទៅ​តុលាការ​ពី​បទ​ឃុបឃិត​គ្នា​កាប់​រាន​ដី​ព្រៃ​សហគមន៍ បម្លែង​ជា​សម្បត្តិ​ឯកជន ជាង​៤​ឆ្នាំ​មក​ហើយ មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​លទ្ធផល​នៅឡើយ។ លោក​មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​មិន​រក​មធ្យោបាយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ពលរដ្ឋ​កក់ក្ដៅ​ឡើយ បែរជា​មក​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ដែល​ឈឺឆ្អាល​បទល្មើស​ព្រៃឈើ និង​ចោទ​ពលរដ្ឋ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅវិញ៖ «អត់​ទទួល​ទោស​ខ្លួនឯង បែរ​ជា​មក​គំរាម​ស៊ើបអង្កេត​ពលរដ្ឋ​ទៅវិញ នេះ​ជា​សត្វ​មនុស្ស។ ដូច​មាន់​នោះ បែរជា​ទៅកាត់​ទោស​មាន់​វិញ ទៅ​អារ​ក​យក​ឈាម ទៅ​សាច់​ទៅ​ស៊ី។ ខ្ញុំ​មើល​ទៅ​សម័យ​នេះ​ពិបាក​តិច។ អ៊ីចឹង​បាន​ខ្ញុំ​ថា ពាក្យ​ដែរ​គេ​ចាំ​មើល​អ្នកការពារ​ព្រៃឈើ បាន​តែ​ខំ​មើល សម្លាប់​មាន់​នេះ​វិញ។ គេ​ចាត់​ទុក​ពលរដ្ឋ​ប្រៀប​ដូច​មាន់ គេ​ចង់​ធ្វើ​ម៉េច​ក៏​​​​​​បាន»។

លោក ថាន់ វ៉ន បន្ថែម​ថា ពលរដ្ឋ​ស្ម័គ្រចិត្ត​ការពារ​សម្បត្តិ​ធម្មជាតិ គួរតែ​អាជ្ញាធរ​លើកទឹកចិត្ត និង ផ្តក់​កិច្ចសហការ មិន​គួរ​គំរាមកំហែង និង​ចោទ​ពលរដ្ឋ​ជា​ក្រុម​បក្ស​ប្រឆាំង​នោះ​ទេ ម្យ៉ាង​បក្ស​ប្រឆាំង​ក៏​ត្រូវ​រដ្ឋាភិបាល​រំលាយ​ចោល​រួច​ហើយ​ដែរ។ លោក​កត់សម្គាល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ច្រើន​មើល​រំលង​រឿង​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ និង​ការ​ដឹក​​ជញ្ជូន​ឈើ ហើយ​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ទាំងនោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ហាក់​មិនបាន​ស៊ើបអង្កេត​ឲ្យ​មក​ទទួលខុសត្រូវ​ផ្លូវច្បាប់​ទេ បែរជា​ទម្លាក់​ការទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញទៅមក និង​ធ្វើទុក្ខបុកម្នេញ​អ្នក​ការពារ​បរិស្ថាន​ទៅវិញ៖ «ខ្ញុំ​អត់​ឈឺឆ្អាល​ទេ ឯង​ធ្វើ​អី​ធ្វើ​ទៅ ខ្ញុំ​អត់​ធ្វើ​ខុស​ទេ។ ចុះបើ​អ្នក​ខុស​នៅតែ​ដឹក​ឈើ​រហូត ពួក​ខ្ញុំ​ធ្វើ​ត្រូវ​បែរជា​ខុស។ ខ្ញុំ​ស្ដាយ​សាលារៀន​បញ្ជូន​ពលរដ្ឋ​ឲ្យ​ចេះ តែ​ក្រោយ​មក​ពលរដ្ឋ​ចេះ​ហើយ មើល​ការខុសត្រូវ​ជួយ​ហើយ​ប្រែជា​ខុស ស្ដាយ​លុយ​ធ្វើ​សាលារៀន​វិញ»។

កាលពី​ចុង​ឆ្នាំ​២០១៧ ពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសាន ប្រមាណ​៤០​នាក់ ឃាត់​រថយន្ត​ប្រភេទ​បាកុង ៤​គ្រឿង ដែល​ផ្ទុក​ឈើ​មូល​ចូល​ក្នុង​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​វិញ រួច​ចោទ​ពលរដ្ឋ​ថា ជា​ក្រុម​បក្ស​ប្រឆាំង និង​បដិវត្តន៍​ពណ៌។

ចំណែក​សហគមន៍​ការពារ​ព្រៃឡង់​ម្នាក់ រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​បាន​បង្ខំចិត្ត​ភៀសខ្លួន ព្រោះ​បារម្ភ​ពី​សុវត្ថិភាព នៅ​គ្រា​ដែល​មេឃុំ​មកពី​បក្ស​កាន់​អំណាច គំរាមកំហែង​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។ ពួកគាត់​អះអាង​ថា មេឃុំ​មកពី​បក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឲ្យ​តម្លៃ​លើ​ពលរដ្ឋ​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ​បាន​រក​វិធី​ស្ដីបន្ទោស និង​ចាប់​កំហុស​បំបាក់​ស្មារតី​អ្នកការពារ​ព្រៃឈើ​ទៅវិញ៖ «សព្វថ្ងៃ​នេះ​គេ​ស្រលាញ់​រឿង​បក្ស​ទេ គេ​មិន​ស្រឡាញ់​រឿង​ការពារ​ព្រៃឈើ​ទេ»។

កាលពី​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ និង​លប់​បំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​បំណង​រក្សា​សំឡេងឆ្នោត​របស់​បក្ស​កាន់​អំណាច បន្ទាប់ពី​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះជាតិ​ដោយ​ជោគជ័យ។ ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​វាយតម្លៃ​ថា បញ្ជា​របស់​លោក ហ៊ុន សែន មិន​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ស្រោចស្រង់​ព្រៃឈើ​នោះ​ទេ។

មេឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក លូន ណាន អះអាង​ថា អាជ្ញាធរ​មិន​ដែល​រារាំង និង​ហាមឃាត់​ពលរដ្ឋ​ណា​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​នោះ​ទេ តែ​ពលរដ្ឋ​ទៅវិញ​ទេ ដែល​នាំគ្នា​លួច​កាប់​ឈើ​រាន​យក​ដី និង​លក់​ដើមឈើ​ផលិត​ជ័រទឹក​ឲ្យ​ឈ្មួញ ដើម្បី​យក​ប្រាក់​បង្វិល​សង់​ធនាគារ។ លោក​បន្ថែម​ថា អាជ្ញាធរ​ឃុំ​នឹង​ផ្ដល់​ការ​គាំទ្រ​ជូន​ពលរដ្ឋ ក្នុង​ការ​ផ្ដល់​ព័ត៌មាន​នានា​ពី​ស្ថានភាព​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព៖ «គាត់​ជំពាក់​លុយកាក់ គាត់​លក់​ដើម​ច្បោះ ហើយ​បន្ទោស​អាជ្ញាធរ​ថា អត់​មើល តែ​គាត់​លក់​អត់​មាន​គិត​ផ្លូវច្បាប់​ផង»។

សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រសិនបើ​អាជ្ញាធរ​ឃាត់ឃាំង​ពលរដ្ឋ​មិន​ឲ្យ​ប្ដឹង​ករណី​ឈើ​ល្មើសច្បាប់ សមត្ថកិច្ច​អាច​មាន​ទោស។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​កាតព្វកិច្ច​ការពារ​ព្រៃឈើ ដោយ​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​បរិហារ​ទៅ​តុលាការ និង រាយការណ៍​ពី​បទ​ល្មើស​ព្រៃឈើ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ច្បាប់ ក៏​ប៉ុន្តែ បែរ​ជា​មាន​បុគ្គល​ណា​មួយ គំរាមកំហែង​មិន​ឲ្យ​ប្ដឹង មានន័យថា​បុគ្គល​នោះ​នឹង​ត្រូវ​ជាប់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៣​ឆ្នាំ។ លោក​បញ្ជាក់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​បរិហារ​រឿង​បទល្មើស​ព្រៃឈើ គឺជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ រីឯ​មន្ត្រី​ពាក់ព័ន្ធ​ណា ផ្ដល់​ការ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «តាម​ផ្លូវ​ច្បាប់​ពលរដ្ឋ​មាន​កាតព្វកិច្ច មិន​ត្រឹមតែ​ដាក់​បណ្ដឹង​ទេ បើ​មិន​ដាក់​ត្រូវ​មានទោស ប្រសិនបើ​មានការ​គំរាមកំហែង អ្នក​ដែល​គំរាមកំហែង​ត្រូវ​មាន​ទោស»។

លោក ប៉ែន ប៊ុណ្ណារ៍ ចាត់​ទុក​ការ​យក​តួនាទី​ជា​អាជ្ញាធរ​រដ្ឋ គំរាម​ពលរដ្ឋ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺជា​រឿង​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ លោក​ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ពេញលេញ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​អនុលោម​តាមច្បាប់ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ផ្ដល់​កិច្ចសហការ​បង្ក្រាប​បទល្មើស។ លើស​ពី​នេះ ប្រសិន​ពលរដ្ឋ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ផ្ដល់​កិច្ចសហការ​បង្ក្រាប​ទេ​នោះ វា​ជា​កំហុស​ដ៏​ធំ​មួយ ហើយ​ពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ប្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ។

ច្បាប់ព្រហ្មទណ្ឌ​មាត្រា​២៣៣ ចែងថា ការ​គំរាមកំហែង និង​សម្លាប់​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ ត្រូវ​ផ្ដន្ទាទោស​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល។

រដ្ឋធម្មនុញ្ញ​មាត្រា​៣៥ ចែងថា ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

Report shows little sign of improvement at factories

$
0
0
Garment factory workers sit at work stations and sew clothing for export at a factory in Phnom Penh’s Sen Sok district. Pha Lina

Yon Sineat and Ananth Baliga | The Phnom Penh Post
Publication date 25 January 2018 | 09:53 ICT

A Better Factories Cambodia report shows little improvement in the continued use of short-term contracts and safety and health conditions for workers at surveyed factories, with total compliance of all exporting factories still stuck at less than 50 percent.

The International Labour Organisation’s compliance program conducts annual surveys of garment and footwear exporting factories, covering 395 of the 558 enterprises registered with Better Factories Cambodia (BFC).

Factories’ compliance with 21 critical criteria has increased from 30 to 46 percent since public reporting was introduced by the BFC in 2014.

“I think you need to look at the starting point; 30 percent factories compliant with all critical issues. After 3 years, this number is 46 percent which is a substantial increase,” said Esther Germans, program manager at BFC.

However, the report shows little change year-on-year when it comes to meeting health and safety requirements. Sixty-two percent of factories had staff working around hazardous materials and 70 percent made workers do more than the maximum of two hours of mandated overtime per day. More than 70 percent of factories, meanwhile, fail to provide workers with accessible toilets or nursing rooms.

What’s more, around a third of factories are continuing to use fixed-duration contracts, instead of providing workers with undetermined-duration contracts after two years of employment – highlighting an issue frequently flagged by unions.

Thirty-five percent of factories had not transferred workers to an undetermined duration contract after two years, which workers and advocates say affects job security and makes workers, such as those who are pregnant or involved in union activity, easier to let go.

The issue was aggravated after the Labour Ministry in November decided to interpret the law as making long-term contracts compulsory only after four years of employment, a move that appeared to extend the previous benchmark of two years, and was criticised by activists and unionists.

Seak Hong, a union leader at Kampong Chhnang’s Horizon factory, said workers there were only getting three-month contracts, hindering their union activities for fear of reprisals.

“We have a lot of struggle to organise union members in the factory, as they’re afraid the factory will not renew the contract again if they knew those workers are members of the union,” she said.

Employer representative Kang Monika said the report was an indicator factories needed to improve their standards, but he did not comment on poor ratings for contracting procedures or worker health and safety, maintaining there was some disagreement on the findings.

“The report is not 100 percent accurate,” he said.

Meanwhile, the survey found only four instances of garment factories using child labour, as compared to 16 cases in 2016 and 65 in 2014. The report shows a small uptick in freedom of association violations and hindrances in unions’ operations, BFC’s Germans attributed that to better reporting rather than an increase in union harassment.

លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ឥណ្ឌា​លើក​ទី​២៥​នៅ​ឥណ្ឌា

$
0
0
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​មុខ) ក្នុង​អំឡុង​ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​៩ មេសា ២០១០។ Photo: RFA

ដោយ ហេង សកល RFA 2018-01-24

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ឥណ្ឌា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី​២៥ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ មករា​នេះ​។ កិច្ចប្រជុំ​កំពូល​ពិសេស​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា នឹង​ប្រព្រឹត្ត​រយៈពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ញូវដេលី (New Daily)។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន គ្រោង​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ព្រមទាំង​ថ្លែង​សុន្ទរកថា គន្លឹះ​ស្តី​អំពី​ឪ​កាស​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​វិនិយោគទុន​ឥណ្ឌា​ចូល​មក​កម្ពុជា និង​ដើម្បី​ជំរុញ​ទំនាក់ទំនង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ។

លោក ហ៊ុន សែន ក៏​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ឡាវ វៀតណាម ដើម្បី​ជជែក​អំពី​បញ្ហា​ប្រឈម​ដែល​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ នៃ​ប្រទេស​ទាំង​បី រួមមាន កម្ពុជា​-​ឡាវ​-​វៀតណាម។

មុន​ដំណើរ​ទស្សនកិច្ច លោក ហ៊ុន សែន ទៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​ជួបពិភាក្សា​គ្នា​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា អ្នកស្រី ម៉ូនីការ ជេន (Manika Jain) ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។

លិខិត​របស់​ក្រសួង​ការបរទេស ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឱ្យ​ដឹង​ថា លោក ប្រាក់ សុខុន ក្រៅ​ពី​ជជែក​គម្រោង​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន។ លោក ប្រាក់ សុខុន ក៏បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់ នៃ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា-ឥណ្ឌា ដែល​ជា​កត្តា​សំខាន់​មួយ ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ទេសចរណ៍ និង​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ៕
Viewing all 40045 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>